រ៉ាម៉ាឡា៖ ដំណើរទស្សនកិច្ច របស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ទៅកាន់តំបន់ West Bank បានជំរុញឱ្យមានកំហឹងក្នុងចំណោម ប្រជាជនប៉ាឡេស្ទីន ជាច្រើន ដែលបានធ្វើបាតុកម្មកាលពីថ្ងៃអង្គារ ដើម្បីបង្ហាញពីការប្រឆាំងរបស់ពួកគេ ចំពោះវត្តមានមន្ត្រីការទូតកំពូល របស់សហរដ្ឋអាមេរិក នៅក្នុងទឹកដីប៉ាឡេស្ទីន។ ក្រុមបាតុករទាំងនៅតំបន់ West Bank និង Gaza...
អង់ការ៉ា៖ តួកគី បានថ្កោលទោសការវាយឆ្មក់ របស់អ៊ីស្រាអែល កាលពីថ្ងៃព្រហស្បតិ៍ ដែលបានសម្លាប់ជនជាតិប៉ាឡេស្ទីន យ៉ាងហោចណាស់ ៩នាក់នៅតំបន់ West Bank នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។ ក្រសួងការបរទេសតួកគី បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទីក្រុងអង់ការ៉ា “ថ្កោលទោសយ៉ាងខ្លាំង” ចំពោះការវាយឆ្មក់ដែលបាន ឆក់យកជីវិតជនស៊ីវិលនៅតំបន់ West Bank និង...
រ៉ាម៉ាឡា៖ អាជ្ញាធរប៉ាឡេស្ទីន (PA) បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ការបញ្ចប់ការសម្របសម្រួល ផ្នែកសន្តិសុខជាមួយអ៊ីស្រាអែល ក្នុងការឆ្លើយតបទៅនឹងការ សម្លាប់ជនជាតិប៉ាឡេស្ទីន ៩នាក់នៅទីក្រុង Jenin ភាគខាងលិចប្រទេស។ លោក Nabil Abu Rudeineh អ្នកនាំពាក្យប្រធានាធិបតីប៉ាឡេស្ទីន បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ដោយមើលឃើញពីការឈ្លានពាន ម្តងហើយម្តងទៀតប្រឆាំងនឹង ប្រជាជនរបស់យើង និងការធ្វើឱ្យខូចដល់កិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខា...
រ៉ាម៉ាឡា៖ ប៉ាឡេស្ទីន បានព្រមានប្រឆាំងនឹងភាពជ្រុលនិយមរបស់រដ្ឋាភិបាលអ៊ីស្រាអែលថ្មីប្រឆាំងនឹងប៉ាឡេស្ទីន និងភាពមិនច្បាស់លាស់នៃជំហររបស់សហរដ្ឋអាមេរិកលើបញ្ហានេះ។ លោក Nabil Abu Rudeineh អ្នកនាំពាក្យរបស់ប្រធានាធិបតីប៉ាឡេស្ទីនបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ភាពជ្រុលនិយមរបស់អ៊ីស្រាអែល និងភាពមិនច្បាស់លាស់នៃមុខតំណែងរបស់អាមេរិក នឹងតម្រូវឱ្យប៉ាឡេស្ទីនមានប្រតិកម្មផ្សេង” ។ លោកបានធ្វើការកត់សម្គាល់ជាប្រតិកម្ម ចំពោះការសម្លាប់របស់ទាហានអ៊ីស្រាអែលទៅលើជនជាតិប៉ាឡេស្ទីនបួននាក់ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនៅ West Bank និងយេរ៉ូសាឡឹមខាងកើត។ អ្នកនាំពាក្យរូបនេះបានព្រមានថា “ការបន្តការសម្លាប់ប្រចាំថ្ងៃរបស់ជនជាតិប៉ាឡេស្ទីន...
រ៉ាម៉ាឡា៖ នាយករដ្ឋមន្ត្រីប៉ាឡេស្ទីន លោក Mohammed Ishtaye កាលពីថ្ងៃព្រហស្បតិ៍ បានអំពាវនាវឱ្យរដ្ឋាភិបាលសហរដ្ឋអាមេរិក បញ្ឈប់រាល់ការបំពាន និងវិធានការឯកតោភាគី ដែលបានអនុម័តដោយអ៊ីស្រាអែល ប្រឆាំងនឹងប៉ាឡេស្ទីន។ សេចក្តីថ្លែងការណ៍ផ្លូវការមួយបានឲ្យដឹងថា លោក Ishtaye បានធ្វើការកត់សម្គាល់ក្នុងអំឡុងពេលជួបជាមួយ Hady Amr តំណាងពិសេសរបស់សហរដ្ឋអាមេរិក សម្រាប់កិច្ចការប៉ាឡេស្ទីននៅក្នុងការិយាល័យកិច្ចការជិតបូព៌ារបស់ក្រសួងការបរទេស នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ភាគីទាំងពីរបានពិភាក្សាអំពីការអនុវត្តឯកតោភាគីដែលរដ្ឋាភិបាលអ៊ីស្រាអែលថ្មីដឹកនាំដោយនាយករដ្ឋមន្ត្រីលោក បេនចាមីន...
រ៉ាម៉ាឡា៖ ប៉ាឡេស្ទីន បានព្រមានប្រឆាំងនឹងវិធានការរបស់អ៊ីស្រាអែល ដែលនឹងត្រូវចាត់វិធានការ ប្រឆាំងនឹងអ្នកទោសប៉ាឡេស្ទីន បន្ទាប់ពីរដ្ឋមន្ត្រីសន្តិសុខជាតិអ៊ីស្រាអែល Itamar Ben-Gvir បានទៅទស្សនាពន្ធនាគារ នៅភាគខាងត្បូងប្រទេសអ៊ីស្រាអែល។ លោក Qadri Abu Baker ប្រធានគណៈកម្មការកិច្ចការអ្នកជាប់ឃុំ និងអតីតអ្នកជាប់ឃុំប៉ាឡេស្ទីនបានឲ្យដឹងថា “អ្នកទោសប៉ាឡេស្ទីន នៅក្នុងពន្ធនាគារអ៊ីស្រាអែល ប្តេជ្ញាប្រឈមមុខនឹងវិធានការរបស់អ៊ីស្រាអែល ដោយការបះបោរប្រឆាំងនឹង ច្បាប់របស់ពន្ធនាគារ និងដោយការធ្វើកូដកម្មអត់អាហារ”។...
រ៉ាម៉ាឡា ៖ អង្គការរំដោះប៉ាឡេស្ទីន (PLO) បានព្រមានពី “ការកើនឡើង នៃសកម្មភាពតាំងទីលំនៅ” នៅតំបន់ West Bank និងយេរ៉ូសាឡឹមខាងកើត ជាមួយនឹងការបង្កើត រដ្ឋាភិបាលថ្មី របស់នាយករដ្ឋអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ។ លោក ណេតាន់យ៉ាហ៊ូ ដែលជានាយករដ្ឋមន្ត្រីកាន់អំណាចយូរបំផុត របស់អ៊ីស្រាអែល បានប្រកាសថា...
រ៉ាម៉ាឡា ៖ ប៉ាឡេស្ទីន បានសម្ដែងការសាទរ ចំពោះដំណោះស្រាយ របស់អង្គការសហប្រជាជាតិ ដែលបានអនុម័ត ដោយរឹមធំទូលាយ ក្នុងការពេញចិត្ត ចំពោះអធិបតេយ្យភាព លើធនធានធម្មជាតិរបស់ខ្លួន ។ រដ្ឋមន្ត្រីការបរទេសប៉ាឡេស្ទីនលោក Riyad Al-Maliki បានឲ្យដសងថា “ការបោះឆ្នោតគាំទ្រ ដំណោះស្រាយបញ្ជាក់ពីសិទ្ធិ របស់ប្រជាជនប៉ាឡេស្ទីន និងអធិបតេយ្យភាព របស់ពួកគេលើធនធានធម្មជាតិ របស់ពួកគេ...
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ប្រទេសអ៊ីស្រាអ៊ែល បានសារភាពថាកំហុសបច្ចេកទេស បានធ្វើឲ្យកងកម្លាំងរបស់ខ្លួន ដែលកំពុងប្រយុទ្ធជាមួយនឹង ក្រុមឧទ្ទាមប្រយុទ្ធបែរជាបានបាញ់សម្លាប់ នារីវ័យក្មេងជនជាតិប៉ាឡេស្ទីនម្នាក់អាយុ១៦ឆ្នាំ ទៅវិញនៅក្នុងតំបន់ West Bank។ សាកសាពរបស់នាង Jana Zakarneh ត្រូវបានគេប្រទះឃើញដេកស្លាប់ នៅលើដំបូលផ្ទះរបស់នាង នៅក្នុងតំបន់ Jenin បន្ទាប់ពីហេតុការណ៍បាញ់ប្រហារ...
រ៉ាម៉ាឡា៖ ប៉ាឡេស្ទីន បានរិះគន់ចំណាត់ការ របស់សហរដ្ឋអាមេរិក ដើម្បីដាក់សម្ពាធលើអង្គការសហប្រជាជាតិ កុំឱ្យធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះក្រុមហ៊ុនរបស់ខ្លួន ដែលកំពុងប្រតិបត្តិការនៅក្នុងការតាំងទីលំនៅ របស់អ៊ីស្រាអែល នៅក្នុងទឹកដីប៉ាឡេស្ទីន ដែលត្រូវបានកាន់កាប់។ រដ្ឋមន្ត្រីការបរទេសប៉ាឡេស្ទីនលោក Riyad Al-Maliki បានប្រាប់ “Voice of Palestine” ថា “ការដឹកនាំប៉ាឡេស្ទីនបដិសេធ រាល់សម្ពាធរបស់សហរដ្ឋអាមេរិក មកលើអង្គការសហប្រជាជាតិ និងស្ថាប័នប្រតិបត្តិការរបស់ខ្លួន”។...