កូឡាឡាំពួរ៖ មន្រ្តីក្រុមហ៊ុនផលិតរថយន្តជប៉ុន បានឲ្យដឹងថា ក្រុមហ៊ុនតូយ៉ូតាម៉ូតូ និងក្រុមហ៊ុនហុងដាម៉ូតូ បានផ្អាកផលិតយានយន្តនៅរោងចក្ររបស់ពួកគេ នៅក្នុងប្រទេសម៉ាឡេស៊ីបន្ទាប់ពី ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ បានចាប់ផ្តើមចាក់សោររយៈពេល ២ សប្តាហ៍ ដើម្បីទប់ស្កាត់ការរីករាលដាលនៃ ជំងឺកូវីដ-១៩។ ដោយឧស្សាហកម្មយានយន្តនៅក្នុងប្រទេស តម្រូវឱ្យរក្សាចំនួនកម្មករ ដែលរាយការណ៍ថា នឹងធ្វើការឱ្យបាន ១០ ភាគរយ ឬតិចជាងនេះក្រុមហ៊ុនទាំងពីរ បានសម្រេចចិត្តថា កម្លាំងពលកម្មដែលបានកាត់បន្ថយ...
ភ្នំពេញ៖ ដោយមានការជួយសម្របសម្រួល របស់ស្ថានទូតខ្មែរប្រចាំប្រទេសម៉ាឡេស៊ី ពលករខ្មែរចំនួន១៨នាក់ ដែលបានមករស់នៅ និងធ្វើការខុសច្បាប់នៅម៉ាឡេស៊ី នឹងទៅដល់អាកាសយានដ្ឋានអន្តរជាតិ ភ្នំពេញតាមជើងយន្តហោះ អាកាសចរណ៍សិង្ហបុរីលេខ SQ158 នាថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង៥និង៣៥នាទីល្ងាច។ នេះបើតាមការចេញផ្សាយ របស់ទូរទស្សន៍ជាតិ ៕
កូឡាឡាំពួរ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះកាលពីរាត្រីផ្សាយ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ថា ម៉ាឡេស៊ី បានរាយការណ៍ថា មានករណីថ្មី នៃជំងឺកូវីដ-១៩ចំនួន៦.៩៩៩នាក់ ។ ក្រសួងបានឲ្យដឹងកាលពីថ្ងៃអាទិត្យ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺ សរុបទូទំាងប្រទេសកើនឡើង ដល់៥៦៥.៥៣៣នាក់ ។ លោក Noor Hisham Abdullah អគ្គនាយកក្រសួង...
កូឡាឡាំពួរ ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយ កាលពីរាត្រីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ថា គិតត្រឹមថ្ងៃសុក្រ ម៉ាឡេស៊ី បានរាយការណ៍ថា ជាថ្ងៃទី៤ របស់ខ្លួនហើយ នៃកំណត់ត្រាករណីថ្មី នៃជំងឺកូវីដ-១៩ ដែលមានអ្នកឆ្លងជំងឺ ចំនួន៨.២៩០នាក់ ។ នេះជាជាលើកដំបូង ហើយសម្រាប់ប្រទេសម៉ាឡេស៊ី...
បរទេស ៖ មន្ត្រីជាន់ខ្ពស់ របស់ប្រទេស ម៉ាឡេស៊ី លោក Ismail Sabri Yaakob កាលពីថ្ងៃសុក្រនេះ បានប្រកាសថា ការរឹតបន្តឹងបន្ថែមពីសំណាក់ រដ្ឋាភិបាលម៉ាឡេស៊ី ទៅលើបញ្ហាប្រយុទ្ធ ប្រឆាំងនឹងកូវីដ គឺបានធ្វើឡើងហើយក្នុងនោះ ក៏មានទាំងការដាក់កំហិត ចំពោះអ្នកធ្វើការងារពីផ្ទះ និងការកំណត់ពេលវេលា និងចំនួនបុគ្គលិក នៅតាមកន្លែងធ្វើការនីមួយៗផង ។...
កូឡាឡាំពួរ៖ ប្រទេសម៉ាឡេស៊ី បានរាយការណ៍ថាមានចំនួនខ្ពស់បំផុតនៃជំងឺកូវីដ-១៩ ចំនួន ៦,០៧៥ ករណីនៅថ្ងៃពុធនេះ ខណៈប្រទេសនេះនៅតែបន្តប្រយុទ្ធប្រឆាំងនឹងការឆ្លងនៃរលកទី៣ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានសិង្ហបុរី Channel News Asia។ នេះជាលើកទីមួយនៃករណីឆ្លងថ្មីនៃជំអឺកូវីដ-១៩ របស់ប្រទេសម៉ាឡេស៊ី ដែលបានកើនលើសសញ្ញាចំនួន ៦០០០ករណី ។ យោងតាមក្រសួងសុខាភិបាលបានឱ្យដឹងថា កំណត់ត្រាមុនរបស់ប្រទេសនេះ មានចំនួន ៥,៧២៨ ករណីថ្មីកាលពីថ្ងៃទី ៣០...
កូឡាឡាំពួរ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលបានឲ្យដឹងថា ប្រទេសម៉ាឡេស៊ី បានកត់ត្រាតែក្នុងរយៈពេល១ថ្ងៃប៉ុណ្ណោះ មានអ្នកស្លាប់ខ្ពស់បំផុតដល់ទៅ៣៩នាក់ ដែលនាំឲ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់១.៧៦១នាក់ ។ ម៉ាឡេស៊ី បានរងទុក្ខដោយសារករីណកើនឡើងជាថ្មីនៃជំងឺកូវីដ-១៩ ដែលបង្ខំឲ្យរដ្ឋាភិបាលស្នើរត្រួតពិនិត្យការធ្វើដំណើរនៅទូទាំងប្រទេស ដោយដាក់បញ្ជារហូតដល់ខែមិថុនា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺ ។ នៅក្នុងកំណត់ត្រាដំបូងសម្រាប់រយៈពេលមួយថ្ងៃចំពោះអ្នកស្លាប់ត្រូវបានគេរាយការណ៍កាលពីថ្ងៃអាទិត្យថា មានចំនួន២៦នាក់ ។ លោក Noor...
បរទេស ៖ យោងតាមការចេញផ្សាយ របស់កាសែតបរទេស នៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា ប្រទេសម៉ាឡេស៊ីបានចាប់ផ្តើមធ្វើការបញ្ជូនទូកុងទីន័រ ដែលសុទ្ធតែជាសម្រាម ប្លាស្ទិកខុសច្បាប់ ជាង៣០០ទូ ទៅកាន់ប្រទេស ដើមរបស់វាវិញ។ ប្រភពដដែលបាន សរសេរទៀតថា ទូកុងទីន័រទាំងនោះ ត្រូវបានបញ្ជូនមក ដល់ប្រទេសម៉ាឡេស៊ី គិតចាប់តាំងតែពីឆ្នាំ២០១៩និងសុទ្ធតែជាសំរាមដែលលំបាក ក្នុងការកែច្នៃឡើងវិញ ហើយក្នុងនោះ២៦៧ទូ ត្រូវបានចែកចាយ ទៅប្រទេសដើមវិញ...
ហ្សាកាតា៖ ប្រធានាធិបតីឥណ្ឌូនេស៊ីលោក ចូកូ វីដូដូ កាលពីថ្ងៃសុក្របានអំពាវនាវ ឱ្យមានកិច្ចប្រជុំកំពូលពិសេសអាស៊ាន ដើម្បីដោះស្រាយស្ថានការណ៍មីយ៉ាន់ម៉ា ខណៈការបង្ក្រាបដ៏សាហាវទៅលើ ក្រុមបាតុករប្រឆាំងរដ្ឋប្រហារ នៅតែបន្តកើតមាននៅក្នុង ប្រទេសសមាជិកអាស៊ានមួយនេះ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោកប្រធានាធិបតី បានឲ្យដឹងថា លោកនឹងស្នើទៅលោក Hassanal Bolkiah ថាការប្រជុំមេដឹកនាំត្រូវធ្វើឡើងភ្លាមៗ ដែលបច្ចុប្បន្នប្រទេសប្រ៊ុយណេ ធ្វើជាប្រធានសមាគមអាស៊ាន ដែលមានសមាជិក ១០ប្រទេស។...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃចន្ទនេះបានឲ្យដឹងថា ប្រទេសម៉ាឡេស៊ីនឹងចាប់ផ្តើម ធ្វើការចុះឈ្មោះចាក់វ៉ាក់សាំងកូវីដ របស់ប្រទេសចិន ដែលមានឈ្មោះថាSinovac Biotech ហើយដែលជាផ្នែកមួយនៃ កម្មវិធីចាក់វ៉ាក់សាំងរបស់រដ្ឋាភិបាល។ យោងតាមការបញ្ជាក់របស់ រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្របច្ចេកវិទ្យា និងច្នៃប្រឌិតលោក Khairy Jamaluddin បានឲ្យដឹងថាវ៉ាក់សាំង CoronaVac នឹងចាប់ផ្តើមធ្វើការចាក់ជូនពលរដ្ឋរបស់ខ្លួន ពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះតទៅ ហើយបន្តលោកគឺនឹងក្លាយទៅជាមនុស្សដំបូងគេ ដែលទទួលយកការចាក់វ៉ាក់សាំងនេះ នៅក្នុងរដ្ឋ...