ព្រះសីហនុ ៖ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រកាសផ្ដល់សិទ្ធិទាំងស្រុងជូនរដ្ឋបាលខេត្តព្រះសីហនុ រៀបចំមន្រ្តីផ្ទេរពីអង្គភាពផ្សេងៗ ចូលទៅបម្រើការងារ នៅរដ្ឋបាលសាលាក្រុងកំពង់សោម ទាំងមន្រ្តីរាជការស៊ីវិល និងកងកម្លាំង ដោយត្រូវរៀបចំជាកញ្ចប់ឱ្យត្រឹមត្រូវ។ ការលើកឡើងរបស់ លោកឧបនាយករដ្ឋមន្រ្តី ស សុខា នាឱកាសអញ្ជើញចុះពិនិត្យទីតាំងត្រូវសាងសង់អគារ រដ្ឋបាលសាលាក្រុងកំពង់សោម ស្ថិតនៅភូមិអុង សង្កត់រាម ក្រុងកំពង់សោម...
ភ្នំពេញ៖ រដ្ឋបាលខេត្តព្រះសីហនុ បានចេញសេចក្តីជូនដំណឹងដល់ប្រជាពលរដ្ឋ ប្រជានេសាទ ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងអ្នកប្រកបអាជីវកម្មដឹកជញ្ជូនភ្ញៀវទេសចរ ទៅតាមបណ្ដាកោះ ឱ្យផ្អាកចរាចរណ៍ ជាបណ្តោះអាសន្ន ដោយសារកត្តាអាកាសធាតុ។ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បានបង្ហាញថា “មានសម្ពាធទាប គ្របដណ្តប់មកលើឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា ភាគកណ្ដាលនៃទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង – ស្ថានភាពបែបនេះ នៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ និងនៅលើសមុទ្រ...
ភ្នំពេញ៖ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ រដ្ឋបាលខេត្តព្រះសីហនុ បើកសិក្ខាសាលា ស្តីពីការពន្លឿនការបញ្ឈប់បន្ទោបង់ពាសវាលពាសកាល (ODF) ក្រោមអធិបតីភាពលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោក អភិបាលរងខេត្ត លោក លោកស្រីអភិបាលរងក្រុង ស្រុក ប្រធានមន្ទីរ អង្គភាព នាយកប្រតិបត្តិ អង្គការភ្លែនអន្តរជាតិកម្ពុជា មេឃុំ...
ភ្នំពេញ ៖ រដ្ឋបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ បានចេញសេចក្តីជូនដំណឹង ស្តីពីការបើកចរាចរឡើងវិញ នៅលើកំណាត់ផ្លូវជាតិលេខ៤ (ចំណុចស្ពានស្ទឹងសំរោង ចន្លោះគីឡូម៉ែត្រលេខ១១៥-១១៦ និងចំណុចចន្លោះគីឡូម៉ែត្រលេខ ១៥៣-១៥៤) ក្នុងភូមិសាស្ត្រស្រុកកំពង់សីលា ។ ការអនុញ្ញាតនេះ ដោយសារស្ថានភាពទឹកជំនន់ជន់លិចពីថ្ងៃ២៧ កញ្ញា បានថមថយ ពោរបានស្រកចុះ៕
ភ្នំពេញ៖ លោក ឈើតកៀត អាត់ថាកន ឯកអគ្គរាជទូតថៃថ្មី ប្រចាំកម្ពុជា បានលើកឡើងថា ភាគីថៃចង់ឃើញកម្ពុជា ជាចំណុចកណ្តាល ក្នុងការដឹកជញ្ជូនទេសចរក្នុងតំបន់ លើប្រធានបទ ព្រះរាជាណាចក្រ ជាគោលដៅតែមួយ នៃវិស័យទេសចរណ៍ ដោយអនុវត្តតាមផែនការឆ្នាំ២០២៣-២០២៥ ខាងមុខ ផ្តោតសំខាន់លើការដឹកជញ្ជូន តាមផ្លូវសមុទ្រ ប្រកបដោយនិរន្តរភាព។ ការលើកឡើង របស់លោកទូតថៃ បែបនេះ...
ភ្នំពេញ៖ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃរដ្ឋបាលខេត្តព្រះសីហនុ សូមប្រកាស ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះ ទណ្ឌិតក្បត់ជាតិ សម រង្ស៊ី ដែលថ្លើមពាសមេឃ ហ៊ានប្រមាថយ៉ាងធ្ងន់ធ្ងរ បំផុតលើព្រះចេស្តា ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សតនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត របស់ប្រជារាស្ត្រខ្មែរ ថា“មិនមានមនសិការជាតិ»និង «ក្បត់ជាតិ”។...
ភ្នំពេញ៖ យោងតាម ការប្រកាសរបស់រដ្ឋបាលខេត្តព្រះសីហនុ តាមបណ្តាញសង្គមហ្វេសប៊ុក នាថ្ងៃ២៣ កញ្ញានេះ បានឲ្យដឹងថា សម្រាប់ក្រុមជួយសង្គ្រោះ ឬទូកនេសាទទាំងអស់ ក្នុងករណីសង្គ្រោះបានជនរងគ្រោះ ចំនួន០១នាក់ នឹងផ្តល់ជូនថវិកា លើកទឹកចិត្តចំនួន២លានរៀន។ ការប្រកាសរបស់រដ្ឋបាលខេត្តព្រះសីហនុ ធ្វើឡើងបន្ទាប់ពីមានហេតុការណ៍លិចទូកចំនួន ០១គ្រឿង ស្ថិតនៅចំណុចនិយាមកាម១០.២៥N ១០៣.១៦E នៅចន្លោះពយសារឿង និងកោះតាង ក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក...
ភ្នំពេញ៖ រដ្ឋបាលខេត្តព្រះសីហនុ បានប្រកាសឲ្យប្រជាពលរដ្ឋ ដែលកំពុងតំាងទីលំនៅដោយខុសច្បាប់ នៅលើទីតាំងដីដែលមាន ប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ អចលនវត្ថុទំហំ៩៧ហិកតា ៦៤អា ចុះថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០០៨ ស្ថិតក្នុងភូមិ១ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ត្រូវដកខ្លួនធ្វើការចាកចេញដោយស្ម័គ្រចិត្ត មុនពេលសមត្ថកិច្ចចុះ អនុវត្តវិធានការច្បាប់នាពេលខាងមុខ៕
ភ្នំពេញ៖ រដ្ឋបាល ខេត្តព្រះសីហនុ នៅថ្ងៃទី២៩ មេសា ឆ្នាំ២០២១ ទទួលបានអំណោយ មនុស្សធម៌ ពីលោកឧញ៉ា ទៀ វិចិត្រ និងលោកស្រី នូវស្បៀងអាហារចម្រុះ ជាង១០តោន សម្រាប់ប្រើប្រាស់ ក្នុងវិធានការប្រយុទ្ធប្រឆាំង ទប់ស្កាត់ និងគ្រប់គ្រង ជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ...