បរទេស៖ លោក Prawit Wongsuwan បានឡើងកាន់តំណែង ជានាយករដ្ឋមន្ត្រីចាំផ្ទះ ដោយស្វ័យប្រវត្តិ បន្ទាប់ពីចៅក្រមភាគច្រើន នៃតុលាការធម្មនុញ្ញបានបោះឆ្នោត កាលពីថ្ងៃពុធដើម្បីទទួលយកញត្តិ របស់គណបក្សប្រឆាំង សម្រាប់ការពិភាក្សាលើការកាន់តំណែងរបស់នាយករដ្ឋមន្ត្រី Prayut Chan-o-cha ហើយបានព្យួរលោកពីកាតព្វកិច្ច រហូតដល់ការសម្រេចត្រូវបានធ្វើឡើង។ យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២...
ភ្នំពេញ៖ លោក អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ បានស្នើសុំភ្នាក់ងារគយថៃ ប្រចាំច្រកឆុងចម នៃខេត្តសុរិន្ទ ពិចារណាលើកលែងការយកកម្រៃ ពន្ធពីប្រជាជនកម្ពុជា ដែលបានឆ្លងដែន ចូលទៅទិញទំនិញ បន្តិចបន្តួចពីផ្សារថៃ ដើម្បីយកមកប្រើប្រាស់ ជាលក្ខណៈគ្រួសារមិនមែនពាណិជ្ជកម្ម កំឡុងពេលស្ថានភាពជំងឺកូវីដ១៩ មិនទាន់ធូរស្រាល។ សំណើខាងលើ បានធ្វើឡើងនាឱកាសដឹកនាំ ប្រតិភូស្ថានទូត ចូលរួមកិច្ចប្រជុំទ្វេភាគីជាមួយឧត្តមសេនីយ៍ទោ ភុងថេប...
បរទេស៖ អតីតប្រធានាធិបតីស្រីលង្កា លោក Gotabaya Rajapaksa បានស្នើសុំចូលប្រទេសថៃ ប៉ុន្មានសប្តាហ៍បន្ទាប់ពីការចុះចេញពីតំណែង និងបានភៀសខ្លួនចេញពីប្រទេសស្រីលង្កាយ៉ាងប្រញាប់ប្រញាល់ អំឡុងពេលបាតុកម្មប្រឆាំងរដ្ឋាភិបាលដ៏ក្តៅគគុកមួយ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា អ្នកនាំពាក្យក្រសួងការបរទេសថៃ លោក Tanee Sangrat បានប្រកាសពីសំណើនេះតាមធ្វីតធ័រមួយកាលពីថ្ងៃពុធ ដោយនិយាយថា មន្ត្រីថៃត្រូវបានទាក់ទងដោយអាជ្ញាធរបច្ចុប្បន្ននៅក្នុងប្រទេសស្រីលង្កា...
ភ្នំពពេញ ៖ ប្រជាពលរដ្ឋខ្មែរ ដែលប្រើប្រាស់ប័ណ្ណព្រំដែន កម្ពុជា-ថៃ (Cambodia-Thailand Border Pass) ខាងភាគីអន្តោរប្រវេសន៍ថៃ បានយល់ព្រមអនុញ្ញាត ឲ្យប្តូរប្រថាប់ត្រា ចូលស្នាក់នៅពី៣ថ្ងៃឲ្យស្នាក់ នៅបានចំនួន៧ថ្ងៃវិញហើយ ។ នេះបើតាមហ្វេសប៊ុក លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ។ ការអនុញ្ញាតឲ្យពលរដ្ឋខ្មែរ ជាពិសេសអាជីវករ...
បាងកក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ថា ប្រទេសថៃឡង់ដ៏បានរាយការណ៍ពីករណីជំងឺអុតស្វាជាលើកទី៣របស់ខ្លួននៅថ្ងៃពុធ ។ នេះបើយោងតាមក្រសួងសុខាភិបាលបានឲ្យដឹងដូច្នេះ ។ លោក Opas Karnkawinpong អគ្គនាយកនៃនាយកដ្ឋានគ្រប់គ្រងជំងឺបានលើកឡើងថា អ្នកឆ្លងគឺជាបុរសជនជាតិអាល្លឺម៉ង់អាយុ២៥ឆ្នាំដែលបានចូលស្នាក់នៅលើកោះភូកេត (Phuket) កាលពីថ្ងៃទី១៨ ខែកក្កដា ហើយបានលេចចេញរោគសញ្ញាភ្លាមៗ ។ លោក Opas បានឲ្យដឹងថា...
បាងកក៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ថា រដ្ឋាភិបាលថៃ បានលុបចោលអាណត្តិ ម៉ាស់ពាក់មុខរបស់ខ្លួន ដោយមានប្រសិទ្ធិភាពភ្លាមៗ ខណៈដែលស្ថានភាពជំងឺកូវីដ-១៩ នៅក្នុងប្រទេសមានភាព ប្រសើរឡើង នេះបើយោងតាមការប្រកាស ដែលចុះហត្ថលេខា ដោយនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់ឧចា ។...
បាងកក ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ថា ឆ្នេរមួយនៅភាគខាងកើត នៃប្រទេសថៃឡង់ដ៏ ត្រូវបានប្រកាស ជាតំបន់គ្រោះមហន្តរាយ កាលពីថ្ងៃសៅរ៍ ខណៈដែលប្រេងដែលលេចចេញ ពីបំពង់បង្ហូរប្រេងក្រោមទឹក ក្នុងឈូងសមុទ្រថៃ បានបន្តបោកបក់មកច្រាំង និងធ្វើឱ្យខ្សាច់ប្រែពណ៌ខ្មៅ ។ ការលេចធ្លាយចេញពីបំពង់បង្ហូរ ប្រេង...
បរទេស ៖ មហាជនកំពុងតាមដាន មន្រ្តីប៉ូលីសម្នាក់ ដែលបានបើកម៉ូតូ Ducati Monster បុកវេជ្ជបណ្ឌិតស្ត្រីម្នាក់ កាលពីថ្ងៃសុក្រសប្តាហ៍មុន បណ្តាលឱ្យស្លាប់ គឺបានចូលបួស ដើម្បីធ្វើបុណ្យដល់ជនរងគ្រោះ ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា ប៉ូលីសនោះឈ្មោះ Norawich...
បាងកក ៖ អ្នកទេសចរបរទេស ទំនងជាមានជម្រើសធានារ៉ាប់រង បន្ថែមទៀត ដើម្បីរ៉ាប់រងការចំណាយលើមន្ទីរពេទ្យ និងសណ្ឋាគារនៅដាច់ ដោយឡែកពីគេក្នុងប្រទេសថៃ ខណៈដែលរដ្ឋាភិបាលកំពុងព្យាយាម ដោះស្រាយបញ្ហាអ្នកទេសចរ ដែលឆ្លង ជំងឺកូវីដ-១៩ មិនព្រមបង់ថ្លៃថ្នាំ ឬរត់ចេញពីសណ្ឋាគារ ។ លោក Yuthasak Supasorn អភិបាលអាជ្ញាធរទេសចរណ៍ នៃប្រទេសថៃបានលើកឡើងថា រដ្ឋាភិបាលកំពុងពិភាក្សា ជាមួយការិយាល័យគណៈកម្មការ...
បរទេស ៖ នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា នៅថ្ងៃព្រហស្បតិ៍ បានទទូចថា លោកមិនមានគម្រោង ផ្លាស់ប្តូរជួរគណៈរដ្ឋមន្ត្រី ឬរំលាយសភាតំណាងរាស្រ្ត និងឱ្យមានការបោះឆ្នោតសកល មុនកាលកំណត់នោះទេ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា ការអត្ថាធិប្បាយរបស់ឧត្តមសេនីយ ប្រាយុទ្ធ...