ភ្នំពេញ៖ បន្ទាប់ពីកិច្ចប្រជុំ បូកសរុបលទ្ធផលការងារ សម្រេចបានរបស់ ប.ស.ស. កាលពីព្រឹកមិញនេះ នៅរសៀលថ្ងៃដដែលនេះបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា បានចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពី កិច្ចសហប្រតិបត្តិការគ្នាទៅវិញទៅមក ជាមួយអង្គភាពសោធនជាតិកូរ៉េ (NPS)។ ថ្លែងក្នុងពិធីចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នាខាងលើ លោកបណ្ឌិត អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. បានលើកឡើងថា៖ ការចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នាររវាង ប.ស.ស. កម្ពុជា ជាមួយអង្គភាពសោធនជាតិកូរ៉េ (NPS) នាពេលនេះ គឺជាការបើកទំព័រថ្មី នៃកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ ដើម្បីផ្តល់កិច្ចសហប្រតិបត្តិការ ទៅលើការអភិវឌ្ឍគោលនយោបាយ ការពង្រឹង និងការពង្រីកដែនវិសាលភាពរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធន ក្នុងគោលដៅផ្តល់អត្ថប្រយោជន៍ ឱ្យគ្នាទៅវិញទៅមក និងអភិវឌ្ឍគ្រឹះនៃការទំនាក់ទំនងដ៏រឹងមាំ នាពេលអនាគតរវាងភាគីទាំងពីរ។ លោកបណ្ឌិតរដ្ឋមន្រ្តី បានថ្លែងបញ្ជាក់ទៀតថា៖ បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជា ក៏បាននិងកំពុងយកចិត្តទុកដាក់ ទៅលើបងប្អូនពលករទេសន្តរប្រវេសក៍ ដែលធ្វើការចាកចេញពីប្រទេសកំណើតរបស់ខ្លួន ដើម្បីបំពេញការងារ ហើយនៅពេលត្រឡប់ មកប្រទេសកំណើតវិញ មិនទទួលបានការការពារពីប្រព័ន្ធសន្តិសុខសង្គម ដែលនេះគឺជាបញ្ហាប្រឈមមួយទាំងក្នុងកម្រិតថ្នាក់តំបន់ និងអន្តរជាតិ ។ ដូច្នេះ ក្នុងនាមកម្ពុជា ជាប្រធានអាស៊ាន ឆ្នាំ២០២២ កន្លងទៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានផ្តួចផ្តើមគំនិតរៀបចំ នូវ សេចក្តីថ្លែងការណ៍អាស៊ានស្តីពី ចល័តភាពរបបសន្តិសុខសង្គម សម្រាប់ពលករទេសន្តរប្រវេសក៍ ក្នុងតំបន់អាស៊ានហើយត្រូវបានអនុម័ត នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ កាលពីខែវិច្ឆិកា ឆ្នាំ២០២២កន្លងទៅ។ លោកបណ្ឌិតរដ្ឋមន្រ្តី បានថ្លែងបញ្ជាក់ទៀតថា ការរៀបចំឱ្យមានចល័តភាព របបសន្តិសុខសង្គមនេះ គឺជាសមិទ្ធផលដ៏សំខាន់មួយទៀតរបស់កម្ពុជា ដែលបានបោះជំហានដ៏ធំឆ្ពោះទៅកាន់ការធ្វើចល័តភាព នៃអត្ថប្រយោជន៍របបសន្តិសុខសង្គម សម្រាប់ពលករទេសន្តរប្រវេសក៍អាស៊ាន ស្របតាមស្មារតី នៃសេចក្តីថ្លែងការណ៍ និងឯកច្ឆន្ទភាពអាស៊ានស្តីពីការការពារ និងការលើកកម្ពស់សិទ្ធិពលករទេសន្តរប្រវេសក៍ នៅក្នុងអាស៊ាន និងជាពិសេស លិខិតូបករណ៍ថ្នាក់តំបន់មួយនេះ នឹងក្លាយជាក្របខណ្ឌសិក្សាសមិទ្ធិលទ្ធភាព រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ នឹងអាចធ្វើការជាមួយគ្នាកាន់តែមានភាពជិតស្និត ឆ្ពោះទៅរកការបង្កើតឱ្យមាននូវចល័តភាព របបសន្តិសុខសង្គម រវាងប្រទេសទាំងពីរ ពិសេស គឺសម្រេចឱ្យបាននូវចល័តភាពរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធននាពេលខាងមុខ។ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ប.ស.ស. ក្នុងឱកាសជាមួយគ្នានេះដែរ បានថ្លែងថា៖ កន្លងមកប.ស.ស. កម្ពុជា មានកិច្ចសហការយ៉ាងជិតស្និតជាមួយស្ថាប័នសន្តិសុខសង្គម នៃសាធារណរដ្ឋកូរ៉េ រួមមាន កិច្ចសហការ ជាមួយអង្គភាពសុខុមាលភាព និងសំណងគ្រោះថ្នាក់ការងារ កិច្ចសហការជាមួយអង្គភាពធានារ៉ាប់រងសុខភាពជាតិ ជាពិសេសកិច្ចសហការជាមួយអង្គភាពសោធនជាតិ ដែលបានទទួលនូវការចែករំលែកបទពិសោធន៍ ចំណេះដឹង និងឧត្តមានុវត្តន៍ ពាក់ព័ន្ធទៅនឹងការអនុវត្តរបបសន្តិសុខសង្គម នៃសាធារណរដ្ឋកូរ៉េ ហើយការសម្រេចចុះហត្ថលេខា លើអនុស្សារណៈនៃការយោគយល់គ្នានាពេលនេះនឹងអាចផ្ដល់នូវកិច្ចសហប្រតិបត្តិការ រវាងគ្នាទៅវិញទៅមក ឱ្យយកាន់តែជិតស្និតបន្ថែមទៀត ។ លោកប្រតិភូរាជរដ្ឋាភិបាល បានបញ្ជាក់ឱ្យដឹងទៀតថា៖ ផ្អែកតាមផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍វិស័យការងារឆ្នាំ២០១៩-២០២៣ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមានបេឡាជាតិសន្តិសុខសង្គម ជាប្រតិបត្តិករ បាននិងកំពុងបន្តផ្តោតការយកចិត្តទុកដាក់ ទៅលើវិស័យសន្តិសុខសង្គម ដោយបន្តពង្រឹង ពង្រីក និងជំរុញការអភិវឌ្ឍរបបសន្តិសុខសង្គម ដល់បងប្អូនកម្មករនិយោជិតនិងមន្ត្រីសាធារណៈ អតីតមន្រ្តីរាជការ និងអតីតយុទ្ធជន ឱ្យមានសង្គតិភាព និងប្រកបដោយបរិយាបន្ន។ លោក KIM CHI-MUG អគ្គនាយក និងជាប្រធានមជ្ឈមណ្ឌលកិច្ចការអន្តរជាតិ នៃអង្គភាពសោធនជាតិកូរ៉េ (NPS) តំណាងលោក KIM TAE-HYUN ប្រធានអគ្គនាយក និងនាយកប្រតិបត្តិ របស់អង្គភាពសោធនជាតិ (NPS) បានសម្តែងនូវការអរគុណយ៉ាងខ្លាំង ចំពោះកម្ពុជា ដែលបានផ្តល់កិច្ចសហការយ៉ាងល្អ ក្នុងការអនុវត្តការងារជាមួយគ្នាកន្លងមក។ លោក KIM CHI-MUG បានបន្តទៀតថា៖ កម្ពុជា គឺជាប្រទេសទី១ ដែលអង្គភាពសោធនជាតិកូរ៉េ (NPS) បានបង្កើនកិច្ចសហប្រតិបត្តការយ៉ាងស្អិតរមូត រហូតឈានដល់ការចុះហត្ថលេខា លើអនុស្សរណៈ នៃការយោគយល់គ្នានាពេលនេះ៕
ព្រៃវែង ៖ កាលពីរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ ម្សិលមិញនេះ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានផ្តល់សេចក្តីសម្រេចតាវកាលិក ហានិភ័យការងារ ដែលសរុបជាថវិកាចំនួន ១០លានរៀល ប្រគល់ជូនក្រុមគ្រួសារជនរងគ្រោះជាសមាជិកប.ស.ស. ម្នាក់ ដែលជាគ្រូបង្រៀននៅវិទ្យាល័យតេជោ ហ៊ុន សែន កំពង់លាវ បានទទួលមរណភាព ដោយគ្រោះថ្នាក់ចរាចរណ៍ ពេលកំពុងធ្វើដំណើរទៅបំពេញការងារ។ ការប្រគល់សេចក្តីសម្រេចតាវកាលិក ហានិភ័យការងារខាងលើនេះ គឺធ្វើឡើងតាមរយៈ ប.ស.ស. សាខាខេត្តព្រៃវែង ដែលប្រព្រឹត្តទៅ នៅវិទ្យាល័យតេជោ ហ៊ុន សែន កំពង់លាវ ដោយមានការអញ្ជើញចូលរួមពី លោកអនុប្រធានមន្ទីរអប់រំ យុវជននិងកីឡាខេត្តព្រៃវែង លោកនាយក លោកគ្រូ នៃវិទ្យាល័យតេជោ ហ៊ុន សែន កំពង់លាវ ផងដែរ៕
ភ្នំពេញ៖ ក្ដីស្រមៃរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តែងតែចង់ឱ្យកម្មករនិយោជិត ទទួលបានរបបសន្ដិសុខសង្គមផ្នែកប្រាក់សោធន ដែលនេះជាគោលនយោបាយរបស់រាជរដ្ឋាភិបាល ចាប់តាំងពីពេលចាប់ផ្ដើមមានទីផ្សារការងារដំបូង ដោយសង្ឃឹមថាបងប្អូន នៅពេលដែលចាស់ជរា នឹងមានធានារ៉ាប់រងពេញលេញ ហើយមកដល់ពេលនេះរបបសន្ដិសុខសង្គម ផ្នែកប្រាក់សោធន របស់ ប.ស.ស. បានដាក់ឱ្យអនុវត្ត ប្រកបដោយជោគជ័យ ហើយជាសមិទ្ធផលជោគជ័យ របស់វិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលស្ថិតនៅក្រោមយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ នីតិកាលទី៦ របស់រាជរដ្ឋាភិបាលកម្ពុជា។ នេះជាប្រសាសន៍លើកឡើងរបស់ លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងឱកាសអញ្ជើញជាអធិបតីភាព បើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ នៃការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឆ្នាំ២០១៩-២០២៣ នៅទីស្ដីការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ លោកបណ្ឌិតរដ្ឋមន្រ្តី បានបញ្ជាក់ថា៖ ចំពោះការអនុវត្តរបបសន្ដិសុខសង្គមផ្នែកថែទាំសុខភាព សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវអនុសាសន៍បន្ដទៀត ដោយស្នើដល់ភាគីនិយោជកជួយបន្ដបង់ភាគទានជូនកម្មករនិយោជិតរបស់ខ្លួន លើផ្នែកថែទាំសុខភាពនេះ ហើយមានតែនៅប្រទេសកម្ពុជាទេ ដែលនិយោជកចូលរួមបង់ភាគទានរបបសន្ដិសុខសង្គមផ្នែកថែទាំសុខភាពជូនកម្មករនិយោជិតរបស់ខ្លួន ដែលនេះបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ ពីប្រមុខរាជរដ្ឋាភិបាលក៏ដូចជាភាគីនិយោជក ចំពោះសុខុមាលភាព និងជីវភាពរស់នៅរបស់បងប្អូនកម្មករនិយោជិត។ លោកបណ្ឌិតរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា៖ មកដល់បច្ចុប្បន្ននេះ មន្រ្តីរាជការសាធារណៈ និងបងប្អូនកម្មករនិយោជិត បានទទួលអត្ថប្រយោជន៍លើរបបសន្ដិសុខសង្គមដូចគ្នាទាំងផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព និងផ្នែកប្រាក់សោធន ដែលនេះជាការអនុវត្តរបបសន្ដិសុខសង្គមប្រកបដោយភាពពេញលេញ និងមានសមធម៌សង្គម។ សូមបញ្ជាក់ថា៖ អង្គសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ នៃការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឆ្នាំ២០១៩-២០២៣ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី ២២-២៣ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ ប.ស.ស. ជាច្រើនរូបព្រមទាំងថ្នាក់ដឹកនាំក្រសួង និងថ្នាក់ដឹកនាំបណ្ដាអង្គភាព ពាក់ព័ន្ធសរុបប្រមាណ ៣០០នាក់ នៅទីស្ដីការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ៕
ភ្នំពេញ៖ នារសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ លោកបណ្ឌិត អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំ ក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. លើកទី១៧ អាណត្តិទី១ ដើម្បីពិភាក្សាលើរបៀបវារៈសំខាន់ៗរួមមាន៖ ១)ពិនិត្យ និងសម្រេចលើរបាយការណ៍លទ្ធផលការងារសម្រេចបានឆ្នាំ២០២២...
ភ្នំពេញ៖ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) កម្ពុជា រួមទាំងទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) និងអង្គការហ្គ្រេត (GRET) នៅសណ្ឋាគារ សូហ្វីតែល ភូគីត្រា ភ្នំពេញ នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ បានចុះអនុស្សរណៈនៃការយោគយល់គ្នាត្រីភាគី ស្តីពីការអនុវត្តគម្រោងនៃការពង្រឹងធានារ៉ាប់រងសង្គម ដែលអាចសម្របខ្លួនបាន (Strengthening adaptive social...
ភ្នំពេញ៖ គិតចាប់ពីថ្ងៃទី១ ខែ មករា ឆ្នាំ ២០១៨ រហូតមកដល់ពេលនេះ មានរយៈពេលជាង ៤ឆ្នាំហើយ ដែលរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចផ្ដល់ប្រាក់ឧបត្ថម្ភបន្ថែម របស់រាជរដ្ឋាភិបាល ជូនដល់បងប្អូនកម្មការិនីជាស្រ្តី សម្រាលកូនទាំងក្នុង និងក្រៅប្រព័ន្ធទាំងអស់ ដែលជាសមាជិក ប.ស.ស. ដែលនេះសបញ្ជាក់យ៉ាងច្បាស់ អំពីការយកចិត្ត ទុកដាក់គិតគូរខ្ពស់បំផុត ចំពោះសុខុមាលភាព និងជីវភាពរស់នៅរបស់បងប្អូន ប្រជាពលរដ្ឋ ជាពិសេសបងប្អូនកម្មករនិយោជិត ក្នុងការរួមចំណែកដោះស្រាយ នូវទុក្ខលំបាក ការខ្វះខាតរបស់បងប្អូន ក្នុងអំឡុងពេលសម្រាលមាតុភាព។ យោងតាមរបាយការណ៍ របស់នាយកដ្ឋានតាវកាលិកសន្ដិសុខសង្គម នៃ ប.ស.ស. បានបង្ហាញថា៖ គិតចាប់ពីថ្ងៃទី០១ ខែមករាឆ្នាំ២០១៨ រហូតមកដល់ត្រឹម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅនេះ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានបើកផ្តល់ប្រាក់ឧបត្ថម្ភបន្ថែម របស់រាជរដ្ឋាភិបាល សរុបប្រមាណ ១៣៨ ៥០៣ ២០០ ០០០ រៀល ដល់កម្មការិនីសម្រាលកូន ជាសមាជិកប.ស.ស. ចំនួន ៣៤៣ ៨៨៤នាក់ ដែលមានចំនួនកូនីសរុបចំនួន ៣៤៦ ២៥៨នាក់ (ស្រ្តីសម្រាលបានកូនភ្លោះពីរ មានចំនួន ២៣២៦នាក់ និងកូនភ្លោះបី មានចំនួន ២៤នាក់) ។ តាមរបាយការណ៍ដដែលនេះ បានបង្ហាញឱ្យដឹងទៀតថា៖ ក្នុងរយៈពេលពេញមួយឆ្នាំ គឺក្នុងឆ្នាំ២០២២ កន្លងទៅ ថវិកាសរុបប្រមាណ២២ ៤៦៩ ២០០ ០០០រៀល របស់រាជរដ្ឋាភិបាល ត្រូវបានបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បើកផ្តល់ជូនដល់កម្មការិនីជាស្ត្រីសម្រាលកូនទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ សរុបចំនួន ៥៥ ៧៧០នាក់ ដែលមានចំនួនកូនសរុប ៥៦ ១៧៣នាក់ (ស្រ្តីសម្រាលបានកូនភ្លោះពីរមានចំនួន ៣៩៣នាក់ និងកូនភ្លោះបី មានចំនួន ០៥នាក់) មានការថយចុះជាង ១៤% បើធៀបទៅនឹង ឆ្នាំ២០២១ កន្លងទៅ។ គួររំលឹកឱ្យដឹងថា៖ ការផ្តល់ជូននូវប្រាក់ឧបត្ថម្ភ ដល់ស្ត្រីជាកម្មការិនីសម្រាលកូនខាងលើ គឺជាការអនុវត្តកម្មវិធីពិសេសមួយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលក្នុងនោះស្ត្រីសម្រាលបានកូនម្នាក់ទទួលបាន ៤០ ម៉ឺនរៀល សម្រាលបានកូនភ្លោះ២ ទទួលបាន ៨០ម៉ឺនរៀល និងសម្រាលបានកូនភ្លោះ ៣ ទទួលបានប្រាក់ឧបត្ថម្ភចំនួន ១លាន ២សែនរៀល ដែលបើកផ្ដល់ជូនតាមរយៈ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ជាប្រតិបត្តិករផ្ទាល់។ ជាមួយគ្នានេះដែរ សម្រាប់អ្នកដែលសម្រាលបានកូនភ្លោះ ៣ នាក់ ក៏ទទួលបានប្រាក់ឧបត្ថម្ភពិសេសបន្ថែមពី សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួន ៥ លានរៀលទៀតផងដែរ៕
គ្រប់បុគ្គលទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីការងារ មិនថាជាជនជាតិខ្មែរ ឬជនជាតិបរទេសនោះទេ ដែលកំពុងបម្រើការងារ នៅក្នុងប្រទេសកម្ពុជា គឺមានសិទ្ធិទទួលបានប្រាក់សោធន (ប្រាក់រ៉ឺត្រែត) នៅពេលពួកគាត់មានអាយុចាប់ពី ៦០ឆ្នាំឡើងទៅ តាមរយៈការប្រកាសភាគទានកាតព្វកិច្ច មក ប.ស.ស. ស្របទៅតាមលក្ខខណ្ឌកំណត់ ដូចមានចែងក្នុងច្បាប់ ស្តីពីរបបសន្តិសុខសង្គម ។លក្ខខណ្ឌផ្សេងៗ ត្រូវបានអនុវត្ត
(១) – សេចក្ដីជូនដំណឹងស្ដីពីកាលបរិច្ឆេទ និងមណ្ឌលប្រឡងវិញ្ញាសាសួរផ្ទាល់មាត់(២) – បញ្ជីរាយនាមបេក្ខជនប្រឡងជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យា ឱ្យចូលបម្រើការងារនៅបេឡាជាតិសន្តិសុខសង្គមទាញយក File PDF ទីនេះ ៖ https://t.me/nssfcambodia/3176
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ នេះ លោក សុក បូរ៉ា ប្រធាននាយកដ្ឋាន តាវកាលិកសន្ដិសុខសង្គម បានអញ្ជើញជាវាគ្មិនក្នុងសិក្ខាសាលាបណ្ដុះបណ្ដាល អត្ថប្រយោជន៍ របបសន្ដិសុខសង្គម ផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព និងផ្នែកប្រាក់សោធន ជូនដល់បងប្អូនវិស័យសំណង់ និងឡឥដ្ឋ ដើម្បីចែករំលែកនូវចំណេះដឹង អត្ថប្រយោជន៍របបសន្ដិសុខសង្គម សម្រាប់បងប្អូនដែលបម្រើការងារ ក្នុងវិស័យសំណង់ និងឡឥដ្ឋ ឱ្យមានការយល់ដឹងកាន់តែច្បាស់លាស់ និងភាពល្អប្រសើរឡើង មុនឈានដល់ការគ្របដណ្ដប់ពេញលេញ ក្នុងការផ្ដល់របបសន្ដិសុខសង្គម ជូនបងប្អូននិយោជិតទាំងអស់នៅកម្ពុជា។ ក្នុងឱកាសជាវាគ្មិន ក្នុងវគ្គបណ្ដុះបណ្ដាលនេះ លោក សុក បូរ៉ា បានលើកឡើងថា៖ របបសន្ដិសុខសង្គមទាំងបីផ្នែក ផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព និងផ្នែកប្រាក់សោធន ដែល ប.ស.ស. កំពុងអនុវត្តនេះ គឺមានសារៈសំខាន់ទាំងអស់ និងមានអត្ថប្រយោជន៍ផ្សេងៗគ្នា ជាច្រើនដល់កម្មករនិយោជិត ដោយមានការធានារ៉ាប់រងសុខភាពសង្គម ដែលត្រូវផ្តល់តាវកាលិក សេវាបង្ការសុខភាព តាវកាលិកព្យាបាល និងថែទាំវេជ្ជសាស្ត្រ និងការផ្តល់ប្រាក់បំណាច់ប្រចាំថ្ងៃ សម្រាប់រយៈពេលនៃការអាក់ខាន ពីការងារដោយការព្យាបាលជំងឺ ឬគ្រោះថ្នាក់ផ្សេងៗ និងការសម្រាកមាតុភាព ដោយមិនបារម្ភ ចំពោះការចំណាយលើថ្លៃព្យាបាល ដែលធ្វើឱ្យប៉ះពាល់ ដល់ជីវភាពឡើយ។ លោកបានឱ្យដឹងបន្តថា ចំពោះផ្នែកប្រាក់សោធន ជារបបសន្ដិសុខសង្គមថ្មី របស់ ប.ស.ស. ត្រូវចូលរួមពីវិស័យឯកជន ដើម្បីរួមចំណែក ជួយដល់បុគ្គលិកគ្រប់រូប មានការរស់នៅប្រកបដោយទំនុកចិត្ត ក្រោយពេលចូលនិវត្តន៍ ដោយទទួលបានប្រាក់សោធនក្នុងពេលខាងមុខ ។ ទន្ទឹមនឹងការទទួលបានសោធនជរាភាពនេះ សមាជិក ប.ស.ស. ជាកម្មករនិយោជិត ត្រូវបំពេញលក្ខខណ្ឌចំនួន៣ ដោយបានចុះបញ្ជីក្នុងផ្នែកសោធនមានអាយុយ៉ាងតិច ៦០ ឆ្នាំ និងបានបង់ភាគទាន ផ្នែកប្រាក់សោធនយ៉ាងតិច ១២ ខែ ដែលភាគទានសោធនកំណត់ ២%ជាបន្ទុកនិយោជិត និង ២%ជាបន្ទុករបស់និយោជក។ ក្នុងករណីចូលរួមបង់ភាគទាន បំពេញគ្រប់លក្ខខណ្ឌ នោះ ប.ស.ស. នឹងផ្ដល់ជូនប្រាក់សោធនជារៀងរាល់ខែ ដោយក្នុង ១ ខែ បើកបាន ២ ដងតាមរយៈកុងធនាគារផ្ទាល់ខ្លួនក្រោយសមាជិក ប.ស.ស. មានអាយុ៦០ ឆ្នាំ។ តំណាងសហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា លោក សួ ឆ្លូញ ចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលខាងលើនេះ បានបង្ហាញអារម្មណ៍ថា៖ លោកមានសេចក្ដីរីករាយក្រែលែងដែលរាជរដ្ឋាភិបាល ខិតខំប្រឹងប្រែងជំរុញឱ្យមានរបបសន្ដិសុខសង្គម ទាំង៣ផ្នែកនេះ ទន្ទឹមនឹងនេះ លោកក៏បានស្នើដល់ភាគីពាក់ព័ន្ធ នឹងបន្ដជួយជំរុញបន្ថែម ដល់ម្ចាស់សិប្បកម្មឡឥដ្ឋ ក៏ដូចជាម្ចាស់ការដ្ឋាន ឬម្ចាស់ក្រុមហ៊ុនសំណង់ ធ្វើយ៉ាងណាត្រូវមាន ប.ស.ស. ជូនកម្មករគ្រប់ៗគ្នា ដើម្បីជួយគាត់នៅពេលមានជំងឺ ឬយថាហេតុកើតឡើងនានាមួយទៀតនៅពេលដែលពួកគាត់ចាស់ទៅ គាត់នឹងអាចទទួលបាននូវប្រាក់សោធននិវត្តន៍សម្រាប់គាត់។ លោកបន្ដថា ការចូលរួមក្នុងភាគទានប្រាក់សោធននេះ គឺជាបដិភាគទៅវិញទៅមកជាមួយគ្នា ដោយមានការលះបង់រវាងភាគីកម្មករនិងភាគីថៅកែ ព្រោះទៅមុខទៅរបបនេះផ្ដល់អត្ថប្រយោជន៍ច្រើនដល់កម្មករ ហើយចំពោះភាគទាន ២% សម្រាប់ប្រាក់សោធននេះគឺលទ្ធភាពមួយដែលកម្មករអាចចូលរួមបង់ដែរ ហើយណាមួយទៀតសោតគឺកាត់ទៅតាមសមាមាត្រប្រាក់ឈ្នួលរបស់គាត់ បើច្រើនគឺកាត់ច្រើន បើតិចគឺកាត់តិចទៅតាមនឹងផងដែរ។ អ្នកស្រីបម្រើការងារ ក្នុងឡឥដ្ឋឯកជនមួយកន្លែង ក្នុងរាជធានីភ្នំពេញ ជាសិក្ខាកាមចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលខាងលើ អ្នកស្រីបានបង្ហាញអារម្មណ៍ថា៖ នៅពេលដែល មាន ប.ស.ស. លោកស្រីមានអារម្មណ៍សប្បាយរីករាយ ដោយ ប.ស.ស. អាចជួយលោកស្រីបាននៅពេលដែលឈឺទៅពេទ្យពុំអស់លុយដើម្បីព្យាបាល ហើយជាពិសេសទទួលបានចំណេះដឹងក្នុងវគ្គបណ្ដុះបណ្ដាលនេះបន្ថែមទៀតផងដែរ លោកស្រីនឹងបន្ដផ្សព្វផ្សាយដល់អ្នកធ្វើការអ្នកស្រីបានដឹងគ្រប់ៗគ្នា។ ជុំវិញករណីនេះ លោក សុក បូរ៉ា បានបញ្ជាក់ថាៈ ប.ស.ស. នឹងធ្វើការជាមួយភាគីពាក់ព័ន្ធ ជាពិសេសសហព័ន្ធសហជីពដែលពាក់ព័ន្ធលើការងារនេះ ធ្វើយ៉ាងណាគ្របដណ្ដប់ជូនបងប្អូនកម្មករវិស័យសំណង់ និងឡឥដ្ឋនេះ ឱ្យបានរបបសន្ដិសុខសង្គមពេញលេញគ្រប់ៗគ្នា ដោយពុំទុកនរណាម្នាក់ចោលឡើយ។ សូមបញ្ជាក់ថាៈ វគ្គបណ្ដុះបណ្ដាលខាងលើនេះ រៀបចំឡើងដោយ សហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា ក្រោមជំនួយរបស់អង្គការអាហ្វីដា នៅអគារឌីខេមីតធីងសេនធើ ដោយមានការចូលរួមពីបងប្អូនបម្រើការងារនៅក្នុវិស័យសំណង់ និងឡឥដ្ឋប្រមាណជា ៤០នាក់៕