បរទេស៖កាសែត The Bloomberg កាលពីពេលចុងក្រោយនេះ បានបង្ហាញថាប្រទេសឥណ្ឌាបានបន្តទិញយកប្រេងឆៅរបស់រុស្សីយ៉ាងច្រើនហើយកាលពីខែមិនាកន្លងមកចំនួននៃការបញ្ជាទិញ បានកើនឡើងទៅដល់ចំណុចដ៏ខ្ពស់មួយមិនធ្លាប់មានឬប្រមាណជា១,៦៤បារ៉ែលក្នុងមួយថ្ងៃ។ ទោះបីជាយ៉ាងណាក្តីចំនួននេះបានកើនឡើងលើសបន្តិច ចំនួនទិញកាលពីក្នុងខែកុម្ភៈប្រមាណជា១,៦២លានបារ៉ែលក្នុងមួយថ្ងៃប៉ុន្តែទំហំនេះអាចផ្តល់ចំណាត់ថ្នាក់បានថា ប្រទេសឥណ្ឌានៅតែជាអ្នកនាំមុខគេ ក្នុងការទិញយកប្រេងច្រើនបំផុតពីរុស្សីជាប់គ្នា៦ខែ។ ទិន្នន័យក៏បានបង្ហាញដែរថាការនាំចូលប្រេងពីរុស្សី របស់ឥណ្ឌានៅខែមិនាមានការកើនឡើងខ្លាំង ធៀបទៅនឹងពេលវេលាដូចគ្នាកាលពីឆ្នាំ២០២២ដែលឥណ្ឌាបានទិញយកប្រេងឆៅតិចជាង ដល់៦៨៦០០បារ៉ែលពោលគឺតិចជាងដល់ទៅ២៤ដង។ តួលេខក៏អាចបញ្ជាក់បានដែរថាចំណែកទីផ្សាររបស់ឥណ្ឌា នៅក្នុងប្រេងរបស់រុស្សីគឺមានទៅដល់ ៣៤ភាគរយកាលពីខែមិនាពោលគឺមានការកើនឡើងដល់ទៅ២ដងធៀប ទៅនឹងទំហំនៃការផ្គត់ផ្គង់ដែលធ្វើឡើង ដោយប្រទេសអ៊ីរ៉ាក់ដែលជាអ្នកនាំចូលប្រេងធំបំផុតទី៣របស់ឥណ្ឌាបន្ទាប់ពី អារ៉ាប៊ីសាអូឌីតដែលឈរនៅលេខរៀងទី២៕ ប្រែសម្រួល៖ស៊ុនលី
បាដាដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ថា ក្រសួងប្រេងរបស់ប្រទេសអ៊ីរ៉ាក់ បានប្រកាសឲ្យដឹងនៅថ្ងៃពុធនេះថា អ៊ីរ៉ាក់បាននាំចេញប្រេងឆៅប្រហែល ១០១.២៤លានបារ៉ែល នៅក្នុងខែមករា ដោយបង្កើតបានប្រាក់ចំណូលបាន ៧,៦៩ពាន់លានដុល្លារអាមេរិក ។ ក្រសួងបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយដកស្រង់ស្ថិតិពីអង្គការរដ្ឋ សម្រាប់ទីផ្សារប្រេងថា តម្លៃជាមធ្យមសម្រាប់ប្រេងឆៅអ៊ីរ៉ាក់ នៅក្នុងខែមករាគឺ ៧៥.៩៦ដុល្លារក្នុង១បារ៉ែល ។ សេចក្តីថ្លែងការណ៍បានដាក់ថា...
ញូវយ៉ក៖ តម្លៃប្រេងបានឡើងថ្លៃ នៅថ្ងៃចន្ទនេះ ដោយសារការបើកព្រំដែន របស់ប្រទេសចិនឡើងវិញ បានបន្ធូរបន្ថយក្តីបារម្ភ អំពីតម្រូវការប្រេង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ប្រេងឆៅប្រភេទ Brent ដែលជាតម្លៃគោល សម្រាប់ប្រេងពីរភាគបីរបស់ពិភពលោក គឺខ្ពស់ជាង ៣,២៧ ភាគរយនៅ ៨១,១៤ ដុល្លារក្នុងមួយបារ៉ែល ខណៈ West Texas Intermediate...
បរទេស៖យោងតាមការចេញផ្សាយរបស់ rt.com បានឲ្យដឹងថាក្រោយការបិទច្រកបង្ហូរប្រេងឆៅ អស់រយៈពេលមួយថ្ងៃដោយ ប្រទេសអ៊ុយក្រែនរួចមកនៅពេលនេះ ដំណើរការបង្ហូរប្រេងឆៅរបស់រុស្សីទៅកាន់ប្រទេសហុងគ្រីគឺអាចដំណើរការបានជាធម្មតាឡើងវិញ ហើយ។ រដ្ឋមន្ត្រីការបរទេសហុងគ្រីលោក Peter Szijjarto បានអះអាងកាលពីថ្ងៃពុធថាប្រទេសរុស្សី បានដំណើរការបង្ហូរប្រេងមកកាន់ ប្រទេសហុងគ្រីតាមរយៈច្រក Druzhba (Friendship) ដែលស្ថិតនៅក្នុងប្រទេសអ៊ុយក្រែននោះវិញ ហើយពោលគឺមួយថ្ងៃក្រោយ អ៊ុយក្រែនបានបិទច្រក បង្ហូរមួយនេះ។ រដ្ឋាភិបាលទីក្រុងគៀវ ដែលបានបិទដំណើរការច្រកបង្ហូរប្រេង ដោយសារបានលើកឡើងថា...
ម៉ូស្គូ៖ របាយការណ៍របស់ Bloomberg បានរកឃើញថា ការនាំចេញប្រេងឆៅ របស់រុស្ស៊ី ទៅកាន់ប្រទេសចិន និងឥណ្ឌាបានធ្លាក់ចុះជិត ៣០ភាគរយ ចាប់តាំងពីពួកគេ បានឈានដល់កម្រិតកំពូល បន្ទាប់ពីសង្គ្រាមនៅអ៊ុយក្រែន បានចាប់ផ្តើម។ នៅក្នុងនោះដែរ របាយការណ៍របស់ Bloomberg បានរកឃើញថា អាស៊ី អាចនឹងមិនត្រូវបានបំពាក់ ដើម្បីស្រូបយកប្រេងរុស្ស៊ី បានពេញលេញនោះទេ នៅពេលដែលទណ្ឌកម្ម...
កូឡុំបូ៖ រដ្ឋមន្ត្រីក្រសួងថាមពល និងថាមពលរបស់ប្រទេសស្រីលង្កា លោក Kanchana Wijesekera បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃអាទិត្យថា ពួកគេបានទាក់ទងទៅក្រុមហ៊ុន ផ្គត់ផ្គង់ប្រេងឆៅរុស្ស៊ីមួយចំនួន សម្រាប់ដំណោះស្រាយថាមពលរបស់ប្រទេសនេះ នេះបើយោងតាមស្ថានទូតរុស្ស៊ី នៅទីក្រុងកូឡុំបូ។ លោក Wijesekera បានឲ្យដឹងថា ពួកគេកំពុងព្យាយាមដើម្បីទទួលបាន ប្រេងឆៅពីរុស្ស៊ីជាឥណទាន ដើម្បីរក្សារោងចក្រចម្រាញ់ប្រេងតែមួយគត់ របស់ប្រទេសនេះដំណើរការ។ លោករដ្ឋមន្ត្រីបានលើកឡើងថា វិក័យប័ត្រប្រេងរបស់ប្រទេសស្រីលង្កា បានកើនឡើងដល់...
ញូវយ៉ក៖ តម្លៃប្រេងបានធ្លាក់ចុះកាលពីថ្ងៃអង្គារ ខណៈសហរដ្ឋអាមេរិក បានរំកិលខ្លួនដើម្បីបន្ធូរបន្ថយទណ្ឌកម្មមួយចំនួន ប្រឆាំងនឹងវេណេស៊ុយអេឡា នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ West Texas Intermediate សម្រាប់ការចែកចាយ ខែមិថុនាបានធ្លាក់ចុះ ១,៨ដុល្លារអាមេរិកឬ ១,៦ភាគរយដើម្បីទូទាត់នៅ ១១២,៤០ ដុល្លារក្នុងមួយបារ៉ែល នៅលើផ្សារហ៊ុន New York Mercantile Exchange ។ ប្រេងឆៅ...
ញូវដេលី៖ ឥណ្ឌា បានទិញប្រេងឆៅ យ៉ាងហោចណាស់ ១៣ លានបារ៉ែលពីរុស្ស៊ី ចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈមក ធៀបនឹងជិត ១៦លានបារ៉ែលក្នុងឆ្នាំ២០២១ ដែលបានផ្តល់ឱ្យនូវការបញ្ចុះតម្លៃដ៏ធំ ដែលផ្តល់ដោយទីក្រុងម៉ូស្គូ ចាប់តាំងពីវិបត្តិអ៊ុយក្រែន បើទោះជាមានសម្ពាធពីអាមេរិកក៏ដោយ។ តម្លៃប្រេងឆៅកំពុងឡើងថ្លៃ ក្នុងទីផ្សារអន្តរជាតិដោយជម្លោះរុស្ស៊ី និងអ៊ុយក្រែន ត្រូវបានលាតត្រដាង។ ទីក្រុងញូវដេលី បានអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់ ក្នុងប្រទេសអ៊ុយក្រែន ប៉ុន្តែបានបដិសេធមិនបោះឆ្នោត...
អូតាវ៉ា៖ ស្ថិតិប្រទេសកាណាដាបានឲ្យដឹងថា ការដាក់ទណ្ឌកម្មពាណិជ្ជកម្មផ្សេងៗ ប្រឆាំងនឹងរុស្ស៊ី ដោយប្រយោលបានជំរុញ ឱ្យតម្លៃនាំចេញរបស់កាណាដា ជាមួយនឹងតម្រូវការខ្ពស់ និងការកើនឡើងតម្លៃ ដ៏ច្រើនសន្ធឹកសន្ធាប់ ដោយបានចេញផ្សាយ ទិន្នន័យពាណិជ្ជកម្ម ក្នុងខែកុម្ភៈជាមួយនឹងប្រេងឆៅ ដែលរួមចំណែកច្រើនបំផុត ក្នុងកំណើនការនាំចេញ។ យោងតាមទិន្នន័យស្ថិតិ ប្រទេសកាណាដា ពាណិជ្ជកម្មសរុប (ការនាំចេញបូកនឹងការនាំចូល) ជាមួយរុស្ស៊ីមានចំនួន ២,៨ពាន់លានដុល្លារកាណាដា (២,២ ពាន់លានដុល្លារអាមេរិក)...
ញូវយ៉ក៖ តម្លៃប្រេង បានបន្ដធ្លាក់ចុះ កាលពីថ្ងៃចន្ទ ខណៈពាណិជ្ជករ បាននិងកំពុងតាមដានព័ត៌មានថ្មីៗ ទាក់ទងនឹងជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ West Texas Intermediate (WTI) សម្រាប់ការចែកចាយខែមេសា បានធ្លាក់ចុះ ៦,៣២ ដុល្លារអាមេរិក ឬ ៥,៨ភាគរយមកនៅត្រឹម ១០៣,០១ ដុល្លារក្នុងមួយបារ៉ែល...