ប៉េកាំង៖ ប្រទេសចិន កាលពីថ្ងៃអង្គារបានសម្តែងក្តីសង្ឃឹមថារ ដ្ឋាភិបាលសហរដ្ឋអាមេរិក នឹងអញ្ជើញអ្នកជំនាញរបស់ អង្គការសុខភាពពិភពលោក (WHO) ដើម្បីអនុវត្តការស្រាវជ្រាវ រកប្រភពថ្មីនៃការឆ្លងមេរោគឆ្លងកូវីដ-១៩ នៅសហរដ្ឋអាមេរិក។ អ្នកនាំពាក្យក្រសួងការបរទេសលោក Wang Wenbin បានធ្វើការកត់សម្គាល់នៅឯសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Atonny Blinken បានឲ្យដឹងនៅក្នុងបទសម្ភាសន៍មួយថា ការរៀបចំរបស់ចិន សម្រាប់អ្នកជំនាញខាងសុខភាពពិភពលោក មិនមានតម្លាភាពនោះទេ។ ចាប់តាំងពីការផ្ទុះឡើងនៃ...
ប៉េកាំង៖ ការភ័យខ្លាចកំពុងកើនឡើងថា ការរំខានខាងនយោបាយរបស់មីយ៉ាន់ម៉ា អាចផ្តល់នូវឱកាស សម្រាប់ប្រទេសចិន ឱ្យខិតទៅជិតប្រទេសនៅអាស៊ីអាគ្នេយ៍ ដែលធ្វើឱ្យទំនាក់ទំនងសន្តិសុខ ក្នុងចំណោមកងកម្លាំងប្រជាធិបតេយ្យ មានភាពផុយស្រួយ។ ប្រសិនបើសហរដ្ឋអាមេរិក ប្រកាន់ជំហរតឹងរ៉ឹង ប្រឆាំងនឹងយោធាមីយ៉ាន់ម៉ា ដែលបានដណ្តើមអំណាច កាលពីថ្ងៃច័ន្ទនោះ វានឹងជំរុញឱ្យសមាជិក នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ពង្រឹងទំនាក់ទំនង ជាមួយមហាអំណាចកុម្មុយនិស្តចិនទៅវិញទេ។ ការកើនឡើង នៃឥទ្ធិពលរបស់ចិន នៅមីយ៉ាន់ម៉ា ក៏អាចធ្វើឱ្យអន្តរាយដល់គំនិតឥណ្ឌូ...
បរទេស៖ មន្ត្រីការទូតជាន់ខ្ពស់ របស់ប្រទេសចិន នៅថ្ងៃអង្គារនេះ បានស្នើឲ្យទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន ដាក់ចំណងមិត្តភាពឲ្យមកលើផ្លូវ អាចព្យាករបាននិងមានអំណោយផលល្អវិញ ដោយនិយាយថា សហរដ្ឋអាមេរិកគួរតែឈប់ជ្រៀតជ្រែ ក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន ដូចជាបញ្ហាហុងកុងនិងទីបេ។ គួរបញ្ជាក់ថា លោក Yang Jiechi ជាប្រធាននៃគណៈកម្មាធិការ កិច្ចការបរទេសកណ្ដាល របស់បក្សកុម្មុយនិស្តចិន គឺជាមេដឹកនាំចិនជាន់ខ្ពស់បំផុត ដែលបាននិយាយអំពីចំណងមិត្តភាព រវាងសហដ្ឋអាមេរិកនិងចិន...
បរទេស៖ សារព័ត៌មានចេញផ្សាយនៅថ្ងៃអង្គារនេះ បានឲ្យដឹងថា អជ្ញាធរចិនមកដល់ពេលនេះ គឺមិនអាចធ្វើការសន្មតបានឡើយថា បុរសម្នាក់ដែលមានឈ្មោះថា Guo Feixiong និងជាបុគ្គលដ៏សកម្មម្នាក់ នៃក្រុមស្តាំនិយមចិន កំពុងស្ថិតនៅក្នុងស្ថានភាពបែបណា ក្រោយលោកត្រូវបានគេរារាំង មិនអនុញ្ញាតឲ្យចាកចេញពីប្រទេស ទៅជួបក្រុមគ្រួសាររបស់គាត់នៅអាមេរិក។ គឺជាការអះអាង ដោយប្អូនស្រីរបស់លោក Guo គឺនាង Yang Maoping បានបន្តទៀតថា អជ្ញាធរមិនមានអ្វី...
បរទេស៖ប្រទេសចិន នៅថ្ងៃសៅរ៍នេះ បានចេញច្បាប់ថ្មីសម្រាប់ការពិនិត្យពិចារណា លើវិនិយោគបរទេស ដោយផ្អែកលើមូលដ្ឋានសន្តិសុខជាតិ ហើយនេះគឺជាវិធានការកាន់តែធំទូលាយ ដែលចិនទទូចថា មិនមែនជាការគាំទ្រដល់ការគាំពារនិយម។ ប្រព័ន្ធត្រួតពិនិត្យ ដែលប្រកាសដោយគណៈកម្មាធិការអភិវឌ្ឍន៍និងកំណែទម្រង់ជាតិនេះ គ្រប់ដណ្ដប់លើវិនិយោគបរទេសនានា ក្នុងវិស័យយោធា និងការសម្រេចត្រួតពិនិត្យភាគហ៊ុននៅក្នុងវិស័យនានា ដូចជាវិស័យថាមពល ធនធានធម្មជាតិ កសិកម្ម អ៊ីនធឺណេត បច្ចេកវិទ្យា និងសេវាកម្មហិរញ្ញវត្ថុជាដើម។ តាមសេចក្តីរាយការណ៍ គណៈកម្មាធិការនោះ បាននិយាយប្រាប់ដូច្នេះថា...