ឡុងដ៌៖ រុស្ស៊ីកំពុងពិបាកក្នុងការប្រយុទ្ធប្រឆាំង នឹងការគំរាមកំហែងតាម អាកាសនៅលើដីខ្លួនឯង ខណៈដែលខ្លួនបន្តសង្រ្គាម ជាមួយអ៊ុយក្រែន នេះបើតាមការធ្វើបច្ចុប្បន្នភាព ស៊ើបការណ៍សម្ងាត់ ចុងក្រោយរបស់អង់គ្លេស។ ក្រសួងការពារជាតិអង់គ្លេស បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា “រុស្ស៊ីបានផ្តល់អាទិភាពខ្ពស់ ក្នុងការរក្សាការការពារដែនអាកាស ដែលមានមូលដ្ឋានលើដីកម្រិតខ្ពស់ ប៉ុន្តែវាកាន់តែច្បាស់ថាខ្លួនកំពុងតស៊ូ ដើម្បីទប់ទល់នឹងការគំរាមកំហែង តាមផ្លូវអាកាសជ្រៅនៅក្នុងប្រទេសរុស្ស៊ី” ។ ក្រសួងបានយោងតាម ការវាយប្រហារដោយយន្តហោះដ្រូន លើមូលដ្ឋានទ័ពអាកាស Engels...
បរទេស៖ អ្នកនាំពាក្យរបស់វិមានក្រមឡាំងលោក Dmitry Peskov កាលពីថ្ងៃសុក្រម្សិលមិញនេះ បានធ្វើការថ្លែងប្រាប់ទៅកាន់ក្រុមអ្នកកាសែតថា អំពើហិង្សានៅលើដែនអាកាស របស់ប្រទេសបេឡារូស ដោយមីស៊ីលរបស់អ៊ុយក្រែននោះ គឺជារឿងគួរឲ្យកង្វល់បំផុត សម្រាប់វិមនាក្រមឡាំង។ លោកក៏បានបន្តដែរថា ប្រទេសរុស្សីនិងបេឡារូស ក្រោយហេតុការណ៍នេះ បានជួបប្រជុំគ្នារួចរាល់ហើយ ដើម្បីបង្ហាញអំពីទស្សនៈវិស័យរវាងគ្នា និងក្តីបារម្ភចំពោះបញ្ហានេះ ហើយជាពិសេសនឹងបន្តធ្វើការ ទំនាក់ទំនងគ្នាបន្ថែមទៀត ដើម្បីតាមដានស្ថានភាពបន្តផងដែរ។ លោក Peskov...
បរទេស ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បានអះអាងថា ទាហានអាមេរិករាប់រយនាក់ ត្រូវបានដាក់ពង្រាយ ទៅកាន់ប្រទេសអ៊ុយក្រែន ដោយថា ទាហានអាមេរិក ទីប្រឹក្សាយោធា និងមន្ត្រីចារកម្ម គឺជាអ្នកចូលរួមដោយផ្ទាល់ នៅក្នុងជម្លោះជាយូរមកហើយ ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា...
គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ថា ក្រោយពេល ១ថ្ងៃ ដែលប្រទេសរបស់គាត់ទាំងមូល ត្រូវបានវាយប្រហារដោយ មីស៊ីលរបស់រុស្ស៊ី លោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន បានទទួលស្គាល់ថា នៅក្នុងតំបន់ភាគច្រើន កំពុងរងការដាច់ចរន្តអគ្គិសនី ប៉ុន្តែលោកបានថ្លែងថា ការខូចខាតនឹងកាន់តែអាក្រក់ទៅៗ...
បរទេស៖ យោធារុស្ស៊ី និងចិនបានបញ្ចប់ការធ្វើសមយុទ្ធកងទ័ពជើងទឹករួមគ្នាដែលមានរយៈពេលមួយសប្តាហ៍ ដែលក្នុងអំឡុងពេលនោះ ភាគីទាំងពីរបានអនុវត្តសមយុទ្ធប្រឆាំងនាវាមុជទឹក ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះ និងសមយុទ្ធទំនាក់ទំនងនៅសមុទ្រចិនខាងកើត។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា ក្រសួងការពារជាតិរុស្ស៊ី បាននិយាយកាលពីថ្ងៃពុធថា សមយុទ្ធដែលមានឈ្មោះថា ‘អន្តរកម្មដែនសមុទ្រ 2022’ បានបញ្ចប់ ដោយកត់សម្គាល់ថា នាវាចម្បាំង...
បរទេស៖រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្សីលោក Sergey Shoigu បានជួបជាមួយនឹងសមភាគីខាងតួគីនិងស៊ីរីរួចរាល់ហើយកាលពីថ្ងៃ ពុធ ម្សិលមិញនាទីក្រុងមូស្គូនេះ បើយោងតាមការចេញផ្សាយរបស់ rt.com ។ ជំនួបរវាងរដ្ឋមន្ត្រីការពារជាតិនៃប្រទេសតួគី និងរដ្ឋមន្ត្រីក្រសួងការពារជាតិ នៃប្រទេសស៊ីរីត្រូវបានរៀបចំធ្វើឡើងនៅ ក្នុងប្រទេសរុស្សី ជាលើកដំបូងនិងក៏ជាព្រឹត្តិការណ៍ជំនួបរវាងភាគីទាំងពីរ លើកដំបូងចាប់តាំងតែពីឆ្ណាំ២០១១ ផងដែរ។ លោក Hulusi Akar និងលោក Ali Mahmud...
ម៉ូស្គូ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានឲ្យដឹងថា ការប៉ុនប៉ងរបស់ទីក្រុងវ៉ាស៊ីនតោន ដើម្បីរក្សាអនុត្តរភាពមនោគមវិជ្ជា ពេញលេញរបស់ខ្លួន បញ្ឈប់ដំណើរនៃប្រវត្តិសាស្ត្រ និងបង្ក្រាបការបង្កើត សណ្តាប់ធ្នាប់ពិភពលោកពហុប៉ូល នឹងបរាជ័យ។ លោកបានលើកឡើងថា “អ្វីគ្រប់យ៉ាង ដែលយើងកំពុងឃើញនៅក្នុងទ្វីបអឺរ៉ុប អ្វីគ្រប់យ៉ាងដែលយើងកំពុងឃើញ នៅលើទ្វីបផ្សេងទៀត ដែលអ្នកនាំសាររបស់សហរដ្ឋអាមេរិក កំពុងទាមទារឱ្យគ្រប់រដ្ឋទាំងអស់ ទទួលយកជំហរប្រឆាំងរុស្ស៊ី ចូលរួមការដាក់ទណ្ឌកម្ម...
ម៉ូស្គូ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានឲ្យដឹងថា គោលនយោបាយរបស់លោកខាងលិច ក្នុងការទប់ស្កាត់រុស្ស៊ី គឺមានគ្រោះថ្នាក់ខ្លាំង និងប្រថុយប្រថាន នឹងការប៉ះទង្គិចប្រដាប់អាវុធដោយផ្ទាល់ រវាងមហាអំណាចនុយក្លេអ៊ែរ។ លោក Lavrov បានឲ្យដឹងនៅក្នុងបទសម្ភាសន៍ ជាមួយទីភ្នាក់ងារសារព័ត៌មាន TASS ចេញផ្សាយកាលពីថ្ងៃអង្គារថា “ការរំពឹងទុកដែលមិនទទួលខុសត្រូវ” ដែលរុស្ស៊ីហៀបនឹងប្រើអាវុធនុយក្លេអ៊ែរ ប្រឆាំងនឹងអ៊ុយក្រែន កំពុងលាតត្រដាងឥតឈប់ឈរ...
ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខា លើក្រឹត្យមួយកាលពីថ្ងៃអង្គារ ដោយដាក់ចេញនូវវិធានការ ទប់ទល់នឹងតម្លៃ ដែលកំណត់ដោយប្រទេសលោកខាងលិច លើប្រេងរុស្ស៊ី។ ការផ្គត់ផ្គង់ប្រេង និងផលិតផលប្រេងរបស់រុស្ស៊ី ដល់នីតិបុគ្គល និងបុគ្គលបរទេសនឹងត្រូវហាមឃាត់ ប្រសិនបើតម្លៃត្រូវបានកំណត់ដោយផ្ទាល់ ឬដោយប្រយោលនៅក្នុងកិច្ចសន្យា នេះបើយោងតាមក្រឹត្យ។ ប្រធានាធិបតីរុស្ស៊ី អាចផ្តល់ការអនុញ្ញាតពិសេស សម្រាប់ការចែកចាយប្រេង និងផលិតផលប្រេង...
បរទេស៖ លោក Dan Rice ទីប្រឹក្សាអាមេរិកផ្នែកយោធាអ៊ុយក្រែន បានអំពាវនាវឱ្យទីក្រុងវ៉ាស៊ីនតោន ផ្តល់សិទ្ធិក្នុងការចែកចាយគ្រាប់បែកចង្កោម ទៅឱ្យទីក្រុងគៀវដើម្បីបង្កើន “សមត្ថភាពវាយប្រហារ” និង “ឈ្នះសង្គ្រាម” ប្រឆាំងនឹងរុស្ស៊ី។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា ក្នុងអំឡុងពេលបទសម្ភាសន៍ ជាមួយទូរទស្សន៍ CNN កាលពីសប្តាហ៍មុន...