ព័ត៌មានអន្តរជាតិ

ក្រុមបាតុករប៉ាឡេស្ទីន រាប់រយនាក់រងរបួស ក្រោយប៉ះទង្គិចគ្នា ជាមួយយោធាអ៊ីស្រាអ៊ែល នៅភាគខាងជើង West Bank

ម៉ារ៉ាឡា ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ថា ក្រុមគ្រូពេទ្យ និងសាក្សីបានឲ្យដឹងថា ក្រុមបាតុករប៉ាឡេស្ទីន រាប់សិបនាក់ បានរងរបួសកាលពីថ្ងៃសុក្រ នៅក្នុងអំឡុងពេលការប៉ះទង្គិចគ្នា ជាមួយទាហានអ៊ីស្រាអ៊ែល នៅជិតទីក្រុងចំនួន២នៅភាគខាងជើង West Bank ។

ក្រុមគ្រូពេទ្យប៉ាឡេស្ទីនបានឲ្យដឹងថា បាតុករយ៉ាងតិច១៥នាក់បានរង របួសដោយសារការបាញ់កាំភ្លើងដែក ធ្វើពីជ័រកៅស៊ូ ហើយរាប់សិបនាក់ បានទទួលរងនូវការថប់ដង្ហើម បន្ទាប់ពីពួកគេបានស្រូប ឧស្ម័នបង្ហូរទឹកភ្នែក ដែលបាញ់ដោយទាហាន អ៊ីស្រាអ៊ែល នៅជិតក្រុង Nablus និង Qalqilya ។

ផ្ទាំងពាណិជ្ជកម្ម

សាក្សីប៉ាឡេស្ទីន បានឲ្យដឹងថា ការប៉ះទង្គិចគ្នាបានផ្ទុះឡើង រវាងបាតុកររាប់សិបនាក់ និងទាហានអ៊ីស្រាអ៊ែល បន្ទាប់ ពីប៉ាឡេស្ទីន បានរៀបចំការតវ៉ា ប្រចាំសប្តាហ៍ ចំនួន២ប្រឆាំងនឹងការពង្រីកការតាំង ទីលំនៅថ្មីរបស់អ៊ីស្រាអ៊ែល និងការរឹបអូស យកដី នៅតំបន់ West Bank ។

ពួកគេបាននិយាយថា ការប៉ះទង្គិចគ្នាយ៉ាងខ្លាំងក្លានៅក្នុងភូមិ Beit Dajan ភាគខាងកើត នៃក្រុង Nablus ហើយថា ប៉ាឡេស្ទីន បានគប់ដុំថ្មទៅលើទាហាន ដែលបានបាញ់កាំភ្លើង កៅស៊ូ និងបោះកំប៉ុងដាក់ផ្សែងបង្ហូរទឹកភ្នែក ដើម្បីបំបែកពួកគេ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top
×