ព័ត៌មានអន្តរជាតិ

Update: Zelensky សើចចំអក ដាក់វិមានក្រឹមឡាំង ខណៈគាត់ ប្រកាសដំណើរទស្សនកិច្ច របស់រដ្ឋមន្រ្តី​ការបរទេស និងរដ្ឋមន្រ្តីការពារជាតិ អាមេរិក មកកាន់ អ៊ុយក្រែន

Update: លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បានសើចចំអក ដាក់វិមានក្រឹមឡាំង ខណៈគាត់ ប្រកាសដំណើរទស្សនកិច្ច របស់រដ្ឋមន្រ្តីការបរទេសអាមេរិក Blinken និងរដ្ឋមន្រ្តីការពារជាតិ​អាមេរិក លោក Austin មកកាន់អ៊ុយក្រែន នាពេលខាងមុខដ៏ខ្លី។ នេះបើតាមការផ្សាយរបស់របស់Fanacial Times នៅមុននេះបន្តិច។

លោក Zelensky បានរិះគន់វិមានក្រឹមឡាំង បន្ទាប់ពីកាំជ្រួចរបស់រុស្ស៊ី បានសម្លាប់ជនស៊ីវិលប្រាំបីនាក់ នៅក្នុងទីក្រុងកំពង់ផែ Odesa ខណៈដែលអ្នកការទូតកំពូលរបស់អាមេរិក បានរៀបចំទៅបំពេញទស្សនកិច្ច នៅអ៊ុយក្រែនជាលើកដំបូង ចាប់តាំងពីការឈ្លានពានពេញលក្ខណៈ របស់ទីក្រុងម៉ូស្គូ បានចាប់ផ្តើម កាលពីប្រាំបីសប្តាហ៍មុន។

នៅក្នុងសុន្ទរកថាដ៏ក្តៅគគុក Zelensky បានហៅជនជាតិរុស្ស៊ីថា ជា “មនុស្សតិរច្ឆានបង្ហូរឈាម” “ណាស៊ី” និង “ពួករ៉ាស៊ីស” ដែលជា neologism អ៊ុយក្រែនលាយបញ្ចូលគ្នា “រុស្ស៊ី” និង “ពួកហ្វាស៊ីស” – ខណៈពេលដែលសង្កត់ធ្ងន់លើសម្ព័ន្ធមិត្ត ដើម្បីបង្កើនការចែកចាយសព្វាវុធ និងគ្រាប់រំសេវ ក្នុងគោលបំណងដើម្បី ការផ្តល់ជំនួយបន្ថែម និងរក្សាតុល្យភាព ដែលជាការចង់បានរបស់អ៊ុយក្រែន។

ប្រទេសរុស្ស៊ី បានចាប់ផ្តើមការវាយលុកថ្មី នៅភាគខាងកើត និងភាគខាងត្បូង នៃអ៊ុយក្រែន ដែលសម្ព័ន្ធមិត្តរបស់ប្រទេសនេះ ព្យាករណ៍ថា នឹងនាំមកនូវការប្រយុទ្ធដ៏ខ្លាំងក្លាបំផុតមួយចំនួនថែមទៀត។ ក្នុងសប្តាហ៍នេះ ទីក្រុងមូស្គូ បានបញ្ជាក់យ៉ាងច្បាស់ថា ខ្លួនចង់កាន់កាប់មិនត្រឹមតែតំបន់ Donbas ភាគខាងកើតរបស់អ៊ុយក្រែនប៉ុណ្ណោះទេ ថែមទាំងភាគខាងត្បូងរបស់វាផងដែរ ដោយពង្រីកការគ្រប់គ្រងរបស់រុស្ស៊ី តាមឆ្នេរសមុទ្រខ្មៅ ដល់ព្រំដែនម៉ុលដាវី។

លោកប្រធានាធិបតីអ៊ុយក្រែន បាននិយាយថា លោកនៅតែគាំទ្រផ្លូវការទូត ដើម្បីបញ្ចប់សង្រ្គាម ប៉ុន្តែស្តាប់ទៅដូចជាខឹងសម្បារ នៅក្នុងសន្និសីទសារព័ត៌មានមួយ នៅស្ថានីយ៍រថភ្លើងក្រោមដី Maidan នៃរដ្ឋធានី សម្រាប់ហេតុផលសន្តិសុខ។

លោក Zelensky បាន​និយាយ ​ដោយ​និយាយ​អំពី​ការ​វាយ​ប្រហារ​ ដោយ​កាំជ្រួច​ កាល​ពី​ថ្ងៃ​សៅរ៍​ថា៖ «មនុស្ស ៨ នាក់​ បាន​ស្លាប់ និង​ពី ១៨ ទៅ ២០ នាក់​បាន​រង​របួស»។ កាំជ្រួចមួយគ្រាប់បានវាយប្រហារ អគារលំនៅដ្ឋានពហុជាន់។ “កុមារអាយុបីខែបានស្លាប់។ . . សង្គ្រាម ​បាន​ចាប់​ផ្ដើម​នៅ​ពេល​ក្មេង​នេះ ​មាន​អាយុ​មួយ​ខែ។ . . ព្យាយាមចាប់យកវា។ សត្វតិរច្ឆានដែលបង្ហូរឈាម – ខ្ញុំគ្មានពាក្យអ្វីផ្សេងទៀតទេ»។

ក្រសួងការពារជាតិរុស្ស៊ី បានអះអាងថា ការវាយប្រហារដោយកាំជ្រួចរបស់ខ្លួន បានកំណត់គោលដៅ លើមជ្ឈមណ្ឌលដឹកជញ្ជូន នៅ Odesa ដែលមានអាវុធបរទេស។

លោក Zelensky បាននិយាយ នៅមុនថ្ងៃនៃអ្វីដែលគាត់ បាននិយាយថា នឹងជាដំណើរទស្សនកិច្ ចរបស់រដ្ឋមន្ត្រីការពារជាតិអាមេរិក Lloyd Austin និងរដ្ឋមន្រ្តីការបរទេស Antony Blinken ទៅកាន់ទីក្រុង Kyiv ។ មន្ទីរបញ្ចកោណ និងនាយកដ្ឋានរដ្ឋបាល បដិសេធមិនធ្វើអត្ថាធិប្បាយទេ ចំពោះការលើកឡើងនេះនោះទេ។

សហរដ្ឋអាមេរិក បានពង្រីកយ៉ាងទូលំទូលាយ នូវសព្វាវុធធុនធ្ងន់ ដែលខ្លួនកំពុងចែកចាយ ទៅកាន់ប្រទេសអ៊ុយក្រែន ហើយលោក Zelensky បាននិយាយថា លោកមានបំណង “ធ្វើការសន្ទនានេះ និងនិយាយអំពីគ្រឿងសព្វាវុធ ដែលយើងត្រូវការ”។

លោក Zelensky បាននិយាយនៅពេលសួរអំពីលទ្ធភាពនៃការរស់ឡើងវិញ នៃកិច្ចចរចាសន្តិភាព ជាមួយរុស្ស៊ីថា “ខ្ញុំចង់ឱ្យសង្រ្គាមបញ្ឈប់” ។ «​មាន​ផ្លូវ​ការទូត ហើយ​មាន​ផ្លូវ​យោធា [​ហើយ​] អ្នក​ណា​ដែល​មាន​គំនិត​ល្អ​នឹង​តែងតែ​ជ្រើសរើស ​ផ្លូវ​ការទូត​»​។

ប្រែសម្រួលដោយ៖ សយ សុភា

លោកប្រធានាធិបតីអ៊ុយក្រែន នៅក្នុងសន្និសីទកាសែត ប្រារព្វធ្វើឡើងនៅស្ថានីយរថភ្លើងក្រោមដី នាទីក្រុងគៀវ
To Top