បរទេស៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា ដើម្បីបន្តកិច្ចចរចាសន្តិភាព ជាមួយទីក្រុងគៀវ ទីក្រុងមូស្គូនឹងរង់ចាំការផ្លាស់ប្តូរជំហរ របស់ប្រធានាធិបតីអ៊ុយក្រែន បច្ចុប្បន្ន ឬសម្រាប់មេដឹកនាំថ្មី របស់ប្រទេសនេះ។ ការអះអាងនេះកើតឡើង បន្ទាប់ពីប្រធានាធិបតី Zelensky បានចុះហត្ថលេខា លើក្រឹត្យមួយ ដែលបដិសេធការចរចា ជាមួយប្រធានាធិបតីរុស្ស៊ី Vladimir Putin។...
បរទេស៖ រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី លោក Sergey Shoigu បានប្រកាសក្នុងអំឡុងការហៅ សន្និសិទមួយ កាលពីថ្ងៃអង្គារថា ផែនការកេណ្ឌទ័ពផ្នែកខ្លះរបស់រុស្ស៊ី គឺរួចរាល់ជាងពីរភាគបីហើយ។ វាកើតឡើងជិតពីរសប្តាហ៍ បន្ទាប់ពីប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានអំពាវនាវឱ្យពង្រឹងយោធា ចំពេលមានជម្លោះ ដែលកំពុងបន្ត នៅក្នុងប្រទេសអ៊ុយក្រែន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែកញ្ញា...
បរទេស៖ បន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky និងការបង្អាប់ទៅលើកងទ័ពអ៊ុយក្រែន តាមប្រព័ន្ធអ៊ិនធរណេតមក សំណើរបស់មហាសេដ្ឋី គឺលោក Elon Musk សម្រាប់ការបញ្ចប់ជម្លោះជាមួយរុស្ស៊ី បាននាំឱ្យអតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev បានហៅបែបកំប្លែងចំពោះស្ថាបនិក Tesla ថាជា “ភ្នាក់ងារស្រមោល” របស់វិមានក្រឹមឡាំង។ យោងតាមសារព័ត៌មាន...
តូក្យូ៖ ប្រភពការទូតបានឲ្យដឹងថា ប្រទេសជប៉ុនគ្រោងនឹង បើកស្ថានទូតរបស់ខ្លួនឡើងវិញ នៅក្នុងទីក្រុងគៀវ នៅដំណាច់ខែតុលា ច្រើនជាង ៧ខែបន្ទាប់ពីការបិទបណ្តោះអាសន្ន បន្ទាប់ពីការលុកលុយរបស់រុស្ស៊ី លើអ៊ុយក្រែនកាលពីក្នុងខែកុម្ភៈ។ យោងតាមប្រភពបានឱ្យដឹងថា ខណៈដែលក្រុមប្រទេស ឧស្សាហកម្មចំនួន ៧ផ្សេងទៀត បានបន្តប្រតិបត្តិការ ការទូតឡើងវិញក្នុង ប្រទេសអ៊ុយក្រែនរួចហើយ ប្រទេសជប៉ុន គ្រោងនឹងបញ្ចប់ការសម្រេចចិត្តនេះ ដោយគិតពីស្ថានភាពសន្តិសុខ ដែលប្រសើរឡើងនៅក្នុងរដ្ឋធានីអ៊ុយក្រែន។ ប្រភពបានឲ្យដឹងថា...
បរទេស៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានប្រាប់រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmitry Kuleba ថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន នឹងជួយអ៊ុយក្រែន “គ្រប់គ្រងទឹកដីរបស់ខ្លួនឡើងវិញ” ដោយកម្លាំងប្រសិនបើចាំបាច់។ ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky បាននិយាយម្តងហើយម្តងទៀតថា គោលដៅរបស់លោក គឺរឹបអូសទឹកដីទាំងអស់ ដែលរុស្ស៊ីទាមទារ...
បរទេស៖ ឧត្តមសេនីយកងទ័ពអាមេរិក ដែលចូលនិវត្តន៍គឺលោក David Petraeus ដែលបម្រើការជានាយក CIA មួយរយៈពេលខ្លី បន្ទាប់ពីយុទ្ធសាស្រ្តប្រឆាំង ការបះបោររបស់លោកបានបរាជ័យ ក្នុងប្រទេសអាហ្វហ្គានីស្ថាន បានព្យាករណ៍ថា ទីក្រុងវ៉ាស៊ីនតោននឹងដឹកនាំ ការឆ្លើយតបដ៏ខ្លាំងក្លាចំពោះការវាយប្រហារ នុយក្លេអ៊ែររបស់រុស្ស៊ីណាមួយនៅអ៊ុយក្រែន ដោយវានឹងបំផ្លាញកងកម្លាំង និងមូលដ្ឋានយោធាទាំងអស់ របស់ទីក្រុងម៉ូស្គូនៅក្នុង តំបន់។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣...
គៀវ៖ អ៊ុយក្រែន បានវាយដណ្តើមយកទីក្រុង Lyman មកវិញនៅក្នុងការវាយលុកដ៏ខ្លាំងក្លា ដោយព្រមានថា ទីក្រុងម៉ូស្គូ កំពុងប្រឈមមុខនឹង “ស្ថានភាពធ្ងន់ធ្ងរ” នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានអ៊ុយក្រែន Newsweek។ លោក Boris Rozhin ដែលជាអ្នកសរសេរប្លុកសង្គ្រាមរុស្ស៊ី ដែលមានមូលដ្ឋាននៅតំបន់ បានបង្ហោះព័ត៌មានថ្មីៗ ស្តីពីកិច្ចខិតខំប្រឹងប្រែង របស់រុស្ស៊ីទៅកាន់គណនី Telegram របស់លោកកាលពីថ្ងៃអាទិត្យ។...
ឡុងដ៌៖ រដ្ឋមន្ត្រីការពារជាតិអង់គ្លេសលោក Ben Wallace បានស្វែងរកការធានាដល់ប្លុកអឺរ៉ុប កាលពីថ្ងៃអាទិត្យ ដោយលើកឡើងថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ទំនងជាមិនទំនងក្នុងការប្រើប្រាស់ អាវុធនុយក្លេអ៊ែរនៅក្នុងជម្លោះ អ៊ុយក្រែននោះ។ ប៉ុន្តែលោក Wallace បានលើកឡើងថា លោកពូទីន មិនបានប្រព្រឹត្តតាមរបៀប “សមហេតុផល” នោះទេ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន The National។ មានការភ័យខ្លាចថាលោក ពូទីន អាចប្រើអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រ...
បរទេស៖ កងកម្លាំងរុស្ស៊ី ជិតដល់ការបរាជ័យយោធា ដ៏ធំកាលពីថ្ងៃសុក្រ ខណៈដែលកងកម្លាំងប្រដាប់អាវុធ របស់ទីក្រុង គៀវ បានមកជិតនឹងទីក្រុង Lyman ដែលកាន់កាប់របស់អ៊ុយក្រែន ហើយបានបង្ហាញខ្លួន មិនឆ្ងាយពីទាហានរុស្ស៊ីរាប់ពាន់នាក់ ដែលជាប់នៅក្នុងការឡោមព័ទ្ធមួយ។ យោងតាមសារព័ត៌មាន The Moscow Times ចេញផ្សាយកាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា អ្នកវិភាគយោធា...
ប៉េកាំង៖ អ៊ុយក្រែន និងរុស្ស៊ី បានស្តីបន្ទោសគ្នាទៅវិញទៅមក ចំពោះការវាយប្រហារលើក្បួនរថយន្តស៊ីវិល នៅក្នុងតំបន់ Zaporizhzhia ភាគខាងត្បូងអ៊ុយក្រែន ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៣នាក់។ ខាងក្រោមនេះគឺជាការវិវឌ្ឍចុងក្រោយបង្អស់ ក្នុងវិបត្តិអ៊ុយក្រែន៖ ប្រធានរដ្ឋបាលតំបន់ Zaporizhzhia លោក Olexandr Starukh បានលើកឡើងថា មនុស្សយ៉ាងហោចណាស់ ២៣ នាក់បានស្លាប់ និង...