បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា កងកម្លាំងយោធារបស់អ៊ុយក្រែនបានរំកិលខ្លួនចូលទៅកាន់កាប់បានឡើងវិញនូវតំបន់សំខាន់ៗមួយចំនួននៅក្នុងទីក្រុង Kherson មួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីរុស្សីបានប្រកាសដកទ័ពចេញពីទីនេះ។ ជាលទ្ធផលតំបន់ Snihurivka ដែលមានចំងាយប្រមាណជា៥០គីឡូម៉ែត្រភាគខាងជើងនៃទីក្រុង Kherson ត្រូវបានអ៊ុយក្រែនដណ្តើមកយកមកកាន់កាប់ឡើងវិញហើយ ក៏បានរុញច្រានកម្លាំងរបស់ខ្លួនទៅកាន់តំបន់ខ្លះផ្សេងទៀតក្នុងទីក្រុងដែលមានចំងាយ៧គីឡូម៉ែត្រផងដែរ។ គួរឲ្យដឹងដែរថាប្រទេសរុស្សីកាលពីថ្ងៃម្សិលមិញ បានប្រកាសនឹងដកកងទ័ពចេញពីទីក្រុង Kherson ជាពិសេសនៅភាគខាតត្បូងប៉ុន្តែខ្លួនត្រូវការពេលវេលា យ៉ាងហោចណាស់ជាច្រើនសប្តាហ៍ ដើម្បីអាចបញ្ចប់ការងារនេះរួចរាល់ទៅបាន។ ទោះបីជាយ៉ាងណាក្តីមកដល់ពេលនេះនៅមិនទាន់មានភស្តុតាង ណាមួយដែលបានឃើញឬបញ្ជាក់អះអាងថាកងកម្លាំងយោធារុស្សីបានចាប់ផ្តើមដកខ្លួនក្នុងទ្រង់ទ្រាយធំចេញពីទីក្រុង Kherson...
បរទេស៖ យោធាអាមេរិក បានសាកល្បងប្រព័ន្ធបាញ់បង្ហោះមីស៊ីលមួយ នៅពីលើរង្វង់អាកទិកកាលពីថ្ងៃពុធ។ មេបញ្ជាការទទួលបន្ទុកការសាកល្បង បានហៅការសាកល្បងនេះថា ជាសកម្មភាពដោយចេតនា ក្នុងគោលបំណងរារាំងរុស្ស៊ី។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា ប្រតិបត្តិការនេះពាក់ព័ន្ធនឹង ការទម្លាក់មីស៊ីលរយៈចម្ងាយឆ្ងាយ ចេញពីយន្តហោះដឹកជញ្ជូន ប្រតិបត្តិការពិសេស C-130 ជាមួយនឹងការលោតឆ័ត្រយោង បន្ថយល្បឿនចុះរហូតដល់ម៉ូទ័ររ៉ុក្កែត របស់វាបានបំផ្ទុះវាឆ្ពោះទៅ...
គៀវ៖ ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែន លោក Mykhailo Podolyak បានឲ្យដឹងថា ក្រុងគៀវ មិនឃើញមានសញ្ញាណាមួយ ដែលថា កងទ័ពរុស្ស៊ី កំពុងដកខ្លួនចេញពីទីក្រុង Kherson ភាគខាងត្បូងប្រទេសអ៊ុយក្រែននោះទេ។ លោក Podolyak បានសរសេរនៅលើបណ្ដាញសង្គម Twitter ឲ្យដឹងថា “យើងមិនឃើញសញ្ញាណាមួយ ដែលថារុស្ស៊ីនឹងចាកចេញពីតំបន់ Kherson ដោយគ្មានការប្រយុទ្ធនោះទេ។...
យូអិន ៖ អ្នកនាំពាក្យ របស់អង្គការសហប្រជាជាតិ បានឲ្យដឹងថា ស្ថាប័នពិភពលោក នៅតែបន្តធ្វើការពិគ្រោះយោបល់ នៅក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីធ្វើឱ្យគំនិតផ្តួចផ្តើម គ្រាប់ធញ្ញជាតិសមុទ្រខ្មៅ ត្រូវបានបន្តឡើងវិញ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារ ព័ត៌មានចិនស៊ិនហួ។ លោកស្រី Stephanie Tremblay អ្នកនាំពាក្យរង របស់អគ្គលេខាធិការអង្គការ សហប្រជាជាតិ លោក Antonio...
បរទេស៖ ប្រទេសរុស្សី បានធ្វើការសម្រេចចិត្តហើយ ក្នុងការដកកងកម្លាំងយោធាច្រាំងទន្លេ Dnieper ដែលស្ថិតនៅក្នុងទីក្រុង Kherson ជាតំបន់ប្រយុទ្ធជួរមុខ ជាមួយនឹងអ៊ុយក្រែនហើយ។ ការប្រកាសដែលត្រូវធ្វើឡើង ដោយក្រសួងការពារជាតិនៃប្រទេសរុស្សី បានបន្ថែមទៀតថារុស្សីចង់បញ្ចៀសនូវការបាត់បង់ ដែលមិនមានអត្ថប្រយោជន៍ នៅក្នុងចំណោមកងកម្លាំងយោធា និងជាពិសេសអាយុជីវិត របស់ពលរដ្ឋស៊ីវិល។ ក្រសួងបានបញ្ជាក់ទៀតថាការសម្រេចចិត្ត ដែលបានធ្វើឡើងគឺជាមិនមានរឿងងាយស្រួលឡើយ ប៉ុន្តែមេបញ្ជាការជាច្រើនយល់ឃើញថា មិនមានសារៈសំខាន់អ្វីដែលត្រូវទុកកម្លាំងយោធា នៅទីនេះទៀតឡើយ។ គួរឲ្យដឹងដែរថាប៉ុន្មានសប្តាហ៍ចុងក្រោយនេះ...
គៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី បានលើកឡើងថា លោកមានឆន្ទៈធ្វើកិច្ចចរចាសន្តិភាព ជាមួយរុស្ស៊ី ខណៈពេលដែលប្រកាន់ខ្ជាប់ នូវការទាមទារស្នូលរបស់ទីក្រុងគៀវ ក្នុងសកម្មភាព ដែលបន្ទន់ការបដិសេធ របស់លោក ក្នុងការចរចាជាមួយទីក្រុងម៉ូស្គូ ដរាបណាប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន នៅកាន់អំណាច ។ មានការផ្លាស់ប្តូរនៅក្នុងវោហាសាស្ត្រ របស់ប្រធានាធិបតីអ៊ុយក្រែន ខណៈដែលលោកបានអំពាវនាវ ដល់សហគមន៍អន្តរជាតិឱ្យ...
សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២ថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ហៅកាត់ KCNA បានរាយការណ៍ថា ប្រទេសកូរ៉េខាងជើង បានឲ្យដឹងនៅថ្ងៃអង្គារនេះថា ការអះអាងដោយសហរដ្ឋអាមេរិកថា ក្រុងព្យុងយ៉ាងកំពុងផ្គត់ផ្គង់គ្រាប់កាំភ្លើងធំដល់ក្រុងម៉ូស្គូសម្រាប់សង្គ្រាមរបស់ខ្លួនក្នុងប្រទេសអ៊ុយក្រែន គឺគ្មានមូលដ្ឋានច្បាស់លាស់ឡើយ ។ គួរបញ្ជាក់ថា ការស្តីបន្ទោសនេះកើតឡើងចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងនៅលើឧបទ្វីបកូរ៉េ បន្ទាប់ពីមានការសាកល្បងអាវុធរបស់កូរ៉េខាងជើង កាលពីសប្តាហ៍មុន...
បរទេស ៖ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan បានចូលរួមនៅក្នុងការទំនាក់ទំនង នៅពីក្រោយឆាកជាមួយ មន្ត្រីជាន់ខ្ពស់រុស្ស៊ី ក្នុងគោលបំណង កាត់បន្ថយឱកាស នៃជម្លោះកាន់តែធំលើអ៊ុយក្រែន, នេះបើយោងតាមការដកស្រង់ ប្រភពពីកាសែត Wall Street Journal កាលពីថ្ងៃអាទិត្យ ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយ...
ម៉ូស្គូ៖ បណ្តាញព័ត៌មានឯកជនរបស់ឥណ្ឌា Zee News បានរាយការណ៍ថា ប្រទេសរុស្ស៊ី ដែលបានបំពេញតម្រូវការប្រេងតិចតួចបំផុតរបស់ ប្រទេសឥណ្ឌារហូតដល់ ខែមីនាឆ្នាំនេះ បានលេចចេញជាប្រទេសផ្គត់ផ្គង់ ប្រេងដ៏ធំបំផុតរបស់ប្រទេស ក្នុងខែតុលា លើសពីអារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ាក់។ ដោយដកស្រង់ទិន្នន័យ ពីក្រុមហ៊ុនតាមដានទំនិញថាមពល Vortex របាយការណ៍បានឲ្យដឹងថា ប្រទេសរុស្ស៊ីក្នុងខែតុលាមានចំនួន ២២ ភាគរយ នៃការនាំចូលប្រេងឆៅសរុប...
អ.ស.ប ៖ ទូរស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២២ថា កាលពីថ្ងៃសុក្រ សហរដ្ឋអាមេរិក បានចោទប្រកាន់រុស្ស៊ី និងចិន ថាបានផ្តល់ “ការការពារ” ដល់ “ប្រទេសកូរ៉េខាងជើង ពីសកម្មភាពបន្ថែមទៀត របស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ (UN) ហើយបានលើកឡើងថា...