ម៉ូស្គូ៖ ប្រភពព័ត៌មាន ពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ថា ក្រសួងការពារជាតិ របស់ក្រុងមម៉ូស្គូបានឲ្យដឹង កាលពីថ្ងៃសុក្រថា នាវាចម្បាំង របស់ប្រទេសរុស្ស៊ី និងប្រទេសចិន កំពុងធ្វើការល្បាត នៅលើដែនសមុទ្ររួមគ្នា នៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ក្នុងនោះដែរ គឺពាក់ព័ន្ធនឹង ការហ្វឹកហ្វឺនជួយសង្គ្រោះ និងសមយុទ្ធ សម្រាប់ទប់ទល់នឹងការវាយប្រហារ តាមផ្លូវអាកាសរបស់សត្រូវ...
សៀងហៃ ៖ ប្រភពព័ត៌មានពីទីភ្នាក់ងារ Reuters បានផ្សព្វផ្សាយ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ថា នៅថ្ងៃសៅរ៍នេះ យោធារបស់ប្រទេសចិន បានចាប់ផ្តើមធ្វើសមយុទ្ធនៅជុំវិញ ដែនកោះតៃវ៉ាន់ កាលពីថ្ងៃសៅរ៍ ដោយបានលើកឡើងថា វាគឺជា “ការព្រមានដ៏ធ្ងន់ធ្ងរ” ដល់កងកម្លាំងបំបែកខ្លួន នៅក្នុងការឆ្លើយតបទៅនិងការរំពឹងទុក ចំពោះដំណើរទស្សនកិច្ច របស់អនុប្រធានាធិបតី William Lai...
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស រួមជាមួយ លោក វរសេនីយ៍ឯកពិសេស ថាំង ហាវ ប្រធានការិយាល័យ អនុពន្ធ័យោធាចិនប្រចាំកម្ពុជា បានអញ្ជើញបើកវគ្គហ្វឹកហ្វឺនបំប៉ន ត្រួតពិនិត្យនិងថែទាំ ប្រព័ន្ធបញ្ជាប្រយុទ្ធ និងកាំជ្រួច ការពារអាកាស រយៈកំពស់ទាបQW.3...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួង ការបរទេសចិន លោក Wang Wenbin បានឲ្យដឹងថា សេដ្ឋកិច្ចរបស់ប្រទេសចិន នៅតែបន្តស្ទុះងើបឡើងវិញ ជាមួយនឹងការស្ទុះងើបឡើងវិញ ជាទូទៅនៅលើផ្លូវល្អមួយ ដោយកត់សម្គាល់ថាប្រទេសចិន នៅតែជាក្បាលម៉ាស៊ីនដ៏សំខាន់ សម្រាប់កំណើន សេដ្ឋកិច្ចពិភពលោក។ លោកបានធ្វើការកត់សម្គាល់ នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ ដើម្បីឆ្លើយតបទៅនឹងអ្នកនយោបាយ លោកខាងលិចមួយចំនួន និងការព្រួយបារម្ភរបស់ប្រព័ន្ធផ្សព្វផ្សាយ ស្តីពីការធ្លាក់ចុះសេដ្ឋកិច្ចរបស់ប្រទេសចិន ដែលពួកគេអះអាងថាអាចបង្កហានិភ័យ...
បរទេស៖ ប្រទេសឥណ្ឌានិងប្រទេសចិន បានបើកកិច្ចពិភាក្សាជុំថ្មីមួយទៀត នៅសប្តាហ៍នេះជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែងក្នុងការ ដោះស្រាយបញ្ហាប្រឈមមុខដាក់គ្នា ជុំវិញបញ្ហាព្រំដែនក្នុងតំបន់ Himalayan រវាងប្រទេសទាំងពីរ។ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងប្រទេសក្នុងតំបន់អាស៊ី និងអ្នកជិតខាងទាំងពីរនេះបានឈានទៅ ដល់ទៅដល់កិច្ចព្រមព្រៀងដែលមានឈ្មោះថា LAC ដើម្បីធានាឲ្យមាននូវសន្តិសុខរវាងគ្នា នៅតាមតំបន់ព្រំដែនបន្តទៅទៀត។ គួរឲ្យដឹងដែរថា កិច្ចពិភាក្សាជុំទី១៩ ដែលធ្វើឡើងកម្រិតមេបញ្ជាការ យោធារវាងប្រទេសឥណ្ឌា និងប្រទេសចិនត្រូវបានធ្វើឡើង...
អ.ស.ប៖ ប្រភពព័ត៌មានពីទីភ្នាក់ងារ Reuters បានផ្សព្វផ្សាយនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ថា អ្នកនាំពាក្យសម្រាប់បេសកកម្ម នៃអង្គការសហប្រជាជាតិរបស់ប្រទេសចិន ប្រចាំនៅទីក្រុងញ៉ូវយ៉កបានថ្លែអកាលពីថ្ងៃចន្ទថា ប្រទេសចិន បានជំទាស់នឹងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UN) ដែលបានគ្រោងទុកស្តីពីការរំលោភសិទ្ធិមនុស្ស នៅក្នុងប្រទេសកូរ៉េខាងជើង ព្រោះវាគ្រាន់តែជាការ “បង្កើនការប្រឈមមុខដាក់គ្នា និងការខ្វែងគំនិតគ្នាតែប៉ុណ្ណោះ” ។ សហរដ្ឋអាមេរិក ប្រទេសអាល់បានី និងជប៉ុន បានស្នើសុំកិច្ចប្រជុំដែលនឹងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍...
ប៉េកាំង៖ អ្នកវិទ្យាសាស្ត្រយោធាចិន បានប្រកាសពីរបកគំហើញដ៏សំខាន់មួយ នៅក្នុងបច្ចេកវិទ្យាអាវុធឡាស៊ែរ ដោយអះអាងថា ពួកគេបានបង្កើតប្រព័ន្ធត្រជាក់ថ្មី ដែលនាំឱ្យឡាស៊ែរថាមពលខ្ពស់ដំណើរការ “គ្មានកំណត់” ដោយមិនមានការកកកុញនៃកម្តៅឡើយ ។ អ្នកវិទ្យាសាស្ត្រនៅសកលវិទ្យាល័យជាតិ នៃបច្ចេកវិទ្យាការពារជាតិក្នុងទីក្រុង Changsha ខេត្ត Hunan បានឲ្យដឹងថា ប្រព័ន្ធត្រជាក់ថ្មីនេះលុបបំបាត់ទាំងស្រុង នូវកម្តៅដែលបង្កគ្រោះថ្នាក់ ដែលត្រូវបានបង្កើតក្នុងអំឡុងពេល ប្រតិបត្តិការនៃឡាស៊ែរថាមពលខ្ពស់ ។ បញ្ហានេះបានក្លាយជាបញ្ហាប្រឈម...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានឲ្យដឹងថា ប្រទេសចិន ប្រឆាំងយ៉ាងម៉ឺងម៉ាត់គ្រប់ទម្រង់ នៃទំនាក់ទំនងផ្លូវការរវាងអាជ្ញាធរតៃវ៉ាន់ និងប្រទេស ដែលមានទំនាក់ទំនងការទូតជាមួយប្រទេសចិន។ លោក បានធ្វើការកត់សម្គាល់នៅពេលត្រូវបានស្នើសុំឱ្យធ្វើអត្ថាធិប្បាយលើដំណើរទស្សនកិច្ចកាលពីសប្តាហ៍មុន ទៅកាន់កោះតៃវ៉ាន់ ដោយសមាជិកសភា ៣រូបមកពីរដ្ឋបាល់ទិក ដែលមកពីអេស្តូនី លីទុយអានី និងឡាតវី។ លោក បានសង្កត់ធ្ងន់ថា មានចិន...
ប៉េកាំង៖ ប្រទេសចិន បានបដិសេធ និងថ្កោលទោសយ៉ាងខ្លាំង ចំពោះការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការរៀបចំអ្វីដែលគេហៅថា “ការឈប់សម្រាក សម្រាប់លោក Lai Ching-te ដោយថាប្រទេសចិន ប្រឆាំងដាច់ខាតរាល់ដំណើរទស្សនកិច្ចរបស់អ្នកបំបែកខ្លួន “ឯករាជ្យតៃវ៉ាន់” ទៅកាន់សហរដ្ឋអាមេរិក ក្នុងនាមណាមួយ ឬក្រោមលេសអ្វីក៏ដោយ។ មានសេចក្តីរាយការណ៍ថា អនុមេដឹកនាំ នៃតំបន់តៃវ៉ាន់ របស់ចិន លោក Lai...
ប៉េកាំង៖ ចិន ប្រឆាំងដាច់ខាតរាល់ទម្រង់ នៃអន្តរកម្មផ្លូវការរវាងសហរដ្ឋអាមេរិក និងតំបន់តៃវ៉ាន់ ប្រឆាំងដាច់ខាតរាល់ដំណើរទស្សនកិច្ចរបស់អ្នកបំបែកខ្លួន “ឯករាជ្យតៃវ៉ាន់” ទៅកាន់សហរដ្ឋអាមេរិក ក្នុងនាមណាមួយ ឬក្រោមលេសណាមួយ ហើយប្រឆាំងដាច់ខាត ចំពោះទម្រង់ណាមួយនៃការយល់ឃើញ និងការគាំទ្ររបស់សហរដ្ឋអាមេរិក។ អ្នកនាំពាក្យបានធ្វើការកត់សម្គាល់ ដើម្បីឆ្លើយតបទៅនឹងអ្វីដែលហៅថា ការឈប់សម្រាកនៅទីក្រុងញូវយ៉ក របស់លោក Lai Ching-te អនុមេដឹកនាំនៃតំបន់តៃវ៉ាន់ របស់ចិន តាមផ្លូវរបស់លោកទៅកាន់ប្រទេសប៉ារ៉ាហ្គាយ។...