បរទេស៖ យន្តហោះដឹកអ្នកដំណើរប្រភេទ Tu-154M មួយគ្រឿងដែលត្រូវបានកាសែតបរទេស ចេញផ្សាយថា បានដឹកក្រុមគណប្រតិភូមួយក្រុម ដែលមានទាំងមេបញ្ជាការយោធាច្រើនរូប របស់ប្រទេសរុស្សីផងនោះ បានធ្វើដំណើរមកដល់ប្រទេសបេឡារូស នៅក្នុងមូលដ្ឋានទ័ពអាកាស Machulishchy ក្នុងទីក្រុងក្បែរទៅនឹងរដ្ឋធានី Minsk។ ទោះបីជាយ៉ាងណាក្តីមិនមាន ព័ត៌មានណាផ្សេងដែលបានបញ្ជាក់ អំពីជំនួបលើកនេះ ឬមេបញ្ជាការយោធារូបណាខ្លះ ដែលបានចូលរួមការបំពេញទស្សនកិច្ចនេះទេ ឬសូម្បីតែវិដេអូនិងរូបភាព ដែលអាចបញ្ជាក់បានថា ពួកគេនឹងត្រូវជួបជាមួយនឹង ប្រធានាធិបតីបេឡារូសលោក...
បរទេស៖ក្រសួងការពារជាតិនៃប្រទេសបេឡារូស កាលពីថ្ងៃអង្គារម្សិលមិញនេះ បានចេញមកធ្វើការអះអាងថារដ្ឋាភិបាលទីក្រុងមីងស៍គឺមិនមាន សេចក្តីព្រាងឬការអនុញ្ញាតិឲ្យមានការធ្វើការ ត្រៀមរៀបចំខ្លួននិងការចល័តទ័ពដោយការលើកឡើងរបស់សារព័ត៌មាន នៅក្នុងប្រទេសអ៊ុយក្រែនឡើយ។ ថ្មីៗចុងក្រោយនេះប្រទេសបេឡារូស ត្រូវបានបណ្តាញសារព័ត៌មានរបស់អ៊ុយក្រែន ចោទប្រកាន់ថាបានធ្វើការពង្រាយកងកម្លាំងប៉ូលីស នៅតាមតំបន់ព្រំដែនជាមួយនឹងអ៊ុយក្រែន ដែលវាបានក្លាយទៅជាការគម្រាម កំហែងមួយផ្សេងទៀតស្ថិតនៅភាគខាងត្បូងរបស់ប្រទេស។ ក្រសួងការពារបានថ្លែងឆ្លើយតបទៅ នឹងក្រដាសព្រីនសខ្មៅមួយចំនួនដែលត្រូវបាន បកប្រែនិងអះអាងថាគឺជាសេចក្តីព្រាងរបស់បេឡារូស ក្នុងការធ្វើការចល័ត កងកម្លាំងនោះគឺមិនមែនជាការពិតឡើយ។ នៅក្នុងឯកសារដែលបានបែកធ្លាយនោះផងដែរអ៊ុយក្រែន បានបញ្ជាក់ទៀតថាបេឡារូសនឹងធ្វើការ ចល័តកងកម្លាំងឲ្យបានមុនថ្ងៃទី៣១ខែធ្នូខាងមុខនេះ៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖ កងកម្លាំងយោធានៃប្រទេសអ៊ុយក្រែន បានធ្វើការបញ្ចេញវិដេអូមួយ បែបព្រមានទៅកាន់ប្រទេសបេឡារូស ដែលមានបង្ហាញអំពីការវាយប្រហារ ប្រឆាំងទៅនឹងប្រទេស ក្បែរខាងមួយនេះប្រសិនបើហ៊ាន សម្រេចចិត្តចូលរួមក្នុងប្រតិបត្តិការណាមួយ ជាមួយនឹងប្រទេសរុស្សី។ វិដេអូដែលមានរយៈពេល ៤នាទី ត្រូវបានបង្ហោះលើបណ្តាញ សង្គមហ្វេសប៊ុកនៃកងកម្លាំងយោធា របស់អ៊ុយក្រែនកាលពីថ្ងៃសុក្រ ដោយចាប់ផ្តើមដំបូងជាមួយនឹង ឃ្លារំលឹកអំពីទំនាក៉ទំនង ដ៏យូរអង្វែងរបស់ប្រទេសទាំងពីរថា៖ Friendship and good neighborly relation។...
បរទេស៖ ប្រធានាធិបតិអ៊ុយក្រែនលោក Vladimir Zelensky បានប្រកាសអំពាវនាវ កាលពីថ្ងៃម្សិលមិញសុំឲ្យមេដឹកនាំនៃប្រទេសសមាជិក G7 ក្នុងការបញ្ជូនអ្នកអង្កេតការណ៍ច្រើននាក់ មកកាន់ប្រទេសរបស់ខ្លួន ជាពិសេសក្បែរតំបន់ព្រំដែនជាមួយនឹងបេឡារូស។ រដ្ឋាភិបាលនៃទីក្រុង Minsk ប្រទេសបេឡារូសកន្លងមក បានធ្វើការចោទប្រកាន់ថា រដ្ឋាភិបាលទីក្រុង Kiev បានរៀបចំផែនការវាយប្រហារមួយប៉ុន្តែអ៊ុយក្រែន បានឆ្លើយតបថា វាគឺជាកលល្បិតដើម្បីលប់បិទបាំង ការវាយប្រហារពីប្រទេស មួយផ្សេងទៀតមកលើអ៊ុយក្រែនប៉ុណ្ណោះ។ ប្រធានាធិបតីបេឡារូសលោក...
បរទេស៖ប្រធានាធិបតី នៃប្រទេសបេឡារូសលោក Alexander Lukashenko កាលពីថ្ងៃសុក្រម្សិលមិញនេះ បានធ្វើការចេញ សេចក្តីណែនាំរបស់ខ្លួន ទៅកាន់រដ្ឋាភិបាលទីក្រុង Minsk ដើម្បីអាចបង្កើតកម្លាំងយោធាបន្ថែមទៀត ក្នុងការរារាំងនិងការពារការជ្រៀតជ្រែក ពីសំណាក់ជនបរទេស។ នៅក្នុងនោះផងដែរ រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Viktor Khrenin ក៏បានអះអាងដែរថា លោកប្រធានាធិបតី បានចេញបញ្ជារួចទៅហើយ ដើម្បីបង្កើតកម្លាំងថ្មីមួយទៀត នៅភាគខាងត្បូងព្រំដែន...
បរទេស៖ កាលពីថ្ងៃចន្ទម្សិលមិញនេះលោកប្រធានាធិបតីបេឡារូស Alexander Lukashenko បានលើកឡើង អំពីក្តីបារម្ភរបស់ខ្លួន ចំពោះករណីសង្ស័យដែរថា លោកខាងលិចមានបំណងចង់ផ្តាច់អ៊ុយក្រែន ជាបំណែកក្នុងពេល ដែលរុស្សីកំពុងបើកការប្រតិបត្តិការបែបនេះ។ ថ្លែងនៅក្នុងអំឡុងពេលនៃកិច្ចប្រជុំជាមួយនឹងភាគីរុស្សីលោក Vladimir Putin នៅក្នុងទីក្រុង Sochi លោក Lukashenko បានអះអាង ថាទាំងរូបលោកផ្ទាល់នឹងមេដឹកនាំរុស្សី បានបង្ហាញក្តីបារម្ភដូចគ្នាចំពោះមុខ អាកប្បកិរិយារបស់អ្នកនយោបាយប៉ូឡូញនិងណាតូ។ លោកប្រធានាធិបតីបេឡារូស...
បរទេស ៖ ប្រធានាធិបតីនៃប្រទេសចិន លោក Xi Jinping និងសមភាគីលោក Alexander Lukashenko នៅថ្ងៃព្រហស្បតិ៍ នេះបានធ្វើការសេចក្តី ថ្លែងការណ៍ អបអររវាងគ្នាចំពោះថ្ងៃខួបទី៣០ឆ្នាំ នៃអនុស្សាវរីយបង្កើត ទំនាក់ទំនងរវាងគ្នា។ នៅក្នុងសាររបស់លោក Xi បានធ្វើការលើកឡើង អំពីសកម្មភាព៣០ឆ្នាំមកនេះ នៃទំនាក់ទំនងរវាងប្រទេសចិន និងបេឡារូស ដោយជឿជាក់ថា...
បរទេស៖ ប្រធានាធិបតីរុស្សីលោក Vladimir Putin កាលពីថ្ងៃពុធម្សិលមិញ បានប្រកាសថា ប្រទេសរុស្សីនឹងបើក សមយុទ្ធយោធាមួយជាមួយ នឹងប្រទេសបេឡារូស នាដើមឆ្នាំក្រោយនេះ។ ថ្លែងនៅក្នុងជំនួបគ្នាមួយ ជាមួយនឹងប្រធានាធិបតីបេឡារូស Alexander Lukashenko លោក Putin បានបញ្ជាក់ ស្វាគមន៍យ៉ាងខ្លាំងចំពោះសំណើ មួយនេះហើយអះអាងថា សមយុទ្ធយោធានេះនឹងអាចធ្វើឡើង នៅអំឡុងខែកុម្ភៈនិងខែមិនា។ សេចក្តីប្រកាសរបស់លោក...
បរទេស៖ យោងតាមការបញ្ជាក់ ដោយរដ្ឋមន្ត្រីក្រសួងការបរទេស នៃប្រទេសបេឡារូសលោក Vladimir Makei បានអះអាងថាសហរដ្ឋអាមេរិកនិងបេឡារូសគឺគ្មាន ផែនការក្នុងការតភ្ជាប់ ទំនាក់ទំនងការទូតវិញ តាមរយៈការដំណើរការស្ថានទូតនោះទេក្នុង ពេលឆាប់ៗខាងមុខនេះ។ លោក Makei បានបន្តទៀតថា សម្រាប់បេឡារូសគឺ តែងតែចង់បាននូវការអភិវឌ្ឍការទូត ឲ្យបានល្អឡើងវិញជាមួយនឹង អាមេរិកហើយសង្ឃឹមថា រដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន នឹងព្យាយាមយល់ពីការ ចង់បានរបស់បេឡារូសផង និងមិនត្រូវប្រើប្រាស់ទណ្ឌកម្ម...