បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ដែលបានដកស្រេង់ព័ត៌មាន ចេញពីកាសែត Financial Times បានរាយការណ៍ កាលពីថ្ងៃពុធថាបណ្តា ប្រទេសណាតូ នៅក្នុងទ្វីបអឺរ៉ុបត្រូវបានគេរាយការណ៍ថា កំពុងប្រឈមមុខនឹង ការខ្វះខាតអាវុធសម្រាប់យោធា ហើយនឹងមានការពិបាក ក្នុងការប្រមូលផ្តុំកងទ័ពមួយ ចំនួនធំក្នុងករណី មានជម្លោះភ្លាមៗ ផងដែរ។ យោងតាមក្រុមអ្នកវិភាគ សមាជិកអឺរ៉ុបខាងលិច...
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានថ្លែងអះអាងច្បាស់ៗថា កម្ពុជាមិនចងសម្ព័ន្ធយោធា ឬចូលក្នុង កិច្ចព្រមព្រៀងយោធាណាមួយ ដែលមិនស្របនឹងអព្យាក្រឹតភាពរបស់ខ្លួនឡើយ ។ ក្នុងពិធីបើកសមយុទ្ធ«នាគមាសឆ្នាំ២០២៤» រវាងកងយោធពលខេមរភូមិន្ទ ជាមួយកងទ័ពរំដោះប្រជាជនចិន នាថ្ងៃ១៦ ឧសភា នាយឧត្តមសេនីយ៍ វង្ស ពិសេន បានមានប្រសាសន៍ថា...
បរទេស៖ រដ្ឋាភិបាលអាហ្រ្វិកខាងលិច បានបោះជំហានបន្ទាប់របស់ខ្លួន ក្នុងការព្យាយាមបង្ខំរបបយោធា ដែលបានកាន់អំណាចក្នុងប្រទេសនីហ្សេ កាលពីខែមុនប្រគល់អំណាចមកវិញ ដោយបញ្ជាឱ្យកងទ័ពក្នុងតំបន់ធ្វើឱ្យសកម្មកងទ័ពរង់ចាំភ្លាមៗ សម្រាប់អន្តរាគមន៍ ដែលអាចកើតមាននៅក្នុងប្រទេស ដែលសម្បូរសារធាតុអ៊ុយរ៉ាញ៉ូម មួយនេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា សហគមន៍សេដ្ឋកិច្ច នៃរដ្ឋអាហ្វ្រិកខាងលិច (ECOWAS) កាលពីថ្ងៃព្រហស្បតិ៍បានបញ្ជាឱ្យមានសកម្មភាពកម្លាំង ហើយបានចេញសេចក្តីថ្លែងការណ៍មួយដោយនិយាយថា...
បរទេស៖ កងកម្លាំងយោធា នៃប្រទេសប៉ូឡូញ បានប្រកាសក្នុងការដាក់ពង្រាយកងទ័ពរបស់ខ្លួនជាច្រើនរយនាក់ ទៅកាន់តំបន់ព្រំដែនជាមួយនឹងប្រទេសបេឡារូស ហើយក្រោយស្ថានការតានតឹង នៅតែបន្តកើនឡើងនៅតំបន់ជួរមុខ។ យោងតាមការចេញផ្សាយរបស់ RT រដ្ឋាភិបាលទីក្រុង Warsaw បានស្តីបន្ទោសស្ថានភាពដែលកំពុងឡើងកំដៅ ដោយសារបញ្ហាអន្តោប្រវេសផងនិងវត្តមានរបស់ក្រុមទាហានស៊ីឈ្នួលរុស្សិ Wagner ដែលបានមកតាំងមូលដ្ឋានក្នុងប្រទេសបេឡារូសផងនោះ។ ក្រសួងការពារជាតិប៉ូឡូញ បានចេញសេចក្តីរាយការណ៍នេះដោយបញ្ជាក់ថា យោធាប្រមាណជាជាង១០០០នាក់នឹងត្រូវដាក់ពង្រាយ ទៅកាន់តំបន់ព្រំដែនជាមួយនឹងបេឡារូស ខណៈដែលបច្ចុប្បន្នប៉ូឡូញមានវត្តមានយោធាប្រមាណជា២០០០នាក់រួចទៅហើយនៅទីតាំងនោះ។ គួរឲ្យដឹងដែរថាសំពាធរវាងគ្នាបានកើតឡើង ចាប់តាំងតែពីពេលដែលក្រុមទាហានស៊ីឈ្នួលរុស្សី...
បរទេស៖ រដ្ឋាភិបាលដែលធ្វើឡើងដោយរដ្ឋប្រហាររបស់ប្រទេសនីហ្សេ បានសន្យាថានឹងមាន “ការឆ្លើយតបយ៉ាងខ្លាំងក្លា និងភ្លាមៗ” ចំពោះការរំលោភបំពានណាមួយលើដែនអាកាសរបស់ប្រទេសនេះ ខណៈដែលប្រទេសនីហ្សេ ត្រៀមខ្លួនទប់ទល់នឹងអន្តរាគមន៍យោធាដ៏មានសក្តានុពលពីប្រទេសផ្សេងទៀត បន្ទាប់ពីថ្ងៃកំណត់ ដែលកំណត់ដោយសហគមន៍សេដ្ឋកិច្ច នៃរដ្ឋអាហ្វ្រិកខាងលិច (ECOWAS) ដើម្បីឱ្យប្រគល់តំណែងដល់ប្រធានាធិបតី Mohamed Bazoum ឡើងវិញ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា...
ភ្នំពេញ៖ នៅក្នុងជំនួប ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ទប់ស្កាត់និងបង្ក្រាបបទល្មើសតាមព្រំដែន នៅក្នុងទឹកដីខេត្តបន្ទាយមានជ័យ រវាងយោធា កម្ពុជា-ថៃ ភាគីទាំងពីរ បានប្ដេជ្ញារួមគ្នា ទប់ស្កាត់បទល្មើស គ្រប់ប្រភេទតាមព្រំដែន។ ជំនួបនេះធ្វើឡើង នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ ដោយភាគីកម្ពុជា ដឹកនាំដោយឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥...
ភ្នំពេញៈ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២២ បានប្រកាសសាលក្រម ផ្តន្ទាទោស អតីតយោធាផ្កាយ២ ឈ្មោះ សូយ ចាន់សឿន និង គូកន ម្នាក់ទៀត ឈ្មោះ សូ បិនឡា ដាក់ពន្ធនាគារ ក្នុងម្នាក់ៗ កំណត់ ១...
នាពេលថ្មីៗកន្លងទៅនេះ ក្រសួងការពារជាតិរុស្ស៊ីបានថ្លែងថា ក្នុងប្រតិបត្តិការយោធារបស់រុស្ស៊ីនៅអ៊ុយក្រែន រុស្ស៊ីបានរកឃើញផែនការយោធាជីវសាស្ត្រនៅក្នុងដែនអ៊ុយក្រែនដែលបានផ្តល់ប្រាក់ទុននិងអនុវត្តដោយសហរដ្ឋអាមេរិក ។ យ៉ាងណាមិញ នៅចុងខែកុម្ភៈ ឆ្នាំនេះ ស្ថានទូតអាមេរិកប្រចាំនៅអ៊ុយក្រែនបានលុបចោលជាបន្ទាន់នូវព័ត៌មានពាក់ព័ន្ធនឹងផែនការយោធាជីវសាស្ត្រ ។ ទង្វើបែបនេះគួឱ្យមានការងឿងឆ្ងល់នោះគឺ តើអាមេរិកខ្លាចអ្វី ? ក្នុងមន្ទីរពិសោធន៍ជីវសាស្ត្ររបស់អាមេរិកនៅបរទេសរាប់រយកន្លែងដែលមានទីតាំងនៅប្រទេសជាច្រើន ដូចជា អ៊ុយក្រែនជាដើម តើមានអាថ៌កំបាំងអ្វីខ្លះដែលមិនអាចបើកចំហ ? យោងតាមទិន្នន័យដែលចេញផ្សាយដោយសហរដ្ឋអាមេរិកផ្ទាល់បានឱ្យដឹងថា អាមេរិកមានមន្ទីរពិសោធន៍ជីវសាស្ត្រចំនួន ២៦ កន្លែងនៅប្រទេសអ៊ុយក្រែន ហើយក្រសួងការពារជាតិអាមេរិកមានសិទ្ធិគ្រប់គ្រងទាំងស្រុង ។ ដោយឡែកយោងតាមការផ្សាយដំណឹងរបស់រុស្ស៊ីដោយបានអះអាងថា បន្ទាប់ពីបានផ្ទុះការប៉ះទង្គិចផ្នែកយោធារវាងរុស្ស៊ីនិងអ៊ុយក្រែន ក៏ក្រសួងសុខាភិបាលអ៊ុយក្រែនធ្លាប់ចេញបញ្ជាទៅកាន់មន្ទីរពិសោធន៍ជីវសាស្រ្តទាំងអស់ដោយបានតម្រូវឱ្យពួកគេបោសសម្អាតជាបន្ទាន់នូវវត្ថុមានគ្រោះថ្នាក់ទាំងអស់ដើម្បីបិទបាំងដានរបស់អគារបញ្ចកោណដែលបានផ្តល់ប្រាក់ទុន ។ គួររំលឹកថា យោងតាមការទម្លាយដំណឹងរបស់ប្រព័ន្ធសារព័ត៌មានបានឱ្យដឹងថា ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក សហរដ្ឋអាមេរិកបានគ្រប់គ្រងមន្ទីរពិសោធន៍ជីវសាស្រ្តចំនួន ៣៣៦ កន្លែងក្នុងប្រទេសចំនួន ៣០ នៅទូទាំងពិភពលោក ។ លោក Stephen Kinzer អ្នកសិក្សាស្រាវជ្រាវជាន់ខ្ពស់នៃវិទ្យាស្ថានសិក្សាស្រាវជ្រាវអំពីកិច្ចការអន្តរជាតិនិងសាធារណៈ Watson នៃសាកលវិទ្យាល័យ Brown អាមេរិកធ្លាប់ចេញផ្សាយអត្ថបទលើកាសែត《The Boston Globe》នៃអាមេរិកដោយបានលើកឡើងថា មន្ទីរពិសោធន៍ជីវសាស្ត្រ Fort Detrick របស់អាមេរិកមិនត្រឹមតែមានប្រវត្តិសិក្សាស្រាវជ្រាវក្នុងរយៈពេលយូរមកហើយអំពីសារធាតុបង្ករោគដ៏កាចសាហាវប៉ុណ្ណោះទេ ថែមទាំងក៏បានផលិតអាវុធជីវសាស្ត្រនិងសារជាតិពុលគ្រប់ប្រភេទផងដែរដែលវាធ្លាប់ត្រូវគេចោទប្រកាន់ថា ”គ្រោងផែនការគ្រោះទុរិ្ភក្សនិងជំងឺ” ។ លើសពីនេះទៅទៀត អ្វីដែលគួឱ្យមានការងឿងឆ្ងល់នោះ គឺ តើហេតុអ្វីបានជាមន្ទីរពិសោធន៍ជីវសាស្ត្រ Fort Detrick ស្រាប់តែត្រូវបិទទ្វារកាលពីខែកក្កដា ឆ្នាំ ២០១៩ ? តើហេតុអ្វីបានជាស្របពេលជាមួយគ្នានេះ តំបន់ខាងជើងនៃរដ្ឋ Virginia អាមេរិកបានរកឃើញករណីជំងឺផ្លូវដង្ហើមដែលមិនបានដឹងមូលហេតុ ? ខណៈពេលរដ្ឋ Wisconsin បានផ្ទុះ ”ករណីជំងឺបារីអេឡិចត្រូនិក”ក្នុងទ្រង់ទ្រាយធំ ហេតុអ្វីបានជារោគសញ្ញានៃ”សួតស”របស់អ្នកជំងឺប្រហាក់ប្រហែលគ្នានឹងរោគសញ្ញានៃជំងឺកូវីដ ១៩ ? គិតមកទល់បច្ចុប្បន្ននេះ រដ្ឋាភិបាលអាមេរិកនៅតែមិនបានធ្វើការបកស្រាយចំពោះបញ្ហាទាំងនេះទេ។ សូមបញ្ជាក់ថា មានភស្តុតាងជាច្រើនបានបង្ហាញថា ក្រសួងការពារជាតិអាមេរិកបានគ្រប់គ្រងមន្ទីរពិសោធន៍ជីវសាស្ត្រចំនួន ៣៣៦ កន្លែងក្នុងប្រទេសចំនួន ៣០ នៅទូទាំងពិភពលោកដោយយក”កិច្ចសហប្រតិបត្តិការកាត់បន្ថយហានិភ័យនៃសុវត្ថិភាពជីវសាស្ត្រ”និង”បង្កើនសុខភាពសាធារណៈជាសកល”ជាដើមធ្វើជាលេស ។ តើអ្វីជាចេតនាពិតរបស់សហរដ្ឋអាមេរិក ? តើអាមេរិកបានធ្វើអ្វីខ្លះ ? ទាក់ទិននឹងបញ្ហាទាំងនេះ សហគមន៍អន្តរជាតិមានការសង្ស័យជាប់រហូត ។ បច្ចុប្បន្ននេះ មានភស្តុតាងកាន់តែច្រើនឡើងៗបានបង្ហាញឱ្យឃើញថា ទង្វើរបស់អាមេរិកបែបនេះបានល្មើសនឹង《អនុសញ្ញាស្តីពីហាមឃាត់មិនឱ្យប្រើប្រាស់អាវុធជីវសាស្រ្ត》 ហើយចាំបាច់ត្រូវទទួលការសួរដេញដោលនិងពិនិត្យផ្ទៀងផ្ទាត់ពីសំណាក់សហគមន៍អន្តរជាតិ ។ ដើម្បីធានាបាននូវសុខភាពនិងសុវត្ថិភាពរបស់ប្រជាជននៅអ៊ុយក្រែននិងតំបន់ជុំវិញ ភាគីអាមេរិកគួរតែធ្វើការស្រាយបំភ្លឺដោយគ្រប់ជ្រុងជ្រោយអំពីសកម្មភាពយោធាជីវសាស្ត្ររបស់ខ្លួនទាំងក្នុងស្រុកនិងនៅបរទេសក្នុងពេលឆាប់ៗ តែមិនមែនធ្វើគធ្វើថ្លង់និងបដិសេធមិនទទួលយកនោះទេ ៕
បរទេស ៖ រដ្ឋមន្ត្រីការពារជាតិរុស្សី លោក Sergei Shoigi បាននិយាយថា ក្រុមហ៊ុនយោធាឯកជន របស់សហរដ្ឋអាមេរិក កំពុងរៀបចំផែនការ បង្កហេតុនៅភាគខាងកើត អ៊ុយក្រែន ដែលនឹងពាក់ព័ន្ធ នឹងសមាសធាតុគីមី ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាមការ លើកឡើង...
ឥស្លាម៉ាបាដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ថា សេចក្តីថ្លែងការណ៍របស់កងទ័ពប៉ាគីស្ថាន បានឲ្យដឹងនៅថ្ងៃចន្ទនេះថា មន្ត្រីយោធាប៉ាគីស្ថាន ចំនួន២នាក់បានស្លាប់ បាត់បង់ជីវិតនៅគ្រាដែលឧទ្ធម្ភាគចក្រយោធា១គ្រឿងបានធ្លាក់នៅក្នុងតំបន់ជម្លោះ កាស្មៀរ ។ ឧទ្ធម្ភាគចក្រដែលជាកម្មសិទ្ធិរបស់កងទ័ពប៉ាគីស្ថាន បានធ្លាក់នៅឯផ្ទាំងទឹកកកមួយដែលធ្វើឱ្យអ្នកបើកយន្តហោះទាំង២នាក់បានស្លាប់ នេះបើតាមសារព័ត៌មាន Inter-Services Public Relations របស់កងទ័ពបានឲ្យដឹងដូច្នេះតាមរយៈសេចក្តីថ្លែងការណ៍មួយ ។ មូលហេតុនៃការធ្លាក់នេះមិនត្រូវបានបង្ហាញឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍នេះនៅឡើយទេ ដោយបានបន្ថែមថា...