ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការបរទេសចិន និងប្រេសិតពិសេសមីយ៉ាន់ម៉ា សម្រាប់អាស៊ាន ពិភាក្សាគ្នា លើស្ថានភាពនៅ មីយ៉ាន់ម៉ា

បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃពុធនេះ ឲ្យដឹងថាក្រុមប្រឹក្សារដ្ឋនិងរដ្ឋមន្ត្រីក្រសួងការបរទេសចិនលោក Wang Yi បានធ្វើការសន្ទនាគ្នាជាមួយនឹងលោក
Haji Erywan ប្រេសិតពិសេសប្រចាំនៅអាស៊ានសម្រាប់ កិច្ចការងារមីយ៉ាន់ម៉ានិងជារដ្ឋមន្ត្រីការបរទេសទី២ របស់ប្រ៊ុយណេផងអំពីបញ្ហាស្ថានភាពនៅក្នុង ប្រទេសមីយ៉ាន់ម៉ានា
ពេលបច្ចុប្បន្ន។

លោក Wang បានបង្ហាញអំពីការកោតសរសើរអំពីការចែករំលែករបស់ប្រទេស ប្រ៊ុយណេនៅក្នុងកិច្ចការងារអភិវឌ្ឍរវាងប្រទេសចិន និងអាស៊ានព្រមទាំងអរគុណយ៉ាងខ្លាំងចំពោះប្រ៊ុយណេ សម្រាប់ការងារព្យាយាមលើកកំពស់អំពីកម្រិត ទំនាក់ទំនងរវាងចិននិងអាស៊ានផងដែរ។

លោកបន្តដោយសង្ឃឹមថា ប្រ៊ុយណេនឹងរក្សាការងារដើរតួយ៉ាងល្អបែបនេះ បន្តទៀតដើម្បីធានាទៅដល់កិច្ចប្រជុំនៃ ខួបអនុស្សាវរីយលើកទី៣០នៃការបង្កើតកិច្ចសន្ទនា គ្នារវាង ចិននិងអាស៊ាននឹង ទទួលបានជោគជ័យនិងបង្កើនភាព ចាំបាច់បន្ថែមទៀត។

កិច្ចប្រជុំនៃខួបអនុស្សាវរីយលើកទី៣០ ក្នុងការបង្កើនទំនាក់ទំនងការទូត រវាងប្រទេស ចិន និងប្រ៊ុយណេផងដែរនា ខែកញ្ញាខាងមុខលោក Wang ក៏បានរំពឹងទុកដែរថាភាគីទាំងសងខាងនឹងបន្ត ស្វែងរកឱកាសដើម្បីបង្កើនទំនាក់ទំនង រវាងគ្នាឲ្យកាន់តែខ្លាំងទៀតជាពិសេសធ្វើឲ្យស៊ីជម្រៅ ឡើងនៃគម្រោងផ្លូវសូត្រចិន Belt and Road ក្នុងនាមជាដៃគូយុទ្ធសាស្ត្រទៀតផង៕

ប្រែសម្រួល៖ស៊ុនលី

To Top