យូអិន៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានអំពាវនាវឱ្យមានការផ្លាស់ប្តូររដ្ឋាភិបាលដោយរលូនក្នុងប្រទេសស្រីលង្កា និងស្វែងរកដំណោះស្រាយប្រកបដោយនិរន្តរភាព ចំពោះវិបត្តិសេដ្ឋកិច្ច។ អ្នកនាំពាក្យរងយូអិនលោក Farhan Haq បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អគ្គលេខាធិការបន្តតាមដានការអភិវឌ្ឍន៍នៅក្នុងប្រទេសស្រីលង្កាយ៉ាងជិតស្និទ្ធ ហើយឈរក្នុងសាមគ្គីភាពជាមួយប្រជាជនស្រីលង្កា។ សេចក្តីថ្លែងការណ៍បានឲ្យដឹងថា លោកអគ្គលេខាធិការអំពាវនាវឱ្យ “ភាគីពាក់ព័ន្ធទាំងអស់ចូលរួមកិច្ចសន្ទនា ដើម្បីធានាឱ្យមានការផ្លាស់ប្តូររដ្ឋាភិបាលដោយរលូន និងស្វែងរកដំណោះស្រាយប្រកបដោយនិរន្តរភាពចំពោះវិបត្តិសេដ្ឋកិច្ច” ។ លោកអគ្គលេខាធិការ បានថ្កោលទោសរាល់ទង្វើនៃអំពើហឹង្សា...
យូអិន ៖ អគ្គលេខាធិការអង្គការ សហប្រជាជាតិ លោក Antonio Guterres មានការតក់ស្លុត និងសោកស្ដាយយ៉ាងខ្លាំង ចំពោះការបាញ់ប្រហារ ដ៏សាហាវនៅក្នុងសាលាបឋម សិក្សាមួយក្នុងរដ្ឋតិចសាស់ សហរដ្ឋអាមេរិក ។ លោក Stephane Dujarric អ្នកនាំពាក្យបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា វាពិតជាគួរឱ្យរន្ធត់ចិត្តណាស់ ដែលជនរងគ្រោះភាគច្រើនជាកុមារ នេះបើយោងតាមការចុះផ្សាយ...
យូអិន ៖ អគ្គលេខាធិការអង្គការ សហប្រជាជាតិ លោក Antonio Guterres បានអំពាវនាវ ឱ្យ មានកិច្ចសហប្រតិបត្តិការអន្តរជាតិ កាន់តែខ្លាំងឡើង ក្នុងការប្រឈមមុខនឹងការគំរាមកំហែង ដល់ពហុភាគីនិយម ។ មន្ត្រីកំពូលរបស់អង្គការ សហប្រជាជាតិ បានឲ្យដឹងនៅក្នុងសាររបស់លោក សម្រាប់ទិវាអន្តរជាតិ នៃពហុភាគីនិយម និងការទូត ដើម្បីសន្តិភាពថា “រដ្ឋជាសមាជិកអង្គការសហប្រជាជាតិ...
យូអិន ៖ អ្នកនាំពាក្យឲ្យដឹងថា អគ្គលេខាធិការអង្គការ សហប្រជាជាតិ លោក Antonio Guterres បានសម្តែងការព្រួយបារម្ភ យ៉ាងខ្លាំង ចំពោះការកើនឡើងនាពេលថ្មីៗនេះ នៅក្នុងភាពតានតឹងប៉ាឡេស្ទីន និងអ៊ីស្រាអែល ។ លោក Stephane Dujarric អ្នកនាំពាក្យបានឲ្យដឹងថា “លោកអគ្គលេខាធិការ កំពុងតាមដាន ដោយការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការកើនឡើង...
យូអិន ៖ អគ្គលេខាធិការ អង្គការ សហប្រជាជាតិលោក Antonio Guterres បានស្វាគមន៍ កិច្ចព្រមព្រៀង ដោយភាគីជម្លោះ ក្នុងប្រទេសយេម៉ែន លើបទឈប់បាញ់ រយៈពេលពីរខែ ដែលនឹងចូលជាធរមាន នៅថ្ងៃសៅរ៍។ លោក Guterres បានលើកឡើងថា បទឈប់បាញ់បើកទ្វារ ដើម្បីដោះស្រាយ តម្រូវការមនុស្សធម៌ និងសេដ្ឋកិច្ចបន្ទាន់របស់ប្រទេសយេម៉ែន...
យូអិន ៖ អគ្គលេខាធិការអង្គការ សហប្រជាជាតិលោក Antonio Guterres បានអំពាវនាវឱ្យជ្រើសយកផ្លូវការទូត ដើម្បីលុបបំបាត់ភាពតានតឹង ដែលកើនឡើងរវាងរុស្ស៊ី និងអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។ នៅក្នុងជំនួបសារព័ត៌មានមួយ លោក Guterres បានលើកឡើងថា លោកមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីភាពតានតឹងនាពេលបច្ចុប្បន្ន និងការបង្កើនការរំពឹងទុក អំពីជម្លោះយោធា ដែលអាចកើតមាន។ លោកបានបន្ដថា “តម្លៃនៃការរងទុក្ខវេទនារបស់មនុស្ស...
យូអិន ៖ អគ្គលេខាធិការអង្គការ សហប្រជាជាតិ លោក Antonio Guterres បានជំរុញឱ្យភាគីទាំងអស់ នៅក្នុងប្រទេសលីប៊ី បន្តរក្សាស្ថិរភាព នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារ ព័ត៌មានចិនស៊ិនហួ ។ នៅក្នុងសេចក្តីថ្លែងការណ៍ ដែលចេញដោយអ្នកនាំពាក្យ របស់លោក ប្រមុខអង្គការសហប្រជាជាតិ បានអំពាវនាវឱ្យ “ភាគីទាំងអស់បន្តរក្សាស្ថិរភាព នៅក្នុងប្រទេសលីប៊ី ជាអាទិភាពកំពូល”...
យូអិន ៖ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានអំពាវនាវឱ្យតួអង្គទាំងអស់នៅ ក្នុងប្រទេសប៊ូគីណាហ្វាសូ អនុវត្តការអត់ធ្មត់ និងជ្រើសរើសការសន្ទនា បន្ទាប់ពីកងទ័ព របស់ប្រទេសនេះ បានទម្លាក់ប្រធានាធិបតី នៅក្នុងរដ្ឋប្រហារ ចុងក្រោយរបស់អាហ្វ្រិកខាងលិច មួយនេះ។ ប្រមុខអង្គការ សហប្រជាជាតិ “ថ្កោលទោសយ៉ាងដាច់អហង្ការរាល់ការប៉ុនប៉ង ដើម្បីកាន់កាប់រដ្ឋាភិបាល ដោយកម្លាំងអាវុធ” និង “អំពាវនាវឱ្យ...
បរទេស ៖ អង្គការសហប្រជាជាតិ កំពុងតែស្នើផ្តល់ប្រាក់ ជិត៦លានដុល្លារ ឲ្យដល់បុគ្គលិកក្រសួងមហាផ្ទៃ ក្រោមការដឹកនាំ របស់ពួកតាលីបង់ សម្រាប់កិច្ចការពារ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន នេះបើយោងតាមឯកសារ អង្គកាសហប្រជាជាតិ និងប្រភពមួយ ដែលដឹងពីបញ្ហានេះ ។ ប្រាក់ដែលស្នើឡើងនេះ នឹងត្រូវបង់ឲ្យនៅក្នុងឆ្នាំក្រោយ ដែលភាគច្រើន គឺដើម្បីឧបត្ថម្ភជាប្រាក់ខែ ដល់កងកម្លាំង ប្រយុទ្ធ របស់ពួកតាលីបង់...
បរទេស ៖ ក្រុមអ្នកជំនាញសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ នាពេលថ្មីៗនេះ បានអំពាវនាវ ឲ្យប្រទេសសិង្ហបុរី បញ្ឈប់ការប្រហារ ជីវិតមួយ ដែលធ្វើឡើង នៅក្នុងសប្ដាហ៍នេះ ចំពោះជនជាតិម៉ាឡេស៊ីមួយរូប ដែលរត់ពន្ធថ្នាំ ចូលក្នុងប្រទេសសិង្ហបុរី ដោយផ្អែកលើគាត់ ពិការផ្នែកស្មារតី ។ តាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា...