ភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជា បានបញ្ជាឲ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ត្រូវដោះស្រាយរាល់ភាពរអាក់អួលផ្នែកបច្ចេកទេស ក្នុងរយៈពេល ២ម៉ោងយ៉ាងយូរ។ ការលើកឡើងរបស់ ធនាគារជាតិ បន្ទាប់ពីប្រព័ន្ធបច្ចេកទេស ធនាគារ ABA ជួបបញ្ហារអាក់រអួលផ្នែក បច្ចេកទេស ក្នុង រយៈពេល យូរបង្ក ផល វិបាក ដល់អតិថិជន ។...
ភ្នំពេញ ៖ លោកស្រី ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា បានថ្លែងថា ប្រព័ន្ធទូទាត់សាច់ប្រាក់តាមឌីជីថល ដើរតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច តាមរយៈការទូទាត់ប្រកបដោយប្រសិទ្ធភាព។ ក្នុងពិធីចុះអនុស្សរណៈយោគយល់ ស្តីពី «សហប្រតិបត្តិការលើបណ្តាញ ប្រព័ន្ធខេមបូឌានស៊ែស្វីច» (Cambodian Shared Switch) នាថ្ងៃទី២៣ វិច្ឆិកា...
ភ្នំពេញ៖ លោក រ័ត្ន សុវណ្ណនរៈ អគ្គនាយកត្រួតពិនិត្យ ធនាគារជាតិនៃកម្ពុជា បានថ្លែងថា ធនាគារជាតិ នឹងបន្ដគាំទ្រ យកចិត្តទុកចំពោះការស្នើសុំ របស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្នុងការផ្ដល់សេវាប៊េងកាសួរេន ព្រមទាំង ពង្រឹងការត្រួតពិនិត្យ គ្រឹះស្ថានធនាគារ។ សូមជម្រាបថា ប៊េងកាសួរេន សំដៅដល់កិច្ចសហការរវាងគ្រឹះស្ថាន និងក្រុមហ៊ុនធានារ៉ាប់រង ក្នុងការចែកចាយ និងផ្សព្វផ្សាយផលិតផលធានារ៉ាប់រង...
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យលេខ ២០០អនក្រ.បក អនុញ្ញាតដាក់ឲ្យចរាចរ និងប្រើប្រាស់ទូទាំងប្រទេស ក្រដាសប្រាក់ប្រភេទ ៣០០០០រៀលគំរូថ្មី អបអរខួប៣០ឆ្នាំ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងខួប៣០ឆ្នាំ នៃការយាងនិវត្តន៍របស់ ព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ” ។
ភ្នំពេញ៖ លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានថ្លែងថា ប្រព័ន្ធធនាគារ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បន្តមានភាពធន និងផ្តល់សេវាហិរញ្ញវត្ថុ ប្រកបដោយនិរន្តរភាព ទោះបីប្រទេសកម្ពុជាជួបបញ្ហាជំងឺកូវីដ-១៩ ក៏ដោយ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ធនគារជាតិនៃកម្ពុជា។ ក្នុងសន្និបាតបូកសរុប លទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២១ របស់ធនាគារជាតិនៃកម្ពុជា នាថ្ងៃទី២២...
ភ្នំពេញ ៖ ក្នុងស្ថានភាព នៃការរីករាលដាលជំងឺកូវីដ-១៩ ធនាគារជាតិនៃកម្ពុជា បានលើកទឹកចិត្ត ឲ្យប្រជាពលរដ្ឋគ្រប់រូប ទូទាត់តាមប្រព័ន្ធ អេឡិចត្រូនិក និងប្រើប្រាស់ក្រដាសប្រាក់រៀល ប្រកបដោយអនាម័យខ្ពស់។ តាមរយៈសេចក្ដីប្រកាស ព័ត៌មានរបស់ ធនគារជាតិនៃកម្ពុជា នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ បានឲ្យដឹងថា ក្រោមកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល ធនាគារជាតិនៃកម្ពុជា និងភាគីពាក់ព័ន្ធទាំងអស់...
ភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជា បានបន្តលើកទឹកចិត្ត ឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ពិនិត្យលទ្ធភាពអនុគ្រោះ ក្នុងការបន្ធូរបន្ថយ ឬពិន័យផ្សេងៗពីអតិថិជន ក្នុងដំណាក់កាលជំងឺកូវីដ-១៩ ខណៈធនាគារជាតិ បានដាក់ចេញនូវវិធានការ អនុគ្រោះជាបន្តបន្ទាប់ ដើម្បីចូលរួមគាំទ្រ គោលនយោបាយ រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាប្រឈម និងសម្រាលបន្ទុក ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ ពីជំងឺកូវីដ-១៩។ យោងតាមសេចក្ដីជូនដំណឹង...
ភ្នំពេញ ៖ លោកស្រី ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេសធនាគារជាតិ នៃកម្ពុជា បានឲ្យដឹងថា ក្រៅពីលទ្ធភាពទទួលបាន សេវាហិរញ្ញវត្ថុ ស្រ្តីក៏ជួបប្រទះនឹងបញ្ហាប្រឈមក្នុងការប្រើប្រាស់សេវាហិរញ្ញវត្ថុ ដោយសារស្រ្ដីបោះបង់ការសិក្សា ច្រើនជាងបុរស។ នេះយោងតាមគេហទំព័រហ្វេសប៊ុក ធនាគារជាតិ។ ឱកាសចូលរួមជាវាគ្មិនក្នុងកម្មវិធីផ្សព្វផ្សាយរបាយការណ៍ ស្តីពី គម្លាតប្រាក់ឈ្នួលរវាងស្ត្រី និងបុរសនៅកម្ពុជារៀបចំឡើងដោយកម្មវិធីអភិវឌ្ឍន៍ សហប្រជាជាតិ (UNDP)...
ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា ក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ ១$ ២$ និង ៥$ នៅតែចរាចរនៅលើទីផ្សារបានធម្មតា មិនមានការហាមឃាត់នោះទេ ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ធនាគារជាតិនៃកម្ពុជា ស្ដីពីកិច្ចប្រជុំពិភាក្សាអំពីបញ្ហាប្រឈម នៃចរាចរណ៍ក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ ១$ ២$ និង ៥$ នៅកម្ពុជា នាថ្ងៃទី២៨ ឧសភានេះ...