ភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកាសរុបចំនួន ១៩៧,៧៨៥ ដុល្លារអាមេរិក ដល់ស្ថាប័នទទួលជំនួយចំនួនពីរ ក្រោមគ្រោងការណ៍ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (ជំនួយឥតសំណងគូសាណូណិ)។ កិច្ចសន្យាផ្តល់ជំនួយ ត្រូវបានចុះហត្ថលេខា នាថ្ងៃទី៨ កុម្ភៈ ដោយ លោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និង ពេញសមត្ថភាពរបស់ប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា និងអ្នកតំណាងស្ថាប័នទទួលជំនួយចំនួនពីរ...
តូក្យូ៖ នាយករដ្ឋមន្ត្រីជវ៉ុនលោក ហ្វូមីអូ គីស៊ីដា បានឲ្យដឹងថា ប្រទេសជប៉ុននឹង “ធ្វើការឆ្លើយតបសមស្រប” ចំពោះសារនៃការអាណិតអាសូរ របស់មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ដែលបានផ្ញើបន្ទាប់ពីការរញ្ជួយដីដ៏សាហាវ ដែលបានវាយប្រហារឧបទ្វីបណូតូ នៅថ្ងៃចូលឆ្នាំថ្មី។ ថ្លែងនៅក្នុងសម័យប្រជុំសភា លោក គីស៊ីដា មិនបានរៀបរាប់លម្អិតបន្ថែមទៀតអំពីរបៀប ដែលលោកនឹងថ្លែងសារដ៏កម្រពីលោក គីម នោះទេ ប៉ុន្តែលោកបានរំលឹកឡើងវិញ...
តូក្យូ៖ ប្រភពការទូតបានឲ្យដឹងថា ប្រទេសជប៉ុន ចិន និងកូរ៉េខាងត្បូង ទំនងជានឹងរៀបចំកិច្ចប្រជុំកំពូលត្រីភាគីរបស់ពួកគេនៅក្នុងខែឧសភា ឬក្រោយនេះ ដោយទីក្រុងប៉េកាំង តាមដានយ៉ាងយកចិត្តទុកដាក់នូវស្ថានភាពនយោបាយនៅក្នុងប្រទេសជិតខាងទាំងពីរនៅក្នុងប៉ុន្មានខែខាងមុខនេះ។ ប្រភពបានឲ្យដឹងថា ការដឹកនាំរបស់ប្រធានាធិបតីចិនលោក ស៊ី ជីនពីង នឹងតាមដានថាតើនាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា អាចរក្សាគោលជំហរនយោបាយរបស់លោកបានដែរឬទេ ខណៈពេលដែលយកចិត្តទុកដាក់លើលទ្ធផលនៃការបោះឆ្នោតសកលនៅកូរ៉េខាងត្បូងក្នុងខែមេសា។ នៅប្រទេសជប៉ុន ការវាយតម្លៃ ការអនុម័ត សម្រាប់គណៈរដ្ឋមន្ត្រីរបស់លោក...
ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាការងារជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា នាថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ លោក Yoshihisa Suzuki ប្រធានគណៈកម្មាធិការកិច្ចសហប្រតិបត្តិការ ធុរកិច្ចមេគង្គ-ជប៉ុន នៃសភាពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន បានបង្ហាញចំណាប់ អារម្មណ៍ពង្រីកការ វិនិយោគលើវិស័យវាយនភ័ណ្ឌ ក្នុងទម្រង់ជា...
តូក្យូ៖ ប្រទេសជប៉ុនបានសម្រេចចិត្តផ្អាកការផ្តល់មូលនិធិ សម្រាប់ទីភ្នាក់ងារអង្គការសហប្រជាជាតិដែលគាំទ្រជនភៀសខ្លួនប៉ាឡេស្ទីន ចូលរួមជាមួយសហរដ្ឋអាមេរិក និងប្រទេសដទៃទៀត ចំពេលមានការចោទប្រកាន់ថា បុគ្គលិករបស់ខ្លួនប្រហែលជាមានជាប់ពាក់ព័ន្ធក្នុងការវាយប្រហាររបស់ក្រុមហាម៉ាសលើអ៊ីស្រាអែលកាលពីឆ្នាំមុន។ អ្នកនាំពាក្យក្រសួងការបរទេសលោកស្រី Maki Kobayashi បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃអាទិត្យថា ជំនួយបន្ថែមដល់ទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីននៅតំបន់ជិតបូព៌ា ដែលត្រូវបានគេស្គាល់ថា UNRWA នឹងត្រូវបញ្ឈប់ “សម្រាប់ពេលបច្ចុប្បន្ន” ខណៈពេលដែលវាស៊ើបអង្កេតបញ្ហានេះ និងពិចារណាលើវិធានការតបត។ ចំណាត់ការនេះបានធ្វើតាមការប្រកាសរបស់សហរដ្ឋអាមេរិកកាលពីថ្ងៃសុក្រថា ខ្លួននឹងផ្អាកការផ្តល់មូលនិធិសម្រាប់...
តូក្យូ៖ រដ្ឋាភិបាលជប៉ុនឲ្យដឹងថា ការខូចខាតហេដ្ឋារចនាសម្ព័ន្ធពីគ្រោះរញ្ជួយដី ដែលបានអង្រួនកណ្តាលប្រទេសជប៉ុន នៅថ្ងៃបុណ្យចូលឆ្នាំថ្មី អាចនឹងកើនឡើងដល់ ២,៦ ទ្រីលានយ៉េន (១៧,៦ ពាន់លានដុល្លារ)។ ការរញ្ជួយដីកម្រិត ៧,៦ រ៉ិចទ័រ ដែលបានវាយប្រហារឧបទ្វីប ណូតូ នៅភាគកណ្តាលប្រទេសជប៉ុន បានបន្ថែមភាពមិនប្រាកដប្រជាលើសេដ្ឋកិច្ច ចំពេលមានការព្រួយបារម្ភអំពី ផលប៉ះពាល់អវិជ្ជមាននៃការរឹតបន្តឹង រូបិយវត្ថុក្នុងប្រទេសជឿនលឿន និងការធ្លាក់ចុះសេដ្ឋកិច្ចរបស់ចិន។ រដ្ឋាភិបាលបានឲ្យដឹងថា...
បរទេស ៖ ប្រទេសជប៉ុន បានចុះហត្ថលេខា លើកិច្ចសន្យាជាមួយ សហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីទិញមីស៊ីលឆ្លងទ្វីប Tomahawk សម្រាប់ជាផែនការ ដោយជប៉ុនស្វែងរកការទទួល បានសមត្ថភាពក្នុងការវាយប្រហារទឹកដី របស់សត្រូវជាមួយប្រទេសចិន និងកូរ៉េខាងជើង។ យោងតាមសារព័ត៌មាន Kyodo News ចេញផ្សាយ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា នៅក្រោមកិច្ចព្រមព្រៀង...
បរទេស៖ ប្រទេសជប៉ុននឹងស្វែងរកសម្ព័ន្ធមិត្តដែលមានគំនិតដូចគ្នា ជាមួយប្រធានាធិបតីជាប់ឆ្នោតរបស់កោះតៃវ៉ាន់លោក ឡៃ ឆឹងតេ ដោយសង្ឃឹមថានឹងបង្កើតទំនាក់ទំនងកាន់តែរឹងមាំជាមួយទីក្រុងតូក្យូ ខណៈដែលភាគីទាំងពីរសម្លឹងមើលយ៉ាងប្រុងប្រយ័ត្នចំពោះបំណងរបស់ចិននៅលើកោះដែលគ្រប់គ្រងដោយខ្លួនឯងមួយនេះ។ យោងតាមសារព័ត៌មាន Japan Times ចេញផ្សាយកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក ឡៃ បានពណ៌នាការឈ្នះរបស់លោកនៅក្នុងការបោះឆ្នោតកាលពីថ្ងៃសៅរ៍ថាជា “ជ័យជម្នះសម្រាប់សហគមន៍ប្រជាធិបតេយ្យ” ហើយជាសញ្ញាថារដ្ឋបាលរបស់លោកនឹងស្វែងរកកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅជាមួយប្រទេសជប៉ុនដោយជួបជាមួយឯកអគ្គរដ្ឋទូតស្របច្បាប់របស់ទីក្រុងតូក្យូ និងសមាជិកសភាជប៉ុនមួយរូប ថ្ងៃបន្ទាប់ពីការបោះឆ្នោតនៅទីក្រុងតៃប៉ិ។ ប្រធានសមាគមប្តូររូបយវត្ថុជប៉ុន-តៃវ៉ាន់...
បរទេស៖ ទីភ្នាក់ងារស្រាវជ្រាវឥណទានមួយបាននិយាយកាលពីថ្ងៃចន្ទថា ចំនួននៃការក្ស័យធនរបស់សាជីវកម្មនៅក្នុងប្រទេសជប៉ុនបានកើនឡើងនៅឆ្នាំ២០២៣ មានរហូតល់ ៨.០០០ ជាលើកដំបូងក្នុងរយៈពេល ៤ ឆ្នាំ ដោយសារការកើនឡើងនៃតម្លៃសម្ភារៈ និងការកើនឡើងប្រាក់ឈ្នួលធ្វើឱ្យប៉ះពាល់ដល់ប្រាក់ចំណូលសាជីវកម្ម។ យោងតាមសារព័ត៌មាន Kyodo News ចេញផ្សាយកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា ទីភ្នាក់ងារ Tokyo Shoko Research បាននិយាយថា...
តូក្យូ៖ រដ្ឋាភិបាលជប៉ុន បានបន្ថែមយោធាអាមេរិកចំនួន៦ និងកន្លែងសំខាន់ៗផ្សេងទៀតទៅក្នុងបញ្ជីទីតាំង ដែលការទិញ និងប្រើប្រាស់ដី នៅតំបន់ក្បែរនោះត្រូវស្ថិតនៅក្រោមបទប្បញ្ញត្តិកាន់តែតឹងរ៉ឹងក្នុងគោលបំណងការពារសន្តិសុខជាតិ។ ជាលើកដំបូង មូលដ្ឋានយោធារបស់សហរដ្ឋអាមេរិក ត្រូវបានបញ្ចូលទៅក្នុងបញ្ជីទីតាំង ដែលឥឡូវនេះមានចំនួនសរុប ៣៩៩ ក្រោមច្បាប់គ្រប់គ្រងការប្រើប្រាស់ដី ដែលបានអនុម័តក្នុងឆ្នាំ២០២១។ ទីតាំងចំនួន៦ រួមទាំងឃ្លាំងអាវុធចំនួនពីរនៅក្នុងខេត្ត Hiroshima ស្ថិតក្នុងចំណោមទីតាំងចំនួន ១៨០ ដែលត្រូវបានកំណត់ថ្មីនៅទូទាំង។ ២៥ នៃខេត្តចំនួន...