ម៉ូស្គូ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ថា នាវាចម្បាំងរុស្ស៊ី កំពុងធ្វើសមយុទ្ធនៅសមុទ្របាល់ទិក ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងកាលពីថ្ងៃសុក្រ ខណៈដែលអង្គការសន្ធិសញ្ញាអាត្លង់ ទិកខាងជើង ហៅកាត់ថា (NATO) កំពុងធ្វើសមយុទ្ធនៅក្នុងតំបន់ដូចគ្នាដែរ ។ ក្រសួងបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា នាវាចម្បាំងនៅលើផ្ទៃទឹកប្រហែល៦០គ្រឿង ទូក និងនាវាផ្គត់ផ្គង់ យន្តហោះប្រហែល៤៥គ្រឿង...
ម៉ូស្គូ៖ នាយករដ្ឋមន្ត្រីរុស្ស៊ី លោក Mikhail Mishustin បានចុះហត្ថលេខា លើបទបញ្ជាមួយកាលពីថ្ងៃសុក្រ ដែលអនុញ្ញាត ឱ្យប្រទេសនេះ ដកខ្លួនចេញពីអង្គការ ទេសចរណ៍ពិភពលោក (UNWTO)។ សំណើនេះត្រូវបានធ្វើឡើង ដោយក្រសួងការបរទេសរុស្ស៊ី ដែលបានឈានដល់កិច្ចព្រមព្រៀង ជាមួយស្ថាប័ន រដ្ឋាភិបាល ពាក់ព័ន្ធនេះ បើយោងតាមបញ្ជា ដែលបានចេញផ្សាយ។ សមាជិក UNWTO...
បរទេស៖ មន្ត្រីជាន់ខ្ពស់អាមេរិក នៃកិច្ចការងារសន្តិសុខថាមពលជាតិ លោក Amos Hochstein បានថ្លែងប្រាប់ទៅកាន់បណ្តាក្រុមសមាជិកសភាអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ ម្សិលមិញនេះថា បច្ចុប្បន្នរុស្សី ពិតជាកំពុងទទួលបានប្រាក់ចំណេញ យ៉ាងច្រើនកប់ពីការលក់ធនធានឥទ្ធនៈហ្វូស៊ីលរបស់ខ្លួន ជាជាងមុនពេលដែលរដ្ឋាភិបាល ក្រុងមូស្គូទទួលរងទណ្ឌកម្មសេដ្ឋកិច្ចទៅទៀត។ ការកើនឡើងនៃតម្រូវការថាមពល ព្រមទាំងទណ្ឌកម្មប្រឆាំង ទៅនឹងប្រទេសរុស្សី ដោយលោកខាងលិច បានកំពុងធ្វើឲ្យតម្លៃនៃវិស័យថាមពលកើនឡើងយ៉ាងខ្លាំង ស្ទើរគ្រប់ទីកន្លែងប៉ុន្តែជាក់ស្តែង បែរជាកំពុងជួយធ្វើឲ្យរដ្ឋាភិបាលទីក្រុងមូស្គូ រកបានចំណូលយ៉ាងច្រើនពីការនាំចេញហ្គាស...
បរទេស៖ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំ នៅសហរដ្ឋអាមេរិក លោក Anatoly Antonov បាននិយាយកាលពីថ្ងៃពុធថា សហរដ្ឋអាមេរិកកំពុងបំពាន លើកាតព្វកិច្ចអន្តរជាតិ និងគោលនយោបាយផ្ទាល់ខ្លួនរបស់ខ្លួន ជាមួយនឹងកញ្ចប់ជំនួយយោធា ចុងក្រោយបំផុតរបស់ខ្លួនចំពោះអ៊ុយក្រែន។ លោកបានចង្អុលបង្ហាញថា ក្នុងចំណោមរបស់ផ្សេងទៀត គឺរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានបរាជ័យក្នុងការទទួលបាន ការអនុញ្ញាតពីរុស្ស៊ី មុនពេលបង្វែរឧទ្ធម្ភាគចក្រ Mi-17 ចំនួនបួនគ្រឿងពីគោលដៅដើម នៅប្រទេសអាហ្វហ្គានីស្ថាន ទៅកាន់អ៊ុយក្រែន។...
បរទេស៖ សហរដ្ឋអាមេរិក កំពុងធ្វើអ្វីគ្រប់យ៉ាងដែល អាចធ្វើទៅបានដើម្បីពង្រីកការរងទុក្ខ របស់ប្រជាជនអ៊ុយក្រែន ដោយបង្កើតលក្ខខណ្ឌដែលលេចឡើង ដើម្បីផ្តល់អាណត្តិដល់ការពង្រីក កិច្ចខិតខំប្រឹងប្រែងយោធារបស់រុស្ស៊ី និងការបំផ្លិចបំផ្លាញជាបន្តបន្ទាប់ នៃប្រទេសអ៊ុយក្រែន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី7 ខែមិថុនា ឆ្នឆាំ2022 បានឱ្យដឹងថា ប្រធានាធិបតីអាមេរិក លោក Joe Biden បានយល់ព្រមផ្ទេរប្រព័ន្ធរ៉ុក្កែត M142...
ប៉េកាំង៖ ប្រទេសចិន និងរុស្ស៊ី បានសន្យាពង្រឹងកិច្ចសហប្រតិបត្តិការ នៅតាមដងទន្លេ Yangtze និង Volga នៅក្នុងកិច្ចប្រជុំនិម្មិត របស់ប្រធានក្រុមប្រឹក្សា សហប្រតិបត្តិការរវាងតំបន់ខាងលើ និងភាគកណ្តាលនៃទន្លេ Yangtze និងស្រុក Volga Federal District ដែលបានធ្វើឡើងកាលពីថ្ងៃអង្គារ។ ទីប្រឹក្សារដ្ឋចិន Wang Yong និង...
ដាម៉ាស់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ថា យោងតាមសេចក្តីថ្លែងការណ៍ យោធាមួយបានដាក់ថា កាលពីថ្ងៃអង្គារ យន្តហោះចម្បាំងស៊ីរី និងរុស្ស៊ី បានធ្វើសមយុទ្ធយោធារួមគ្នា ស្របពេលមានការកើនឡើង នៃការវាយប្រហាររបស់អ៊ីស្រាអ៊ែល ។ សេចក្តីថ្លែងការណ៍បានដាក់ថា សមយុទ្ធ និងការល្បាតបានធ្វើឡើង នៅជិតតំបន់ Golan Heights ដែលកាន់កាប់ដោយអ៊ីស្រាអ៊ែល នៅភាគខាងត្បូងនៃប្រទេសស៊ីរី...
បរទេស៖ រតនាគារជាតិនៃសហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារម្សិលមិញនេះ បានប្រកាសថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ិនតោនកំពុងស្វែងរក វិធីសាស្ត្រថ្មីមួយក្នុងការដាក់សំពាធ និងរារាំងផលិតកម្ម នាំប្រេងចេញរបស់រុស្សី មិនឲ្យដំណើរការងាយស្រួលឡើយ ខណៈពេលជាមួយគ្នានេះក៏កំពុង ព្យាយាមរកវិធីកាត់បន្ថយតម្លៃប្រេង ដែលកំពុងកើនឡើងខ្លាំងនោះផងដែរ។ ប្រធានរតនាគារជាតិអាមេរិកលោកស្រី Janet Yellen បានថ្លែងថា៖ មន្ត្រីរដ្ឋាភិបាលអាមេរិក កំពុងតែខិតខំដើម្បីរាំងខ្ទប់ ការនាំចេញប្រេងរបស់រុស្សី ចូលទៅក្នុងទីផ្សារសកលលោក ធ្វើយ៉ាងណាកំណត់មិនឲ្យប្រាក់ចំណេញ របស់រុស្សីមានការកើនឡើងសង្វាក់ផលិតកម្ម...
គៀវ៖ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេឡិនស្គីបានឲ្យដឹងថា ទាហានរុស្ស៊ី កំពុងសម្លឹងមើល “កាន់កាប់”តំបន់ Zaporizhzhia នៅភាគអាគ្នេយ៍ ដែលលោកបានលើកឡើងថា នឹងអនុញ្ញាតឱ្យក្រុងម៉ូស្គូ ងាយស្រួលកំណត់គោលដៅ បានប្រសើរជាងនេះ លើចំណុចកណ្តាលរបស់អ៊ុយក្រែន។ លោកក៏បានប្រាប់សារព័ត៌មានថា ការចរចាសន្តិភាពជាមួយរុស្ស៊ី សម្រាប់បច្ចុប្បន្ននេះ ឈរនៅកម្រិតសូន្យ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន The National។...
បរទេស៖ កាសែត The Bloomberg ចេញផ្សាយកាលពីចុងសប្តាហ៍កន្លងមកនេះបានឲ្យដឹងថា ប្រទេសឥណ្ឌាកំពុងដំណើរការចរចាជាមួយនឹង ក្រុមហ៊ុនប្រេងរបស់រុស្សី Rosneft ដើម្បីអាចពិនិត្យមើលលទ្ធភាព ក្នុងការបង្កើនការផ្គត់ផ្គង់ប្រេងបន្ថែមទៀត។ យោងតាមប្រភពដដែលនេះ បានឲ្យដឹងដែរថា ក្រុមហ៊ុនរដ្ឋមួយចំនួនរបស់ ឥណ្ឌាព្រមជាមួយនឹង Rosneft កំពុងតែធ្វើការនៅក្នុង ដំណាក់កាលចុងក្រោយមួយ ដើម្បីសម្រេចថាឲ្យបាននូវកុងត្រាថ្មីនៃការផ្គត់ផ្គង់ប្រេង ដែលមានរយៈពេលយ៉ាងហោចណាស់ ៦ខែពីប្រទេសរុស្សី ទៅឲ្យឥណ្ឌា។ ក្រុមហ៊ុនរបស់ឥណ្ឌាដែលរួមមានទាំង...