រ៉ាម៉ាឡា ៖ រដ្ឋាភិបាលប៉ាឡេស្ទីន បានអំពាវនាវ ឱ្យមានអន្តរាគមន៍ របស់សហគមន៍អន្តរជាតិ ដើម្បីបញ្ឈប់ភាពតានតឹងនាពេលថ្មីៗនេះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន នៅតំបន់ West Bank និងយេរ៉ូសាឡឹមខាងកើត ។ ក្រសួងការបរទេសប៉ាឡេស្ទីន បានឲ្យដឹងនៅក្នុងសេចក្តី ថ្លែងការណ៍មួយថា ប៉ាឡេស្ទីនបានអំពាវនាវឱ្យតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ស៊ើបអង្កេតការរំលោភ និងការវាយដំរបស់កងទ័ពអ៊ីស្រាអែល និងអ្នកតាំងលំនៅអ៊ីស្រាអែល ប្រឆាំងនឹងប៉ាឡេស្ទីន។...
រ៉ាម៉ាឡា៖ នាយករដ្ឋមន្ត្រីប៉ាឡេស្ទីន លោក Mohammed Ishtaye បានឲ្យដឹងថា ចាំបាច់ត្រូវបន្តធ្វើឱ្យមាន វឌ្ឍនភាពនយោបាយ ដើម្បីបំបែកភាពជាប់គាំង រវាងប៉ាឡេស្ទីន និងអ៊ីស្រាអែល។ យោងតាមសេចក្តីថ្លែងការណ៍មួយ នៅពេលជួបជាមួយឧបការីរង រដ្ឋមន្ត្រីការបរទេសអាមេរិក ទទួលបន្ទុកកិច្ចការអ៊ីស្រាអែល និងប៉ាឡេស្ទីន Hady Amr លោកនាយករដ្ឋមន្ត្រី បានជំរុញឱ្យក្រុងវ៉ាស៊ីនតោន “ដាក់សម្ពាធលើអ៊ីស្រាអែល ឱ្យគោរពតាមកិច្ចព្រមព្រៀង...
រ៉ាម៉ាឡា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ថា ក្រុមគ្រូពេទ្យ និងសាក្សីបានឃើញផ្ទាល់ភ្នែក បានលើកឡើងថា យ៉ាងហោចណាស់អ្នកតវ៉ាប៉ាឡេស្ទីន ចំនួន១៦៥នាក់បានរងរបួស កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ ក្នុងអំឡុងពេលប៉ះទង្គិចគ្នា ជាមួយទាហានអ៊ីស្រាអ៊ែល នៅភាគខាងជើង West Bank ។ សាក្សីប៉ាឡេស្ទីន បានលើកឡើងថា ការប៉ះទង្គិចគ្នាយ៉ាងខ្លាំង...
បរទេស៖រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកលោក Antony Blinken កាលពីថ្ងៃចន្ទម្សិលមិញនេះបានធ្វើការទូរស័ព្ទជួបពិភាក្សាដោយផ្ទាល់ជាមួយនឹងប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas ដើម្បីស្វែងរកឱកាសក្នុងការពង្រឹងចំណងទំនាក់ទំនងទ្វេភាគី។ ប្រធានាធិបតីអាមេរិកលោក Joe Biden តែងតែបានបង្ហាញជំហក្នុងការកសាងចំណងទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងវិញបន្ទាប់ពីវាបានថយចុះខ្លាំងកាលពីសម័យអាណត្តិរបស់ លោកប្រធានាធិបតី Donald Trump ដោយមានទាំងការបិទជំនួយដល់ពលរដ្ឋប៉ាឡេស្ទីនក្នុងប្រទេសអ៊ីស្រាអ៊ែលព្រមទាំងបិទអគ្គកុងស៊ុលសម្រាប់ប៉ាឡេស្ទីននៅយេរូសាឡឺមជាដើម។ រដ្ឋបាលរបស់លោក Biden ក៏បានបញញជាក់ដែរថាលោក នឹងបង្កើតឡើងវិញនូវជំនួយទាំងនោះព្រមទាំងសន្យាបើកដំណើរការអគ្គកុងស៊ុលឡើងវិញប៉ុន្តែក៏បានសំណូមពរទៅលោក Abbas ផងដែរ...
ម៉ារ៉ាឡា ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ថា ក្រុមគ្រូពេទ្យ និងសាក្សីបានឲ្យដឹងថា ក្រុមបាតុករប៉ាឡេស្ទីន រាប់សិបនាក់ បានរងរបួសកាលពីថ្ងៃសុក្រ នៅក្នុងអំឡុងពេលការប៉ះទង្គិចគ្នា ជាមួយទាហានអ៊ីស្រាអ៊ែល នៅជិតទីក្រុងចំនួន២នៅភាគខាងជើង West Bank ។ ក្រុមគ្រូពេទ្យប៉ាឡេស្ទីនបានឲ្យដឹងថា បាតុករយ៉ាងតិច១៥នាក់បានរង របួសដោយសារការបាញ់កាំភ្លើងដែក ធ្វើពីជ័រកៅស៊ូ ហើយរាប់សិបនាក់...
រ៉ាម៉ាឡា ៖ នាយករដ្ឋមន្ត្រីប៉ាឡេស្ទីន លោក Mohammed Ishtaye បានព្រមានថា ការប៉ុនប៉ងរបស់អ៊ីស្រាអែល ក្នុងការអនុវត្តផែនការតាំង ទីលំនៅថ្មីចំនួន៥ នៅក្នុងទីក្រុងយេរ៉ូសាឡឹម នឹងធ្វើឱ្យប៉ះពាល់ដល់ចក្ខុវិស័យ នៃដំណោះស្រាយរដ្ឋពីរ ។ សេចក្តីថ្លែងការណ៍ផ្លូវការ មួយបានឲ្យដឹងថា Ishtaye បានធ្វើការព្រមាន នៅចុងបញ្ចប់នៃកិច្ចប្រជុំប្រចាំ សប្តាហ៍ នៃគណៈរដ្ឋមន្ត្រីរបស់អាជ្ញាធរប៉ាឡេស្ទីន ដែលបានធ្វើឡើងកាលពីថ្ងៃច័ន្ទ...
រ៉ាម៉ាឡា៖ ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់ប៉ាឡេស្ទីន WAFA បានរាយការណ៍ថា ប្រធានា ធិបតីប៉ាឡេស្ទីនលោក Mahmoud Abbas បានលើកឡើងថា ផ្លូវនយោបាយថ្មីមួយត្រូវតែបើកដើម្បីបញ្ចប់ការកាន់កាប់របស់អ៊ីស្រាអែល នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួសិង្ហបុរី។ លោក Abbas ត្រូវបានដកស្រង់សម្តីដោយ WAFA ដែលបានឲ្យដឹងនៅចុងបញ្ចប់នៃកិច្ចប្រជុំរយៈពេល ២ថ្ងៃថា ប៉ាឡេស្ទីន “នឹងមិនយល់ព្រមបន្តស្ថិតក្រោមការកាន់កាប់ជារៀងរហូតនោះទេ ហើយការកាន់កាប់ត្រូវតែបញ្ចប់ស្របតាមដំណោះស្រាយអន្តរជាតិ និងក្រោមឆ័ត្ររបស់ Quartet...
បរទេស៖ រដ្ឋមន្ត្រីការពារជាតិ របស់ប្រទេសអ៊ីស្រាអែល នៅថ្ងៃពុធនេះ បានអនុម័តក្បួនវិធានការមួយ ដែលមានគោលដៅធ្វើឲ្យប្រសើរឡើង នូវចំណងមិត្តភាព ជាមួយពួកប៉ាឡេស្ទីន ក្រោយការជួបគ្នាដ៏កម្រមានមួយ ជាមួយប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas នៅក្នុងប្រទេសអ៊ីស្រាអែល។ លោករដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល Benny Gantz បានជួបគ្នាជាមួយលោក Abbas នៅទីស្នាក់នៅឯកជនរបស់លោក ក្នុងទីក្រុងតេលអាវីវ កាលពីយប់ថ្ងៃអង្គារ...
រ៉ាម៉ាឡា៖ ប្រធានាធិបតីប៉ាឡេស្ទីនលោក Mahmoud Abbas បានអំពាវនាវឱ្យអ៊ីស្រាអែលអនុវត្តកិច្ចព្រមព្រៀងដែលខ្លួនបានចុះហត្ថលេខាជាមួយប៉ាឡេស្ទីន និងបន្តដំណើរការសន្តិភាពមជ្ឈិមបូព៌ា ដែលត្រូវបានជាប់គាំងអស់រយៈពេល ៧ឆ្នាំកន្លងមក។ ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់ប៉ាឡេស្ទីន WAFA បានរាយការណ៍ថា លោក Abbas បានធ្វើការកត់សម្គាល់នេះក្នុងអំឡុងពេលកិច្ចប្រជុំជាមួយឧបការីស្តីទីនៃការិយាល័យកិច្ចការភាគខាងកើតនៃក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Yael Lempert នៅទីក្រុងរ៉ាម៉ាឡា។ កាសែត WAFA បានចុះផ្សាយថា លោក...
រ៉ាម៉ាឡា៖ ប៉ាឡេស្ទីនបានព្រមាន ប្រឆាំងនឹងការយល់ព្រមរបស់រដ្ឋាភិបាលអ៊ីស្រាអែល លើផែនការដោះស្រាយ ដោយលើកឡើងថា វារួមបញ្ចូលទាំងការសាងសង់ លំនៅដ្ឋានចំនួន ១០៥៨យូនីត នៅតំបន់វេសបែង និងយេរ៉ូសាឡឹមខាងកើត ។ អ្នកនាំពាក្យ ប្រធានាធិបតីប៉ាឡេស្ទីន លោក Nabil Abu Rudeineh បានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋាភិបាលអ៊ីស្រាអែល “កំពុងព្យាយាមប្រជែង នឹងពេលវេលា...