បរទេស ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃព្រហស្បតិ៍ បានសាទរចំពោះ “ការរំដោះ” នៃទីក្រុងកំពង់ផែ Mariupol ដែលបានឡោមព័ទ្ធ អស់រយៈពេលជិត២ខែ នៅក្នុងប្រទេសអ៊ុយក្រែន និងបានលុបចោលការ វាយលុក ដែលបានគ្រោងទុក លើការកាន់កាប់ចុងក្រោយ របស់កងកម្លាំងអ៊ុយក្រែនផងដែរ ។ យោងតាមសារព័ត៌មាន The...
Update: អ៊ុយក្រែន បានអំពាវនាវ កាលពីថ្ងៃពុធ សម្រាប់ការចរចា ជាបន្ទាន់ ជាមួយរុស្ស៊ី នៅក្នុងទីក្រុង Mariupol ដែលហាក់ដូចជាជិតនឹងធ្លាក់ចុះ បន្ទាប់ពីការឡោមព័ទ្ធ ជាច្រើនសប្តាហ៍ ខណៈដែលលោក វ្ល៉ាឌីមៀ ពូទីន បានពង្រីកសាច់ដុំយោធារបស់គាត់ ជាមួយនឹងការបាញ់សាកល្បងមីស៊ីល ICBM ថ្មីដែលមានសមត្ថភាពនុយក្លេអ៊ែរ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន បារាំង AFP...
គៀវ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ថា ឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែន Iryna Vereshchuk បានលើកឡើង នៅថ្ងៃពុធនេះថា អ៊ុយក្រែន និងរុស្ស៊ី បានឈានដល់ កិច្ចព្រមព្រៀងបឋមមួយ ស្តីពីការបង្កើតច្រករបៀងមនុស្សធម៌ ដើម្បីជម្លៀសស្ត្រី កុមារ និងមនុស្សចាស់ចេញពីទីក្រុង Mariupol ដែលកំពុងប្រយុទ្ធគ្នាយ៉ាងខ្លាំង ។ លោក...
Update: ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Charles Michel តំណាងឱ្យរដ្ឋសមាជិកសហភាពអឺរ៉ុប បានមកដល់ទីក្រុងគៀវហើយ ខណៈដែលរុស្ស៊ី បន្តការវាយលុកថ្មីរបស់ខ្លួន នៅភាគខាងកើតអ៊ុយក្រែន។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារ ព័ត៌មានបារាំង AFP នៅមុននេះបន្តិច។ លោក Michel បានសរសេរនៅលើគណនី Twitter របស់គាត់ថា “នៅក្នុងទីក្រុងគៀវ ថ្ងៃនេះ នៅក្នុងបេះដូងនៃទ្វីបអឺរ៉ុប...
Update: រដ្ឋមន្ត្រីអ៊ីតាលី កំពុងធ្វើដំណើរទៅកាន់ ទ្វីបអាហ្រ្វិកកណ្តាល ក្នុងដំណើរស្វែងរកបន្ទាន់មួយ សម្រាប់កិច្ចព្រមព្រៀង ថាមពលថ្មី ខណៈដែលអ៊ីតាលី កំពុងព្យាយាមបំបែកចេញ ពីការប្រើប្រាស់ឧស្ម័នរុស្ស៊ី ជុំវិញសង្គ្រាមអ៊ុយក្រែន។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន បារាំងAFP នៅមុននេះបន្តិច។ ប្រែសម្រួលដោយ៖ សយ សុភា
បរទេស ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានច្រានចោលការ អះអាងដែលថា ទីក្រុងមូស្គូអាចងាក ទៅរកការប្រើប្រាស់អាវុធនុយក្លេអ៊ែរ យុទ្ធសាស្ត្រក្នុងប្រទេសអ៊ុយក្រែន ។ លោក Lavrov ត្រូវបានចោទសួរលើបញ្ហានេះ ក្នុងអំឡុងពេលបទសម្ភាសន៍ ដ៏ទូលំទូលាយជាមួយ India Today នៅទីក្រុងមូស្គូកាលពីថ្ងៃអង្គារ ។ យោងតាមសារព័ត៌មាន...
បរទេស ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បានប្រាប់ប្រព័ន្ធ ផ្សព្វផ្សាយឥណ្ឌាថា ប្រតិបត្តិការយោធា របស់រុស្ស៊ីនៅអ៊ុយក្រែន កំពុងឈានចូល ដំណាក់កាលថ្មីមួយ។ នៅក្នុងបទសម្ភាសន៍មួយដែលបានចាក់ផ្សាយ កាលពីថ្ងៃអង្គារ ប្រធានការទូត របស់រុស្ស៊ីរូបនេះបាននិយាយថា គោលដៅ នៃការវាយលុកទៅលើអ៊ុយក្រែន ត្រូវបានប្រកាសដោយទីក្រុងម៉ូស្គូ តាំងពីដំបូង ហើយមួយក្នុងចំណោមនោះ គឺការរំដោះទឹកដីទាំងមូល ដែលទាមទារដោយសាធារណរដ្ឋ...
ម៉ូស្គូ៖ ប្រធានាធិបតីអាល់ហ្សេរីលោក Abdelmadjid Tebboune និងសមភាគីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន បានសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃចន្ទ ដោយផ្លាស់ប្តូរទស្សនៈ ស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី ក៏ដូចជាបញ្ហាក្នុងតំបន់ជាបន្តបន្ទាប់ផងដែរ។ យោងតាមសេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីអាល់ហ្សេរី លោក Tebboune និងលោក ពូទីន បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទ្វេភាគីនាពេលខាងមុខ ហើយបានសន្យាថា នឹងផ្លាស់ប្តូរដំណើរទស្សនកិច្ចកម្រិតខ្ពស់បន្ថែមទៀត។ ប្រធានាធិបតីទាំងពីរ ក៏បានជជែកគ្នាផងដែរ អំពីជម្លោះ...
បរទេស៖ ប្រទេសរុស្ស៊ីកាលពីថ្ងៃអង្គារ បានផ្តល់ឱកាសមួយទៀត សម្រាប់កងកម្លាំងអ៊ុយក្រែន ដែលនៅសេសសល់ដែល ជាប់គាំងនៅរោងចក្រដែក Azovstal ក្នុងទីក្រុងកំពង់ផែសមុទ្រខ្មៅ Mariupol ដើម្បីឱ្យចុះចាញ់។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅយប់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រសួងការពារជាតិរុស្ស៊ី គឺបានណែនាំថា អ្នកទាំងអស់ដែលមានវត្តមាននៅ Azovstal គួរតែចាកចេញពីកន្លែងចន្លោះពីម៉ោង 14:00...
LVIV៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ថា កងកម្លាំងរុស្ស៊ីបានបើកការ វាយលុកដែលរំពឹងទុករបស់ពួកគេ នៅភាគខាងកើតអ៊ុយក្រែន ដោយព្យាយាមរុញច្រានតាម ខ្សែការពារតាមបណ្តោយជួរមុខ ទាំងមូលនៅព្រឹកថ្ងៃអង្គារនេះ នៅក្នុងអ្វីដែលមន្ត្រីអ៊ុយក្រែន បានពិពណ៌នាថា ជាដំណាក់កាលទី២នៃសង្រ្គាម។ លោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន បានថ្លែងថា...