ព័ត៌មានអន្តរជាតិ
អ៊ុយក្រែន ជំរុញឲ្យអ្នកស្រុកក្នុងទីក្រុង Donetsk ជម្លៀសខ្លួនចេញ ខណៈដែលការប្រយុទ្ធគ្នា នៅភាគខាងកើតអ៊ុយក្រែន បានផ្ទុះឡើង
គៀវ៖ មន្ត្រីអ៊ុយក្រែនកំពុងជំរុញអ្នកស្រុក ដែលនៅសេសសល់ក្នុងតំបន់ Donetsk ជម្លៀសខ្លួនទៅកាន់តំបន់ដែលមាន សុវត្ថិភាពជាងមុន ខណៈដែលកងកម្លាំងរុស្ស៊ី កំពុងខិតទៅជិតដែនដីភាគខាងកើត។ ប្រធានរដ្ឋបាលយោធាក្នុងតំបន់ Donetsk លោក Pavlo Kyrylenko បានឲ្យដឹងថា “ប្រទេសរុស្ស៊ី បានប្រែក្លាយតំបន់ Donetsk ទាំងមូលទៅជាចំណុចក្តៅ ដែលជាកន្លែងដែលវាមានគ្រោះថ្នាក់ ក្នុងការស្នាក់នៅសម្រាប់ជនស៊ីវិល”។ លោកបានលើកឡើងថា “ខ្ញុំអំពាវនាវឱ្យមនុស្ស...