ព័ត៌មានអន្តរជាតិ
លោក Biden អញ្ជើញប្រធានាធិបតីអ៊ុយក្រែន ទៅទស្សនកិច្ចនៅវ៉ាស៊ិនតោន
បរទេស៖ កាលពីថ្ងៃចន្ទម្សិលមិញនេះ ប្រធានាធិបតីអាមេរិកលោក Joe Biden បានធ្វើការផ្ញើលិខិតអញ្ជើញជាផ្លូវការមួយ ទៅកាន់ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ដើម្បីឲ្យលោកធ្វើដំណើរ ទៅបំពេញទស្សនកិច្ច នៅក្នុងទីក្រុងវ៉ាស៊ិនតោន នារដូវក្តៅខាងមុខ។ សេចក្តីប្រកាសនេះ ត្រូវបានធ្វើឡើងដោយរដ្ឋមន្ត្រី នៃក្រសួងការពារជាតិអាមេរិកលោក Jake Sullivan ហើយត្រូវបានគេមើលឃើញថា បានធ្វើឡើងនៅបន្ទាប់ពី លោកប្រធានាធិបតីអ៊ុយក្រែនរូបនេះបានធ្វើការលើកឡើងអំពី ការសម្រេចចិត្តរបស់លោក...