បរទេស៖ យោងតាមការចេញផ្សាយរបស់ rt.com កាលពីថ្ងៃម្សិលមិញនេះ បានឲ្យដឹងថា ប្រទេសប៉ូឡូញ នឹងប្រកាសបណ្តេញចេញ មន្ត្រីទូតរុស្សីប្រមាណជា ៤៥នាក់ ដែលសង្ស័យថាកំពុងធ្វើការងារ ក្នុងលក្ខខណ្ឌជាអ្នកស៊ើបការណ៍ ឲ្យរដ្ឋាភិបាលក្រុងមូស្គូ។ សេចក្តីប្រកាសដែលត្រូវបាន ចេញដោយទីភ្នាក់ងារ សន្តិសុខផ្ទៃក្នុងនៃប្រទេសឬ ISA បានបញ្ជាក់ថា ជនសង្ស័យទាំងនោះ ឬត្រូវបានពណ៍នាថា ជាក្រុមពិសេសរបស់អង្គភាព ស៊ើបការណ៍របស់រុស្សី ព្រមទាំងជនដែលមានការ...
គៀវ៖ ទីភ្នាក់ងារសារព័ត៌មាន Interfax-Ukraine បានរាយការណ៍ថា ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានប្រកាសកាលពីថ្ងៃអង្គារថា ប្រទេសរបស់លោក នឹងបង្កើតសម្ព័ន្ធភាពត្រីភាគីថ្មីជាមួយចក្រភពអង់គ្លេស និងប៉ូឡូញ។ លោក Zelensky បានប្រាប់សភាថា “យើងកំពុងបង្កើតទម្រង់ថ្មីនៃកិច្ចសហប្រតិបត្តិការនយោបាយនៅអឺរ៉ុប រវាងអ៊ុយក្រែន ចក្រភពអង់គ្លេស និងប៉ូឡូញ” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ នៅថ្ងៃបន្ទាប់ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT.com នៅថ្ងៃអង្គារនេះបានឲ្យដឹងថា ប្រទេសរុស្សី នឹងមិនមានអ្វី ដែលត្រូវពិចារណា ក្នុងការដកទីតាំងបាញ់មីស៊ីលចេញពីតំបន់ Kaliningrad ដែលស្ថិតនៅក្បែរ ព្រំដែនប៉ូឡូញឡើយ ។ ថ្លែងទៅកាន់បណ្តាញ សារព័ត៌មាន របស់ទូរទស្សន៍ CNN កាលពីចុងសប្តាហ៍កន្លងមកលោក Dmitry Peskov មន្ត្រីជាន់ខ្ពស់របស់វិមានក្រមឡាំងបានគូសបញ្ជាក់ថា...
បរទេស៖ ក្រសួងការពារជាតិអង់គ្លេស តាមសេចក្តីរាយការណ៍ បាននិយាយថា អង់គ្លេសនឹងបញ្ជូនវិស្វករយោធា ១៤០នាក់ ទៅកាន់ប្រទេសប៉ូឡូញក្នុងខែនវ ដើម្បីផ្តល់ការគាំទ្រនៅតាម ព្រំដែនប៉ូឡូញជាប់បេឡារុស នៅក្នុងដំណើរឆ្លើយតបចំពោះ អ្វីដែលខ្លួនចាត់ទុកថាជាសម្ពាធ ពីអន្តោប្រវេសន៍ខុសប្រក្រតី។ រដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក Ben Wallace បានមានប្រសាសន៍ដូច្នេះថា “ការប្តេជ្ញារបស់យើង ចំពោះសន្តិសុខអឺរ៉ុប គឺមិនងាករេនោះទេ ហើយយើងនឹងតែងតែផ្តល់ ការគាំទ្រដល់សម្ពន្ធមិត្តរបស់យើង។...
បរទេស ៖ រដ្ឋាភិបាលនៃប្រទេសឆេកកាលពីថ្ងៃពុធម្សិលមិញនេះ បានឈានទៅដល់ការអនុវត្ត ផែនការដាក់ពង្រាយកងកម្លាំង យោធា របស់ខ្លួនប្រមាណជា១៥០នាក់ នៅក្នុងប្រទេសប៉ូឡូញដើម្បីជួយដល់កងកម្លាំង សន្តិសុខឃ្លាំមើលព្រំដែន ជាមួយនឹង ប្រទេសបេឡារូស។ រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Lubomir Metnar នៅក្នុងសេចក្តីថ្លែងការណ៍ បានបញ្ជាក់ថា កងកម្លាំងយោធាទាំងនោះនឹងត្រូវ ចាំបាច់ស្ថិតនៅក្នុងប្រតិបត្តិការនេះ ក្នុងប្រទេសប៉ូឡូញ យ៉ាងហោចណាស់ ក្នុងរយៈពេល១៨០ថ្ងៃ...
បរទេស ៖ រដ្ឋមន្ត្រីក្រសួងការបរទេស នៃប្រទេសប៉ូឡូញ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានប្រកាសថា ប្រទេសរបស់លោកនឹង មិនមានការដាក់ទូតនៅក្នុងប្រទេស អ៊ីស្រាអ៊ែល ឡើយក្នុងពេលនេះ ។ ទំនាក់ទំនងដ៏រសើប រវាងប្រទេសទាំងពីរ បានចាប់ផ្តើមរងបញ្ហាឡើងវិញ កាលពីរដូវក្តៅកន្លងទៅ បន្ទាប់ពីប្រទេសប៉ូឡូញ បានដាក់អនុវត្តច្បាប់ថ្មីដែលហាមប្រាមមិនឲ្យមានការទាមទារសំណងទាំងឡាយពាក់ព័ន្ធ ព្រឹត្តិការណ៍វិនាសកម្ម ដែលមានឈ្មោះថាHolocaust កាលពីអំឡុងឆ្នាំ១៩៤១ដល់ឆ្នាំ១៩៤៥ ។ ក្រសួងបានសម្រេចចិត្តភ្លាមៗ...
បរទេស៖ ខ្សែវីដេអូនៃឆ្មាំព្រំដែនប្រទេសប៉ូឡូញ បាញ់ទឹកទៅលើជនចំណាកស្រុក និងជនភៀសខ្លួនដោយមិនរើសអើង ដែលប្រមូលផ្តុំនៅតាមព្រំដែន គឺបានលេចចេញតាមអ៊ីនធឺណិត ខណៈដែលសីតុណ្ហភាពនៅក្នុងតំបន់ចុះត្រជាក់ ស្ទើរតែនឹងកក។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅយប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា សកម្មភាពរបស់ឆ្មាំព្រំដែនប្រទេសប៉ូឡូញ នេះ អាចជាការរំលោភលើច្បាប់របស់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ដែលចែងថា អាវុធមិនបណ្តាលឱ្យស្លាប់ “គួរតែត្រូវបានប្រើតែក្នុងស្ថានភាពធ្ងន់ធ្ងរនៃសណ្តាប់ធ្នាប់សាធារណៈ ដែលមានលទ្ធភាពធ្ងន់ធ្ងរនៃការបាត់បង់ជីវិត របួសធ្ងន់ធ្ងរ...
បរទេស៖ ប្រធានសិទ្ធិមនុស្សអង្គការសហប្រជាជាតិ លោកស្រី Michelle Bachelet នៅថ្ងៃពុធនេះ បានអំពាវនាវឲ្យប្រទេសនានា ធ្វើការដោះស្រាយវិបត្តិអន្តោប្រវេសន៍នៅតាមព្រំដែននៃប្រទេសបេឡារុសនិងប៉ូឡូញ និងបាននិយាយថា ស្ថិតក្រោមច្បាប់អន្តរជាតិ មនុស្សមិនគួរត្រូវបានគេរារាំងក្នុងការសុំសិទ្ធិជ្រកកោននោះទេ។ ជនអន្តោប្រវេសន៍ដែលជាប់នៅក្នុងប្រទេសបេឡារុស តាមសេចក្តីរាយការណ៍ បានប៉ុនប៉ងសម្រុកចូលទៅក្នុងប្រទេសប៉ូឡូញទាំងយប់ នេះបើតាមសម្តីរបស់ទីក្រុង Warsaw នៅថ្ងៃពុធនេះ និងបានប្រកាសថា ប៉ូឡូញបានធ្វើការពង្រឹងកិច្ចការពារព្រំដែន ស្របពេលដែលសហភាពអឺរ៉ុបត្រៀមរៀបចំដាក់ទណ្ឌកម្ម លើប្រទេសបេឡារុស ជុំវិញរឿងវិបត្តិនេះ។...
បរទេស ៖ ប្រទេសប៉ូឡូញ នាពេលបច្ចុប្បន្ននេះ កំពុងតែបិទច្រកព្រំដែនជាប់នឹងប្រទេស បេឡារុស ដោយនិយាយថា ជនអន្តោប្រវេសន៍ បានព្យាយាមធ្វើដំណើរ សម្រុកចូលមកក្នុងប្រទេសខ្លួន នេះបើតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២១ ។ វីដេអូឃ្លិបមួយកាលពីថ្ងៃចន្ទ បានបង្ហាញ ឲ្យឃើញនូវជនអន្តោប្រវេសន៍...
ម៉ូស្គូ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បានលើកឡើងថា លោកមានការព្រួយបារម្ភអំពី ផែនការរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការដាក់ពង្រាយកងទ័ព បន្ដវេននៅក្នុងប្រទេសប៉ូឡូញ ក្នុងអំឡុងពេលជួបជាមួយ រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken នៅថ្ងៃមុននៅខាងក្រៅកិច្ចប្រជុំ ក្រុមប្រឹក្សាតំបន់អាក់ទិកនៅទីក្រុង Reykjavik ប្រទេសអ៊ីស្លង់។ លោកបានឲ្យដឹងនៅក្នុង សន្និសីទកាសែតបន្ទាប់ពីកិច្ចប្រជុំ ថ្នាក់រដ្ឋមន្ត្រីនៃក្រុមប្រឹក្សាតំបន់អាក់ទិកថា “ជាពិសេសផែនការ ស្តីពីការបង្កើនវត្តមានរបស់កងទ័ពអូតង់...