តូក្យូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ថា រដ្ឋាភិបាលរបស់ប្រទេសជប៉ុន បានអនុម័តការរឹតបន្តឹងថ្មីនៃមេរោគឆ្លងទ្រង់ទ្រាយធំប្រទេស រួមទាំងទីក្រុងតូក្យូផងដែរ នៅថ្ងៃពុធនេះ ខណៈដែលខ្លួនប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគដែលបង្កឡើងដោយវីរុសបំប្លែងខ្លួនថ្មី Omicron ។ ការរឹតបន្តឹងនៅក្នុងតំបន់ចំនួន១៣ដែលផ្តោតជាសំខាន់ទៅលើការរស់នៅពេលយប់ និងមានភាពតឹងរ៉ឹងតិចជាងការបិទខ្ទប់នោះ នឹងមានចាប់ផ្តើមពីថ្ងៃសុក្ររហូតដល់ពាក់កណ្តាលខែកុម្ភៈ។ ការផ្លាស់ប្តូរនេះអនុញ្ញាតឱ្យតំបន់នីមួយៗសម្រេចចិត្ត ថាតើវិធានការជាក់លាក់ណាដែលត្រូវអនុវត្ត ដោយកន្លែងភាគច្រើនជំរុញឱ្យរង្គសាល និងភោជនីយដ្ឋានកាត់បន្ថយម៉ោងបើក...
ភ្នំពេញ ៖ ទោះបីមានការរីករាលដាលជំងឺកូវីដ១៩ អស់រយៈពេល២ឆ្នាំ ពោលនៅក្នុងឆ្នាំ២០២០ និង២០២១កន្លងមកនេះក៏ពិតមែន ប៉ុន្តែរដ្ឋបាលរាជធានីភ្នំពេញ នៅតែអាចស្ថាបនា និងជួសជុលសួនច្បារ បានចំនួន២កន្លែងបានយ៉ាងរលូន ដើម្បីលើកកម្ពស់សោភណ្ឌភាព រាជធានីភ្នំពេញ និងទុកជាកន្លែងឲ្យប្រជាពលរដ្ឋ បានហាត់ប្រាណ ដើម្បីសុខភាពផងដែរ ។ នៅថ្ងៃទី១៧ ខែមករានេះ លោក សំ សាមុត ប្រធានអង្គភាពសួនច្បារ...
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន២៧នាក់ថ្មី (ប្រភេទអូមីក្រុងទាំងអស់) ខណៈមានករណីជាសះស្បើយ ១២នាក់ និងគ្មានអ្នកស្លាប់។ គួសបញ្ជាក់ថា គិតត្រឹមថ្ងៃទី៨ ខែមករា ឆ្នាំ២០២២នេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន១២០ ៥៩១នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយសរុប ចំនួន១១៧ ០០៣នាក់ និងស្លាប់ ៣ ០១៥នាក់៕
ភ្នំពេញ ៖ គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានឲ្យដឹងថា គិតចាប់ពីថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ២០២១ ស្អែកនេះទៅ ប្រជាពលរដ្ឋ អាចទិញឱសថព្យាបាលជំងឺកូវីដ-១៩ ម៉ូលណាទ្រីស បានដោយក្នុង ១កំប៉ុង តម្លៃ៥៥ដុល្លារ។ យោងតាមសេចក្តីជូនដំណឹងរបស់ គណៈ កម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ នាថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២១...
ភ្នំពេញ៖ លោក ង្វៀន ហ៊ុយតាំង (Nguyen Huy Tang ) ឯកអគ្គរដ្ឋទូតថ្មីសាធារណរដ្ឋសង្គមនិយមវៀតណាមបានសម្ដែងការកោតសរសើរចំពោះកម្ពុជាក្នុងការទប់ស្កាត់ជំងឺកូវីដ១៩បានល្អប្រសើររហូតធ្វើឲ្យប្រទេសក្លាយជាកន្លែងមានសុវត្ថិភាពសម្រាប់អ្នកទេសចរ។ ក្នុងឱកាសចូលរួមជួបសម្តែងការគួរសមជាមួយ សម្តេច ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១នាវិមានរដ្ឋសភាលោក ង្វៀន ហ៊ុយតាំង បានវាយតម្លៃខ្ពស់ និងអបអរសាទរចំពោះការអភិវឌ្ឍរបស់ប្រទេសកម្ពុជាដែលបានផ្លាស់ប្តូរមុខមាត់ពីមួយថ្ងៃទៅមួយថ្ងៃ។ ជាមួយគ្នានោះផងដែរ...
បរទេស៖ ពិធីបុណ្យសពសម្រាប់មនុស្ស ៣នាក់ ដែលបានស្លាប់ បន្ទាប់ពីបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ លើកទី២ ត្រូវបានធ្វើឡើងនៅវត្តតែមួយ នៅ Wat Nam Daeng ស្រុក Bang Phli – នៃខេត្តភាគកណ្តាលរបស់ប្រទេសកាលពីថ្ងៃសៅរ៍។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១...
ភ្នំពេញ ៖ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ រដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១នេះ បានបន្តដាក់ចេញវិធានការរដ្ឋបាល ដោយផ្អាកជាបណ្តោះអាសន្ន ចំពោះសកម្មភាពការងារមុខរបរ ឬអាជីវកម្មដែលមានហានិភ័យខ្ពស់ នៃការឆ្លងរាលដាលជំងឺកូវីដ១៩ និងការជួបជុំ ឬការប្រមូលផ្តុំមនុស្សជាលក្ខណៈឯកជនភ្នំពេញ សម្រាប់រយៈពេល១៤ថ្ងៃ គិតចាប់ពីថ្ងៃទី២៩ ខែតុលា ដល់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ។...
កំពង់ចាម ៖ ឧកញ៉ា ឡេង ណាវ៉ាត្រា នៅព្រឹកថ្ងៃទី ២០ ខែកញ្ញាឆ្នាំ ២០២១នេះបាននាំអំណោយសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនរដ្ឋបាលខេត្តកំពង់ចាម ទុកប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ។ អំណោយដែលបានប្រគល់ជូនរដ្ឋបាលខេត្តនាពេលនោះ មានដូចជា អាល់កុល ១០០ កាន, ម៉ាស ២៥០.០០០ម៉ាស,និងថវិកា...
បរទេស៖ មនុស្សបីនាក់រួមទាំងវេជ្ជបណ្ឌិតម្នាក់ផងដែរ ត្រូវបានចាប់ខ្លួននៅទីក្រុងហូជីមិញ និងនៅខេត្ត Binh Duong ពីបទយកលុយពីប្រជាជន ដើម្បីបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដែលធាតុពិតត្រូវបានគេអះអាងថា ចាក់ដោយមិនគិតថ្លៃនោះ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា លោក Truong Manh Thao...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ លោក អ៊ុន ចាន់ដា នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ ២០២១ នេះបានដឹកនាំក្រុមការងារ មន្ត្រីស្ថាប័នពាក់ព័ន្ធចុះពិនិត្យ តំបន់បិទខ្ទប់ក្នុងឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ និងឃុំគោករវាង ស្រុកជើងព្រៃ នឹងបានដាក់វិធានការបន្ទាន់ ដល់អាជ្ញាធរពាក់ព័ន្ធដើម្បីទប់ស្កាត់ជំងឺកូវីដ១៩ កុំឱ្យឆ្លងរាលដាល កាន់តែច្រើនបន្តទៀត ។...