ព័ត៌មានអន្តរជាតិ

Update៖ អ៊ុយក្រែន និងរុស្ស៊ី អនុវត្តន៍ការដោះដូរអ្នកទោស ដ៏ធំបំផុតចាប់តាំងពីជម្លោះកើតឡើង

គៀវ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ថា ប្រទេសអ៊ុយក្រែន និងរុស្ស៊ី បានអនុវត្តការដោះដូរអ្នកទោសដ៏ធំបំផុតរបស់ពួកគេ ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ។ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់នៃក្រសួងការពារជាតិអ៊ុយក្រែន បានឲ្យដឹងដូច្នេះ ។

ទីភ្នាក់ងារខាងលើបានឲ្យដឹងថា ជនជាតិអ៊ុយក្រែន១៤៤នាក់ដែលមានអាយុ១៩ និង៦៥ឆ្នាំបានត្រឡប់ទៅផ្ទះវិញ ជាលទ្ធផលនៃការផ្លាស់ប្តូរ ។

យោងតាមសេចក្តីថ្លែងការណ៍ ក្រោមការដោះដូរ រុស្ស៊ីបានដោះលែងទាហាន៥៩នាក់នៃឆ្មាំជាតិអ៊ុយក្រែន រួម ទាំង ៤៣នាក់ មកពីកងវរសេនាធំ Azov ដែលបានប្រយុទ្ធសម្រាប់រោងចក្រដែក Azovstal របស់ក្រុង Mariupol ។

ផ្ទាំងពាណិជ្ជកម្ម

ទីភ្នាក់ងារដដែលបានឲ្យដឹងថា ភាគច្រើននៃជនជាតិអ៊ុយក្រែនដែលត្រូវបានដោះលែងមានរបួសធ្ងន់ធ្ងរ ។

គួររំលឹកថា អ៊ុយក្រែន និងរុស្ស៊ី បានធ្វើការផ្លាស់ប្តូរអ្នកទោសជាលើកដំបូងនៅថ្ងៃទី២៤ ខែមីនា ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top