រ៉ង់ហ្គូ ៖ អាជ្ញាធរសុខាភិបាល មីយ៉ាន់ម៉ា បានឲ្យដឹងថា ការឆ្លងថ្មីប្រចាំថ្ងៃនៃជំងឺកូវីដ-១៩ មានចំនួនសរុប ៥,០១៤ករណី ដែលឈរលើជួរ ៥.០០០ ករណីប្រចាំថ្ងៃជាលើកដំបូង នេះបើយោង តាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានក្យូដូជប៉ុន ។ ជាមួយនឹងតួលេខចុងក្រោយចំនួន សរុបនៃករណីឆ្លងជំងឺកូវីដ-១៩ របស់ប្រទេសមីយ៉ាន់ម៉ា បានកើនឡើងដល់ ១៩៧,២២៧ករណី ដោយមានអ្នកស្លាប់...
បរទេស៖ លោកស្រី អ៊ុង សានស៊ូជី នាពេលបច្ចុប្បន្ននេះ កំពុងតែប្រឈមមុខនឹងបទ ចោទប្រកាន់ចំនួន៤ ករណីបន្ថែមទៀត ដែលបានប្តឹងនៅតុលាការមួយក្នុងទីក្រុងម៉ាន់ដាឡាយ ដែលជាទីក្រុងដ៏ធំបំផុតទី២ របស់ប្រទេសមីយ៉ានម៉ា នេះបើតាមសម្តីរបស់សមាជិកមួយរូបនៃក្រុមអ្នកច្បាប់របស់លោកស្រី នាថ្ងៃចន្ទនេះ។ លោក Min Min Soe តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ទីភ្នាក់ងារសារព័ត៌មាន ថា ក្រុមអ្នកច្បាប់របស់លោកស្រី អ៊ុង...
រ៉ងហ្គូន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ថា ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរដ្ឋបាន រាយការណ៍កាលពីថ្ងៃអាទិត្យថា ក្រសួងសុខាភិបាល និងកីឡា របស់មីយ៉ាន់ម៉ា បានដាក់បទបញ្ជាឲ្យនៅក្នុងផ្ទះ នៅតាមរដ្ឋបន្ថែមទៀតចំនួន១៨ នៅទូទាំងប្រទេស ដោយសារតែផ្ទុះជំងឺកូវីដ-១៩កាន់តែខ្លាំង ។ បទបញ្ជានៅផ្ទះ នឹងចូលជាធរមាននៅថ្ងៃចន្ទ នឹងដាក់បញ្ចូលក្រុងចំនួន៦ នៅក្នុងតំបន់ Bago និងក្រុងចំនួន១២ នៅតំបន់រ៉ងហ្គូន...
រ៉ងហ្គូន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាល និងកីឡា បានចេញសេចក្តីប្រកាសមួយ កាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសមីយ៉ាន់ម៉ា នឹងបិទទ្វារដំណើរការជាបណ្តោះអាសន្នសម្រាប់សាលារៀនទាំងអស់ ដោយសារតែថ្មីៗនេះបានរកឃើញវត្តមាននៃការផ្ទុះឡើងនូវវីរុសក្លាយពូជបង្កជំងឺកូវីដ-១៩ នៅក្នុងប្រទេសអាស៊ីអាគ្នេយ៏ មួយនេះ ។ ការបិទគ្រឹះស្ថានអប់រំមូលដ្ឋាន ក្នុងនោះរាប់ទាំងសាលារៀនឯកជន និងពុទ្ធិកវិទ្យាល័យ បន្ទាប់ពីបានបើកដំណើរការឡើងវិញកាលពីខែមុន ដែលនឹងចាប់ផ្តើមពីថ្ងៃសុក្រនេះ និងរហូតដល់ថ្ងៃទី២៣ ខែកក្កដា...
ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ បានប្រាប់លោកស្រី ម៉ារីស ផេន រដ្ឋមន្រ្តីការបរទេស និងជារដ្ឋមន្រ្តីកិច្ចការនារីអូស្រ្តាលីថា កម្ពុជាបានត្រៀមខ្លួនជាស្រេច ក្នុងការធ្វើការជាមួយបណ្តា ប្រទេសជាសមាជិកអាស៊ាន និងដៃគូអាស៊ានដទៃទៀត ដើម្បីគាំទ្រដល់ការវិលត្រឡប់ ទៅរកមាគ៌ានៃប្រក្រតីភាព និងការផ្លាស់ប្តូរតាមរយៈប្រជាធិបតេយ្យ របស់ប្រទេសមីយ៉ាន់ម៉ា ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ...
រ៉ងហ្គូន ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ កាលពីរាត្រីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាល និងកីឡាបានចេញ ប្រកាសមួយឲ្យដឹងថា ប្រទេសមីយ៉ាន់ម៉ា ត្រូវបានគេរាយការណ៍មកថា មានករណីថ្មី នៃជំងឺកូវីដ-១៩ចំនួន២.៩៦៩នាក់ គិតត្រឹមថ្ងៃចន្ទ ដែលនាំឲ្យចំនួនអ្នកឆ្លង សរុបនៅក្នុងប្រទេស កើនឡើងដល់១៦៨.៣៧៤នាក់ ។ សេចក្តីប្រកាសបានដាក់ថា ចំនួនអ្នកស្លាប់បានកើនឡើង ដល់៣.៤៦១នាក់...
បរទេស៖ ទីក្រុងចិនមួយនៅជិតព្រំដែនជាមួយប្រទេសមីយ៉ាន់ម៉ា បានដាក់ចេញនូវការបិទខ្ទប់ និងបានចាប់ផ្តើមធ្វើតេស្តិ៍រកវីរុសទ្រង់ទ្រាយធំ បន្ទាប់ពីមានករណីឆ្លងវីរុសចំនួន ៣ នាក់ ត្រូវបានគេរាយការណ៍កាលពីថ្ងៃច័ន្ទ ដោយមន្រ្តីបានប្រញាប់ប្រញាល់ទប់ស្កាត់ការផ្ទុះឡើងមួយផ្សេងទៀត។ យោងតាមសារព័ត៌មាន MSN ចេញផ្សាយនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា នេះជាលើកទី ២ ហើយក្នុងរយៈពេល ៤ ខែ ដែលទីក្រុង Ruili...
បរទេស៖ អ្នកស្រុកនិងប្រព័ន្ធផ្សព្វផ្សាយ ភាសាមីយ៉ាន់ម៉ា បានឱ្យដឹងនៅថ្ងៃអាទិត្យថា កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា បានសម្លាប់មនុស្សយ៉ាងតិច ២៥ នាក់ កាលពីថ្ងៃសុក្រ នៅក្នុងការប្រឈមមុខដាក់គ្នា ជាមួយក្រុមប្រឆាំងរបបយោធា នៅទីក្រុងមួយ នៅកណ្តាលប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា អ្នកនាំពាក្យយោធា មិនបានឆ្លើយតបនឹងការហៅទូរស័ព្ទដែលស្នើសុំការអត្ថាធិប្បាយ...
រ៉ងហ្គូន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១ថា ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរដ្ឋបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា ក្រសួងសុខាភិបាល និងកីឡារបស់ប្រទេសមីយ៉ាន់ម៉ា បានដាក់បទបញ្ជាឲ្យនៅតែក្នុងផ្ទះ នៅក្នុងក្រុងចំនួន២ នៅតំបន់ Bago និង៧ក្រុងក្នុងតំបន់ Mandalay ។ បទបញ្ជាឲ្យនៅតែក្នុងផ្ទះ នឹងចូលជាធរមាននៅថ្ងៃសុក្រនេះ នឹងត្រូវបានដាក់បញ្ចូលដល់ក្រុង Thayarwaddy និង Minhla នៃតំបន់...
ភ្នំពេញ ៖ ស្របពេលដែលពលរដ្ឋខ្មែរ ១ក្រុមទៀត បានបញ្ចប់បេសកកម្មការងារ និងជាប់គាំង ក្នុងប្រទេសមីយ៉ាន់ម៉ា ត្រូវបានសម្របសម្រួល ឲ្យវិលត្រឡប់ មកមាតុប្រទេសវិញនោះ ពលរដ្ឋមីយ៉ាន់ម៉ាប្រមាណជាង ១៤០នាក់ ក៏ត្រូវដឹកជញ្ជូនតាមជើងហោះហើរ សង្គ្រោះលើកទី៦ ត្រឡប់ទៅកាន់ប្រទេស កំណើតខ្លួនវិញដែរ ។ បើតាមមន្ត្រីក្រសួងការបរទេសខ្មែរ បានឲ្យដឹងតាមបណ្ដាញ សង្គមតេឡេក្រាម មុននេះបន្តិចថា នៅថ្ងៃទី២៥...