តេអេរ៉ង់៖ អ៊ីរ៉ង់ និងទីភ្នាក់ងារ ថាមពលបរមាណូអន្តរជាតិ (IAEA) បានប្រកាសថា ពួកគេបានយល់ព្រមបន្តការចរចា និងកិច្ចសហប្រតិបត្តិការរបស់ពួកគេ លើផ្នែកដែលមានកង្វល់រួម នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ អគ្គនាយក IAEA លោក Rafael Grossi កាលពីថ្ងៃអង្គារបានជួបជាមួយលោក Mohammad Eslami ប្រធានអង្គការថាមពលអាតូមិកអ៊ីរ៉ង់ (AEOI) និងលោក Hossein Amir Abdollahian រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់។ នៅក្នុងសន្និសីទសារព័ត៌មានរួម តាមកញ្ចក់ទូរទស្សន៍ ដែលបានធ្វើឡើងបន្ទាប់ពី កិច្ចប្រជុំនៅឯកន្លែង AEOI លោក Grossi និងEslami បានប្រកាសថា ពួកគេនឹងបន្តការចរចាររហូតដល់ជម្លោះ ដែលនៅសល់ត្រូវបានដោះស្រាយ។ លោក Eslami បានលើកឡើងថា ទីភ្នាក់ងារនេះមានសំណួរមួយចំនួនទៅកាន់ប្រទេសអ៊ីរ៉ង់ “ដោយផ្អែកលើឯកសារ ដែលបានចេញផ្សាយ ដោយសត្រូវរបស់យើង” ដោយបន្ថែមថា “សំណួរមួយចំនួនត្រូវបានឆ្លើយ ហើយខ្លះទៀតនៅតែមាន” ។ ប្រធាន AEOI បានលើកឡើងថា “ផ្នែកនៃសំណួរទាំងនេះត្រូវបានដោះស្រាយ និងបិទ” នៅក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ដែលត្រូវបានគេស្គាល់ ជាផ្លូវការថា ជាផែនការសកម្មភាពទូលំទូលាយរួម (JCPOA) ។ លោកបានបន្ថែមថា”យើងបានយល់ព្រមនៅថ្ងៃនេះ ដើម្បីបញ្ចប់បញ្ហាទាំងនេះ ការចរចាដែលនៅតែបន្ត”។ ប្រមុខនុយក្លេអ៊ែរអ៊ីរ៉ង់បានសង្កត់ធ្ងន់ថា អ៊ីរ៉ង់ មានបំណងប្រើប្រាស់បច្ចេកវិទ្យានុយក្លេអ៊ែរ ក្នុងវិស័យផ្សេងៗ ហើយ “ទីភ្នាក់ងារនឹងជួយយើងក្នុងរឿងនេះ” ។ លោក Eslami បានលើកឡើងថា “យើងមានផែនការក្នុងការកសាងសមត្ថភាព ផលិតថាមពលនុយក្លេអ៊ែរ យ៉ាងតិច ១០០០០MW នៅក្នុងប្រទេសអ៊ីរ៉ង់ ជាពិសេសដោយរោងចក្រថាមពលតូចៗ ដែលនីមួយៗមានថាមពលអតិបរមា ៣០០MW” ដោយបន្ថែមថាលោកសង្ឃឹមថាទីភ្នាក់ងារនេះនឹងបញ្ចុះបញ្ចូល និងគាំទ្រដល់ប្រទេសនានា ដែលមានបច្ចេកវិទ្យា ដើម្បីជួយប្រទេសអ៊ីរ៉ង់ អភិវឌ្ឍសមត្ថភាពថាមពលនុយក្លេអ៊ែររបស់ខ្លួន។ សម្រាប់ផ្នែករបស់លោកវិញ លោក Grossi ដែលបានទៅដល់ទីក្រុងតេអេរ៉ង់ កាលពីថ្ងៃច័ន្ទ បានលើកឡើងថា ភាគីទាំងពីរក្នុងអំឡុងពេល ដំណើរទស្សនកិច្ចចុងក្រោយរបស់លោក នៅទីក្រុងតេអេរ៉ង់ ក្នុងខែកញ្ញា “បានយល់ព្រមបន្តការងាររួមគ្នារបស់យើង លើការបំភ្លឺអំពីបញ្ហាមួយចំនួន ហើយបន្តនិងធ្វើឱ្យកិច្ចសន្ទនា កាន់តែស៊ីជម្រៅជាមួយ រដ្ឋាភិបាលអ៊ីរ៉ង់”៕ ដោយ ឈូក បូរ៉ា
បរទេស៖ នៅក្នុងរបាយការណ៍មួយ ទីភ្នាក់ងារថាមពល អាតូមិកអន្តរជាតិ ហៅកាត់ថា IAEA បាននិយាយប្រាប់ថា ការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម របស់ប្រទេសអ៊ីរ៉ង់ នៅក្នុងពេលបច្ចុប្បន្ននេះ កំពុងឈានចូលទៅជិតដល់ កម្រិតអាវុធហើយ។ យោងតាមព័ត៌មាន ចេញផ្សាយនៅថ្ងៃអង្គារ ប្រទេសអ៊ីរ៉ង់ នាពេលថ្មីៗនេះ បានធ្វើការពន្លឿនក្នុងការចម្រាញ់ សារធាតុអ៊ុយរ៉ានីញ៉ូមរបស់ខ្លួន ឲ្យដល់កម្រិតសុទ្ធ ៦០ភាគរយ គឺកើនពីចំនួន ២០ភាគរយនៅក្នុងខែមេសា...
តូក្យូ៖ រដ្ឋាភិបាលជប៉ុន និងអង្គការថាមពលអាតូមិកអន្តរជាតិ IAEA បានព្រមព្រៀងគ្នាកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីធ្វើការរួមគ្នា ដើម្បីតាមដានការបញ្ចោញទឹកវិទ្យុសកម្មរបស់ជប៉ុន ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរហ្វូគូស៊ីម៉ា ចូលទៅក្នុងសមុទ្រ។ ក្រសួងការបរទេសជប៉ុន បានឲ្យដឹងថា ប្រទេសជប៉ុន មើលឃើញថាការចូលរួមរបស់ក្រុមឃ្លាំមើលនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក គឺមានសារៈសំខាន់ពីទស្សនៈនៃការធានានូវភាពជឿជាក់និងតម្លាភាពនៅក្នុងដំណើរការត្រួតពិនិត្យនេះ ចំពេលមានការប្រឆាំងយ៉ាងខ្លាំងពីសំណាក់ប្រទេសជិតខាង ចំពោះផែនការបញ្ចេញទឹក ដែលត្រូវបានបន្សុទ្ធរួចចូលក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។ ក្រសួងបានឲ្យដឹងថា ក្រោមកិច្ចព្រមព្រៀងនេះប្រទេសជប៉ុន និង IAEA នឹងសហការក្នុងការត្រួតពិនិត្យសុវត្ថិភាព...
តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក Saeed Khatibzadeh បានលើកឡើងថា ប្រទេសអ៊ីរ៉ង់ មិនទាន់សម្រេចចិត្តលើការ ពង្រីកកិច្ចព្រមព្រៀងមុននេះ ជាមួយទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) នោះទេ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Khatibzadeh បានលើកឡើងថា“ កិច្ចព្រមព្រៀងជាមួយ IAEA គឺដើម្បីដោះស្រាយកង្វល់ មួយចំនួនរបស់ទីភ្នាក់ងារនេះ នៅក្នុងក្របខ័ណ្ឌនៃច្បាប់របស់សភា។ យើងបានយល់ព្រមមិន...
បរទេស៖ ប្រធានរដ្ឋសភានៃប្រទេសអ៊ីរ៉ង់ បាននិយាយនៅថ្ងៃអាទិត្យនេះថា ទីក្រុងតេអេរ៉ង់នឹងមិនផ្តល់រូបភាព ពីខាងក្នុងទីតាំងនុយក្លេអ៊ែអ៊ីរ៉ង់មួយចំនួន ឲ្យទៅទីភ្នាក់ងារឃ្លាំមើលនុយក្លេអ៊ែ អង្គការសហប្រជាជាតិទៀតទេ ព្រោះតែកិច្ចព្រមព្រៀងឃ្លាំមើល ជាមួយទីភ្នាក់ងារនេះ បានផុតកំណត់ហើយ។ តាមសេចក្តីរាយការណ៍ លោក Mohammad Baqer Qalibaf បានមានប្រសាសន៍យ៉ាងដូច្នេះថា “កិច្ចព្រមព្រៀងបានផុតកំណត់ហើយ។ ព័ត៌មានដែលបានកត់ត្រាណាមួយ នឹងមិនត្រូវបានប្រគល់ជូនទីភ្នាក់ងារ ថាមពលអាតូមិកអន្តរជាតិទេ ហើយទិន្នន័យនិងរូបភាព នឹងនៅតែជាកម្មសិទ្ធិរបស់អ៊ីរ៉ង់”។...