ប៉េកាំង៖ តំណាងការពារជាតិ ថ្នាក់រដ្ឋមន្ត្រីមកពីប្រទេសជប៉ុន និងប្រទេសកោះប៉ាស៊ីហ្វិកចំនួន ១៣ បានប្តេជ្ញានៅក្នុងកិច្ចប្រជុំ តាមអ៊ីនធឺណិត ដើម្បីរឹតបន្តឹងកិច្ចសហប្រតិបត្តិការ ដើម្បីរក្សាសណ្តាប់ធ្នាប់ដែនសមុទ្រ ចំពេលដែលសកម្មភាព យោធារបស់ចិន កំពុងកើនឡើងនៅក្នុងតំបន់។ សេចក្តីថ្លែងការណ៍រួម របស់ពួកគេបានឲ្យដឹងថា អ្នកចូលរួមក្នុងការជួបជុំគ្នាលើកដំបូងនេះ បានបញ្ជាក់ពីសារៈសំខាន់នៃការជំរុញឥណ្ឌូ-ប៉ាស៊ីហ្វិក ដោយសេរី និងបើកចំហ។ គំនិតនេះ គឺជាគំនិតផ្តួចផ្តើមមួយ របស់សហរដ្ឋអាមេរិក និងជប៉ុន...
តូក្យូ៖ នាយករដ្ឋមន្រ្តីជប៉ុនលោក Yoshihide Suga នៅថ្ងៃពុធនេះបានច្រានចោលការរំលាយសភាតំណាងរាស្រ្ត (សភាជាន់ទាប) សម្រាប់ការបោះឆ្នោតសកលនៅពេលឆាប់ៗនេះ ដោយសារស្ថានភាពជំងឺកូវីដ -១៩ ដ៏ធ្ងន់ធ្ងរនាពេលបច្ចុប្បន្នរបស់ប្រទេសជប៉ុន ដែលបានកាត់បន្ថយការរំពឹងទុកថា លោកនឹងធ្វើដូច្នេះនៅពាក់កណ្តាលខែកញ្ញា។ លោកនាយករដ្ឋមន្រ្តី Suga ក៏បានប្រាប់អ្នកយកព័ត៌មានផងដែរថា លោកមិនមានគម្រោងពន្យាពេលការប្រកួតប្រជែងដឹកនាំរបស់គណបក្សប្រជាធិបតេយ្យសេរីនិយម ដែលកំពុងរៀបចំឡើងនៅថ្ងៃទី ២៩ ខែកញ្ញា ដែលលោកត្រូវតែឈ្នះ ដើម្បីបន្តកាន់អំណាចនោះទេ។ ការអត្ថាធិប្បាយរបស់លោក...
តូក្យូ៖ រដ្ឋាភិបាលរបស់ នាយករដ្ឋមន្ត្រីជប៉ុនលោក Yoshihide Suga អាចពិចារណាលើផែនការរៀបចំការបោះឆ្នោតសកល នៅថ្ងៃទី១៧ ខែតុលា ពីរបីថ្ងៃមុនពេលផុតកំណត់អាណត្តិ ៤ ឆ្នាំសម្រាប់សមាជិកសភា នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។ នៅក្រោមសេណារីយ៉ូនេះ លោកនាយករដ្ឋមន្រ្តី នឹងមិនរំលាយសភាជាន់ទាបនោះទេ ហើយយុទ្ធនាការឃោសនាបោះឆ្នោតផ្លូវការ នឹងចាប់ផ្តើមនៅថ្ងៃទី០៥ ខែតុលា ដោយបន្ថែមថា កាលវិភាគសម្រាប់ការបោះឆ្នោតសកល នៅតែមានភាពរលូន...
ភ្នំពេញ ៖ លោក សុខ ចិន្ដាសោភា រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្ដែងក្ដីសង្ឃឹមថា ក្រុមហ៊ុនអាកាសចរណ៍ ANA នឹងចាប់ផ្ដើមហោះហើរផ្ទាល់រវាង ជប៉ុន-កម្ពុជា ឡើងវិញនាពេលឆាប់ៗនេះ ដើម្បីជំរុញទំហំពាណិជ្ជកម្មរវាង ប្រទេសទាំងពីរឲ្យមានការកើនឡើង។ ក្នុងជំនួបពិភាក្សាការងារជាមួយ លោក ម៉ាសាហ៊ីរ៉ុ មីខាមី (Masahiro MIKAMI) ឯកអគ្គរដ្ឋទូតជប៉ុន...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានឲ្យដឹងថា ប្រទេសចិន ប្រឆាំងយ៉ាងដាច់ខាត ចំពោះជប៉ុនដែលបាន បង្ហាញនូវសៀវភៅស ស្តីពីកិច្ចការពារកុមារ និងបានបង្ហាញការគោរព យ៉ាងខ្ជាប់ខ្ជួនជាមួយប្រទេសជប៉ុន ដោយជំរុញឱ្យជប៉ុនកុំបំភាន់ មនុស្សជំនាន់ក្រោយ។ ក្រសួងការពារជាតិជប៉ុន នៅថ្ងៃទី១៦ ខែសីហាបានចេញនូវ សៀវភៅសចំនួន ៣០ ទំព័រ សម្រាប់សិស្សថ្នាក់បឋម និងអនុវិទ្យាល័យនៅលើគេហទំព័ររបស់ខ្លួន ដែលគ្របដណ្តប់លើការ អភិវឌ្ឍន៍យោធារបស់ចិន...
តូក្យូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ថា ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្នុងស្រុក បានរាយការណ៍ឲ្យដឹងកាលពីថ្ងៃសុក្រថា បន្ទាប់ពីមានការបំផ្ទុះគ្រាប់បែកចំនួន២គ្រាប់ នៅជិតព្រលានយន្តហោះ ក្រុងកាប៊ុល ដែលបានសម្លាប់មនុស្សអស់ជាង១០៣នាក់ អ្នកនាំពាក្យជាន់ខ្ពស់របស់រដ្ឋាភិបាលជប៉ុន បានឲ្យដឹងនៅថ្ងៃសុក្រនេះថា ប្រទេសជប៉ុន នឹងស្វែងរកដើម្បីធ្វើការជម្លៀសពលរដ្ឋរបស់ខ្លួន និងបុគ្គលិកក្នុងស្រុក នៅស្ថានទូតរបស់ខ្លួន និងអង្គភាពជប៉ុនផ្សេងៗទៀត ពីអាហ្វហ្គានីស្ថាន ដោយធ្វើការសហការជាមួយនឹងប្រទេសផ្សេងៗទៀត ។ លោក...
តូក្យូ៖ ក្រសួងសុខាភិបាលជប៉ុន បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសជប៉ុន នឹងបញ្ឈប់ការប្រើប្រាស់វ៉ាក់សាំងការពារជំងឺកូវីដ -១៩ របស់ក្រុមហ៊ុនផលិតវ៉ាក់សាំង Moderna ចំនួន ១,៦៣ លានដូស បន្ទាប់ពីរបាយការណ៍ថា មានការចម្លងរោគ នៅក្នុងដបវ៉ាក់សាំងជាច្រើន។ ក្រុមហ៊ុនផលិតឪសថ Takeda និងក្រសួងសុខាភិបាល ដែលទទួលបន្ទុកផ្នែកលក់ និងចែកចាយវ៉ាក់សាំង Moderna នៅប្រទេសជប៉ុនបានឲ្យដឹងថា ខ្លួនបានទទួលរបាយការណ៍ពីមជ្ឈមណ្ឌលចាក់វ៉ាក់សាំងជាច្រើនថាសារធាតុបរទេស...
តូក្យូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ថា ប្រទេសជប៉ុន នឹងបន្ថែមពេលវេលា ដាក់រដ្ឋស្ថិតក្នុងគ្រាអាសន្ន ដោយសារបច្ចុប្បន្ននេះជំងឺកូវីដ-១៩ បានគ្របដណ្តប់ក្រុងតូក្យូ និងតំបន់ ១២ផ្សេងទៀត ដែលដល់ ខេត្តចំនួន៨ទៀតស្របពេល មានការកើនឡើងខ្លាំងនៃ ការឆ្លងជំងឺនៅចុងក្រោយបង្អស់នេះ ។ ជាមួយនឹងការបន្ថែមនេះដែរ រួមមានខេត្ត Hokkaido, Miyagi, Gifu,...
តូក្យូ៖ រដ្ឋមន្ត្រីការបរទេសជប៉ុន Toshimitsu Motegi បានជំរុញរដ្ឋមន្ត្រីការបរទេសបន្ទាប់របស់ប្រទេសអ៊ីរ៉ង់ គឺលោក Hossein Amir Abdollahian ដើម្បីធានាសុវត្ថិភាពនាវាចរណ៍នៅឈូងសមុទ្រព៊ែក និងដែនទឹកជុំវិញ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Abdollahian ដែលនឹងត្រូវឡើងកាន់តំណែងជារដ្ឋមន្ត្រីការបរទេសជំនួតំណែងលោក Mohammad Javad Zarif ក្រោមរដ្ឋបាលថ្មីនៃការប្រឆាំងអាមេរិក ប្រធានាធិបតីលោក អ៊ីប្រាហ៊ីម រ៉ាស៊ី...
តេអេរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់ អ៊ីប្រាហ៊ីម រ៉ាស៊ី បានទាមទារឱ្យជប៉ុនរំដោះទ្រព្យសម្បត្តិរបស់ខ្លួន ដែលជាប់គាំងនៅក្នុងធនាគារជប៉ុន នៅក្នុងកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុនលោក Toshimitsu Motegi នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ យោងតាមរបាយការណ៍មួយ ដែលត្រូវបានចេញផ្សាយនៅលើគេហទំព័រផ្លូវការរបស់ប្រធានាធិបតីអ៊ីរ៉ង់ បានឲ្យដឹងថា“ ការពន្យារពេលនៃការបញ្ចេញទ្រព្យសម្បត្តិអ៊ីរ៉ង់ នៅក្នុងធនាគារជប៉ុន មិនអាចត្រូវបានរាប់ជាសុចរិតនោះទេ” ។ ទ្រព្យសម្បត្តិចំនួន ៣ ពាន់លានដុល្លារអាមេរិករបស់អ៊ីរ៉ង់ ភាគច្រើនបានមកពីការនាំចេញប្រេងនិងឧស្ម័ន ត្រូវបានបង្កកនៅក្នុងធនាគារជប៉ុនចាប់តាំងពីសហរដ្ឋអាមេរិក...