បរទេស៖ នៅថ្ងៃទី ១៥ ខែសីហា ក្រសួងការបរទេសរុស្ស៊ីបាននិយាយថា ខ្លួនកំពុងទាក់ទងជាមួយសហរដ្ឋអាមេរិក អំពីស្ថានភាពនៅប្រទេស អាហ្វហ្គានីស្ថាន ហើយកំពុងតាមដានការអភិវឌ្ឍដើម្បីសម្រេចចិត្តលើជំហានបន្តទៀត។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា ក្រសួងការបរទេសរុស្ស៊ីបាននិយាយនៅថ្ងៃទី ១៦ ខែសីហាថា ការចាប់យកអាហ្វហ្កានីស្ថាន របស់ពួកតាលីបង់ មិនគួរត្រូវបានចាត់ទុកថាជាដំណើរផ្លាស់ប្តូរនោះទេ ប៉ុន្តែវាផ្តើមចេញពីការបរាជ័យរបស់អាមេរិកនៅក្នុងប្រទេសនេះ។...
បរទេស៖ គិតត្រឹមថ្ងៃអាទិត្យ ចលនាតាលីបង់បានអះអាងថា ពួកគេបានគ្រប់គ្រងលើរដ្ឋធានីកាប៊ុលរបស់អាហ្វហ្គានីស្ថានហើយ ចំពេលមានការជម្លៀសបុគ្គលិកការទូតលោកខាងលិចជាច្រើនដែលបានចាប់ផ្តើម ចំពេលដែលក្រុមតាលីបង់កើនឡើងនៅក្នុងប្រទេស។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា អតីតប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យថា វាដល់ពេលហើយសម្រាប់ប្រធានាធិបតីអាមេរិកបច្ចុប្បន្ន គឺលោកចូបៃដិន ដើម្បីលាលែងពីតំណែង ចំពោះអ្វីដែលលោកបានអនុញ្ញាតឱ្យកើតឡើងនៅប្រទេសអាហ្វហ្គានីស្ថាន រួមជាមួយការកើនឡើងយ៉ាងខ្លាំងករណីឆ្លងនៃវីរុសកូវីដ មហន្តរាយព្រំដែន ការបំផ្លាញថាមពលឯករាជ្យ និងសេដ្ឋកិច្ចរបស់យើង”...
បរទេស ៖ ពួកតាលីបង់ នៅថ្ងៃពុធម្សិលមិញនេះ បានធ្វើការបដិសេធ ចំពោះការវាយប្រហារ ផ្តោតនិងសម្លាប់ជនស៊ីវិល នៅក្នុងអំឡុង ធ្វើប្រតិបត្តិការ វាយលុក ទៅលើកងទ័ពរដ្ឋាភិបាលអាហ្វហ្គានីស្ថាន និងស្នើឲ្យមានការស៊ើបអង្កេតឯករាជ្យ និង ព្យាយាមអះអាង ចំពោះប្រជាជន អាហ្វហ្គានីស្ថានថា “គ្មានផ្ទះសម្បែង ឬក៏ក្រុមគ្រសាង នឹងប្រឈមមុខ ចំពោះការគម្រាមកំហែងណាមួយ ពីភាគីខាងយើងនោះទេ” ។...
បរទេស៖ ប្រទេសប៉ាគីស្ថាននៅថ្ងៃពុធ បានចោទប្រកាន់រដ្ឋាភិបាលអាហ្វហ្គានីស្ថាន និងឧត្តមសេនីយ៍នៃកង កម្លាំងសន្តិសុខជាតិអាហ្វហ្គានីស្ថាន (ANSF) ថា បានកិបកេងប្រាក់រាប់ពាន់លានដុល្លារ នៃការស្ថាបនាឡើងវិញ និងមូលនិធិជំនួយយោធា នៅពេលមានការវាយលុកយ៉ាង ខ្លាំងពីក្រុមសកម្មប្រយុទ្ធតាលីបង់ ដែលឥឡូវនេះក្រុមនេះបានគ្រប់គ្រងយ៉ាងតិចពី ៨ ទៅ ៩ ខេត្តក្រុង។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃចន្ទនេះ បានឲ្យដឹងថាក្រុមកងកម្លាំងតាលីបង់កាលពីថ្ងៃអាទិត្យម្សិលមិញនេះត្រូវបានគេដឹងថា បានវាយសម្រុកចូលកាន់កាប់ទីក្រុង Taluqan រដ្ឋធានីរបស់ខេត្ត Takhar ក្នុងប្រតិបត្តិការទ្រង់ទ្រាយធំតែមួយថ្ងៃប៉ុណ្ណោះ។ ពលរដ្ឋនៅក្នុងខេត្តដែលបានធ្វើការរាយការណ៍ប្រាប់ផ្ទាល់ មកកាន់ស៊ិនហួបានអះអាងថាក្រុមតាលីបង់បានចូលកាន់កាប់ អគារការិយាល័យរបស់រដ្ឋភិបាលស្ទើរតែទាំងអស់ នៅត្រឹមល្ងាចថ្ងៃអាទិត្យហើយពួកគេ ក៏បានសម្រុកចូលបំបែកគុកដើម្បីដោះលែងក្រុមអ្នកទោស ទាំងអស់ផងដែរ។ ដោយឡែកអ្នកតំណាងរបស់ តាលីបង់វិញបានអះអាង បញ្ជាក់នៅលើបណ្តាញ សង្គមរបស់ខ្លួនថាតាលីបង់បានគ្រប់គ្រងទាំងស្រុង លើខេត្ត Takhar ហើយ បន្ទាប់ពីបានវាយបែក ចូលដល់រដ្ឋធានីកាលពីល្ងាច...
អាហ្វហ្គានីស្ថាន ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ថា យោធាមួយរូប បានឲ្យដឹង នៅក្នុងសេចក្តីប្រកាសមួយថា យ៉ាងហោចណាស់ ក្រុមសកម្ម ប្រយុទ្ធចំនួន ៤០នាក់ ត្រូវបានសម្លាប់ និងប្រតិបត្តិការ ដែលយន្តហោះអាហ្វហ្គានីស្ថាន នៅពីក្រោយខ្នង បានបន្តទម្លាក់គ្រាប់វាយប្រហារទៅលើក្រុង ដែលមានក្រុមតាលីបង់ នៅទីនោះ Shiberghan...
បរទេស៖សហរដ្ឋអាមេរិកកាលពីថ្ងៃពុធម្សិលមិញ បានលើកឡើងអំពីក្តីព្រួយបារម្ភ របស់ខ្លួនចំពោះរបាយការណ៍ថ្មិៗនេះថា តាលីបង់បានបង្កើតការវាយប្រហារ ជាច្រើនដងសំដៅទៅលើក្រុមជនស៊ីវិល នៅទូទាំងប្រទេសអាហ្គានីស្ថាន ខណៈដែលអាមេរិកវិញបែរជា បានបន្តដកទ័ពជាបន្តបន្ទាប់ស្ទើរតែអស់ទាំងស្រុង ទៅហើយនោះ។ រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកលោក Antony Blinken ដែលកំពុងបំពេញទស្សនកិច្ចនៅក្នុងប្រទេសឥណ្ឌា បាននិយាយថាផ្លូវតែមួយគត់ ដើម្បីទៅរកសន្តិភាពសម្រាប់ អាហ្គានីស្ថានគឺត្រូវតែធ្វើឡើង តាមរយៈកិច្ចសន្ទនាគ្នាហើយគ្រប់ភាគីទាំងអស់ ត្រូវតែយកចិត្តទុកដាក់ខ្លាំង ចំពោះបញ្ហានេះ។ គួរឲ្យដឹងថា ក្រោយការប្រកាសនិងដំណើរការដកទ័ព របស់ខ្លួនរួចមកក្រុមតាលីបង់...
ហ្វៃហ្សាបាដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ថា សេចក្តីប្រកាសព័ត៌មានរបស់យោធាមួយច្បាប់ បានប្រកាសឲ្យដឹងនៅថ្ងៃអាទិត្យនេះថា ក្រុមសកម្មប្រយុទ្ធចំនួន១១ដែលគេបញ្ជាក់ថា បានស្លាប់ដោយសារយន្តហោះវាយប្រហារទៅលើទីតាំងប្រមូលផ្តុំគ្នាមួយរបស់ក្រុមតាលីបង់ នៅក្នុងស្រុក Argo ក្នុងខេត្ត Badakhshan ដែលស្ថិតនៅភាគខាងជើងអាហ្វហ្គានីស្ថាន ។ ក្នុងនោះបូករួមទាំងព្រឹកថ្ងៃសៅរ៍ផងដែរ ដែលបានរឹបអូសបានអាវុធទ្រង់ទ្រាយធំ និងឃ្លាំងគ្រាប់ ក្នុងមានកាំភ្លើងបាញ់ទម្លាក់យន្តហោះ ក៏ត្រូវបានកម្ទេចផងដែរ សេចក្តីប្រកាសបានដាក់ដូច្នេះ ។...
បរទេស៖ក្រុមតាលីបង់នៅសប្តាហ៍នេះ ត្រូវបាន BBC ចេញផ្សាយថា បានដាក់សំណើរសុំធ្វើការដោះលែងក្រុមសកម្មប្រយុទ្ធរបស់ខ្លួនជាច្រើន ពាន់នាក់ជាថ្នូរនឹង ការផ្អាកឈប់បាញ់រយៈ ពេល៣ខែ។ អ្នកតំណាងឲ្យរដ្ឋាភិបាលអាហ្គានីស្ថាន លោក Nader Nadery បានពណ៍ថាសំណើរនេះធាគឺជាការទាមទារដ៏ធំពេកហើយហើយមកដល់ពេលនេះ រដ្ឋាភិបាលនៅមិន ទាន់ធ្វើការឆ្លើយតប ឬប្រតិកម្មអ្វីនៅឡើយ។ គួរឲ្យដឹងដែរថាក្រុមតាលីបង់ និងអាហ្គានីស្ថាន បានបើកការវាយប្រហារគ្នា ទៅវិញទៅមកកាន់តែខ្លាំងក្លាឡើងបន្ទាប់ពី កងទ័ពបរទេសជាពិសេសយោធា អាមេរិកបានធ្វើការដកខ្លួនស្ទើរតែទាំងស្រុងចេញពី...
បរទេស ៖ កងកម្លាំងប្រយុទ្ធរបស់ពួកតាលីបង់ បាននិយាយនៅថ្ងៃពុធនេះថា ក្រុមខ្លួនបានគ្រប់គ្រង លើច្រកជំនួញដ៏សំខាន់មួយ ដែលភ្ជាប់ប្រទេសប៉ាគីស្ថាន ជាមួយអាហ្វហ្គានីស្ថាន ភាគខាងត្បូង ក្រោយប៉ុន្មានម៉ោង បន្ទាប់ពីកងកម្លាំង អាហ្វហ្គានីស្ថាន បានដកថយបោះបង់ ចោលច្រកឆ្លងកាត់ដ៏សំខាន់នេះ ។ ក្រសួងមហាផ្ទៃ អាហ្វហ្គានីស្ថាន តាមសេចក្តីរាយការណ៍ បានទទូចថា ការវាយប្រហារទប់ទល់ ហើយកងកម្លាំងរដ្ឋាភិបាល បានធ្វើគ្រប់គ្រង...