ភ្នំពេញ ៖ នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ ចំណុះឲ្យរដ្ឋបាលរាជធានីភ្នំពេញ ត្រូវបានពិនិត្យទឹកនោម ដើម្បីស្វែងរកសារធាតុញៀនក្នុងខ្លួន ។ ការពិនិត្យទឹកនោមស្វែង រកសារធាតុញៀននេះ បានធ្វើឡើងនៅក្នុងបរិវេណសាលារាជធានីភ្នំពេញ ដោយពិនិត្យទាំងក្នុង ជួរគណៈអភិបាល នាយករងរដ្ឋបាល អនុប្រធានការិយាល័យប្រជាពលរដ្ឋ...
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង ស្ដីអំពីស្ថានភាពធាតុអាកាស នៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣បានឱ្យដឹងថា ប្រព័ន្ធសម្ពាធខ្ពស់ ពីប្រទេសចិន បន្តលាតសន្ធឹង គ្របដណ្តប់មកលើប្រទេសកម្ពុជា ជាមួយនឹងខ្យល់មូសុង ឦសានបង្កើនល្បឿន បក់ពីមធ្យមទៅខ្លាំង។ ក្រសួងបញ្ជាក់ថា ស្ថានភាពបែបនេះ នឹងធ្វើឱ្យធាតុអាកាស ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា...
ភ្នំពេញ៖ នៅមួយថ្ងៃមុនការប្រារព្ធពិធីអបអរសាទរ ទិវាបុណ្យឯករាជ្យ ៩ វិច្ឆិកា ពោលគឺនៅរសៀលថ្ងៃទី៨នេះ រដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំដោយលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោកកើត ឆែ អភិបាលរងរាជធានី ព្រមទាំងមន្ត្រីចំណុះ រដ្ឋបាលរាជធានីភ្នំពេញបានអញ្ជើញ ដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ ។ ជាបន្តបន្ទាប់ មន្ត្រីនៃរដ្ឋបាលរាជធានីភ្នំពេញ អញ្ជើញទៅថ្វាយកម្រងផ្កា...
ភ្នំពេញ ៖ សាលាអន្តរជាតិ Shrewsbury ភ្នំពេញប្រកាសអំពីថ្ងៃប្រឡង និងការវាយតម្លៃ សម្រាប់អាហារូបករណ៍ ដែលប្រព្រឹត្តទៅនៅថ្ងៃទី ៦ ខែឧសភា។ ព្រឹត្តិការណ៍នេះមានគោលបំណង ស្វែងរកកុមារនៅកម្ពុជា ដែលមានទេពកោសល្យពិសេស ឬសក្តានុពលក្នុងការសិក្សា សិល្បៈសម្តែង កីឡា និងហែលទឹក ។ កម្មវិធីអាហារូបករណ៍ គឺជាផ្នែកមួយនៃការប្តេជ្ញាចិត្ត របស់សាលាក្នុងការផ្តល់នូវការអប់រំ ប្រកបដោយគុណភាពខ្ពស់...
ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យអាជ្ញាធរខណ្ឌទាំង១៤ និងមន្ទីរពាក់ព័ន្ធ យកចិត្តទុកដាក់ខ្ពស់ ក្នុងការរៀបចំ សណ្តាប់ធ្នាប់របៀបរៀបរយ ការតុបតែងនានា ដើម្បីលើកសោភណ្ឌភាព រាជធានីភ្នំពេញ កាន់តែរីកស្រស់បំព្រង ជាមួយនិងការរក្សាសន្តិសុខ ល្អប្រសើរ ខណៈកម្ពុជា នឹងត្រូវធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងប៉ារ៉ាហ្គេមលើកទី១២ នាខែឧសភា ឆ្នាំ២០២៣ខាងមុខនេះ...
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងមួយ ដោយឲ្យសាធារណជនជ្រាបអំពី ការបញ្ចៀសចរាចរណ៍យាន្តយន្តគ្រប់ប្រភេទ ជាបណ្តោះអាសន្ន ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ និងកិច្ចប្រជុំពាក់ព័ន្ធនានា នៅរាជធានីភ្នំពេញ ។ យោងតាមសេចក្តីជូនដំណឹង បានឲ្យដឹងថា ក្នុងឆ្នាំ២០២២នេះ ព្រះរាជាណាចក្រកម្ពុជា ត្រូវធ្វើជាប្រធានប្តូរវេនអាស៊ាន ដោយកន្លងមកបានរៀប កិច្ចប្រជុំជាបន្តបន្ទាប់ ចាប់តាំងពីដើមឆ្នាំ ហើយជាពិសេសក្នុងអំឡុងខែវិច្ឆិកានេះ នឹងត្រូវរៀបចំកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០...
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសស្វែង រកការចូលរួមឧបត្ថម្ភកងទ័ព និងគ្រួសារ ក្នុងឱកាសចុះសួរសុខទុក្ខ កងយោធពលខេមរភូមិន្ទ ឈរជើងតាមបន្ទាប់ព្រំដែន ប្រចាំខេត្តព្រះវិហា និងស្ទឹងត្រែងនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ខាងមុខនេះ ។ យោងតាមលិខិតរបស់រដ្ឋបាលរាជធានីភ្នំពេញ គណៈអភិបាលរាជធានីភ្នំពេញ នឹងដឹកនាំគណៈប្រតិភូ ចុះសួរសុខទុក្ខកងយោធពលខេមរភូមិន្ទ ជាសម្ព័ន្ធមេត្រីភាពជាមួយរដ្ឋបាល រាជធានីភ្នំពេញ រួមមាន ៖...
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងជាដៃគូ សហការជាមួយសមាគមអន្តរជាតិ អភិបាលក្រុង ប្រើប្រាស់ភាសាបារាំង (AIMF) លើការងារផែនការ ត្រៀមបំរុង សម្រាប់ឆ្លើយតបសង្គ្រោះបន្ទាន់ គ្រោះមហន្តរាយ ,យុទ្ធសាស្ត្រគ្រប់គ្រងសំណល់ភក់បង្គន់ និងផែនទីបង្ហាញផ្លូវ យុទ្ធសាស្ត្រស្តីពីទីក្រុងឆ្លាតវៃ និងមានចីរភាព ។ ពិធីចុះហត្ថលេខាកិច្ចព្រមព្រៀងនេះ បានធ្វើឡើង នាព្រឹកថ្ងៃទី២៣ ខែឧសភា...
ភ្នំពេញ ៖ ដោយសារការ កកស្ទះ ចរាចរណ៍រាល់ថ្ងៃ នៅតំបន់ភ្លើងស្តុប ផ្លូវលេខ២០០៤ កែងនៅផ្លូវហព័ន្ធរុស្ស៊ី នៅក្នុងសង្កាត់ កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ នោះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លើកឡើងពីគម្រោងសាងសង់ ស្ពានអាកាសថ្មីមួយ កន្លែងទៀត នៅចំណុចភ្លើងស្តុបផ្សារស៊ិនជូរីផ្លាហ្សានេះ ដើម្បីសម្រួលចរាចរណ៍ ។...
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២១ បានធ្វើការណែនាំ ដល់ប្រជាពលរដ្ឋ គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា គណៈកម្មការផ្សារ ម្ចាស់អាជីវកម្ម ម្ចាស់ទីតាំង អាជីវករ វិស័យឯកជន និងសាធារណជនទាំងអស់ ត្រូវមានកាតព្វកិច្ចបង្ហាញបណ្ណវ៉ាក់សាំងកូវីដ១៩ ឬបណ្ណចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ឬលិខិតបញ្ជាក់ចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ រាល់ពេលចេញចូល គ្រឹះស្ថានសិក្សា ផ្សារ និងទីតាំងអាជីវកម្មដ្ឋានានា ក្នុងរាជធានីភ្នំពេញ ។ វិធានការនេះសំដៅ បង្កើនប្រសិទ្ធភាពឲ្យកាន់តែ ប្រសើរឡើង នូវការគ្រប់គ្រងការរីករាលដាល នៃជំងឺកូវីដ១៩ សំដៅបង្កើតឲ្យបាន“ភាពស៊ាំក្នុងសហគមន៍ រឹងមាំពិតប្រាកដមួយ ទប់ទល់នឹងជំងឺរាតត្បាត សកលកូវីដ១៩” ជាពិសេសមេរោគបំប្លែងថ្មី ប្រភេទដែលតាក៏ដូចជាដើម្បីត្រៀមលក្ខណៈ សម្រាប់ការរស់នៅជាមួយ ជំងឺកូវីដ១៩ តាមគន្លងប្រក្រតីភាពថ្មី ឈានទៅរកការបើក ដំណើរការឡើងវិញលើគ្រប់វិស័យ នាពេលឆាប់ៗខាងមុខនេះ។