បរទេស៖ មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលទីក្រុងមូស្គូ កាលពីថ្ងៃម្សិលមិញនេះបានព្រមានថា ការប្រឈមមុខដាក់គ្នាបែបយោធានៅក្នុងជម្លោះ នៃប្រទេសអ៊ុយក្រែន នោះនឹងអាចឈានទៅដល់ការផ្ទុះសង្គ្រាមរវាងណាតូ និងប្រទេសរុស្សី បានយ៉ាងងាយបំផុត។ យោងតាមការចេញផ្សាយរបស់ RT មន្ត្រីជាន់ខ្ពស់រូបនេះបានថ្លែងទៀតថា៖ ពួកយើងបានលើកឡើងនិងព្រមានម្តងហើយម្តងទៀតថា ស្ថានភាពនេះគឺជាពិតជាគ្រោះថ្នាក់ខ្លាំងណាស់រវាងណាតូ និងរុស្សី ខណៈដែលអង្គការដែលដឹកនាំដោយសហរដ្ឋអាមេរិក មួយនេះនៅតែបន្តផ្គត់ផ្គង់កងកម្លាំងយោធាអ៊ុយក្រែន តាមគ្រប់លទ្ធភាពទាំងអស់បែបនេះ។ លោក ក៏បានអះអាងដែរថា ស្ថានភាពបច្ចុប្បន្នគឺអាក្រក់ខ្លាំងណាស់សម្រាប់យោធាអ៊ុយក្រែន ហើយជំនួយរបស់លោកខាងលិច គឺជាប្រភពសង្រ្គោះតែមួយគត់របស់ពួកគេប៉ុន្តែមានអ្នកជំនាញជាច្រើននៅអាមេរិក...
បរទេស៖ ស្ថានទូតរុស្សី ប្រចាំនៅទីក្រុងវ៉ាស៊ិនតោន បានធ្វើការអះអាងថា សហរដ្ឋអាមេរិក ពិតជាមានបំណងដ៏អាក្រក់មួយ ក្នុងការបង្កើតឲ្យទៅជាវិបត្តិតាមរយៈជីវសាស្ត្រ តាមរយៈមន្ទីរពិសោធរបស់ខ្លួនដែលស្ថិតនៅតាមបណ្តាទីតាំងជាច្រើនរបស់ពិភពលោក។ យោងតាមការចេញផ្សាយរបស់ RT សេចក្តីថ្លែងការណ៍នេះបានធ្វើឡើងកាលពីថ្ងៃសុក្រម្សិលមិញ ហើយដោយបានព្រមានខ្លាំងៗអំពីអ្វីដែលហៅថា ជាអំពើហិង្សាដែលបង្កើតឡើងដោយអាមេរិកតាមរយៈកម្មវិធីអាវុធជីវសាស្ត្រ របស់ខ្លួនទោះបីជាកន្លងមកបានចុះហត្ថលេខាលើបម្រាមហាមប្រាមអាវុធទាំងនេះរួចរាល់ហើយ ជាមួយនឹងបណ្តាប្រទេសទាំងឡាយលើពិភពលោកបូករួមទាំងរុស្សីផង។ ទោះជាយ៉ាងណាក៏ដោយ ស្ថានទូតរុស្សីដដែលក៏បាននិយាយថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន គឺមិនបានអើពើនឹងការអះអាងនេះទេ ដោយគ្រាន់តែបង្ហាញពីសមាសធាតុមនុស្សធម៌មួយចំនួន នៃកម្មវិធីរបស់ខ្លួន ដោយអះអាងថាការលើកឡើងបែបនេះមិនមានពាក់ព័ន្ធនឹងការពិតនោះទេ។...
បរទេស ៖ អ្នកនាំពាក្យរបស់ក្រសួងការបរទេសរុស្សី លោកស្រី Maria Zakharova កាលពីថ្ងៃអង្គារម្សិលមិញនេះ បានលើកឡើងថា ទាំងសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តព្រមទាំងអ៊ុយក្រែន ផងគឺជារបបភេវរករដោយពួកគេបានរៀបចំផែនការ វាយប្រហារដោយដ្រូនម្តងទៀតមកលើទីក្រុងមូស្គូ។ យោងតាមការចេញផ្សាយរបស់ RT យន្តហោះដ្រូនជាច្រើនគ្រឿង ត្រូវបានបញ្ជាឲ្យហោះហើរមកកាន់ទីក្រុងមូស្គូ ដើម្បីវាយប្រហារសំដៅហេដ្ឋារចនាសម្ព័ន្ធ របស់ស៊ីវិលដែលមានទាំងអាកាសយានដ្ឋាន Vnukovo ដែលជាកន្លែងហោះហើររបស់ភ្ញៀវបរទេសផងហើយលោកស្រី Zakharova បានចាត់ទុកវាថា...
បរទេស៖ ប្រទេសរុស្សីបានធ្វើការអះអាង និងបដិសេធនូវរបាយការណ៍ជាច្រើន ដែលបានធ្លាប់ចេញផ្សាយថា កិច្ចប្រជុំរបស់ BRICS នឹងអាចផ្លាស់ប្តូរចេញពីប្រទេសអាហ្វ្រិកខាងត្បូង ទៅកាន់ប្រទេសចិនវិញដោយសារបញ្ហាលិខិត តាមចាប់ខ្លួនលោកប្រធានាធិបតីរុស្សី ដោយតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC។ យោងតាមការអះអាងនិងបញ្ជាក់ ដោយលោកអនុរដ្ឋមន្ត្រីការបរទេសរុស្សី Sergey Ryabkov និងត្រូវបានយកមកចេញផ្សាយដោយ RT បានឲ្យដឹងទៀតដែរថាកិច្ចប្រជុំ ដែលនឹងមានការចូលរួមពីសំណាក់ សមាជិកទាំង៥ដូចជាប្រេស៊ីល រុស្សី ឥណ្ឌា...
បរទេស៖ អនុរដ្ឋមន្ត្រីការបរទេស នៃប្រទេសរុស្សីលោក Mikhail Galuzi កាលពីថ្ងៃម្សិលមិញនេះ បានធ្វើការគូសបញ្ជាក់និងលើកឡើង ចំពោះបញ្ជីនៃការចង់បាន ពីសំណាក់ភាគីរុស្សីចំពោះ រដ្ឋាភិបាលទីក្រុងគៀវដើម្បីអាចឈានទៅដល់ កិច្ចព្រមព្រៀងសន្តិភាពមួយរវាងគ្នាបាន។ ថ្លែងទៅកាន់ក្រុមអ្នកកាសែត កាលពីថ្ងៃពុធនិងត្រូវបានយកមកចេញផ្សាយដោយ RT លោក Galuzin បានថ្លែងថាអនាគតរបស់អ៊ុយក្រែនខ្លួនឯង គឺអាស្រ័យទៅលើការខិតខំបំពេញ តាមការងារឲ្យបានលឿនបំផុតនៃ រដ្ឋាភិបាលទីក្រុងគៀវទៅតាមចំណុច ដែលរុស្សីចុងបាននិងជាពិសេសក្រុមអ្នកគាំទ្រ នៅលោកខាងលិចត្រូវតែទទួលស្គាល់ការពិត។...
បរទេស៖ ក្រសួងការបរទេសនៃ ប្រទេសរុស្សីកាលពីថ្ងៃចន្ទម្សិលមិញនេះ បានធ្វើការអះអាងថា រដ្ឋាភិបាលទីក្រុងមូស្គូ នឹងជៀសមិនរួចឡើយក្នុងការ ឆ្លើយតបទៅនឹងប្រទេសបារាំង ចំពោះការសម្រេចចិត្ត បង្កកទ្រព្យសម្បតិ្តរបស់ អង្គភាពសារព័ត៌មានរុស្សី RT ដែលចេញផ្សាយជាភាសាបារាំងនោះ។ ចំណាត់ការដែលត្រូវបានគេដឹងថា ត្រូវបានធ្វើឡើងដោយរដ្ឋាភិបាលទីក្រុងប៉ារីស កាលពីសប្តាហ៍កន្លងទៅនោះ គឺជាអ្វីដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែង ចុងក្រោយរបស់សហភាពអឺរ៉ុប ក្នុងការប្រយុទ្ធប្រឆាំងទៅនឹងប្រទេសរុស្សីដោយក្នុងនោះមានការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ជាច្រើនកញ្ចប់ និងដំណាក់កាលរួចមកហើយ។ អ្នកនាំពាក្យរបស់ ក្រសួងការបរទេសលោកស្រី...
បរទេស៖ ទីភ្នាក់ងារសន្តិសុខសហព័ន្ធ របស់ប្រទេសរុស្សីហៅកាត់ថា FSB កាលពីថ្ងៃពុធម្សិលមិញ បានប្រកាសថា បានឈានទៅដល់ការបំផ្លាញផែនការ វាយប្រហារដោយភេវរកម្មរបស់អ៊ុយក្រែន ស្ថិតនៅភាគខាងត្បូង នៃប្រទេសតាមរយៈការ បាញ់សម្លាប់មនុស្ស២នាក់។ ប្រភពដដែលបានបញ្ជាក់ទៀត ជនជាតិរុស្សី ២នាក់ដែលជាក្រុមរស់នៅក្រៅច្បាប់ របស់ប្រទេសរុស្សីត្រូវបានភ្នាក់ងារ FSB បាញ់សម្លាប់ក្នុងគ្រាដែលពួកគេ កំពុងរៀបចំធ្វើដំណើរទៅកាន់ ប្រទេសអ៊ុយក្រែនដើម្បីត្រៀមផែនការ ធ្វើភេវរកម្មប្រឆាំងនឹងប្រទេសុស្សី។ នៅក្នុងសេចក្តីថ្លែងការណ៍របស់ FSB...
បរទេស៖ យោងតាមមន្ត្រីអ្នកនាំពាក្យ របស់វិមានក្រមឡាំង លោក Dmitry Peskov បានអះអាងថា រដ្ឋាភិបាលទីក្រុងមូស្គូ គឺនៅតែបានត្រៀមខ្លួន រួចជាស្រេចទៅហើយ ក្នុងការភ្ជាប់ទំនាក់ទំនង និងចរចាជាមួយនឹងទីក្រុងគៀវ នាពេលខាងមុខ។ ទោះបីជាយ៉ាងណាក្តីលោកមន្ត្រីជាន់ខ្ពស់រូបនេះ បានថ្លែងប្រាប់ទៅកាន់ បណ្តាញសារព័ត៌មានទូរទស្សន៍មួយ កាលពីថ្ងៃអាទិត្យផងដែរថា បំណងរបស់រុស្សី និងការទាមទាររបស់រុស្សី គឺជាប្រធានបទតែមួយគត់ ដែលប្រើប្រាស់សម្រាប់ជារបៀបវិរៈ ក្នុងកិច្ចប្រជុំណាមួយ។...
បរទេស៖ ក្រសួងការបរទេសនៃប្រទេសរុស្សី បានប្រកាសដាក់ទណ្ឌកម្មទៅលើ មេដឹកនាំរដ្ឋាភិបាលប្រទេសកាណាដា ប្រមាណជាជាង ៣០០នាក់ ជាការឆ្លើយតបទៅនឹង ការសម្រេចចិត្តដោយ រដ្ឋាភិបាលកាណាដា ក្នុងការធ្វើសកម្មភាពដែលរុស្សី ហៅថាជាភាពសាហាវនៃ របបក្នុងប្រទេសកាណាដា នាពេលបច្ចុប្បន្នហើយបញ្ជី ទណ្ឌកម្មទាំងនោះ ក៏មានរូបលោកនាយករដ្ឋមន្ត្រីកាណាដា Justin Trudeau ផងដែរ។ ក្រៅពីនោះបញ្ជីអ្នកដែល ទទួលរងទណ្ឌកម្មផ្សេងទៀត ក៏មានដូចជាបណ្តាក្រុមរដ្ឋមន្ត្រី ដូចជារដ្ឋមន្ត្រីក្រសួងការបរទេស...