បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT អ្នកនាំពាក្យ ក្រសួងការបរទេស លោកស្រី Maria Zakharova បាននិយាយកាលពីថ្ងៃអាទិត្យថា ការបង្រ្កាបរបស់សហរដ្ឋអាមេរិក លើប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី គឺស្មើនឹងការប្រកាសសង្គ្រាម លើការនិយាយដោយសេរីភាពនិង ការបញ្ចេញមតិយោបល់ផងដែរ។ លោកស្រីអ្នកនាំពាក្យរូបនេះក៏បានពិពណ៌នាអំពីទណ្ឌកម្មថ្មីប្រឆាំងនឹងបណ្តាញសារព័ត៌មានក្នុងស្រុករបស់រុស្សី RT និងសារព័ត៌មានផ្សេងទៀតថាជា ការគាបសង្កត់ដែលមិនធ្លាប់មានក្នុងទំហំដ៏ធំមួយ។ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ការបើកភ្លើងខៀវក្នុងការអនុញ្ញាតិឱ្យទីក្រុងគៀវក្នុងការប្រើប្រាស់អាវុធរយៈចម្ងាយឆ្ងាយ ដែលផ្គត់ផ្គង់ដោយលោកខាងលិចនឹងបង្កើតឱ្យមានការចូលរួម ដោយផ្ទាល់នៅក្នុងជម្លោះអ៊ុយក្រែនដោយអង្គការណាតូជាមិនខាន។ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ទីក្រុងមូស្គូនឹងចាត់ទុកការវាយប្រហារណាមួយដែលកើតឡើងពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តដោយផ្ទាល់ ដោយពន្យល់ថា អាវុធរយៈចម្ងាយឆ្ងាយពឹងផ្អែកលើការស៊ើបការណ៍សម្ងាត់របស់លោកខាងលិច និងដំណោះស្រាយជាគោលដៅ ដែលអ៊ុយក្រែនមិនមានសមត្ថភាពនោះទេ។ ប្រេសិតពិសេសរុស្សីប្រចាំនៅអង្គការសហប្រជាជាតិលោក Nebenzia បានប្រាប់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃសុក្រថា ប្រទេសជាសមាជិកអង្គការណាតូនឹងក្លាយជាអ្នកប្រកាសសង្រ្គាមដោយបើកចំហមួយ ជាមួយនឹងរុស្ស៊ី...
ម៉ូស្គូ៖ នៅថ្ងៃសុក្រនេះ លោក Sergei Shoigu ប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី បានជួបជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ។ ក្រុងម៉ូស្គូបានឲ្យដឹងថា នៅប៉ុន្មានសប្តាហ៍បន្ទាប់ពីវិមានក្រឹមឡាំង បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ការពារជាតិជាមួយទីក្រុងព្យុងយ៉ាង ។ គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះបានធ្វើឡើង នៅគ្រាដែលក្រុងម៉ូស្គូ កំពុងស្វែងរកគ្រាប់រំសេវដើម្បីបន្តការវាយលុក រយៈពេលជាង ៣០ខែរបស់ខ្លួននៅអ៊ុយក្រែន...
បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោកខាងលិចនឹងធ្វើសង្គ្រាម ដោយផ្ទាល់ជាមួយរុស្ស៊ី ប្រសិនបើអនុញ្ញាតឱ្យអ៊ុយក្រែនវាយប្រហារ ទឹកដីរុស្ស៊ីជាមួយនឹងមីស៊ីលរយៈចម្ងាយឆ្ងាយ ដែលផលិតដោយលោកខាងលិច ជាទង្វើដែលលោកពូទីនបាននិយាយថា នឹងផ្លាស់ប្តូរវិសាលភាពនៃជម្លោះ ។ យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា ប្រធានាធិបតីអ៊ុយក្រែន លោក...
បរទេស៖ ទីក្រុងមូស្គូបានចេញដីកាចាប់ខ្លួនអ្នកកាសែត ៧ នាក់ ដែលបានចូលក្នុងតំបន់ Kursk របស់រុស្ស៊ី ដោយខុសច្បាប់ ខណៈដែលអ្នកសារព័ត៌មានទាំងនោះ គឺបានបង្កប់ខ្លួនជាមួយទាហានអ៊ុយក្រែនកាលពីខែមុន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា អ៊ុយក្រែនបានបញ្ជូន កងពលតូចជាច្រើនឆ្លងកាត់ព្រំដែនកាលពីថ្ងៃទី៦ ខែសីហា ដោយទីបំផុតបានដណ្តើមយកទីក្រុង Sudzha...
បរទេស៖ សេវាសន្តិសុខសហព័ន្ធរបស់រុស្ស៊ី នៅថ្ងៃសុក្រនេះបានចោទ ប្រកាន់ទៅលើអ្នកការទូតអង់គ្លេស ៦នាក់ ពីបទចារកម្ម ហើយបាននិយាយថា ការសម្រេចចិត្តមួយត្រូវបានធ្វើឡើង ដើម្បីដកការតែងតាំង អ្នកការទូតរបស់ពួកគេ។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា ទូរទស្សន៍រដ្ឋរុស្ស៊ី បានដកស្រង់សម្តីមន្ត្រីម្នាក់ មកពីសេវាសន្តិសុខដែលគេស្គាល់ថា សេវាសន្តិសុខ សហព័ន្ធរបស់រុស្ស៊ី...
ម៉ូស្គូ៖ កាលពីថ្ងៃព្រហស្បតិ៍ លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានព្រមានថា តាមរយៈការផ្តល់ឱ្យអ៊ុយក្រែន នូវអាវុធដែល បាញ់ក្នុងរយៈចម្ងាយឆ្ងាយពី បណ្តាប្រទេសលោកខាងលិច គឺជាការប្រថុយប្រថាន នឹងការជាប់ពាក់ព័ន្ធ ដោយផ្ទាល់នៅក្នុងជម្លោះរវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែន ។ នៅក្នុងកាលៈទេសៈបែបនេះ ប្រទេសរុស្ស៊ី នឹងត្រូវបង្ខំចិត្តឱ្យធ្វើ “ការសម្រេចចិត្តដ៏សមស្របមួយ” ដោយផ្អែកលើការគំរាមកំហែង កាលពីពេលថ្មីនេះ...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ការនាំចេញស្រូវសាលី ពីតំបន់ Krasnodar របស់រុស្ស៊ីទៅកាន់ប្រទេសអាហ្វ្រិក ចំនួន២៥ ប្រទេសមើលឃើញការកើនឡើង ប្រមាណជា ១៤,៥ភាគរយ នៅចន្លោះខែមករា និងខែកញ្ញា ឆ្នាំ ២០២៤ សរុបចំនួន ១៤,៨ លានតោន ។ រដ្ឋាភិបាលរុស្សីបាននិយាយថា...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានប្រកាសថា រុស្ស៊ីបានចាប់ផ្តើមសមយុទ្ធទ័ពជើងទឹកដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រទំនើបរបស់ខ្លួន។ សមយុទ្ធដែលនឹងមានឈ្មោះថាOcean-2024បានចាប់ផ្តើមកាលពីថ្ងៃអង្គារម្សិលមិញ ហើយត្រូវបានគេរំពឹងថានឹងធ្វើឡើងក្នុងពេលដំណាលគ្នានៅមហាសមុទ្រប៉ាស៊ីហ្វិក និងអាកទិក ក៏ដូចជាសមុទ្រមេឌីទែរ៉ាណេ កាសព្យែន និងសមុទ្របាល់ទិកផងដែរ។ លោក Putin បាននិយាយថា គោលបំណងនៃសមយុទ្ធនេះគឺដើម្បីវាយតម្លៃការត្រៀមខ្លួនប្រយុទ្ធរបស់កងទ័ពជើងទឹករុស្ស៊ី និងកងទ័ពអាកាស ក៏ដូចជាពិនិត្យមើលអន្តរប្រតិបត្តិការរបស់ពួកគេ។ លោកPutin បានធ្វើការថ្លែងការបែបនេះនៅពេលលោកបានចូលរួមក្នុងការបើកសមយុទ្ធតាមរយៈតំណភ្ជាប់វីដេអូដោយក្នុងនោះមេដឹកនាំរុស្សីក៏បានរាយការណ៍អំពីចំនួននៅក្នុង...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT អតីតមន្ត្រីជាន់ខ្ពស់នៃក្រសួងការបរទេសអាមេរិកលោកស្រី Victoria Nuland បាននិយាយថា សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអ្នកគាំទ្រអ៊ុយក្រែនផ្សេងទៀតបានប្រាប់ទីក្រុង ទីក្រុងគៀវក្នុងការបដិសេធកិច្ចព្រមព្រៀងដែលសម្រេចបាននៅក្នុងកិច្ចចរចាសន្តិភាពទីក្រុងអ៊ីស្តង់ប៊ុលឆ្នាំ២០២២ជាមួយប្រទេសរុស្ស៊ីពិតមែន។ នៅក្នុងបទសម្ភាសន៍ជាមួយអ្នកកាសែតរុស្ស៊ី Mikhail Zygar អតីតនិពន្ធនាយកនៃបណ្តាញព័ត៌មានសេរី Dozhd ដែលចាក់ផ្សាយកាលពីថ្ងៃព្រហស្បតិ៍ លោកស្រី Nuland ត្រូវបានស្នើសុំឱ្យធ្វើអត្ថាធិប្បាយលើរបាយការណ៍ដែលថាដំណើរការសន្តិភាពរវាងទីក្រុងម៉ូស្គូ និងទីក្រុងគៀវ នៅចុងខែមីនា និងដើមខែមេសា...