ព័ត៌មានអន្តរជាតិ
មនុស្ស ១៣ នាក់បានស្លាប់ ដោយសារជំងឺកញ្ជ្រឹលនៅប្រទេសស៊ូដង់
ស៊ូដង់ខាងត្បូង ៖ អង្គការសុខភាពក្នុងរដ្ឋ White Nile នៃប្រទេសស៊ូដង់ បាននិយាយថា យ៉ាងហោចណាស់មានកុមារចំនួន ១៣ នាក់បានស្លាប់ក្នុងសប្តាហ៍កន្លងទៅនេះ ដោយសារតែមានការសង្ស័យថាមានការផ្ទុះឡើង នៃជំងឺកញ្ជ្រឹល យោងតាមការចេញផ្សាយពីគេហទំព័រ VOA ។ មន្ត្រីមួយរូប នៃអង្គការគ្រូពេទ្យគ្មានព្រំដែន ត្រូវស្គាល់ដោយអក្សរកាត់ជាភាសាបារាំងរបស់ខ្លួន MSF បាននិយាយថា ជម្លោះរបស់ប្រទេសស៊ូដង់ និងជិតដល់រដូវវស្សាអាចធ្វើឲ្យស្ថានការណ៍កាន់តែអាក្រក់ទៅៗ។...