ព័ត៌មានអន្តរជាតិ

រុស្ស៊ី ធ្វើច្បាប់លើការនាំចូល ប៉ារ៉ាឡែល ដើម្បីរក្សាតម្លៃ និងការពារសេដ្ឋកិច្ច ចំពេលមានទណ្ឌកម្ម ពីលោកខាងលិច

ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខាលើច្បាប់ មួយកាលពីថ្ងៃអង្គារ ធ្វើឱ្យស្របច្បាប់ “ការនាំចូលប៉ារ៉ាឡែល” នៅក្នុងប្រទេស ក្នុងគោលបំណង ដើម្បីរក្សាស្ថិរភាពតម្លៃ ចំពេលមានទណ្ឌកម្មសេដ្ឋកិច្ច ពីលោកខាងលិច។

ច្បាប់ការពារក្រុមហ៊ុនរុស្ស៊ី ដែលនាំចូលប្រភេទជាក់លាក់នៃ ទំនិញដោយគ្មានការអនុញ្ញាត ពីម្ចាស់កម្មសិទ្ធិបញ្ញា ដែលហៅថាការនាំចូលប៉ារ៉ាឡែល ពីការទទួលខុសត្រូវរដ្ឋប្បវេណី រដ្ឋបាល និងព្រហ្មទណ្ឌ។

ផ្ទាំងពាណិជ្ជកម្ម

ច្បាប់នេះអនុញ្ញាតឱ្យរដ្ឋាភិបាលរុស្ស៊ី កំណត់បញ្ជីទំនិញដែលត្រូវនឹងច្បាប់ថ្មី។ លោក Vyacheslav Volodin ប្រធានសភាជាន់ទាបរបស់រុស្ស៊ី បានលើកឡើងថា ការធ្វើឱ្យស្របច្បាប់នៃការនាំចូលប៉ារ៉ាឡែល គឺសំដៅការពារសេដ្ឋកិច្ច និងប្រជាពលរដ្ឋរបស់រុស្ស៊ីនៅពេល ប្រឈមមុខនឹងទណ្ឌកម្មសេដ្ឋកិច្ច សម្រួលពាណិជ្ជកម្មលើទំនិញ ដែលមានសិទ្ធិ និងរក្សាស្ថិរភាពតម្លៃ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top