បន្ទាប់ពីរំលងអស់ រយៈពេលបីឆ្នាំ លោកMusk នាយកប្រតិបត្តិ នៃក្រុមហ៊ុនTesla អាមេរិក បានជាន់លើទឹកដីប្រទេសចិនម្តងទៀត ។ នៅថ្ងៃទី៣០ ខែឧសភា លោកQinGang សមាជិក ក្រុមប្រឹក្សាកិច្ចការរដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន បានជួបសន្ទនាជាមួយគាត់ ។ លោកMusk បានបញ្ជាក់យ៉ាង ច្បាស់ថា ក្រុមហ៊ុនTeslaប្រឆាំងនឹង “ការកាត់ផ្ដាច់ទំនាក់ ទំនងនិង...
ទន្ទឹមនឹងពេលវេលាបង្ហូរទឹកសំណល់ នុយក្លេអ៊ែរនៃរោងចក្រអគ្គិសនី ដើរដោយថាមពលនុយក្លេអ៊ែរ Fukushima ទៅក្នុងសមុទ្រជិតចូលមកដល់ ប្រជាជនដែលស្នាក់នៅ កោះមហាសមុទ្រប៉ាស៊ីហ្វិកដែល “រកស៊ីនៅសមុទ្រ” កាន់តែព្រួយបារម្ភចំពោះបញ្ហានេះ ។ អ្នកផងទាំងពួងរំពឹងទុកថា អង្គការថាមពលបរិមាណូអន្តរជាតិ(IAEA)ដែលកំពុងត្រួតពិនិត្យនៅប្រទេសជប៉ុន អាចធ្វើការត្រួតពិនិត្យប្រកបដោយសត្យានុម័ត យុត្តិធម៌និងស្មារតីវិជ្ជាជីវៈ ចំពោះវិស្វកម្មបង្ហូរទឹកសំណល់នុយក្លេអ៊ែរ ទៅក្នុងសមុទ្ររបស់ជប៉ុន ដើម្បីគាំពារសន្តិសុខអន្តរជាតិ ។ ចាប់តាំងពីថ្ងៃទី២៩ ខែឧសភាតទៅ ក្រុមអ្នកជំនាញនៃអង្គការថាមពលបរិមាណូអន្តរជាតិ(IAEA)នឹងបំពេញទស្សនកិច្ចរយៈពេល ៥ថ្ងៃនៅប្រទេសជប៉ុន...
ក្នុងនាមជារដ្ឋមន្ត្រី ការបរទេស ដែលត្រូវគេយកចិត្តទុកដាក់បំផុត ក្នុងប្រវតិ្តសាស្ត្រអាមេរិក លោកបណ្ឌិត Henry Alfred Kissinger ទើបបានឆ្លងថ្ងៃខួប កំណើត ១០០ ឆ្នាំរបស់ខ្លួន ។ ពេលមុននេះ ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅសហរដ្ឋអាមេរិកអាណត្តិថ្មី បានជួបសន្ទនាជាមួយលោក និងបានសម្តែងការជូនពរ របស់រដ្ឋាភិបាលចិន ចំពោះថ្ងៃខួបកំណើត ១០០ ឆ្នាំ...
នៅថ្ងៃទី២១ខែឧសភា កិច្ចប្រជុំកំពូល នៃប្រទេសG7 បានបិទបញ្ចប់ នៅទីក្រុងហ៊ីរ៉ូស៊ីម៉ា ប្រទេសជប៉ុន ប៉ុន្ដែ កិច្ចប្រជុំកំពូលលើកនេះ ត្រូវបានបើកឡើង ក្រោមសភាពច្របូកច្របល់។ ក្នុងប៉ុន្មានថ្ងៃជាប់មកនេះ បាតុកម្មតវ៉ាបានកើតឡើង ម្តងហើយម្តងទៀត នៅទីក្រុងហ៊ីរ៉ូស៊ីម៉ា ។មិនត្រឹមតែមានសាធារណជនជប៉ុន ជាច្រើនបានចូលរួម ក្នុងបាតុកម្មប៉ុណ្ណោះទេ ថែមទាំងក៏មានប្រជាជន ដែលមកពីប្រទេស ជាច្រើនផ្សេងទៀត បានមកដល់ ទីក្រុងហ៊ីរ៉ូស៊ីម៉ា...
ដូចការនឹកគិតអ៊ីចឹងមែន ពេលថ្មីៗកន្លងទៅនេះ មហាសន្និបាតអង្គការ សុខភាពពិភពលោកលើកទី ៧៦ បានធ្វើសេចក្តីសម្រេចចិត្ត ដោយបដិសេធ ចំពោះការដាក់បញ្ចូលសេចក្តីស្នើច្បាប់ របស់ប្រទេសមួយចំនួនតូច ស្តីពីអ្វី ដែលហៅថា “អញ្ជើញចិនតៃវ៉ាន់ ឱ្យចូលរួមមហាសន្និបាត អង្គការ សុខភាពពិភពលោក ក្នុងនាមជាអ្នកអង្កេតការណ៍ ” ទៅក្នុងរបៀបវារៈ នៃមហាសន្និបាត ។ រហូតមកដល់បច្ចុប្បន្ននេះ ការប៉ុនប៉ង...
យោងតាមទិន្នន័យ ដែលចេញផ្សាយដោយអគ្គនាយកដ្ឋានគយចិន នៅថ្ងៃទី៩ ខែឧសភា បង្ហាញឱ្យឃើញថា ការនាំចេញរបស់ប្រទេសចិន ក្នុងខែមេសាមានចំនួន ២.០២ទ្រីលានយន់ប្រាក់ចិន ដែលកើនឡើង ១៦.៨ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា នាឆ្នាំ២០២២។ បើគិតតាមដុល្លារអាមេរិក ល្បឿនកើនឡើងបានឈានដល់ ៨.៥ភាគរយ។ នៅលើមូលដ្ឋាននៃការនាំចេញយ៉ាងខ្លាំងនៅខែមីនា ទិន្នន័យនាំចេញនៅខែមេសា បាន”លើសពីការព្យាករណ៍” ជាថ្មីម្តងទៀត។ ទីភ្នាក់ងារសារព័ត៌មាន AP អាមេរិកបានអះអាងថា...
យោងតាមទិន្នន័យដែលប្រកាស ដោយរដ្ឋបាលជាតិស្ថិតិចិននាពេលថ្មីៗ កន្លងទៅនេះឱ្យដឹងថា ទន្ទឹមនឹងផលប៉ះពាល់នៃជំងឺកូវីដ ១៩ បានរលាយសាបសូន្យជាសន្សឹមៗ ព្រមទាំងគោលនយោបាយនិងវិធានការ សម្រាប់ជំរុញការប្រើប្រាស់នៃតំបន់នានា របស់ប្រទេសចិនមានប្រសិទ្ធភាព និងត្រូវបានអនុវត្តជាបន្តបន្ទាប់ សក្ដានុពលនៃការប្រើប្រាស់របស់ ប្រជាជនត្រូវបានបញ្ចេញជាសន្សឹមៗ ហើយចំណាយខាងការប្រើប្រាស់ ក៏កំពុងពន្លឿនការស្តារឡើងវិញផងដែរ ។ ការវិនិយោគ ការប្រើប្រាស់និងការនាំចេញបានក្លាយជា “ក្បាលម៉ាស៊ីនទាំងបី” សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចរបស់ចិន ។ តាមការផ្សាយដំណឹងនៃ ប្រព័ន្ធសារព័ត៌មានបរទេសជាច្រើនឱ្យដឹងថា...
“ថ្ងៃឈប់សម្រាកនៃទិវាពលកម្ម១ ឧសភា របស់ចិនបានបង្កើតសន្ទុះកំណើនទេសចរណ៍ ដែលពិបាករកទិញសំបុត្ររថភ្លើង ឬសំបុត្រយន្តហោះណាស់” “ការចំណាយលើការប្រើប្រាស់ របស់ចិនត្រូវបានបង្ហាញយ៉ាងខ្លាំងក្លា “សេដ្ឋកិច្ចរបស់ចិនកំពុងបង្កើនល្បឿន”។ល។ ក្នុងថ្ងៃឈប់សម្រាកនៃទិវាពលកម្ម ១ឧសភា ដែលទើបបានកន្លងផុតទៅ ប្រព័ន្ធសារព័ត៌មានបរទេស បាននាំគ្នាចេញផ្សាយអត្ថបទ ដើម្បីផ្តោតការយកចិត្តទុកដាក់ ទៅលើសេដ្ឋកិច្ចរបស់ចិន ។ តាមទិន្នន័យដែលរដ្ឋាភិបាលចិន បានប្រកាសជាផ្លូវការបានឱ្យដឹងថា ក្នុងអំឡុងពេលថ្ងៃឈប់សម្រាក នៃទិវាពលកម្មអន្តរជាតិ ១ ឧសភាឆ្នាំនេះ...
ប៉ុន្មានឆ្នាំមុន យុវជនឈ្មោះ Zhao Jian និង Deng Wandong ដែលជានិស្សិតបញ្ចប់ការសិក្សា ពីសកលវិទ្យាល័យ បានទៅបង្កើតអាជីវកម្ម នៅតំបន់ Yichun ខេត្តJiangxi ប្រទេសចិន ដែលនាំមកនូវទស្សនៈ ស្តីពីការកសាងកសិដ្ឋានបរិស្ថានបៃតង និងប្រកាន់ខ្ជាប់នូវក្ដីសុបិន ។ ក្នុងប៉ុន្មានឆ្នាំកន្លងទៅនេះ ពួកគេបានឈួសឆាយ នៅតំបន់ភ្នំ ចិញ្ចឹមសត្វមាន់...
ហេតុអ្វីបានជាវាមិនអាចជាប្រាក់យាន់ចិនឬរូបិយវត្ថុផ្សេងទៀត?ហេតុអ្វីបានជាប្រទេសBRICSមិនអាចប្រើរូបិយ វត្ថុរបស់ ប្រទេសខ្លួន សម្រាប់ការទូទាត់?” នៅពេលមុននេះមិនជាយូរប៉ុន្មាន សុន្ទរកថារបស់លោកLulaប្រធានាធិបតី ប្រេស៊ីលដែលបានថ្លែង នៅទីស្នាក់ការទូទៅ នៃធនាគារអភិវឌ្ឍន៍ថ្មីប្រទេសBRICSដែលស្ថិតនៅក្នុងទីក្រុងសៀងហៃ បានធ្វើឱ្យមានការយក ចិត្តទុកដាក់យ៉ាងទូលំទូលាយ ពីមជ្ឈដ្ឋានខាងក្រៅ។ ក្នុងមួយរយៈពេលកន្លងមកនេះ រលកនៃការឈប់ប្រើប្រាក់ដុល្លារអាមេរិកបានបក់បោកនៅគ្រប់ ជ្រុងនៃពិភពលោក ដោយភ្លាមៗ។ នៅថ្ងៃទី១៦ខែមីនា ធនាគារនាំចេញ-នាំចូលនៃប្រទេសចិន និងធនាគារជាតិរបស់ប្រទេសអារ៉ាប៊ីសាអូឌីត បានឈានដល់ កិច្ចសហប្រតិបត្តិការ ឥណទានតាមប្រាក់យាន់ចិនជាលើកដំបូង។...