ភ្នំពេញ៖ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះអនុស្សរណៈយោគយល់គ្នា (MOU) ស្តីពីកម្មវិធីបណ្តុះបណ្តាល ធនធានមនុស្ស ផ្នែកគ្រប់គ្រងការវិនិយោគ រវាងធនាគារជាតិ នៃកម្ពុជា និងបេឡាជាតិសន្តិសុខសង្គម ក្នុងទិសដៅ ដើម្បីបង្កើតនូវក្របខណ្ឌ កិច្ចសហប្រតិបត្តិការ រវាងធនាគារជាតិនៃកម្ពុជា និងបេឡាជាតិសន្តិសុខសង្គម លើផ្នែកបច្ចេកទេស ក្នុងការជួយអភិវឌ្ឍធនធានមនុស្ស និងពង្រឹងរចនា សម្ព័ន្ធនៃការគ្រប់គ្រង...
ភ្នំពេញ៖ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី២៦ ខែកក្ដដា ឆ្នាំ២០២១ នេះបានរៀបចំ វគ្គបណ្តុះបណ្តាល លើកដំបូងរបស់ខ្លួន ស្តីពីដំណើរការ កសាងផែនការយុទ្ធសាស្រ្ត រយៈពេល៥ឆ្នាំ តាមរយៈប្រព័ន្ធវីដេអូ (Zoom Meeting) ដោយមានវត្តមាន ចូលរួមពីថ្នាក់ដឹកនាំ រួមទាំងមន្រី្ដបច្ចេកទេសជំនាញ នៃគ្រប់នាយកដ្ឋាន និងអង្គភាពទាំងអស់...
ភ្នំពេញ៖ បន្ទាប់ពីមានកិច្ចប្រជុំ ពិភាក្សាម្ដងរួចមក កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ កន្លងទៅ នារសៀលថ្ងៃពុធ ទី២១ ខែកក្កដា ឆ្នាំ២០២១ នេះ លោក ម៉ម វណ្ណៈ រដ្ឋលេខាធិការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងដ៏ខ្ពង់ខ្ពស់ លោក អ៊ិត សំហេង...
ភ្នំពេញ៖ លោក ហេង សុផាន់ណារិទ្ធ ប្រធាននាយកដ្ឋាន សេវាអតិថិជន និងទំនាក់ទំនងសាធារណៈ ក្នុងឱកាសធ្វើបទបង្ហាញ ក្នុងកិច្ចប្រជុំពិភាក្សា ជាមួយក្រសួងកិច្ចការនារី តាមរយៈប្រព័ន្ធវីដេអូ (Zoom Meeting) នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១នេះ បានលើកឡើងថា បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស.) តែងតែយកចិត្តទុកដាក់ លើសុខុមាលភាព របស់កម្មករនិយោជិត...
គម្រោងស្តីពី “ការសិក្សា និងការវាយតម្លៃ លើរបបធានារ៉ាប់រងសុខភាព នៃ ប.ស.ស.កម្ពុជាមួយនេះ ត្រូវបានលើកយកមកពិភាក្សា រវាងលោក ហេង សុផាន់ណារិទ្ធ ប្រធាននាយកដ្ឋាន សេវាអតិថិជន និងទំនាក់ទំនងសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកបេឡាជាតិ សន្តិសុខសង្គម ជាមួយអង្គការអន្តរជាតិខាងការងារ (ILO)...
ភ្នំពេញ៖ បន្ទាប់ពីមានកិច្ចប្រជុំពិភាក្សាម្ដងរួចមក កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ កន្លងទៅ ក្រោមការចាត់តាំងពីសំណាក់ លោកប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ នេះ លោក ហេង សុផាន់ណារិទ្ធ ប្រធាននាយកដ្ឋាន សេវាអតិថិជន និងទំនាក់ទំនងសាធារណៈ និងជាប្រធានក្រុមការងារ បច្ចេកទេស...
ភ្នំពេញ៖ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានក្រើនរំលឹក និងណែនាំដល់ថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រី និងបុគ្គលិកក្នុងស្ថាប័ន ក្រោមឱវាទទាំងអស់ ជាមួយនឹងកិច្ចការរបស់ខ្លួន ត្រូវបំពេញការងារយ៉ាងម៉ត់ចត់ ប្រកបដោយភាពទទួលខុសត្រូវខ្ពស់ ដើម្បីផ្តល់សេវារបបសន្តិសុខសង្គម ជូនបងប្អូនកម្មករនិយោជិត ជាសមាជិក ប.ស.ស....
ភ្នំពេញ៖ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នាថ្ងៃទី១៣ខែកក្កដា ឆ្នាំ២០២១នេះ បានធ្វើបទបង្ហាញ ស្ដីពី លទ្ធផល នៃការសិក្សាគណនា លើការព្យាករបន្ទុកចំណាយផ្នែកប្រាក់សោធនសម្រាប់មន្រី្តរាជការស៊ីវិល ឆ្លើយតបទៅ និងសំណូមពរចាំបាច់ ពីអគ្គលេខាធិការ នៃក្រុមប្រឹក្សាជាតិគាំពារសង្គម ដែលបានស្នើឡើង នាពេលថ្មីៗកន្លងមកនេះ តាមរយៈប្រព័ន្ធវីដេអូ (Zoom Meeting)។ នៅក្នុងសាលប្រជុំ ប.ស.ស. ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកបេឡាជាតិ សន្តិសុខសង្គម បានធ្វើបទបង្ហាញទាក់ទងទៅតាមគោលការណ៍ នៃច្បាប់របបសន្តិសុខសង្គម ដោយបានធ្វើ ការសិក្សាគណនា លើការព្យាករបន្ទុកចំណាយ ផ្នែកប្រាក់សោធន សម្រាប់មន្ត្រីរាជការស៊ីវិល ដែលប្រព្រឹត្តទៅ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិ គាំពារសង្គម លើកទី៦ កាលពីថ្ងៃទី១ ខែមិថុនាឆ្នាំ២០២១ កន្លងមកនេះ។ សូមបញ្ជាក់ថា ការធ្វើបទបង្ហាញនេះ មានការចូលរួមពីថ្នាក់ដឹកនាំក្រុមប្រឹក្សាជាតិ គាំពារសង្គម នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុព្រមទាំងថ្នាក់ដឹកនាំបេឡាជាតិ សន្តិសុខសង្គម នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ៕
ភ្នំពេញ៖ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក បេឡាជាតិសន្តិសុខសង្គមកម្ពុជា នាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១នេះ បានដឹកនាំមន្រ្តីបច្ចេកទេស ជំនាញមួយចំនួន ចូលរួមសន្និសីទសកលស្តីពី “ការធ្វើអោយប្រសើរឡើង នូវអភិបាលកិច្ច នៃប្រព័ន្ធគាំពារសង្គម ដើម្បីឆ្ពោះទៅកិច្ច គាំពារសង្គមជាសកល” តាមរយៈប្រព័ន្ធវីដេអូ (Zoom Meeting) ដែលរៀបចំដោយ...
មហាសន្និបាតលើកទី៥ នៃសមាគមសំណង គ្រោះថ្នាក់ការងារអាស៊ី (AWCA) ត្រូវបានរៀបចំឡើងដោយ អង្គភាព COMWEL នៃសាធារណៈរដ្ឋកូរ៉េ និងជាប្រធានសមាគម AWCA ក្នុងអាណត្តិឆ្នាំ២០២០-២០២១ ដោយមានការចូលរួម ពីស្ថាប័នសន្តិសុខសង្គមចំនួន ១៣អង្គភាព មកពីបណ្តាប្រទេសចំនួន ១០ ដែលក្នុងនោះសម្រាប់ ប.ស.ស. កម្ពុជា ក៏បានផ្តល់កិត្តិយស ពីសំណាក់លោក អ៊ុក...