បរទេស ៖ ប្រទេសរុស្ស៊ី តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃចន្ទនេះថា ខ្លួនកំពុងតែពង្រឹងមូលដ្ឋាន យោធាខ្លួន នៅក្នុងប្រទេសតាហ្ស៊ីគីស្ថាន ជាមួយរថក្រោះថ្មី ៣០គ្រឿង និងថា កងកម្លាំងរបស់ខ្លួននៅមូលដ្ឋាននោះ បានធ្វើសមយុទ្ធហាត់ សមជាមួយប្រព័ន្ធការពារ មីស៊ីល ។ ភាពអាចទៅរួចដែលសកម្មប្រយុទ្ធឥស្លាម នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ជ្រាតចូលក្នុងប្រទេស តាហ្ស៊ីគីស្ថាន និងអតីតសាធារណរដ្ឋសូវៀតដទៃ នៅក្នុងតំបន់អាស៊ីកណ្ដាលនោះ...
វ៉ាស៊ីនតោន៖ សេតវិមានបានព្រមានថា សហរដ្ឋអាមេរិក នឹងដាក់ “ការប៉ះពាល់សេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ” លើប្រទេសរុស្ស៊ី និងបង្កើនវត្តមានយោធារបស់ខ្លួន នៅអឺរ៉ុបខាងកើត ប្រសិនបើទីក្រុងម៉ូស្គូ ឈ្លានពានអ៊ុយក្រែន។ ប្រធានាធិបតីអាមេរិក ក៏នឹងជម្រាបជូន សមភាគីអ៊ុយក្រែនលោក Volodymyr Zelensky យ៉ាងឆាប់រហ័សអំពីព័ត៌មានលម្អិត នៃការពិភាក្សារបស់ លោកជាមួយលោក ពូទីន ដែលធ្វើឡើងដោយសន្និសីទ តាមវីដេអូនៅថ្ងៃអង្គារនេះ ខណៈដែលទាហានរុស្ស៊ីរាប់ម៉ឺននាក់...
បរទេស៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បាននិយាយថា កងកម្លាំងប្រដាប់អាវុធរបស់ប្រទេសអ៊ុយក្រែន មានសមត្ថភាពអាចប្រយុទ្ធទប់ទល់នឹងការវាយប្រហារណាមួយពីប្រទេសរុស្ស៊ី ក្នុងខណៈប្រទេសប្រារព្ធទិវាកងទ័ពជាតិរបស់ខ្លួន នៅថ្ងៃចន្ទនេះ ជាមួយការបង្ហាញនូវរថពាសដែកនិងទូលល្បាតអាមេរិក។ ប្រធានាធិបតីអាមេរិក នាពេលថ្មីៗនេះ បានប្តេជ្ញាផ្តល់គាំទ្រឥតងាករេចំពោះប្រទេសអ៊ុយក្រែន ក្នុងជម្លោះជាប់គាំងជាមួយទីក្រុងមូស្គូ ហើយនឹងប្រារព្ធធ្វើកិច្ចពិភាក្សាគ្នាជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន នៅថ្ងៃអង្គារសប្ដាហ៍នេះ ដើម្បីព្យាយាមរំសាយវិបត្តិ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ...
ម៉ូស្គូ៖ អ្នកនាំពាក្យក្រសួង ការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បានលើកឡើងថា សកម្មភាពដ៏គ្រោះថ្នាក់របស់កងទ័ពអាកាសអាមេរិក បានបង្កើតការគំរាមកំហែង ដល់អាកាសចរណ៍ស៊ីវិល នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ នៅក្នុងការបង្ហោះសារតាម Telegram លោក ស្រី Zakharova បានសម្តែងការព្រួយបារម្ភ ចំពោះការកើនឡើងនៃ អាំងតង់ស៊ីតេនៃការហោះហើរយន្តហោះ របស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) នៅជិតព្រំដែនរុស្ស៊ី...
បរទេស ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ទីក្រុងមូស្គូ នឹងដាក់ចេញសំណើ មួយឆាប់ៗនេះ សម្រាប់កិច្ចព្រមព្រៀង សន្តិសុខ អឺរ៉ុបថ្មី ដែល លោកនិយាយថា លោកសង្ឃឹមថា នឹងបញ្ឈប់អង្គការ សម្ពន្ធមិត្តយោធា ណាតូ មិនឲ្យពង្រីកចូល មកភាគខាងកើត ថែមទៀត...
បរទេស៖ រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសអ៊ុយក្រែន លោក Dmytro Kuleba បានជួបគ្នាជាមួយមន្ត្រីការទូតជាន់ខ្ពស់របស់សហភាពអឺរ៉ុប លោក Josep Borrell នៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីពន្លឿនការងារលើការដាក់កំហឹតសេដ្ឋកិច្ចជាក់លាក់ ដែលអាចនឹងធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចរុស្ស៊ី ប្រសិនបើទីក្រុងមូស្គធ្វើការឈ្លានពានថ្មីណាមួយ។ ប្រទេសអ៊ុយក្រែននិងសម្ពន្ធមិត្តយោធាណាតូ នាពេលថ្មីៗនេះ បានបង្ហាញនូវក្តីព្រួយបារម្ភស្តីពីសកម្មភាពទ័ពរុស្ស៊ី នៅជិតព្រំដែនអ៊ុយក្រែនក្នុងឆ្នាំនេះ បង្កឲ្យមានការភ័យព្រួយថា ជម្លោះដែលកំពុងឆេះក្តៅនៅក្នុងប្រទេសអ៊ុយក្រែនភាគខាងកើត អាចនឹងផ្ទុះជាសង្គ្រាមដោយចំហ រវាងប្រទេសជិតខាងទាំងពីរ។ នៅក្នុងសារធ្វីតធ័រមួយ...
ម៉ូស្គូ៖ ក្រសួងការបរទេសរុស្ស៊ី បានឲ្យដឹងថា ផ្នែកមួយនៃបុគ្គលិកស្ថានទូតអាមេរិក ត្រូវតែចាកចេញពី ប្រទេសរុស្ស៊ីក្នុងរយៈពេល ២ខែ ជាការឆ្លើយតបទៅនឹង ការសម្រេចចិត្តរបស់ ទីក្រុងវ៉ាស៊ីនតោន ក្នុងការបណ្តេញអ្នកការទូតរុស្ស៊ី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។ អ្នកនាំពាក្យក្រសួងលោកស្រី Maria Zakharova បានឲ្យដឹងក្នុងអំឡុងសន្និសីទ សារព័ត៌មានប្រចាំសប្តាហ៍ថា “ត្រឹមថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២...
បរទេស៖វិមានក្រឹមឡាំង តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃពុធនេះថា ខ្លួនមិនអាចកាត់បន្ថយភាពតានតឹងជាមួយលោកខាងលិច ជុំវិញរឿងអ៊ុយក្រែនបាន ព្រោះតែមានការប្រមូលផ្តុំដ៏ធំនៃកងកម្លាំងទ័ពរបស់ប្រទេសអ៊ុយក្រែន នៅជិតព្រំដែនរបស់ប្រទេសរុស្ស៊ី។ យោងតាមប្រភពព័ត៌មានមួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា មន្ត្រីសហរដ្ឋអាមេរិក សម្ពន្ធមិត្តយោធាណាតូនិងអ៊ុយក្រែន នាពេលថ្មីៗនេះ បានបង្ហាញនូវក្តីព្រួយបារម្ភ ជុំវិញសកម្មភាពខុសធម្មតារបស់កងទ័ពរុស្ស៊ីនៅជិតប្រទេសអ៊ុយក្រែន។ ទីក្រុងមូស្គូនិយាយថា គោលជំហររបស់ខ្លួន...
បរទេស៖ ប្រធានាធិបតីបេឡារុស លោក Alexander Lukashenko បាននិយាយនៅក្នុងបទសម្ភាសន៍ ជាមួយសារព័ត៌មាន RIA Novosti ថា ប្រសិនបើរុស្ស៊ីប្រឈមមុខនឹង ការឈ្លានពានពីប្រទេសអ៊ុយក្រែន នោះរដ្ឋាភិបាលទីក្រុង Minsk នឹងគាំទ្រទីក្រុងម៉ូស្គូ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាម ការលើកឡើងរបស់លោក...
បរទេស៖ កន្លងមក រដ្ឋាភិបាលទីក្រុងមូស្គូបានប្តេជ្ញាថា នឹងឆ្លើយតបទៅនឹងផែនការរបស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ក្នុងការបណ្តេញអ្នកការទូតរុស្ស៊ីចំនួន ២៧នាក់ និងក្រុមគ្រួសាររបស់ពួកគេនៅក្នុងសប្តាហ៍ខាងមុខនេះ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា ក្រសួងការបរទេសរុស្ស៊ីបាននិយាយនៅថ្ងៃពុធថា បុគ្គលិកស្ថានទូតអាមេរិកដែលស្នាក់នៅទីក្រុងមូស្គូលើសពីបីឆ្នាំ ត្រូវតែចាកចេញពីប្រទេសរុស្ស៊ី នៅត្រឹមថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២២។ ក្រសួងការបរទេសរុស្ស៊ីបានព្រមានថា...