ប៉េកាំង ៖ អ្នកនាំពាក្យក្រសួង ការបរទេសចិន ជាថ្មីម្តងទៀត បានជំរុញឱ្យប្រទេសជប៉ុន ដោះស្រាយ ឱ្យបានត្រឹមត្រូវ នូវបញ្ហាពាក់ព័ន្ធនឹងការរុះរើរោងចក្រ ថាមពលនុយក្លេអ៊ែរ Fukushima នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។ យោងតាមរបាយការណ៍ លោក Shinsuke Yamanaka ប្រធានអាជ្ញាធរ បទប្បញ្ញត្តិនុយក្លេអ៊ែររបស់ប្រទេសជប៉ុន បានឲ្យដឹងនៅក្នុងសន្និសីទ សារព័ត៌មានមួយកាលពីថ្ងៃទី...
ប៉េកាំង ៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានឲ្យដឹងថា ប្រទេសចិន ជំរុញឱ្យចក្រភពអង់គ្លេស មានការប្រុងប្រយ័ត្នចំពោះពាក្យសម្ដី និងសកម្មភាពរបស់ខ្លួន បញ្ឈប់ការចោទប្រកាន់ ដោយគ្មានមូលដ្ឋានលើប្រទេសចិន និងការជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេស។ យោងតាមរបាយការណ៍ រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក James Cleverly បានឲ្យដឹងនៅក្នុងសុន្ទរកថារបស់លោក ស្តីពីគោលនយោបាយការបរទេស និងគោលជំហរលើប្រទេសចិនកាលពីថ្ងៃទី២៥ ខែមេសាថា វានឹងជាការក្បត់ផលប្រយោជន៍ជាតិ ដើម្បីប្រកាសសង្រ្គាមត្រជាក់ថ្មីមួយចំនួន...
បរទេស៖ ប្រធានាធិបតីចិន លោក Xi Jinping និងសមភាគីអ៊ុយក្រែនលោក Vladimir Zelensky បាននិយាយគ្នាតាម ទូរស័ព្ទ នៅក្នុងការសន្ទនាផ្លូវការលើកដំបូងរបស់ពួកគេ ចាប់តាំងពីទីក្រុងមូស្គូបានចាប់ផ្តើមប្រតិបត្តិការយោធារបស់ ខ្លួននៅក្នុងរដ្ឋជិតខាងមួយនេះកាលពីជាងមួយឆ្នាំមុន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Zelensky បានលើកឡើងថា...
បរទេស៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ថា ប្រទេសចិន មិនអើពើអំពីការលើកឡើង របស់បេសកជនរបស់ខ្លួនម្នាក់ ដែលបានចោទសួរ អំពីអធិបតេយ្យភាពអ៊ុយក្រែន និងបណ្តាប្រទេស អតីតសហភាពសូវៀតផ្សេងទៀត ។ក្នុងការអត្ថាធិប្បាយ របស់ឯកអគ្គរដ្ឋទូតប្រចាំទីក្រុងប៉ារីស លោក Lu Shaye កាលពីសប្តាហ៍មុន បានធ្វើឱ្យមានការផ្ទុះកំហឹងយ៉ាងខ្លាំង ដែលនាំឱ្យមានការអំពាវនាវ ទៅកាន់ទីក្រុងប៉េកាំង...
សិង្ហបុរី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ថា ប្រទេសសិង្ហបុរី និងចិន នឹងធ្វើសមយុទ្ធយោធារួមគ្នាមួយក្នុងសប្តាហ៍នេះ ដែលជាសមយុទ្ធរួមគ្នាលើកដំបូង របស់ពួកគេចាប់តាំងពីឆ្នាំ ២០២១ ។ ក្រសួងការពារជាតិសិង្ហបុរី ហៅកាត់ថា (MINDEF) បានឲ្យដឹងនៅថ្ងៃចន្ទនេះថា សមយុទ្ធនេះនឹងធ្វើឡើងចាប់ពីថ្ងៃទី២៨ ខែមេសា ដល់ថ្ងៃទី១...
ហេតុអ្វីបានជាវាមិនអាចជាប្រាក់យាន់ចិនឬរូបិយវត្ថុផ្សេងទៀត?ហេតុអ្វីបានជាប្រទេសBRICSមិនអាចប្រើរូបិយ វត្ថុរបស់ ប្រទេសខ្លួន សម្រាប់ការទូទាត់?” នៅពេលមុននេះមិនជាយូរប៉ុន្មាន សុន្ទរកថារបស់លោកLulaប្រធានាធិបតី ប្រេស៊ីលដែលបានថ្លែង នៅទីស្នាក់ការទូទៅ នៃធនាគារអភិវឌ្ឍន៍ថ្មីប្រទេសBRICSដែលស្ថិតនៅក្នុងទីក្រុងសៀងហៃ បានធ្វើឱ្យមានការយក ចិត្តទុកដាក់យ៉ាងទូលំទូលាយ ពីមជ្ឈដ្ឋានខាងក្រៅ។ ក្នុងមួយរយៈពេលកន្លងមកនេះ រលកនៃការឈប់ប្រើប្រាក់ដុល្លារអាមេរិកបានបក់បោកនៅគ្រប់ ជ្រុងនៃពិភពលោក ដោយភ្លាមៗ។ នៅថ្ងៃទី១៦ខែមីនា ធនាគារនាំចេញ-នាំចូលនៃប្រទេសចិន និងធនាគារជាតិរបស់ប្រទេសអារ៉ាប៊ីសាអូឌីត បានឈានដល់ កិច្ចសហប្រតិបត្តិការ ឥណទានតាមប្រាក់យាន់ចិនជាលើកដំបូង។...
បរទេស៖ ខណៈពេលដែលនៅចន្លោះខែកញ្ញា ឆ្នាំ ២០១៩ ដល់ខែតុលា ឆ្នាំ ២០២២ ទុនបម្រុងមាសរបស់ប្រទេសចិននៅតែមិនផ្លាស់ប្តូរ ដោយនៅខែវិច្ឆិកាឆ្នាំមុន គេបានឃើញទីក្រុងប៉េកាំងជំរុញឱ្យមានការបង្កើនការទិញមាសដុំ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា កាសែតដែលមានមូលដ្ឋាន នៅទីក្រុងញូវយ៉ក បានរាយការណ៍ដោយដកស្រង់សម្តីអ្នកជំនាញក្នុងឧស្សាហកម្មនេះថា ប្រទេសចិនកំពុងបង្កើនទុនបំរុង មាសរបស់ខ្លួនក្នុងរយៈពេលប្រាំខែជាប់គ្នា...
បរទេស៖ រដ្ឋមន្ត្រីការបរទេស របស់កោះគ្រប់គ្រងដោយខ្លួនឯង តៃវ៉ាន់ លោក Joseph Wu បានអះអាងថា ជម្លោះយោធារវាងចិន និងតៃវ៉ាន់អាចនឹងកើតឡើងក្នុងឆ្នាំ ២០២៧។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា ដោយបង្ហាញខ្លួននៅលើស្ថានីយ៍វិទ្យុ LBC របស់ចក្រភពអង់គ្លេសកាលពីថ្ងៃព្រហស្បតិ៍លោក Wu បាននិយាយថា...
បរទេស ៖ រដ្ឋមន្ត្រីការបរទេសចិន លោក Qin Gang កាលពីថ្ងៃសុក្រម្សិលមិញនេះ បានលើកឡើងថាច្រកទាំងពីរ នៃសមុទ្រកោះតៃវ៉ាន់ គឺសុទ្ធតែជាកម្មសិទ្ធ របស់ប្រទេសចិន ទាំងអស់ហើយដូច្នេះចិនមានសិទ្ធ ក្នុងការរក្សាអធិបតេយ្យភាព របស់ខ្លួននៅទីនោះ។ សេចក្តីថ្លែងការណ៍ របស់លោក Qin បានធ្វើឡើងនៅក្នុងអំឡុងពេលនៃវេទិកា Lanting នៅក្នុង ទីក្រុងសៀងហៃ ដែលលោកក៏បានពិភាក្សា...
ប៉េកាំង ៖ មុនពេលរដ្ឋមន្ត្រីក្រសួង រតនាគារអាមេរិកលោកស្រី Janet Yellen បានដាក់ចេញនូវអាទិភាពសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកលើប្រទេសចិន កាលពីថ្ងៃព្រហស្បតិ៍ ក្រសួងពាណិជ្ជកម្មចិន បានឲ្យដឹងថា មន្ត្រីពាណិជ្ជកម្មចិន និងសហរដ្ឋអាមេរិក បានជួបប្រជុំគ្នានៅទីក្រុងប៉េកាំង កាលពីសប្តាហ៍មុនក្នុងអំឡុងពេលដែលភាគីទាំងពីរ បានផ្លាស់ប្តូរទស្សនៈ ស្តីពីទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគី។ អ្នកជំនាញបានឲ្យដឹងថា ការចូលរួមឡើងវិញ របស់មន្ត្រីអាមេរិក និងចិន ក្នុងវិស័យមួយចំនួនដូចជា ធុរកិច្ច...