ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យកំណត់តំបន់គ្រប់គ្រង សត្វផ្សោតទន្លេមេគង្គក្នុងខេត្តស្ទឹងត្រែង និងក្រចេះ។ អនុក្រឹត្យនេះ កំណត់អំពីតំបន់គ្រប់គ្រង សត្វផ្សោតទន្លេមេគង្គ ដើម្បីការពារនិងអភិរក្សសត្វផ្សោត ដែលជារតនសម្បត្តិធម្មជាតិ មានជីវិតដ៏ពិសិដ្ឋ ប្រកបដោយប្រសិទ្ធភាព សំដៅចូលរួមអភិវឌ្ឍន៍វិស័យអេកូទេសចរណ៍ លើកកម្ពស់សេដ្ឋកិច្ច សង្គមនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងថែរក្សាលំនឹងមជ្ឈដ្ឋានធម្មជាតិ សម្រាប់ការរីកលូតលាស់នៃជីវៈចម្រុះ និងទ្រទ្រង់ការរស់របស់សត្វផ្សោត ៕
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រចបញ្ចេញថវិកា ២៣០លានដុល្លារ សម្រាប់សាងសង់ស្ពាន ដោយឆ្លងកាត់ខេត្តកណ្តាល ព្រៃវែង និងចូលទៅកាន់ខេត្តស្វាយរៀង ក្នុងគម្រោងផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត។ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នឹងអាចបើកដំណើរការសាងសង់ ក្នុងឆ្នាំ២០២៣នេះ ដោយចំណាយជាង ១ពាន់លានដុល្លារ។ ក្នុងពិធីប្រគល់សញ្ញាបត្រ ដល់គរុនិស្សិតបច្ចេកទេស និងនិស្សិតនៃវិទ្យាស្ថានជាតិ បណ្ដុះបណ្ដាលបច្ចេកទេស នៅថ្ងៃ២៧ កុម្ភៈ សម្តេចតេជោបានថ្លែងប្រកាសថា...
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានកំពុងពិចារណាផ្តល់ការបណ្តុះបណ្តាលវិជ្ជាជីវៈ ដល់ប្រជាពលរដ្ឋក្រីក្រ ដោយមិនគិតថ្លៃ ហើយក៏ផ្តល់ប្រាក់ឧបត្ថម្ភថែមទៀតផងដែរ។ ក្នុងពិធីប្រគល់សញ្ញាបត្រដល់ និស្សិតសាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) ចំនួន ៦,៧៩១ នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងឱ្យដឹងថា កម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈដល់ពលរដ្ឋក្រីក្រ...
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ បានប្ដេជ្ញា នឹងសហការជាមួយដៃគូអភិវឌ្ឍន៍ ជំរុញគម្រោងសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងបាវិត ឱ្យបានឆាប់រហ័ស។ សូមជម្រាបថា យោងតាមសេចក្តីសម្រេចចុះថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានឯកភាពឱ្យក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC) ដែលសាង សង់ និងវិនិយោគលើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសី...
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានបន្ដលើកលែង ការបង់ពន្ធប្រចាំខែគ្រប់ប្រភេទ ចំពោះវិស័យទេសចរណ៍ ដែលចុះបញ្ជី ជាមួយអគ្គនាយកដ្ឋានពន្ធដារ រយៈពេល ៣ខែបន្ថែមទៀត ចាប់ពីខែតុលា ដល់ខែធ្នូ ឆ្នាំ២០២២ ខាងមុខ ។ យោងតាមសេចក្ដី ប្រកាសព័ត៌មាន របស់ រាជរដ្ឋាភិបាល នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២...
ភ្នំពេញ ៖ លោក ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ បានថ្លែងថា ចាប់ពីខែមិថុនា ឆ្នាំ២០២០ រហូតមកដល់បច្ចុប្បន្ន រាជរដ្ឋាភិបាលបានចំណាយថវិកាជាតិអស់ក្នុងរង្វង់ ៨០០លានដុល្លារ សម្រាប់គ្រួសារក្រីក្រ និងគ្រួសាររងគ្រោះ ដោយសារជំងឺកូវីដ-១៩ ប្រមាណ ៧០០.០០០គ្រួសារ ប្រហែល ២,៨លាននាក់ ។ ក្នុងពិធីប្រកាសផ្សព្វផ្សាយដាក់ឲ្យប្រើប្រាស់នីតិវិធីថ្មី...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២នេះ បានចេញសេចក្ដីប្រកាស ដាក់ឱ្យដំណើរការ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារងាយរងហានិភ័យ ដើម្បីឆ្លើយតបនឹង សម្ពាធអតិផរណា។ ជាមួយគ្នានេះ សម្ដេចក៏បានប្រកាស ឱ្យបន្តអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងកំឡុងពេលប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ផងដែរ។ សូមរំលឹកថា...
ភ្នំពេញ៖ ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ រាជរដ្ឋាភិបាលកម្ពុជាបានខិតខំ សហការជាមួយប្រទេសសមាជិក និងដៃគូក្នុងការជំរុញសមាហរណកម្មតំបន់ និងសកល ដើម្បីគាំទ្រដល់ការស្តារសេដ្ឋកិច្ចឡើងវិញ។ នេះជាការលើកឡើងរបស់លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ច អាស៊ានឆ្នាំ២០២២ ។ នាកាសអញ្ជើញចូលរួម ថ្លែងសុន្ទរកថាបើកកិច្ចសន្ទនា Siem Reap Policy Dialogue ស្តីពី “ការជម្រុញវិស័យហរិញ្ញវត្ថុ...
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានបង្កើនកិច្ចសហប្រតិបត្តិការ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដើម្បីសង្គ្រោះជនរងគ្រោះ ព្រមទាំងរកជនល្មើស មកផ្ដន្ទាទោស តាមផ្លូវច្បាប់ ដោយគ្មានការលើកលែង។ ការសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងតាមរយៈចំណាមួយច្បាប់ លើរបាយការណ៍របស់ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្តីពីស្ថានភាព និងកិច្ចប្រតិបត្តិការប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស និងរត់ពន្ធមនុស្ស។...