ញញវយ៉ក៖ តម្លៃប្រេងបានកើនឡើងខ្ពស់ កាលពីថ្ងៃចន្ទជាមួយនឹងតម្លៃគោល Brent ដែលបញ្ចប់លើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈដែលអ្នកវិនិយោគបានវាយតម្លៃ ពីផលប៉ះពាល់នៃទណ្ឌកម្ម ចុងក្រោយបំផុតប្រឆាំងនឹងរុស្ស៊ី។ West Texas Intermediate (WTI) សម្រាប់ការចែកចាយខែមេសាបានបន្ថែម ៤,១៣ដុល្លារអាមេរិកឬ ៤,៥ ភាគរយដើម្បីទូទាត់នៅតម្លៃ ៩៥,៧២ ដុល្លារក្នុងមួយបារ៉ែលនៅលើផ្សារហ៊ុន New York...
Breaking: ICC នឹងបើកការស៊ើបអង្កេតលើ “ស្ថានភាពនៅអ៊ុយក្រែន” នេះបើតាមព្រះរាជអាជ្ញាមួយរូប បានបង្ហើយឱ្យដឹង។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន បារាំង AFP នៅមុននេះបន្តិច។
គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ថា ទីក្រុង Kharkiv ដែលជាទីក្រុងធំទី២ របស់ប្រទេសអ៊ុយក្រែន ត្រូវបានទម្លាក់គ្រាប់បែកកាលពីថ្ងៃចន្ទ ដោយកាំភ្លើងធំរបស់រុស្ស៊ី ខណៈដែលកិច្ចចចារគ្នាដើម្បី ដោះស្រាយជម្លោះមិនបានសម្រេច ។ ក្រុមមន្ត្រីបានលើកឡើងថា ការវាយប្រហារនៅទីក្រុង Kharkiv បានសម្លាប់ជនស៊ីវិល រួមទាំងកុមារផងដែរ...
Breaking: IOC អំពាវនាវដល់ អ្នករៀបចំកីឡា ឱ្យដកអត្តពលិករុស្ស៊ី បេឡារុស្ស និងមន្ត្រីពី ព្រឹត្តិការណ៍អន្តរជាតិ កុំឱ្យសល់ម្នាក់, នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន បារាំង នៅមុននេះបន្តិច។ ប្រែសម្រួលដោយ៖ សយ សុភា
Breaking: នាយករដ្ឋមន្រ្តីកាណាដា លោក Trudeau ប្រកាសហាមឃាត់ កាណាដា លើការនាំចូលប្រេង ពីរុស្ស៊ី ហើយ, នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព៏័ត៌មាន បារាំង AFP នៅមុននេះបន្តិថ។
គៀវ៖ ទីភ្នាក់ងារសារព័ត៌មាន RIA Novosti របស់រុស្ស៊ីបានរាយការណ៍ថា ជុំបន្ទាប់នៃកិច្ចចរចាសន្តិភាពរុស្ស៊ី-អ៊ុយក្រែន នឹងប្រព្រឹត្តទៅនៅតាមព្រំដែនបេឡារុស្ស-ប៉ូឡូញ នៅប៉ុន្មានថ្ងៃខាងមុខនេះ នេះបើយោងតាមលោក Vladimir Medinsky ប្រធានគណៈប្រតិភូរុស្ស៊ីនៅក្នុងកិច្ចពិភាក្សា ដែលធ្វើឡើងនៅប្រទេសបេឡារុស្ស។ លោក Medinsky បានឲ្យដឹងបន្ទាប់ពីការពិគ្រោះយោបល់ថា “សំខាន់បំផុត យើងបានយល់ព្រមបន្តដំណើរការចរចា” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Medinsky ក៏បានចង្អុលបង្ហាញថា...
បរទេស៖ រដ្ឋមន្ត្រីការបរទេសអេស្បាញ បានស្នើបិទកំពង់ផែអឺរ៉ុប ចំពោះនាវារុស្ស៊ីដែលជាផ្នែកនៃទណ្ឌកម្មដាក់ទណ្ឌកម្មលើរដ្ឋាភិបាលទីក្រុងម៉ូស្គូចំពោះការវាយប្រហាររបស់ខ្លួនលើប្រទេសអ៊ុយក្រែន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា លោក Jose Manuel Albares រដ្ឋមន្ត្រីការបរទេសអេស្បាញ បានប្រាប់វិទ្យុ Nacional de Espana នៅថ្ងៃចន្ទថា នេះនឹងធ្វើឱ្យ “អ្នកមហាសេដ្ឋីរុស្ស៊ី”...
Update: អ្នកនាំពាក្យវិមានក្រឹមឡាំង បាននិយាយកាលពីថ្ងៃចន្ទថា រុស្ស៊ី នឹងអាចដកទណ្ឌកម្ម ពីលោកខាងលិចជុំវិញការលុកលុយរបស់ខ្លួនមកលើអ៊ុយក្រែន។ នេះបើតាមអ្នកនាំពាក្យវិមានក្រឹមឡាំង បាននិយាយកាលពីថ្ងៃចន្ទ ខណៈដែលប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន នឹងជួបក្រុមមន្ត្រី ដើម្បីពិភាក្សា ពីផលប៉ះពាល់សេដ្ឋកិច្ច។ (AFP)
Breaking: រុស្ស៊ី និងអ៊ុយក្រែន ចាប់ផ្តើមកិច្ចចរចា លើកដំបូង ចាប់តាំងពីការវាយលុក របស់ទីក្រុងមូស្គូ។
Breaking: ពូទីនផ្តោតលើសេដ្ឋកិច្ច បន្ទាប់ពីទណ្ឌកម្ម របស់លោកខាងលិច៖ វិមានក្រឹមឡាំង, នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន បារាំង AFP នៅមុននេះបន្តិច។