ម៉ូស្គូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានចុះផ្សាយនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ថា សេវាសន្តិសុខសហព័ន្ធរុស្ស៊ី ហៅកាត់ (FSB) បានឲ្យដឹងនៅថ្ងៃពុធនេះថា ខ្លួនបានឃុំខ្លួនជនជាតិរុស្ស៊ីចំនួន៥នាក់ និងពលរដ្ឋអ៊ុយក្រែនចំនួន៣ នាក់ និងអាមេនី ជុំវិញការបំផ្ទុះដែលបានបំផ្លាញស្ពានគ្រីមៀ កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ។ ខាងFSB បានឲ្យដឹងថា ការផ្ទុះនេះត្រូវបានរៀបចំឡើង...
បរទេស៖ សេវាសន្តិសុខក្នុងស្រុករបស់រុស្ស៊ី FSB បានប្រកាសពីការចាប់ខ្លួន ជុំវិញការវាយប្រហារលើស្ពាន Crimean ។ FSB ក៏បានលាតត្រដាងព័ត៌មានលម្អិត អំពីផែនការភេរវជនអ៊ុយក្រែន ដែលត្រូវបានគេចោទប្រកាន់ រួមទាំងមេខ្លោង ផងដែរ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា ទីភ្នាក់ងារនេះបានចោទប្រកាន់ នាយកស៊ើបការណ៍សំខាន់របស់អ៊ុយក្រែន (GUR)...
បរទេស៖ ក្រសួងការពារជាតិរុស្ស៊ី បានរាយការណ៍ក្នុងអំឡុងពេល ធ្វើសន្និសីទសារព័ត៌មានប្រចាំថ្ងៃថា ការវាយប្រហារដោយមីស៊ីលថ្មី សំដៅលើទីបញ្ជាការ និងគ្រប់គ្រងយោធាអ៊ុយក្រែន និងហេដ្ឋារចនាសម្ព័ន្ធថាមពល របស់ប្រទេសនេះត្រូវបានធ្វើឡើង កាលពីថ្ងៃអង្គារ ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា យោធាបានអះអាងថា ការវាយប្រហារបានចំគោលដៅទាំងអស់ ដែលបានគ្រោងទុក ហើយ «បានសម្រេចគោលដៅរបស់ពួកគេ»។...
យូអិន៖ ប្រទេសឥណ្ឌា បានបោះឆ្នោតប្រឆាំងនឹងសំណើរបស់រុស្ស៊ី ដែលជាសម្ព័ន្ធមិត្តយូរអង្វែង សម្រាប់ការបោះឆ្នោតសម្ងាត់ នៅឯមហាសន្និបាតអង្គការសហប្រជាជាតិ ស្តីពីដំណោះស្រាយមួយ ដើម្បីបដិសេធការដាក់បញ្ចូល តំបន់ចំនួន៤ របស់ប្រទេសអ៊ុយក្រែន។ ទីក្រុងមូស្គូ បានដាក់សំណើសុំការបោះឆ្នោតលើច្បាប់ ដែលបាននាំយកទៅមហាសន្និបាត ដែលមានសមាជិកចំនួន ១៩៣នាក់កាលពីថ្ងៃចន្ទដោយអាល់បានី បានបរិហារ “ការបោះឆ្នោតប្រជាមតិខុសច្បាប់របស់រុស្ស៊ី និងបានប៉ុនប៉ង បញ្ចូលខុសច្បាប់តំបន់របស់អ៊ុយក្រែន រួមមានតំបន់ Donetsk, Kherson,...
តូក្យូ៖ ក្រុមហ៊ុនផលិតរថយន្ដ Nissan Motor Co. បានឲ្យដឹងថា ខ្លួនកំពុងដកខ្លួនចេញពីទីផ្សាររុស្ស៊ី ដោយចូលរួមក្នុងបញ្ជីក្រុមហ៊ុន ដែលកំពុងកើនឡើង ដែលចាកចេញពីប្រទេស បន្ទាប់ពីការលុកលុយរបស់ខ្លួនលើអ៊ុយក្រែន។ ក្រុមហ៊ុនបានឲ្យដឹងថា ខ្លួនកំពុងលក់អាជីវកម្មរបស់ខ្លួន ទៅឱ្យវិទ្យាស្ថានស្រាវជ្រាវ ដែលគ្រប់គ្រងដោយរដ្ឋ ហើយនឹងប្រកាសពីការខាតបង់មួយដង ប្រហែល ១០០ពាន់លានយ៉េន (៦៨៦លានដុល្លារ)។ ក្រុមហ៊ុនផលិតរថយន្តមួយនេះ បានឲ្យដឹងថា ខ្លួននឹងរក្សាការព្យាករណ៍...
បរទេស៖ ការវាយប្រហារដោយគ្រាប់មីស៊ីលជាច្រើនបានវាយប្រហារទៅលើទីក្រុងនានារបស់អ៊ុយក្រែននៅទូទាំងប្រទេស កាលពីព្រឹកថ្ងៃចន្ទ នេះបើយោងតាមមន្ត្រីក្នុងតំបន់ និងប្រព័ន្ធផ្សព្វផ្សាយដែលបានសន្មតថាការវាយប្រហារនេះគឺមកពីប្រទេសរុស្ស៊ី។ ការវាយប្រហារនេះកើតឡើង២ថ្ងៃបន្ទាប់ពីគ្រាប់បែកបានបំផ្លាញស្ពាននៅតំបន់គ្រីមៀ ដែលជាស្ពានយុទ្ធសាស្ត្រ ដែលការបំផ្ទុះនេះ ត្រូវបានទីក្រុងម៉ូស្គូហៅថាជាការវាយប្រហារភេរវកម្មរបស់អ៊ុយក្រែន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ាឌីមៀ ហ្សេលេនស្គី បានបញ្ជាក់ពីការវាយប្រហារលើរដ្ឋធានីគៀវ និងទីក្រុង Dnepr...
បរទេស៖ យោងតាមការចេញផ្សាយ របស់កាសែតបរទេសមួយ កាលពីថ្ងៃអង្គារម្សិលមិញនេះ បានឲ្យដឹងថា អគ្គលេខាអង្គការណាតូលោក Jens Stoltenberg បានអះអាងថាណាតូនឹងធ្វើការជម្រុញ នូវផែនការរៀបចំសមយុទ្ធយោធា ត្រៀមប្រើប្រាស់គ្រាប់នុយក្លេអ៊ែរ ដែលស្ថិតនៅក្នុងផែនការ អស់រយៈពេលជាយូរមកហើយនោះ ឲ្យបាននៅសប្តាហ៍ក្រោយ។ លោក Jens បានបន្តថាសមយុទ្ធដែល នឹងត្រូវតែធ្វើទោះបីជាកន្លងមក តែងតែទទួលបានរងនូវ ការគម្រាមកំហែងជាច្រើន ពីសំណាក់រុស្សីជាពិសេស ប្រធានាធិបតីលោក...
ម៉ូស្គូ ៖ អ្នកវិភាគឈានមុខគេ បានប្រាប់កាសែត The National បានឲ្យដឹងថា ឧត្តមសេនីយទីមួយ របស់រុស្ស៊ី ក្នុងបញ្ជាការរួមនៃសង្គ្រាមអ៊ុយក្រែន អាចត្រូវបានល្បួង ឱ្យសម្របសម្រួលការវាយលុកថ្មីមួយ នៅលើរណសិរ្សភាគខាងជើង ។ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ត្រូវបានគេយល់ថា បានផ្តល់ឱ្យលោកឧត្តមសេនីយ៍ Sergei Surovikin នូវការគ្រប់គ្រងសរុប...
ស្ដុកហូម៖ នាយករដ្ឋមន្ត្រីប្រទេស ស៊ុយអែតលោកស្រី Magdalena Andersson បានឲ្យដឹងថា ប្រទេសស៊ុយអែត នឹងមិនចែករំលែកការរកឃើញ នៃការស៊ើបអង្កេតកន្លែងឧក្រិដ្ឋកម្ម ជាមួយរុស្ស៊ីបន្ទាប់ពីការបំផ្ទុះ ដែលបានបំផ្លាញបំពង់ឧស្ម័ន Nord Stream កាលពីពីរសប្តាហ៍មុននោះទេ។ ទូរទស្សន៍ស៊ុយអែត (SVT) បានដកស្រង់សម្តីលោកស្រី Andersson ដែលឆ្លើយតបទៅនឹង សំណើរបស់រុស្ស៊ីថា “នៅក្នុងប្រទេសស៊ុយអែត យើងមានការសម្ងាត់មុនការសាកល្បង។...
បរទេស៖ យោងតាមការចេញផ្សាយរបស់កាសែត rt.com បានឲ្យដឹងថា ប្រធានាធិបតីអាមេរិកលោក Joe Biden បានធ្វើការពិភាក្សា ជាមួយនឹងប្រធានាធិបតីអ៊ុយក្រែនលោក Vladimir Zelensky នៅក្រោយបន្តិចដែលរុស្ស៊ី បានបើកការវាយប្រហារដោយមីស៊ីល ជាច្រើនគ្រាប់មកលើប្រទេសអ៊ុយក្រែន។ ប្រធានាធិបតីអាមេរិករូបនេះ បានធ្វើការថ្កោលទោសយ៉ាងខ្លាំង ចំពោះការវាយប្រហាររបស់រុស្សី លើកនេះដោយក្នុងនោះ បានថែមទាំងសន្យាថា អាមេរិកនឹងធ្វើការបញ្ជូនប្រព័ន្ធការពារ ដែនអាកាសបន្ថែមទៀត មកឲ្យប្រទេសអ៊ុយក្រែន។...