បរទេស ៖ វិទ្យាស្ថានស្រាវជ្រាវ សន្តិភាព អន្តរជាតិ Stockholm (SIPRI) ដែលជាអ្នកឃ្លាំមើលអាវុធ ឈានមុខគេបានព្រមានថា ហានិភ័យនៃអាវុធ នុយក្លេអ៊ែរ ដែលត្រូវបានប្រើប្រាស់ គឺខ្ពស់ជាងពេលណាទាំងអស់ ចាប់តាំងពីសង្រ្គាម ត្រជាក់កើនឡើង ។ យោងតាម SIPRI Yearbook 2022 បានឱ្យដឹងថា ស្តុកអាវុធនុយក្លេអ៊ែរ...
តូក្យូ៖ អ្នកការទូតជាន់ខ្ពស់មកពីកូរ៉េខាងត្បូង ជប៉ុន និងសហរដ្ឋអាមេរិក បានជួបប្រជុំគ្នានៅថ្ងៃសុក្រនេះ ក្នុងគោលបំណងជំរុញកិច្ចសហប្រតិបត្តិការត្រីភាគី បន្ទាប់ពីការបាញ់មីស៊ីលផ្លោងម្តងហើយម្តងទៀតរបស់ទីក្រុងព្យុងយ៉ាង និងចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងលើការសាកល្បងនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ លោក Kim Gunn តំណាងពិសេសកូរ៉េខាងត្បូងសម្រាប់កិច្ចការសន្តិភាព និងសន្តិសុខឧបទ្វីបកូរ៉េ បានជួបពិភាក្សាត្រីភាគីដោយផ្ទាល់ជាលើកដំបូងជាមួយសមភាគីជប៉ុន និងសហរដ្ឋអាមេរិក ចាប់តាំងពីលោក Yoon Suk Yeol ឡើងកាន់តំណែងជាប្រធានាធិបតីកូរ៉េខាងត្បូងកាលពីខែមុន។ កិច្ចប្រជុំនេះមានការចូលរួមពីលោក Sung...
បរទេស៖ នាយករដ្ឋមន្ត្រីនៃប្រទេសហ្វាំងឡង់ លោកស្រី Sanna Marin បាននិយាយថា ការចូលជាសមាជិក NATO របស់ហ្វាំងឡង់ នឹងមិនពាក់ព័ន្ធនឹងកាតព្វកិច្ច ក្នុងការធ្វើជាម្ចាស់ផ្ទះមូលដ្ឋាន យោធារបស់ណាតូ ឬអាវុធនុយក្លេអ៊ែរនោះទេ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី19 ខែឧសភា ឆ្នាំ2022 បានឱ្យដឹងថា លោកស្រី Sanna Marin...
បរទេស៖ នាយករដ្ឋមន្ត្រីហុងគ្រី កាលពីថ្ងៃម្សិលមិញនេះ បានធ្វើការរិះគន់ខ្លាំងៗទៅលើផែនការ កាត់ចោលការនាំចូលទាំងអស់ នៃហ្គាសរបស់រុស្សី ដែលត្រូវរៀបចំឡើងដោយ សហភាពអឺរ៉ុបដោយអះអាងថា បម្រាមបែបនេះហាក់ដូចជា ការទំលាក់គ្រាប់បែក នុយក្លេអ៊ែរមួយគ្រាប់មកលើ សេដ្ឋកិច្ចរបស់ប្រទេសយ៉ាងដូច្នេះដែរ។ ថ្លែងទៅកាន់ប៉ុស្តិវិទ្យុ Kossuth Radio កាលពីថ្ងៃសុក្រលោកនាយករដ្ឋមន្ត្រី Viktor Orban បានបញ្ជាក់ដែរថា សមាជិកអឺរ៉ុបទាំងឡាយ ដែលបានព្រមព្រៀងកាលពីមុននេះ បន្តិចចំពោះក្តីព្រួយបារម្ភបញ្ហាថាមពល...
តូក្យូ៖ សេតវិមានបានឲ្យដឹងថា ប្រធានាធិបតីលោក ចូ បៃដិន នឹងបញ្ជាក់ឱ្យច្បាស់ក្នុងកំឡុងដំណើរទស្សនកិច្ច របស់លោកទៅកាន់ប្រទេសជប៉ុន និងកូរ៉េខាងត្បូងនៅចុងខែនេះ នូវការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកដ៏រឹងមាំ ដើម្បីការពារសម្ព័ន្ធមិត្តរបស់ខ្លួន រួមទាំងតាមរយៈការទប់ស្កាត់នុយក្លេអ៊ែរ ចំពេលមានការគំរាមកំហែង ពីប្រទេសកូរ៉េខាងជើង។ លោកស្រី Jen Psaki លេខាធិការសារព័ត៌មាន បានប្រាប់សន្និសីទសារព័ត៌មានមួយថា ការប្តេជ្ញាចិត្តក្នុងការផ្តល់នូវអ្វីដែលហៅថា ការរារាំងបន្ថែមដល់សម្ព័ន្ធមិត្តអាស៊ីទាំងពីរ នឹងត្រូវបានបញ្ជាក់សារជាថ្មី ដោយមើលឃើញថា...
បរទេស៖រដ្ឋមន្ត្រីក្រសួងការបរទេសរុស្សីលោក Sergey Lavrov នៅក្នុងបទសំភាសកាលពីថ្ងៃចន្ទម្សិលមិញនេះបានបញ្ជាក់ថាជំហរបស់រុស្សីចំពោះសង្គ្រាមនុយក្លេអ៊ែរគឺមិនមែនជារឿង អាចទៅរួចនោះទេហើយរដ្ឋាភិបាលក្រុងមូស្គូ ក៏បានបញ្ចុះបញ្ចូលបញ្ជាក់ប្រាប់ អាមេរិកនិងមហាអំណាចនុយក្លេអ៊ែរផ្សេងទៀត លើលោករួចហើយដែរកាលពីខែមករាមកម្ល៉េះ។ ប្រទេសរុស្សីបានព្យាយាមក្នុងការបញ្ចុះបញ្ចូល ប្រធានាធិបតីអាមេរិក លោក Donald Trump ដើម្បីធ្វើការប្តេជ្ញាចិត្តឡើងវិញទៅលើសេចក្តីថ្លែងការណ៍កាលពីឆ្នាំ១៩៨៧ ដោយមេដឹកនាំអាមេរិក និងសហភាពសូវៀតដែលបានអះអាងថាសង្គ្រាមនុយក្លេអ៊ែរគឺមិនមានអ្នកណាម្នាក់ជាអ្នកឈ្នះនោះទេ ហើយវាជាសង្គ្រាមដែលមិនគួរត្រូវបានកើតឡើងជារៀងរហូត។ ខណៈដែលរដ្ឋាភិបាលរបស់អតីតប្រធានាធិបតី Trump មិនព្រមទទួលយកការអំពាវនាវនេះនោះប៉ុន្តែប្រធានាធិបតីថ្មីលោក Joe Biden...
តេអេរ៉ង់ ៖ ប្រធានសភាអ៊ីរ៉ង់ លោក Mohammad Baqer Qalibaf បានឲ្យដឹងថា ការចរចានុយក្លេអ៊ែរនៅទីក្រុងវីយែន ត្រូវតែនាំទៅរកការធានា ផលប្រយោជន៍សេដ្ឋកិច្ច សម្រាប់អ៊ីរ៉ង់ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយ ដែលបានបង្ហោះនៅលើគេហទំព័រ របស់សភា។ សេចក្តីថ្លែងការណ៍បានដកស្រង់សម្តីលោក Qalibaf ដែលបានឲ្យដឹងក្នុងអំឡុង ពេលបើកសម័យប្រជុំសភាថា វឌ្ឍនភាព នុយក្លេអ៊ែរ របស់អ៊ីរ៉ង់...
ពេលថ្មីៗនេះ ក្រសួងការពារជាតិរុស្ស៊ី បានប្រកាសថា មានភស្តុតាងបញ្ជាក់ថា បន្ទប់ពិសោធន៍ជីវសាស្ត្រ អាមេរិក នៅប្រទេសអ៊ុយក្រែន មានបំណងចម្លង មេរោគជម្ងឺ ឆ្លងដោយសម្ងាត់ ។ ចំពោះការនេះ លោកScott Ritter អតីតអ្នកត្រួតពិនិត្យអាវុធ នុយក្លេអ៊ែរអ៊ីរ៉ាក់ទីមួយ នៃអ.ស.ប. និងជាអតីតមន្ត្រី ស៊ើបការណ៍ កងម៉ារីនអាមេរិក បានថ្លែងថា ចាំបាច់ត្រូវត្រួតពិនិត្យយ៉ាងម៉ត់ចត់...
បរទេស៖អគ្គលេខាធិកាអង្គការសហប្រជាជាតិលោក Antonio Guterres កាលពីថ្ងៃចន្ទបានធ្វើការព្រមានធ្ងន់ៗថាជម្លោះយោធានៅ អ៊ុយក្រែនទោះបីជាវាជាហេតុការណ៍ចៃដន្យ ឬត្រូវបានរៀបចំជាមុនក្តីប៉ុន្តែវា នឹងអាចបង្កហនិភ័យទៅដល់មនុស្សជាតិទាំងមូលពីព្រោះថាជម្លោះនេះ នឹងអាចមានលទ្ធភាពក្នុងការបញ្ចប់ ទៅដោយមានការប្រើប្រាស់នុយក្លេអ៊ែរ។ លោក Guterres បាននិយាយបែបនេះថា៖ការរំពឹងទុកថានឹងមានការប្រើប្រាស់ក្បាលគ្រាប់នុយក្លេអ៊ែរដែលយើងគិតថាវាជារឿងដែលមិនអាច ទៅរួចនោះពេលនេះកំពុងបានវិលត្រឡប់មកវិញក្នុងកម្រិតអាចទៅរួចឡើងវិញ។ លោកបន្តថា៖សង្គ្រាមមួយនេះ នឹងមិនមានអ្នកចាញ់ឬអ្នកឈ្នះឡើយពោល គឺនឹងចាញ់ទាំងសងខាងហើយពិភពលោកនឹងទទួលលទ្ធផលអាក្រក់ៗដូចជា តម្លៃអាហារឡើងថ្លៃនិងអតិផរណាធ្ងន់ធ្ងរ ខណៈដែលគិតត្រឹមអ៊ុយក្រែនប៉ុណ្ណោះជាប្រទេសដែលបាន ផ្តល់ស្រូវសាឡីចំពោះកម្មវិធីស្បៀងអាហារពិភពលោកដល់ ទៅពាក់កណ្តាលរួចទៅហើយ។ គួរឲ្យដឹងដែរថាតំណាងមកពីអ៊ុយក្រែន និងរុស្សីបានជួបប្រជុំគ្នាម្តងទៀត...
តេអេរ៉ង់៖ មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Ayatollah Ali Khamenei បានលើកឡើងថា សាធារណរដ្ឋអ៊ីស្លាម នឹងមិនបោះបង់ចោលវត្តមានក្នុងតំបន់ និងកម្មវិធីនុយក្លេអ៊ែរដោយសន្តិវិធី ដែលជាកត្តាពីរ ដែលរួមចំណែកដល់អំណាចជាតិអ៊ីរ៉ង់នោះឡើយ។ ថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំជាមួយសមាជិកនៃសភាអ្នកជំនាញរបស់អ៊ីរ៉ង់ លោក Khamenei បានលើកឡើងថា វត្តមានក្នុងតំបន់បង្កើនជម្រៅយុទ្ធសាស្ត្ររបស់ប្រទេស និងអំណាចជាតិ ខណៈដែលវឌ្ឍនភាពនុយក្លេអ៊ែរផ្នែកវិទ្យាសាស្ត្រ ត្រូវបានផ្សារភ្ជាប់ទៅនឹងសមត្ថភាពរបស់ប្រទេសក្នុងការបំពេញតម្រូវការរបស់ខ្លួននាពេលខាងមុខ។ មេដឹកនាំកំពូលបានលើកឡើងថា ដូច្នេះ...