ព័ត៌មានអន្តរជាតិ
អាជ្ញាធរអេត្យូ ពីឃាត់ខ្លួន អ្នកបើកបររថយន្តយូអិន ជាង៧០នាក់ ស្របពេលមានរបាយការណ៍ចាប់ខ្លួនច្រើននាក់
បរទេស៖ មន្ត្រីនាំពាក្យអង្គការសហប្រជាជាតិមួយរូប បាននិយាយថា អាជ្ញាធរប្រទេស អេត្យូពី នាពេលថ្មីៗនេះ បានឃាត់ខ្លួនអ្នកបើកបររថយន្តដែលធ្វើការងារជាមួយអង្គការសហប្រជាជាតិជាង៧០នាក់ ស្របពេលមានក្តីព្រួយបារម្ភជាអន្តរជាតិ ជុំវិញការបន្តចាប់ខ្លួនជនជាតិភាគតិចតំបន់ Tigray ក្នុងខណៈសង្គ្រាមក្នុងភាគខាងជើងប្រទេសនេះ កើនកម្តៅកាន់តែខ្លាំង។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន SWI នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា មន្ត្រីនំាពាក្យរបស់អង្គការសហប្រជាជាតិ បាននិយាយប្រាប់ថា អ្នកបើកបរទាំងនោះ...