តាមការវិភាគរបស់ពួកអ្នកយោធានិយម គឺដំណើរទស្សនកិច្ចរបស់លោកស្រី Hillary Clinton រដ្ឋមន្រ្តីការបរទេសអាមេរិក ទៅកាន់ប្រទេសភូមា ជាលើកដំបូងនោះ ក្រៅអំពីការវាយតម្លៃមកលើ ស្ថានភាពរួមរបស់ភូមា ក៏មានគោលដៅសំខាន់មួយទៀត គឺការរារាំង ទប់ស្កាត់ជាមុននូវមហិច្ឆតារបស់ភូមា ក្នុងផែនការចង់ជំរុញនិងកសាងនូវអាវុធបរមាណូ! ដោយយោងតាមព័ត៌មានសម្ងាត់ សហរដ្ឋអាមេរិកក្ដាប់បានដំណឹងអំពីសកម្មភាពមួយចំនួនដែលធ្វើឲ្យអាមេរិកមានការបារម្ភយ៉ាងជ្រាលជ្រៅនោះ!។ ព្រោះមូលបទចម្បងក្នុងការសម្រេចប្ដូររដ្ឋធានីពី Yangon ទៅកាន់ដែនដីថ្មី Naypyidaw ដែលក្នុងការស្ថាបនាក្រុងថ្មីមួយនេះ គឺមានផែនការទាក់ទងទៅដល់គម្រោងកសាងអាវុធបរមាណូរបស់ភូមានេះឯង!។...
បរទេស៖ យ៉ាងហោចណាស់មានមនុស្ស ៨២នាក់ ត្រូវបានសម្លាប់ក្នុងរយៈពេលមួយថ្ងៃ ក្នុងការបង្ក្រាបមួយដោយកងកំលាំង សន្តិសុខមីយ៉ាន់ម៉ា ទៅលើក្រុមបាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យ, នេះបើយោងតាមរបាយការណ៍ ពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកឯករាជ្យ និងអង្គការមួយ ដែលតាមដានពីការស្លាប់ និងរបួសចាប់តាំងពីកងកំលាំងយោធារឹបអូស អំណាចកាលពីខែកុម្ភៈ ។ យោងតាមសារព័ត៌មាន Khon2 ចេញផ្សាយនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងថា ចំនួនអ្នកស្លាប់កើតឡើងច្រើន កាលពីថ្ងៃសុក្រនៅទីក្រុង...
បរទេស៖ កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា បានប៉ះទង្គិចគ្នា ជាមួយក្រុមបាតុករ ប្រឆាំងរដ្ឋប្រហារ នៅក្នុងទីក្រុង Taze ស្ថិតនៅភាគពាយព្យប្រទេស ហើយបាតុករ យ៉ាងតិចចំនួន១១នាក់ បានស្លាប់បាត់បង់ជីវិត នេះបើតាមការឲ្យដឹង ពីប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុក នៅថ្ងៃព្រហស្បតិ៍នេះ។ ប្រព័ន្ធផ្សព្វផ្សាយ ក្នុងប្រទេសភូមា Irrawaddy និង Myanmar Now បាននិយាយប្រាប់ថា...
បរទេស៖ នេះបើយោងតាមព័ត៌មាន ដែលត្រូវបានផ្សព្វផ្សាយនៅក្នុងប្រទេសថៃនិង ប្រទេសភូមា ដែលគេនិយាយថា យោធាមីយ៉ាន់ម៉ាបានចេញដីកាចាប់ខ្លួនបវរកញ្ញា Grand Myanmar 2020 ឆ្នាំ ២០២០ គឺកញ្ញា Han Lay ដោយសារការអំពាវនាវរបស់ នាងអំពីការតស៊ូទាមទាររកប្រជាធិបតេយ្យរបស់បរទេស និងអំពើឃោរឃៅដែលបានប្រព្រឹត្តដោយយោធារបស់រដ្ឋ។ ពួកគេក៏បានចេញដីកាចាប់ខ្លួនជនដែលបានបញ្ជូននាង Han Lay ទៅប្រទេសថៃផងដែរ។ យោងតាមវែបសាយ...
រ៉ងហ្គូន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២១ថា សេក្តីប្រកាសមួយពីក្រសួងសុខាភិបាល និងកីឡា បានឲ្យដឹងថា ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ បានកើនឡើងដល់ ១៤២.៤៩៧នាក់ នៅក្នុងប្រទេសមីយ៉ាន់ម៉ា គិតត្រឹមថ្ងៃសៅរ៍ ។ សេចក្តីប្រកាសបានដាក់ថា ប្រទេសមីយ៉ាន់ម៉ា បានរាយការណ៍ថា មានករណីថ្មីនៃជំងឺកូវីដ១៩ ចំនួន១៨នាក់ គិតក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ។...
រ៉ង់ហ្គូន៖ មេធាវីរបស់លោកស្រី ស៊ូជី បានឲ្យដឹងថាមេដឹកនាំដែលត្រូវបានឃុំខ្លួនលោកស្រីអ៊ុងសាន ស៊ូជី ប្រឈមមុខនឹងការចោទប្រកាន់មួយផ្សេងទៀត គឺការចោទប្រកាន់លោកស្រីទី ៥ ចាប់តាំងពីរដ្ឋប្រហារយោធាកាលពីថ្ងៃទី០១ ខែកុម្ភៈ ដែលបានបណ្តេញរដ្ឋាភិបាល ដែលលោកស្រីជាប់ឆ្នោតចេញពីតំណែង។ មេធាវី គឺលោក Min Min Soe បានឲ្យដឹងថាការចោទប្រកាន់នេះ គឺទាក់ទងទៅនឹងការចោទប្រកាន់របស់សេដ្ឋវិទូអូស្ត្រាលីលោក Sean Turnell អតីតទីប្រឹក្សារបស់លោកស្រី...
ប៉េកាំង៖ ប្រទេសចិន បានឲ្យដឹងថា ខ្លួនគាំទ្រយ៉ាងមុតមាំ ក្នុងការជំរុញកិច្ចពិភាក្សាសន្តិភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា តាមរបៀបអាស៊ាន និងគាំទ្រឱ្យមានការប្រជុំពិសេសរបស់មេដឹកនាំអាស៊ាន ដើម្បីសម្របសម្រួលស្ថានភាពរបស់មីយ៉ាន់ម៉ា នៅកាលបរិច្ឆេទដំបូង។ សមាជិកក្រុមប្រឹក្សារដ្ឋចិន និងជារដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី បានធ្វើការកត់សម្គាល់នេះនៅពេលចូលរួមកិច្ចប្រជុំជាមួយសមភាគីម៉ាឡេស៊ីរបស់លោក គឺលោក Hishammuddin Hussein នៅទីក្រុងណានពីង ខេត្តហ្វូជាន។ លោកវ៉ាង យី បានលើកឡើងថា...
រ៉ងហ្គូន ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ថារដ្ឋាភិបាលមីយ៉ាន់ម៉ា បានប្រកាសកាលពីថ្ងៃពុធថា ខ្លួនកំពុងអនុវត្តបទឈប់បាញ់ រយៈពេលមួយខែ ជាឯកតោភាគី ប៉ុន្តែបានធ្វើឱ្យមានការលើកលែង ចំពោះសកម្មភាពដែលរំខានដល់សន្តិសុខ និងប្រតិបត្តិការរដ្ឋបាល របស់រដ្ឋាភិបាលឡើយ ដែលប្រឆាំងនឹងការដណ្តើមអំណាច របស់ខ្លួននៅក្នុងខែកុម្ភៈ ។ ការប្រកាសនេះបានធ្វើឡើង...
បរទេស៖ រដ្ឋមន្រ្តីក្រសួងការបរទេស ជប៉ុន លោក Toshimitsu Motegi បាននិយាយនៅថ្ងៃអង្គារថា ប្រទេសជប៉ុនបានផ្អាកការផ្តល់ជំនួយថ្មី ដល់ប្រទេសមីយ៉ាន់ម៉ា ដើម្បីឆ្លើយតបនឹងការធ្វើ រដ្ឋប្រហារយោធាកាលពីខែមុន ខណៈការបង្ក្រាបដោយហិង្សាប្រឆាំងនឹង ក្រុមបាតុករបានធ្វើឱ្យមាន ការថ្កោលទោសជាអន្តរជាតិ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា ការប្រកាសផ្អាកនេះ...
វ៉ាស៊ីនតោន៖ យោធាមីយ៉ាន់ម៉ា បានផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោត បានឃុំខ្លួនលោកស្រី អ៊ុងសាន ស៊ូជី និងមេដឹកនាំស៊ីវិលផ្សេងទៀត និងបានសម្លាប់ និងចាប់ដាក់គុកក្រុមបាតុករនៅក្នុងប្រទេស ដែលគេស្គាល់ថា ជាប្រទេសភូមា នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានបរទេសមួយដែលមានឈ្មោះថា Taboola។ ការប្រកាសរបស់ថៃកាលពីថ្ងៃច័ន្ទ មិនបញ្ឈប់ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរនោះទេ ប៉ុន្តែសហរដ្ឋអាមេរិក កំពុងដាក់ទណ្ឌកម្មសេដ្ឋកិច្ចដោយឡែកលើប្រទេសមីយ៉ាន់ម៉ា ដោយបានថ្កោលទោសការសម្លាប់រង្គាលលើ ក្រុមអ្នកតវ៉ាប្រឆាំងរដ្ឋប្រហារ ដើម្បីស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញ។ សហរដ្ឋអាមេរិក កាលពីថ្ងៃច័ន្ទបានផ្អាកកិច្ចព្រមព្រៀង...