ហ្សាការតា៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ថា ទីភ្នាក់ងារឧតុនិយម អាកាសធាតុ និងភូគព្ភសាស្ត្ររបស់ប្រទេសឥណ្ឌូនេស៊ី បានឲ្យដឹងថា គ្រោះរញ្ជួយដីកម្រិត៦,១រ៉ិចទ័រ បានរញ្ជួយនៅខេត្ត Sulawesi ស្ថិតនៅភាគកណ្តាលនៃប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃសៅរ៍ ប៉ុន្តែមិនបានបង្កជារលកយក្សស៊ូណាមិ នោះទេ ។ គ្រោះរញ្ជួយដីនេះបានកើតឡើងនៅវេលាម៉ោង២១និង៤៣នាទី ម៉ោងក្នុងស្រុក ត្រូវនឹងម៉ោង១៤និង៤៣នាទីម៉ោងសកល ជាមួយនឹងចំណុចកណ្តាលរបស់វាស្ថិតនៅចម្ងាយ៤៩គីឡូម៉ែត្រភាគពាយព្យនៃតំបន់...
រ៉ាបាត៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣នេះថា ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា មានមនុស្សយ៉ាងហោចណាស់ចំនួន៣០នាក់បានបាត់បង់ជីវិតនៅក្នុងពេលមានគ្រោះរញ្ជួយដីដ៏ខ្លាំងមួយដែលបានវាយប្រហារមកលើប្រទេសម៉ារ៉ុក កាលពីយប់ថ្ងៃសុក្រ ។ ប្រភពបានឲ្យដឹងទៀតថា ចំនួនអ្នកស្លាប់ត្រូវបានគេរំពឹងថា នឹងកើនឡើងថែមទៀត ។ ចំនួនអ្នកស្លាប់ជាង២០នាក់ត្រូវបានរាយការណ៍នៅក្នុងទីក្រុងទេសចរណ៍ Marrakech ស្ថិតនៅចម្ងាយ៣២០គីឡូម៉ែត្រភាគខាងត្បូងនៃរដ្ឋធានី Rabat និង៤នាក់នៅក្នុងខេត្ត Ouarzazat ។ គ្រោះរញ្ជួយដីកម្រិត៦,៨រ៉ិចទ័របានវាយប្រហារប្រទេសម៉ារ៉ុកនៅវេលាម៉ោង១១និង១១នាទីយប់...
ហ្សាការតា ៖ មជ្ឈមណ្ឌលរញ្ជួយដីអ៊ឺរ៉ុប-មេឌីទែរ៉ាណេ ហៅកាត់ថា (EMSC) បានឲ្យដឹងថា នៅព្រឹកថ្ងៃអង្គារនេះ គ្រោះរញ្ជួយដីដ៏ខ្លាំងកម្រិត៧.០ រ៉ិចទ័រ បានវាយប្រហារយ៉ាងជ្រៅ នៅក្នុងសមុទ្រស្ថិត នៅភាគខាងជើងនៃកោះ Bali និងកោះ Lombok ក្នុងប្រទេសឥណ្ឌូនេស៊ី ដោយបានជម្លៀស អ្នកស្រុកឲ្យចេញពីអគារ ។ មជ្ឈមណ្ឌល EMSC បានឲ្យដឹងថា...
តូក្យូ៖ សារព័ត៌មានជប៉ុន Japantimes បានផ្សព្វផ្សាយនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ថា មានគ្រោះរញ្ជួយដីមួយកម្រិត៦,២រ៉ិចទ័រ ដែលបានវាស់កម្រិតខ្សោយ ៥នៅលើមាត្រដ្ឋាន shindo (អាំងតង់ស៊ីតេ) ត្រូវបានគេរកឃើញ នៅជម្រៅ៥០គីឡូម៉ែត្រពីខេត្ត Chiba ភាគខាងកើតនៅថ្ងៃសុក្រនេះ នៅវេលាម៉ោង៧និង០៣នាទីយប់ ដោយបានរញ្ជួយតំបន់ក្បែរនោះ រួមទាំងទីក្រុងតូក្យូ ផងដែរ ។បើតាមទីភ្នាក់ងារឧតុនិយមបានឲ្យដឹងថា មិនទាន់មានការព្រមាន អំពីរលកយក្សស៊ូណាមិ...
ហ្សាកាតា ៖ ទីភ្នាក់ងារអាកាសធាតុ និងមន្ត្រីបានឲ្យដឹងថា គ្រោះរញ្ជួយដីកម្រិត ៦,៩រ៉ិចទ័រ បានវាយប្រហារ នៅខេត្តភាគខាងលិច កោះស៊ូម៉ាត្រា ភាគខាងលិចប្រទេស ឥណ្ឌូណេស៊ី នៅ ព្រឹកថ្ងៃអង្គារនេះ ហើយអាចបង្កជា រលកយក្សស៊ូណាមិ ដោយបង្ខំឱ្យប្រជាជន រាប់ពាន់នាក់ភៀសខ្លួន ចេញពីតំបន់ឆ្នេរ ។ ទីភ្នាក់ងារឧតុនិយម អាកាសធាតុ និងភូគព្ភសាស្ត្ររបស់ប្រទេសនេះបាននិយាយថា...
កាប៊ុល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ថា លោក Sharafat Zaman Amar អ្នកនាំពាក្យក្រសួងសុខាភិបាលសាធារណៈ បានលើកឡើងកាលពីថ្ងៃពុធ យ៉ាងហោចណាស់មនុស្ស ៤នាក់ បានស្លាប់ និង៨០នាក់ទៀតរងរបួស ដោយសារគ្រោះរញ្ជួយដីកម្រិត៦,៥រ៉ិចទ័រ បានអង្រួនផ្នែកខ្លះនៃប្រទេសអាហ្វហ្គានីស្ថាន កាលពីយប់ថ្ងៃអង្គារ ។ លោក Amar បានប្រាប់ដល់ទីភ្នាក់ងារស៊ិនហួថា...
ប៉េកាំង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ថា គ្រោះរញ្ជួយដីមួយបានកើតឡើង នៅក្នុងទឹកដីនៃប្រទេសអាហ្វហ្គានីស្ថាន ដែលមានកម្រិតរញ្ជួយដល់ទៅ៦,៩រ៉ិចទ័រ ។ យោងតាមមជ្ឈមណ្ឌល បណ្តាញរញ្ជួយដីចិន ហៅកាត់ថា (CENC) បានឱ្យដឹងថា គ្រោះរញ្ជួយដីកម្រិត៦.៩រ៉ិចទ័រ បានវាយប្រហារក្នុងទឹកដី នៃប្រទេសអាហ្វហ្គានីស្ថាន នៅវេលាម៉ោង១២និង៤៧នាទីព្រឹកថ្ងៃពុធនេះ ។ មជ្ឈមណ្ឌលខាងលើបានឲ្យដឹងថា ចំណុចកណ្តាល នៃគ្រោះរញ្ជួយដីនេះមានជម្រៅ២៣០គីឡូម៉ែត្រ...
អង់ការ៉ា៖ រដ្ឋមន្ត្រីមហាផ្ទៃទួរគីបាននិយាយកាលពីថ្ងៃចន្ទថា ចំនួនអ្នកស្លាប់ដោយសារការរញ្ជួយដី ចំនួនពីរដែលបានវាយប្រហារទីក្រុងតួកគី កាលពីថ្ងៃទី០៦ ខែកុម្ភៈ បានកើនឡើងដល់ ៤៨៤៤៨នាក់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Suleyman Soylu បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយ ដែលត្រូវបានចូលរួមដោយរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងទេសចរណ៍លោក Mehmet Nuri Ersoy ថា “ចំនួនជនបរទេសក្នុងចំណោមអ្នកស្លាប់មានចំនួន ៦៦៦០...
អង់ការ៉ា៖ ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បានប្រកាសនៅថ្ងៃពុធនេះថា រដ្ឋាភិបាលរបស់លោកគ្រោងនឹង រៀបចំការបោះឆ្នោតប្រធានាធិបតី និងសភានៅថ្ងៃទី១៤ ខែឧសភា ខណៈដែលប្រទេសនេះនៅតែងើបឡើងវិញ ពីការរញ្ជួយដីដ៏សាហាវចំនួនពីរ ដែលបានវាយប្រហារតំបន់ភាគខាងត្បូង របស់ខ្លួនកាលពីដើមខែកុម្ភៈ។ លោក Erdogan បានប្រាប់សមាជិកបក្សរបស់គាត់នៅឯសភាថា “ពេលវេលាជិតមកដល់ហើយ។ ប្រជាជាតិនេះនឹងធ្វើអ្វី ដែលចាំបាច់នៅថ្ងៃទី១៤ ខែឧសភា” នេះបើយោងតាមការចុះផ្សាយ...
ប៉េកាំង ៖ អ្នកសង្កេតការណ៍ចិនបានឲ្យដឹងថា ការរញ្ជួយដីនៅក្នុងប្រទេសតួកគី ទំនងជាមានផលប៉ះពាល់ដល់ភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ច រួមទាំងជម្លោះរុស្ស៊ី-អ៊ុយក្រែន ដែលកំពុងបន្ត និងសន្តិសុខថាមពលរបស់អឺរ៉ុបផងដែរ។ មកទល់ពេលនេះ គ្រោះមហន្តរាយបានបណ្តាលឲ្យមនុស្សជិត ៤០០០០នាក់ស្លាប់ និងប្រហែល ៦៣០០០ នាក់រងរបួស ។ គ្រោះរញ្ជួយដីកម្រិត ៧,៧ រិចទ័រ និង ៧,៦ រិចទ័រ...