ភ្នំពេញ ៖ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងស្នងការដ្ឋាន នគរបាលខេត្តកណ្ដាល នៅព្រឹកថ្ងៃ៣ មិថុនា បានសហការគ្នា បង្ក្រាបករណី លួចលាក់កែច្នៃគ្រឿងញៀន ឃាត់ខ្លួនជនល្មើស៤នាក់ និងរឹបអូសថ្នាំញៀន និងសារធាតុគីមីផ្សំជិត៤០០គីឡូក្រាម ដែលបង្រ្កាបបាន២ទីតាំងផ្សេងគ្នា នៅចំណុចផ្ទះវីឡា ក្រុងតាខ្មៅ ខេត្តកណ្ដាល និងនៅខុនដូរមួយកន្លែងទៀត ស្ថិតនៅខណ្ឌជ្រោយចង្វា៕
ភ្នំពេញ៖ កម្លាំងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានចុះប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុក និងដឹកជញ្ជូនសារធាតុញៀន ដោយឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនម្នាក់ ជាមួយថ្នាំញៀន៣៨០ក្រាម និងសារធាតុផ្សំ ១០គីឡូក្រាម ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺ។ ការបង្ក្រាបនេះធ្វើឡើងនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង២២៖៣០នាទី កម្លាំងជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដោយមានការដឹកនាំ និងសម្របសម្រួលដោយលោក សុក កែវបណ្ឌិត ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ...
ភ្នំពេញ៖ កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ចុះបង្ក្រាបករណីជួញដូរគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ២នាក់ និងថ្នាំញៀនសរុបជាង១គីឡូក្រាម។ ការចុះបង្ក្រាបនេះដោយកម្លាំងជំនាញ (ក៤) នៃមន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំង ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ និងក្រោមការសម្របសម្រួល ពីលោក ស៊ិន វីរៈ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ ឈានដល់បង្ក្រាបជនសង្ស័យជាបន្តបន្ទាប់។ នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ ឃាត់ខ្លួនជនសង្ស័យឈ្មោះ គា...
រ៉ងហ្គូន៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ថា យោងតាមការចេញផ្សាយរបស់គណៈកម្មាធិការកណ្តាលសម្រាប់ការគ្រប់គ្រងគ្រឿងញៀន ហៅកាត់ថា (CCDAC) ។ កាលពីល្ងាចថ្ងៃព្រហស្បតិ៍ថា អាជ្ញាធរមីយ៉ាន់ម៉ា បានរឹបអូសបានគ្រាប់ថ្នាំរំញោចប្រព័ន្ធប្រសានចំនួន១លានគ្រាប់ នៅក្នុងរដ្ឋ Shan ដែលស្ថិតនៅភាគខាងកើតនៃប្រទេសមីយ៉ាន់ម៉ា ដោយកម្លាំងនគរបាលប្រឆាំងគ្រឿងញៀនបានឆែកឆេររថយន្តចំនួន១គ្រឿងនៅសង្កាត់ Pinlaung រដ្ឋខាងលើកាលពីថ្ងៃទី៩ វិច្ឆិកា ហើយរឹបអូសបានគ្រាប់ថ្នាំញៀនដ៏ច្រើនទាំងនេះ ។...
រ៉ងហ្គូន៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ថា យោងតាមសេចក្តីថ្លែងការណ៍របស់គណៈកម្មាធិការកណ្តាលសម្រាប់ការត្រួតពិនិត្យការបំពានគ្រឿងញៀន ហៅកាត់ (CCDAC) បានឲ្យដឹងកាលពីល្ងាចថ្ងៃសុក្រថា អាជ្ញាធរមីយ៉ាន់ម៉ា បានរឹបអូសគ្រាប់ថ្នាំញៀនប្រភេទធ្វើធ្វើឲ្យរំញោចដល់ប្រព័ន្ធប្រសាទចំនួន១,៣៥លានគ្រាប់នៅក្នុងទីក្រុងដ៏ធំ គឺទីក្រុងរ៉ងហ្គូន ។ ដោយធ្វើសកម្មភាពផ្អែកលើព័ត៌មានផ្តល់ឲ្យ ប៉ូលិសប្រឆាំងគ្រឿងញៀនបានឆែកឆេររថយន្ត១គ្រឿងនៅ South Dagon Township នៅទីក្រុងរ៉ងហ្គូន កាលពីថ្ងៃទី២១ ខែតុលា...
រ៉ងហ្គូន៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ថា គណៈកម្មាធិការកណ្តាលសម្រាប់ការគ្រប់គ្រងគ្រឿងញៀន ហៅកាត់ថា (CCDAC) បានឲ្យដឹងកាលពីថ្ងៃអង្គារថា អាជ្ញាធរមីយ៉ាន់ម៉ា បានរឹបអូសគ្រាប់ថ្នាំដាស់អារម្មណ៍ចំនួន៩០០.០០០គ្រាប់នៅក្នុងទីក្រុងពាណិជ្ជកម្មនៃទីក្រុងរ៉ងហ្គូន ។ គណៈកម្មាធិការ CCDAC បានឲ្យដឹងថា ការធ្វើសកម្មភាពនេះផ្អែកលើការផ្តល់ព័ត៌មាន ប៉ូលិសបានស្វែងរកបុរសដែលជាជនសង្ស័យ២នាក់នៅលើផ្លូវ Yangon-Pyay ក្នុងទីក្រុង Insein នៃទីក្រុងរ៉ងហ្គូន...
បរទេស៖ យោងតាមការបញ្ជាក់ ដោយអជ្ញាធរក្នុងស្រុកនិងត្រូវបាន យកមកចេញផ្សាយដោយទូរទស្សន៍ BBC បានឲ្យដឹងថា ប៉ូលីសរបស់អង់គ្លេសបានឈានទៅដល់ ការចាប់ឃាត់ខ្លួនមនុស្សជិត ១០០០នាក់ កាលពីខែមុនពាក់ព័ន្ធទៅនឹងការជួញដូរថ្នាំញៀន និងលាងលុយដែលមានតម្លៃរាប់រយលានផោន។ ប្រភពដដែលបានសរសេរថា វាគឺជាប្រតិបត្តិការទ្រង់ទ្រាយធំបំផុត មិនធ្លាប់មានឡើយនៅអង់គ្លេសដោយ ក្នុងនោះប៉ូលីសបានរកឃើញរុក្ខជាតិ កញ្ឆាចំនួនដល់ទៅ ១៨ម៉ឺនដើម ដែលអាចមានតម្លៃ ១៣០លានផោនឬ១៦៧ លានដុល្លារ និងកូកាអ៊ីនចំនួន២០គីឡូក្រាម ដែលមានតម្លៃរហូតដល់១...
ភ្នំពេញ៖ កម្លាំងជំនាញការិយាល័យ (ក១០) នៃមន្ទីរប្រឆាំងគ្រឿងញៀន កាលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ បានស្រាវជ្រាវបង្ក្រាប នៅចំណុច ខុនដូរ ដឺភីច (The Peach) បន្ទប់លេខ២៨០១ សង្កាត់ទន្លេបាសាក់ ខណ្ឌចំកាមន រាជធានីភ្នំពេញ ដោយឃាត់ខ្លួនជនសង្ស័យជនជាតិចិនម្នាក់ រួមទាំងវត្ថុតាងថ្នាំញៀនជាង ២៣គីឡូក្រាម និងសារធាតុផ្សំមិនច្បាស់ជាង១០០គីឡូក្រាម។ យោងតាមហ្វេសប៊ុកអគ្គស្នងការដ្ឋាននគរបាលជាតិ...
បរទេស ៖ អជ្ញាធរ នៃប្រទេសមីយ៉ាន់ម៉ា បានធ្វើការបំផ្លាញចោល នូវថ្នាំញៀនខុសច្បាប់ ដែលបានរឹបអូសមានតម្លៃដល់ទៅ៤៤៦លានដុល្លារ នៅចំថ្ងៃប្រយុទ្ធប្រឆាំងទៅនឹង ថ្នាំញៀនអន្តរជាតិដែលធ្វើឡើងកាលពីថ្ងៃចន្ទម្សិលមិញនេះ។ យោងតាមការចេញផ្សាយរបស់ The VOA News បានឲ្យដឹងដែរថាថ្នាំញៀនទាំងនោះ ត្រូវបានដុតបំផ្លាញចោលបន្ទាប់ពីក្រុមអ្នកជំនាញយូអិន បានព្រមានអំពីការកើនឡើង នៃផលិតកម្មផលិតអាភៀននិងសារធាតុហេរ៉ូអ៊ីន ព្រមទាំងមេតាហ្វេតាមីននៅក្នុងប្រទេសមីយ៉ាន់ម៉ា មួយរយៈកន្លងមកនេះនិងក៏ដូចជាការគម្រាម នៃការនាំចេញព្រមទាំងពង្រីកទីផ្សារនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងអាស៊ីខាងត្បូងផង។ គួរឲ្យដឹងដែរថាប្រទេសមីយ៉ាន់ម៉ាមានប្រវត្តិ...
ភ្នំពេញ៖ កម្លាំងសមត្ថកិច្ច នគរបាលប្រឆាំងគ្រឿងញៀន កាលពីថ្ងៃទី៩ ខែ តុលា ឆ្នាំ២០២២ បានធ្វើការឃាត់ខ្លួន ជនសង្ស័យ ជនជាតិចិនម្នាក់ ជាប់ពាក់ព័ន្ធនឹងការ ដឹកជញ្ជូនគ្រឿងញៀន ឆ្លងដែន ចំនួន ជាង ១ គីឡូក្រាម ពីកម្ពុជាទៅប្រទេសថៃ ប្រព្រឹត្ត នៅ អាកាសយានដ្ឋាន អន្តរជាតិ...