ថ្ងៃទី២៦ ខែឧសភា តាមម៉ោងក្នុងតំបន់ ខណៈថ្លែងសុន្ទរកថា ស្តីពីគោលនយោបាយ ចំពោះប្រទេសចិន នៅសកលវិទ្យាល័យGeorge Washington របស់អាមេរិក លោក Blinken រដ្ឋមន្ត្រីការបរទេសអាមេរិក បានលើកឡើងដល់សសរទ្រូងថ្មី នៃគោលនយោបាយ ចំពោះប្រទេសចិន ដែលមានខ្លឹមសារ “វិនិយោគ ចងសម័្ពន្ធមិត្ត និងប្រកួតប្រជែង ” ។ បើប្រៀបធៀបនឹងគោលនយោបាយនៅកាលពីមុន...
ពេលថ្មីៗកន្លងទៅនេះ មេដឹកនាំនៃប្រទេសអាមេរិក ជប៉ុន ឥណ្ឌានិងអូស្ត្រាលីបានបើកធ្វើកិច្ចប្រជុំកំពូលអំពី ”យន្តការចតុភាគី”ហៅកាត់ QUAD នៅក្រុងតូក្យូ លោក Fumio Kishida នាយករដ្ឋមន្ត្រីជប៉ុនបាន ធ្វើជាអធិបតីនៃកិច្ចប្រជុំលើកនេះ ។ ពិតមែនតែសេចក្តីថ្លែងការណ៍រួមដែលចេញ ផ្សាយបន្ទាប់ពីកិច្ចប្រជុំមិនបានថ្លែងទាំងចំហដល់ ប្រទេសចិន ក៏ដោយ ក៏ប៉ុន្តែបើមើលពីការផ្សាយ ដំណឹងរបស់ប្រព័ន្ធសារព័ត៌មានជប៉ុនបានឱ្យដឹងថា ភាពសំដៅនៃកិច្ចប្រជុំ កំពូល QUAD...
ថ្ងៃទី២៣ ខែឧសភា តាមម៉ោងក្រុងប៉េកាំង មហាសន្និបាតអង្គការ សុខភាពពិភពលោក បានធ្វើសេចក្តីសម្រេចចិត្ត បដិសេធការដាក់បញ្ចូល សេចក្តីស្នើច្បាប់ របស់ប្រទេសមួយចំនួនតូច ស្តីពីអ្វី ដែលហៅថា “អញ្ជើញចិនតៃវ៉ាន់ ឱ្យចូលរួមមហាសន្និបាត អង្គការសុខភាពពិភពលោក ក្នុងនាមជាអ្នកអង្កេតការណ៍ ”ទៅក្នុងរបៀបវារៈ នៃមហាសន្និបាត ។ នេះជាឆ្នាំទី៦ ជាប់ៗគ្នាហើយ ដែលមហាសន្និបាត អង្គការសុខភាពពិភពលោក...
បៀមួយសន្លឹកទៀត នៅក្រោមអ្វីដែលគេហៅថា “យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក” របស់អាមេរិក បានលេចចេញជាផ្លូវការ ។ ថ្ងៃទី២៣ ខែឧសភា តាមម៉ោងក្នុងតំបន់ មេដឹកនាំអាមេរិក ដែលកំពុងបំពេញ ទស្សនកិច្ចនៅប្រទេសជប៉ុន បានប្រកាសដំណើរការនូវអ្វី ដែលគេហៅថា “ក្របខណ្ឌ សេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក” (IPEF) ។ ទោះជាយ៉ាងណាក៏ដោយ ក្រៅពីអួតថា “ការកាត់ផ្តាច់”ពីប្រទេសចិន នៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់...
ក្នុងពិធីបើក កិច្ចជំនួបតាម ប្រព័ន្ធវីដេអូ រវាងរដ្ឋមន្ត្រី ការបរទេស របស់ប្រទេស BRICS ដែលធ្វើឡើង នៅយប់ ថ្ងៃទី១៩ ខែឧសភា លោក ប្រធានរដ្ឋចិន Xi Jinping បានថ្លែងសុន្ទរកថា តាមប្រព័ន្ធវីដេអូ ដោយអធិប្បាយអំពីរឿងធំទាំងពីរ គឺសន្តិសុខ និងការអភិវឌ្ឍ យ៉ាងជ្រាលជ្រៅ ហើយគូសបញ្ជាក់ថា...
“យើងគួរប្រកាន់ខ្ជាប់ ការសន្ទនាតែមិនមែន ការតតាំងគ្នា ការរួមបញ្ចូលគ្នា តែមិនមែនការផ្តាច់ទំនាក់ទំនង និងភាពបរិយាប័ន្ន តែមិនមែនការច្រានចោល ប្រទេសដទៃទៀត ដើម្បីដឹកនាំកំណែទម្រង់ នៃប្រព័ន្ធអភិបាលកិច្ចសកល ដោយទស្សនៈនៃសមភាពនិងយុត្តិធម៌ ។” ការសម្តែង អាកប្បកិរិយាបែបនេះ របស់លោក Xi Jinping ប្រធានរដ្ឋចិន ក្នុងពេលថ្លែងសុន្ទរកថា តាមប្រព័ន្ធវីដេអូ ក្នុងមហាសន្និបាត អបអរសាទរខួបទី...
រយៈពេលជាង២០ថ្ងៃមុន រថយន្តរបស់វិទ្យាស្ថានខុងជឺ នៅទីក្រុងការ៉ាជី ប្រទេសប៉ាគីស្ថាន បានរងការវាយប្រហារ ភេរវកម្ម បណ្តាលឱ្យគ្រូជនជាតិចិន ៣នាក់បានរងគ្រោះស្លាប់បាត់បង់ជីវិត គ្រូចិន ១ នាក់រងរបួស ។ ករណីវាយប្រហារនេះ បានធ្វើឱ្យពិភពលោកភ្ញាក់ផ្អើល ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ បានចេញផ្សាយសេចក្តី ថ្លែងការណ៍របស់ប្រធាន ដែលបានថ្កោលទោស យ៉ាងខ្លាំងបំផុត ចំពោះករណីនេះ ។...
ថ្មីៗនេះមេដឹកនាំអាមេរិក បានចុះហត្ថលេខាលើអ្វី ដែលហៅថា សេចក្តីព្រាងច្បាប់ ដោយស្នើឱ្យរដ្ឋមន្ត្រីការបរទេសអាមេរិក ជួយតៃវ៉ាន់ ទទួលឋានៈជាអ្នកសង្កេតការណ៍ របស់អង្គការសុខភាពពិភពលោកឡើងវិញ ដើម្បី ”ចូលរួមក្នុងមហាសន្និបាត អង្គការសុខភាពពិភពលោក”។ ទង្វើដែលជ្រៀតជ្រែកយ៉ាងហឹង្សា នូវកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិននេះ បានល្មើសយ៉ាងធ្ងន់ធ្ងរ លើគោលការណ៍ចិនតែមួយ និងការកំណត់ ក្នុងសេចក្តីថ្លែងការណ៍រួម រវាងចិននិងអាមេរិកទាំងបី ក៏ដូចជា ល្មើសយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ និងក្រមមូលដ្ឋាន...
ព្រឹកថ្ងៃទី១៦ខែឧសភា សន្និសីទសារព័ត៌មាន នៃរដ្ឋបាលជាតិស្ថិតិរបស់ចិន បានប្រកាសទិន្នន័យសេដ្ឋកិច្ចសំខាន់ៗ នៅខែមេសា ។ ដោយសាររងផលប៉ះពាល់ ពីស្ថានការណ៍អន្តរជាតិ ដ៏តឹងរ៉ឹងនិងស្មុគស្មាញ និងការរីករាលដាល នៃជំងឺកូវីដ១៩ ក្នុងស្រុក សន្ទស្សន៍សេដ្ឋកិច្ចសំខាន់ៗ នៅខែមេសារបស់ចិន បានលេចចេញការធ្លាក់ចុះ ។ អ្នកនាំពាក្យនៃរដ្ឋបាលជាតិស្ថិតិរបស់ចិន បានលើកឡើងថា នេះជាការផ្លាស់ប្តូររយៈពេលខ្លី ដែលបណ្តាលមកពីផលប៉ះពាល់ នៃការរីករាលដាលនៃជំងឺកូវីដ១៩ ដែលនឹងមិនកែប្រែនិន្នាការ...
កាលពីថៃ្ងទី ១៣ ខែឧសភា តាមម៉ោងក្នុងតំបន់ កិច្ចប្រជុំកំពូលវិសាមញ្ញ រវាងសហរដ្ឋអាមេរិក និងអាស៊ាន បានបិទបញ្ចប់នៅទីក្រុងវ៉ាស៊ីនតោន ។ កិច្ចប្រជុំកំពូលលើកនេះដែល ត្រូវសហរដ្ឋអាមេរិក ចាត់ទុកថាជាចំណែកដ៏សំខាន់មួយ នៃអ្វីដែលហៅថា “យុទ្ធសាស្ត្រឥណ្ឌ-ប៉ាស៊ីហ្វិក” ពីចេតនាជាក់ស្តែង ដល់ការរៀបចំចាត់ចែងរបៀបវារៈនៃកិច្ចប្រជុំកំពូល រហូតដល់លទ្ធផលចុងក្រោយ សុទ្ធតែបានបង្កឱ្យកើតមានវិវាទជាច្រើន ។ សេចក្តីថ្លែងការណ៍រួម ដែលបានចេញផ្សាយបន្ទាប់ពីបញ្ចប់ កិច្ចប្រជុំកំពូលក៏បានខ្វះខ្លឹមសារ...