ភ្នំពេញ៖បន្ទាប់ពីមានមតិមហាជនលើកឡើង ជុំវិញការស្ថាបនាស្ពានព្រះមុន្នីវង្សចាស់ ដែលបង្កជាការកកស្ទះចរាចរ នៅចំណុចស្ពានអាកាសក្បាលថ្នល់ នៅរាត្រីថ្ងៃទី៨ ខែមេសាឆ្នាំ២០២១នេះ អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានឆ្លើយតប ដោយបានបញ្ជាក់ថា បើទោះបីជាការដ្ឋាន ត្រូវធ្វើតែពេលយប់ហើយផ្អាកការស្ថាបនាពេលថ្ងៃ ក៏នៅតែមិនអាចបើកស្ពាន ឲ្យមានចរាចរណ៍លើការដ្ឋានបានដែរ។ លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានធ្វើការបកស្រាយភ្លាមៗក្រោយផ្ទុះការរិះគន់ ពីសំណាក់មហាជន និងបានទទួលស្តាប់ ការលើកឡើងជាយោល់ទាំងអស់ ប៉ុន្តែទោះជាយ៉ាងណា តាមលក្ខខ័ណ្ណបច្ចេកទេស...
ភ្នំពេញ៖ បន្ទាប់ពីរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ក្នុងរោងចក្រ “ឌីន ហាន” ប្រមាណ៥០នាក់ រដ្ឋបាលរាជធានីភ្នំពេញ ណែនាំឲ្យកម្មករកម្មការិនី និងក្រុមគ្រួសារទាំងអស់ រួសរាន់ទៅយកសំណាកតេស្តរកមេរោគកូវីដ១៩ជាបន្ទាន់ និងត្រូវអនុវត្តវិធានការចត្តាឡីស័ក១៤ថ្ងៃ ។ សេចក្តីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ មានខ្លឹមសារដូចខាងក្រោម៖
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១នេះ បានប្រកាសអំពីការផ្អាកបណ្តោះអាសន្ន ការធ្វើដំណើរ គ្រប់ប្រភេទ ឆ្លងកាត់ស្ពានព្រះមុនីវង្សចាស់ ដើម្បីងាយស្រួល ដល់ដំណើរការ នៃការផ្លាស់ប្តូរបង្គោលភ្លើងបំភ្លឺផ្លូវចាស់ ដោយដំឡើងថ្មីជំនួសវិញ ។ ការប្រកាសបិទនេះ មានរយៈពេល៣ថ្ងៃ គិតចាប់ពីម៉ោង៨នាទីព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ ដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១...
ភ្នំពេញ៖ ដើម្បីលើកកម្ពស់សោភណភាព ការពារការបាក់ច្រាំងទន្លេ និងដោះស្រាយលំហូរចរាចរ ព្រមទាំងរៀបចំសណ្តាប់ធ្នាប់ នៅតាមច្រាំទន្លេត្រើយខាងកើត ក្នុងភូមិសាស្ត្រ ខណ្ឌច្បារអំពៅ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១នេះ បានសម្រេច ស្ថាបនាផ្លូវ និងច្រាំទន្លត្រើយខាងកើត អំពីបេតុង ចាប់ពីគល់ស្ពានព្រះមុនីវង្សចាស់ ក្នុងសង្កាត់ច្បារអំពៅទី២ រហូតដល់តំបន់អភិវឌ្ឍន៍កោះនរា ក្នុងសង្កាត់និយោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ...
ភ្នំពេញ៖ ដើម្បីរក្សាបានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយតាមបណ្តា គោលដៅចត្តាឡីស័កទាំងអស់ ក្នុងមូលដ្ឋាន រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ បានដាក់ចេញ សេចក្តីណែនាំ ៥ចំណុច ដែលមានដូចខាងក្រោម៖
ភ្នំពេញ៖ ម៉ាសចំនួន ៣០ម៉ឺនម៉ាស ត្រូវបានក្រុមហ៊ុនឯកជនចំនួន២ ផ្សេងគ្នា នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះ បានប្រគល់ជូន មករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីរួមចំណែកក្នុងការបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ ខណៈជំងឺនេះ បាននិងកំពុងរីករាលដាល ចូលក្នុងសហគមន៍ជាថ្មី ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈនេះ។ ម៉ាស់ទាំង៣០ម៉ឺនម៉ាស់នេះ បានទទួលដោយលោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ...
ភ្នំពេញ៖ នាថ្ងៃទី៤ ខែមិនា ឆ្នាំ២០២១ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញ បានទទួលអំណោយដ៏ថ្លៃថ្លារបស់ លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកស្រី ពេជ...
ភ្នំពេញ៖ លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា កាលពីរសៀលថ្ងៃទី២៣ ខែកុម្ភៈ បានប្រគល់ម៉ាសវេជ្ជសាស្ត្រចំនួន ១០ម៉ឺនម៉ាសជូនលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលម៉ាសទាំងអស់នេះ គឺជាអំណោយរបស់ស្ថានទូតចិន ជូនដល់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចូលរួមជាមួយភាគីកម្ពុជាក្នុងការ ទប់ទល់នឹងការផ្ទុះលើកទី៣ នៃជំងឺវីរុសកូវីដ-១៩ ក្នុងសហគមន៍កម្ពុជា។ លោកឯកអគ្គរដ្ឋទូតចិនមានប្រសាសន៍ថា ភាគីចិនមានការយកចិត្តទុកដាក់ខ្ពស់ ចំពោះស្ថានភាពនៃជំងឺវីរុសកូវីដ-១៩...
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានប្រកាសបន្តប្រើប្រាស់ អត្រាតម្លៃសេវាប្រមូលសំរាម និងសំណល់រឹង នៅរាជធានីភ្នំពេញ ដែលកំពុងអនុវត្ត ក្នុងអំឡុងពេលអន្តរកាលនេះ និងអនុញ្ញាតឲ្យបុរេទូទាត់ (បង់ប្រាក់ទុកជាមុន Pre-payment) ត្រឹមរយៈពេល៦ខែ ចាប់ពីខែមករាឆ្នាំ២០២១ ដល់ខែមិថុនា ឆ្នាំ២០២១៕